សមត្ថកិច្ចឃាត់ក្រុមក្មេងទំនើង១៥នាក់ប្រមូលផ្តុំជិះម៉ូតូប្រដេញគ្នាបង្ហោះម៉ូតូ តាមបណ្តោយផ្លូវជាតិលេខ៦៩…

ព្រះវិហារ:នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ មានក្រុមក្មេងទំនើងមានគ្នា១៥នាក់ប្រមូលផ្តុំគ្នាជិះម៉ូតូប្រដេញគ្នាបង្ហោះម៉ូតូតាមបណ្តោយផ្លូវជាតិ៦៩នឹង៦២ពីស្រុកត្បែងមានជ័យកាត់ក្រុងព្រះវិហារដល់ស្រុកគូលែន ។ដើម្បីរក្សាសន្តិសុុខសណ្តាប់ឲ្យមានរបៀបរៀបរយល្អ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត បានដាក់បញ្ជាឲ្យការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលសហការជាមួយអធិការដ្ឋាននគរបាលក្រុងព្រះវិហារនឹងស្រុកត្បែងមានជ័យ ចុះបង្ក្រាបជាបន្ទាន់ និងមានវិធានការបន្ត។

សមត្ថកិច្ចខណ្ឌដង្កោសហការគ្នាជាមួយនគរបាលស្រុកកៀនស្វាយឃាត់ខ្លួនជនសង្ស័យករណីធាក់ប្លន់ម៉ូតូប្រជាពលរដ្ឋតាមផ្លូវ…

ភ្នំពេញ:ករណីប្រព្រឹត្តអំពើហិង្សា (ធាក់ប្លន់យកម៉ូតូ) កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង០៩ និង០០នាទី ត្រង់ចំណុច បន្ទប់ជួល ផ្លូវលំ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ⭐️ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់:ទី១/ឈ្មោះ ជា ផាថាណា ហៅយ៉ាង ភេទប្រុសអាយុ២៤ឆ្នាំ…

តើគិតអី្វ?តើគិតបែបណា?ម្តេចបានធ្វើអីចឹង?ទីបំផុតដឹងការពិតហើយ រឿងក្រុមក្មេងបង្កអាណាធិបតេ​យ្យតែងធ្វើសក​ម្មភាពធាក់បំបាក់យកតែស្លាកលេខម៉ូតូគឺដឹងមូលហេតុពិតហេីយ​…

បាត់ដំបង:កាលពីថ្ងៃពុធ ២កើតខែទុតិយាសាឍ ឆ្នាំថោះបញ្ច​ស័កព.ស.៥៦៧ ត្រូវនឹងថ្ងៃទី១៨ខែ កក្កដាឆ្នាំ២០​២៣ វេលាម៉ោង ២០និង៤០ នាទី នៅចំណុច បន្ទប់ជួលស្ថិតនៅក្នុងភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នង​ការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូច​លោកឧត្តមសេនីយ៍ត្រី លឹម…

ករណីខឹងប្រពន្ធថាឃើញប្តីជិះម៉ូតូដឹកស្រីជនសង្ស័យបោចសក់ហើយយកកូនកាំបិតគំរាមអាករជនរងគ្រោះត្រូវសមត្ថកិច្ចឃាត់ខ្លួន…

ពោធិ៍សាត់:យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តពោធិ័សាត់បានអោយដឹងថា នៅថ្ងៃអង្គារ ទី១៨ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ១៧:៤០នាទី​ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងខ្នារ​ បានចុះបង្ក្រាបករណីហិង្សាក្នុងគ្រួសារ​ ០១ករណី​ នៅចំណុចភូមិស្រករ​ ឃុំបឹងខ្នារ​។ -ដោយប្តីឈ្មោះ​ អ គង​ ភេទប្រុស​ អាយុ​២៧ឆ្នាំ​ រស់នៅភូមិស្រករ​ ឃុំបឹងខ្នារ​ បានបោចសក់ហេីយយកកូនកាំបិតគំរាមអាករប្រពន្ធឈ្មោះ​…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីលួចរបស់អាជីវករលក់ដូរក្នុងផ្សារអន្លង់វែងនិងដើរកាត់ខែ្សភ្លើងតាមផ្ទះប្រជាពលរដ្ឋ…

