យ៉ាងហោចណាស់ មនុស្ស ៣៦ នាក់បាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍នៅចិន
កាលពីថ្ងៃអាទិត្យទី ២៦ ខែ សីហា ឆ្នាំ ២០១២ កន្លងទៅថ្មីៗនេះ នៅក្នុងប្រទេសចិនបានកើតនូវឧបទ្ទេវហេតុចរាចរណ៍មួយនៅក្នុងតំបន់ យ៉ាណាន ក្នុងខេត្តសានហ្ស៊ី ដែលស្ថិតនៅទិសពាយព្យនៃប្រទេសចិន បណ្តាលឲ្យមនុស្ស ៣៦ នាក់បាត់បង់ជីវិត និង ២ នាក់រងរបួស។ ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា គ្រោះថ្នាក់នេះបណ្តាលមកពីរថយន្តដឹកអ្នកដំណើរមួយគ្រឿង បើកបរនៅលើផ្លូវហាវេ…