ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេ​ញ​ បកស្រាយបំភ្លឺករណីបុរសម្នាក់ដែលបានបន្លំខ្លួនជាអធិការនគបាលខណ្ឌមានជ័យ​

រាជធានីភ្នំពេ​ញ​ ៖ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ មានកត្តិយសសូមជម្រាបជូនសាធារណៈជន អ្នកសារពត៌មាន និងពិសេសអ្នកប្រេីប្រាស់បណ្តាញទំនាក់ទំនងសង្គមទាំងអស់ឲ្យបានជ្រាបថា ថ្មីៗនេះមានម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ​ (ឱសថស្ថានបុរាណ ភ្នំទ្រទ្រង់) បានបង្ហោះវីដេអូ​ និងបានដាក់ចំណងជើងថា (រឿងពិតមិនមែនសំដែង បុគ្គលម្នាក់ខលមកខ្ញុំផ្ទាល់(ពូឈឹម)​ ហេីយតាំងខ្លួនជាអធិការខណ្ឌ័មានជ័យ! សូមស្តាប់ទាំងអស់គ្នាហួសចិត្ត​ ហ៊ានណាស់)​ ជាក់ស្តែងមានជនមិនស្គាល់មុខម្នាក់ដែលបានប្រេីប្រាស់លេខទូរស័ព្ទលេខ​ 069 35…

ឯកអគ្គរដ្ឋទូត​មី​យ៉ា​ន់​ម៉ា​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ​ប្រាប់អោយហរដ្ឋអាមេរិក​ថា​ ត្រូវការ​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​

(Reuter)​ កាលពី​ថ្ងៃ​អង្គា​រ៍​ ឯកអគ្គរដ្ឋទូត​ប្រទេស​មី​យ៉ា​ន់​ម៉ា​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ​បាន​ប្រាប់​សភា​សហរដ្ឋអាមេរិក​ថា​ ទីក្រុង​វ៉ា​ស៊ី​ន​តោន​គួរតែ​ផ្តោត​លើ​ក្រុមហ៊ុន​ប្រេង​ និង​ឧស្ម័ន​របស់​រដ្ឋ​ និង​ធនាគារ​រដ្ឋ​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​។​ ​ឯកអគ្គរដ្ឋទូត​លោក​ Kyaw​ Moe​ Tun​ តំណាង​របស់​តំណាងរាស្ត្រ​ដែល​ជាប់​ឆ្នោត​ប្រឆាំង​នឹង​របប​យោធា​របស់​មី​យ៉ា​ន់​ម៉ា​ក៏​បាន​ព្រមាន​ផង​ដែរ​ថា​ វិបត្តិ​ដែល​បង្ក​ឡើង​ដោយ​រដ្ឋប្រហារ​នា​ថ្ងៃ​ទី​ ១​ ខែកុម្ភៈ​នៅ​ក្នុង​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ​បាន​គំរាមកំហែង​ដល់​សន្តិសុខ​ក្នុង​តំបន់​។​ ​រដ្ឋបាល​របស់​ប្រធានាធិបតី​លោក​ Biden​ បាន​បដិសេធ​មិន​ទទួលស្គាល់​រដ្ឋប្រហារ​ និង​ដាក់​ទណ្ឌកម្ម​លើ​ឧត្តមសេនីយ៍​ដែល​ដឹកនាំ​ធ្វើ​រដ្ឋប្រហារ​ក៏​ដូច​ជា​សមាជិកគ្រួសារ​ និង​អាជីវកម្ម​មួយ​ចំនួន​ដែល​ផ្តល់​ ចំណូល​ឲ្យ​ពួក​គេ​។​…

ប្រទេស​កូ​ឡុំ​ប៊ី​បន្ទោស​ក្រុម​ប្រដាប់​អាវុធ​ចំពោះ​ការ​តវ៉ា​ដោយ​ហិង្សា​ ខណៈ​ចំនួន​អ្នក​ស្លាប់​នៅ​តែ​មិន​ទាន់​ច្បាស់​