ឧត្តរមានជ័យ​:លួចដ៏សកម្មម្នាក់ត្រូវបានបង្ក្រាប កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ១៤-០០នាទី​ ដោយមានការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត លោកវរសេនីយ៍ឯក ស៊ូ នូវ អធិការនគរបាលស្រុកអន្លង់វែង បានដឹកនាំកម្លាំងចុះស្រាវជ្រាវបង្ក្រាបចាប់ឃាត់ខ្លួនមុខសញ្ញាជនសង្ស័យម្នាក់ ឈ្មោះ ​ញេន ហាន់ ភេទ​ប្រុស…

ករណីឪពុកចុងខឹងនឹងកូនប្រសារយកកាំបិតចាក់បណ្តាលអោយរងរបួសធ្ងន់ នៅស្រុកសំពៅលូន

បាត់ដំបង:យោងតាមផេកការិយាល័យផ្សព្វផ្សាយបណ្តាញសង្គមបានអោយដឹងថា នៅថ្ងៃអង្គារ ៩រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែកក្ដដា ឆ្នាំ២០២៣ វេលាម៉ោង២០នឹង០៥នាទី នៅចំណុចក្រុមទី០២ ភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង មានករណីអំពើហិង្សានៅក្នុងគ្រួសារ ដោយចេតនាមានស្ថានទម្ងន់ទោស (យកកាំបិតចាក់បណ្តាលឲ្យរបួស) មួយកើតឡើង…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីឆក់កាបូប នៅខេត្តកំពង់ចាម…

កំពង់ចាម:យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមបានអោយដឹងថា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក​ឧត្តមសេនីយ៍​ត្រី​ ហេង​ វុទ្ធី​ ស្នងការនគរបាលខេត្ត​កំពង់ចាម​ កម្លាំង​ជំនាញ​របស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងជំនាញពាក់ព័ន្ធ​ បើកកិច្ចប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនបានមុខសញ្ញាធ្វើសកម្មភាពឆក់កាបូក​ចំនួន០៥នាក់ កាលពីនៅថ្ងៃទី០៩ ខែកក្កដា​ ឆ្នាំ២០២៣នេះ មានករណីលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបប្រាក់) ចំនួន០២ករណី​ នៅចំណុចលើកំណាត់ផ្លូវជាតិលេខ៧A នៅក្នុងភូមិស្លែង​ ឃុំជ្រៃវៀន ១ករណី​ និង​ក្នុង​ភូមិតាកុច ឃុំស្រង៉ែ​…

មុខសញ្ញាគ្រឿងញៀនដែលធ្វើសកម្មភាពឆ្លងខេត្តដ៏សកម្មចំនួន០៣នាក់រួមទាំងថ្នាំញៀនមួយចំនួនផងត្រូវសមត្ថកិច្ចឃាត់ខ្លួន…

បាត់ដំបង:កាលពីថ្ងៃសៅរ៍៦រោចខែបឋមាសាឍឆ្នាំថោះបញ្ច​ស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២​០​២៣ វេលាម៉ោង ១៧និង៤០នាទី នៅចំណុចភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន លោកវរសេនី​យ៍ទោ…

ករណីកូនប្រសារខឹងឪពុកម្តាយក្មេកពង្រាត់កូនស្រីចេញពីខ្លួនយកសាំងចាក់ដុតផ្ទះត្រូវសមត្ថកិច្ចឃាត់ខ្លួន…

