កម្ពុជាផ្គត់ផ្គង់អគ្គិសនីបានកាន់តែច្រើន ខណៈការនាំចូលពីប្រទេសជិតខាងថយចុះ
កាលពីឆ្នាំ ២០១៦ ការអភិវឌ្ឍន៍ប្រភពអគ្គិសនីនៅកម្ពុជា មានការកើនឡើងប្រមាណ ១៩.៧៩ភាគរយ ខណៈការនាំចូលអគ្គិសនីពីប្រទេសជិតខាង មានការថយចុះពី ២៥.៧ភាគរយ មកត្រឹមតែ ២២ភាគរយ។ នេះបើយោងតាមការឲ្យដឹងពី គេហទំព័រអាជ្ញាធរអគ្គិសនីកម្ពុជា ចេញផ្សាយនៅថ្ងៃនេះ។ ប្រភពអគ្គិសនី ដែលផ្គត់ផ្គង់ជាចំបងឲ្យកម្ពុជា គឺប្រភពដុតធ្យូងថ្ម ៣៥ភាគរយ និងប្រភពវារីអគ្គិសនី ៣៦ភាគរយ ខណៈប្រភពនំាចូលសរុប…