តៃវ៉ាន់ខ្វះការទុកចិត្តលើវ៉ាក់សាំងចិន និងចោទចិនពីបទប្រើវ៉ាក់សាំងក្នុងគោលដៅនយោបាយ
ប្រឈមនឹងបញ្ហាកង្វះវ៉ាក់សាំងបង្ការកូវីដ១៩ ដែលតៃវ៉ាន់កំពុងជួបប្រទះពេលនេះ សំឡេងគាំទ្រចិននៅតៃវ៉ាន់ឲ្យប្រើវ៉ាក់សាំងចិនកំពុងបន្តមានឡើងយ៉ាងផុសផុល។ សម្រាប់តៃវ៉ាន់ ចិនកំពុងឆ្លៀតទាញចំណេញនយោបាយពីបញ្ហាកង្វះវ៉ាក់សាំងនៅតៃវ៉ាន់ដើម្បីឲ្យមានការប្រើវ៉ាក់សាំងចិន។ គួររម្លឹកថាខណៈនេះ ក្នុងចំណោមប្រជាជនតៃវ៉ាន់សរុបទាំង ២៤លាននាក់ មានមិនដល់ ១% ផងបានចាក់វ៉ាក់សាំងបង្ការកូវីដ១៩។ វ៉ាក់សាំងដែលតៃវ៉ាន់កំពុងប្រើគឺវ៉ាក់សាំង Moderna និង AstraZeneca ពោលមិនមែនវ៉ាក់សាំងចិនទេ។ តែវ៉ាក់សាំងដែលតៃវ៉ាន់កំពុងរំពឹងខ្លាំងជាងគេ គឺវ៉ាក់សាំងធ្វើខ្លួនឯងដែលសង្ឃឹមមាននៅរដូវក្តៅខាងមុខ។ ក្នុងសប្តាហ៍កន្លងទៅ តៃវ៉ាន់បានទទួលវ៉ាក់សាំងតែ…