បាបាត់ដំប:យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានអោយដឹងថា នៅថ្ងៃព្រហស្បត្តិ ៤រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែកក្តដា ឆ្នាំ២០២៣ វេលាម៉ោង១២នឹង៣០នាទី នៅចំណុចក្រុមទី៥ ភូមិរូង២ ឃុំព្រៃត្រឡាច ស្រុករុក្ខគិរីខេត្តបាត់ដំបង មានករណីធ្វើឱ្យខូចខាតដោយចេតនា (សាំងចាក់ដុតផ្ទះ) មួយកើតឡើង ប្រព្រឹត្តដោយជនសង្ស័យម្នាក់ឈ្មោះ ធុយ…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីធ្វើសកម្មភាពលួចទូរសព្ទរបស់ព្រះសង្ឈ…

ពោធិ៍សាត់:យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានអោយដឹងថាជនសង្ស័យ០១នាក់ ត្រូវសមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលស្រុកកណ្តៀង ចាប់ឃាត់ខ្លួន ក្រោយធ្វើសកម្មភាព លួចទូរសព្ទដៃ របស់ព្រះសង្ឃព្រះនាម ខែក សុខចាន់ គង់នៅវត្តទេពសន្យា ស្ថិតនៅភូមិស្យា ឃុំស្យា ស្រុកកណ្តៀងខេត្តពោធិ៍សាត់ ហើយយកទៅលក់ យកចាយអស់ ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើងនៅ វេលាម៉ោង១៧និង៣០នាទី ថ្ងៃទី០៤ខែកក្កដា ឆ្នាំ២០២៣ ។ លោកវរសេនីយ៍ឯក អ៊ុន ស៊ី អធិការ នៃអធិការដ្ឋាននគរបាលស្រុកកណ្តៀង បានប្រាប់ឲ្យដឹងថា ក្រោយទទួលបាន ការផ្តល់ព័ត៌មានពី ព្រះតេជគុណព្រះនាម ខែក សុខចាន់ មានព្រះជន្ម១៦វស្សា គង់នៅវត្តខាងលើ ថាមានជនមិនស្គាល់អត្តសញ្ញាណចូលលួចទួរសព្ទដៃរបស់ព្រះអង្គ មួយគ្រឿងម៉ាកវីវូ ពណ៌ទឹកសមុទ្រដែលបានដាក់បញ្ចូលថ្មទុកនៅក្នុងកុដិ កម្លាំងប៉ុស្តិ៍បានធ្វើការស្រាវជ្រាវកំណត់មុខសញ្ញា រួចនាំឈ្មោះ វ៉ា ឃីម ភេទប្រុស អាយុ១៨ឆ្នាំ មកសាកសួរយកចំលើយ។ លោកអធិការ បានបន្តថា ជនសង្ស័យឈ្មោះ វ៉ា ឃីម បានសារភាពថានៅវេលាម៉ោង១១និង០០នាទី នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ពេលព្រះសង្ឃឡើងទៅឆាន់នៅសាលាឆាន់ ខ្លួនបានលបលួចឡើងយកទូរសព្ទដៃ០១គ្រឿងម៉ាកដូចខាងលើនៅកុដិរបស់ព្រះសង្ឃឈ្មោះ ខែក សុខចាន់ ពិតប្រាកដមែន ហើយខ្លួនជិះម៉ូតូយកទៅលក់នៅហាងលក់ទូរសព្ទដៃខាងត្បូងផ្សារថ្មីពោធិ៍សាត់ មិនចាំយីហោ តែចំណាំហាង ក្នុងតំលៃ១០០,០០០រៀល ក្រោយពីលក់បានលុយហើយខ្លួនយកលុយនោះចាយវាយលេងបាល់ ទិញកាតទូរសព្ទនិងចំណាយផ្សេងៗទៀតរហូតដល់អស់ ។ បច្ចុប្បន្នសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យមកកាន់អធិការដ្ឋាន ដើម្បីបំពេញនីតិវិធីបន្ត ៕