(Reuter)​ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កូ​ឡុំ​ប៊ី​បាន​បន្ទោស​ក្រុម​ប្រដាប់​អាវុធ​ខុសច្បាប់​ចំពោះ​ការ​លួច​ប្លន់​ និង​បំផ្លិចបំផ្លាញ​កំឡុង​ពេល​នៃ​ការ​តវ៉ា​តាម​ផ្លូវ​ដែល​មាន​រយៈពេល​៥​ថ្ងៃ​ ប៉ុន្តែ​មិន​បាន​បញ្ជាក់​ពី​ចំនួន​បាតុករ​ដែល​បាន​ស្លាប់​នោះ​ទេ​។​ ​ការ​តវ៉ា​ដែល​បាន​ចាប់ផ្តើម​កាលពី​ស​ប្តា​ហ៍​មុន​ទាមទារ​ឲ្យ​មានការ​ដក​ចេញ​កំណែទម្រង់ពន្ធ​ដែល​ស្នើ​ដោយ​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី​ Ivan​ Duque​ ដែល​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា​ច្បាប់​នេះ​នឹង​ត្រូវ​ដកហូត​វិញ​។​ ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ ការ​ធ្វើ​បាតុកម្ម​បាន​ចាប់ផ្តើម​ឡើង​វិញ​នៅ​ក្នុង​រដ្ឋធានី​ Bogota​ និង​ទីក្រុង​ដទៃ​ទៀត​រួម​មាន​ទីក្រុង​ Medellin​ និង​ទីក្រុង​ Cali​ ទោះបីជា​មានការ​ប្រកាស​លុប​ចោល​សំណើ​នេះ​ក៏​ដោយ​ ក៏​ផ្លូវ​ល្បឿន​លឿន​ត្រូវ​បាន​បិទ​នៅ​តំបន់​មួយ​ចំនួន​ក្នុង​ប្រទេស​ផង​ដែរ​។​ ​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​លោក​ Diego​ Molano​…

សហរដ្ឋអាមេរិកច្រានចោល របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋអ៊ីរ៉ង់ថា មានការយល់ព្រមក្នុងការដោះដូរទណ្ឌិត

(Reuter) សហរដ្ឋអាមេរិកបានបដិសេធរបាយការណ៍របស់ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ដែលបាននិយាយថា អាមេរិកនិងអ៊ីរ៉ង់បានឈានដល់ការធ្វើកិច្ចព្រមព្រៀងដោះដូរអ្នកទោសដើម្បីជាថ្នូរនឹងការលើកលែងការបង្កកមូលនិធិប្រេងអ៊ីរ៉ង់ដែលមានទឹកប្រាក់ចំនួន ៧ ពាន់លានដុល្លារ ក្រោមការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកទៅលើប្រទេសដទៃ។ កាលពីថ្ងៃអាទិត្យ ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បាននិយាយថា រដ្ឋាភិបាលក្រុងតេអេរ៉ង់នឹងដោះលែងជនជាតិអាមេរិកចំនួន ០៤ នាក់ ដែលត្រូវបានចោទប្រកាន់ពីបទធ្វើចារកម្ម ដើម្បីជាថ្នូរនឹងការដោះលែងជនជាតិអ៊ីរ៉ង់ចំនួន ០៤ នាក់ ដែលបានឃុំឃាំងនៅសហរដ្ឋអាមេរិក និងការលើកលែងមូលនិធិអ៊ីរ៉ង់ដែលត្រូវបានបង្កក។ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានបដិសេធថា មិនមានការយល់ព្រមទៅលើកិច្ចព្រមព្រៀងណាមួយ ឡើយ។…

ក្រុម​ប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ ទាមទាអោយភូមា ​ដោះស្រាយ​វិបត្តិ​ទាំង៥ចំណុច តាមសំណើរក្រុមប្រទេសអាស៊ាន

ក្រុមប្រឹក្សាសន្តិសុខបានទាមទារ ឲ្យ​របបសិក​ភូមា ត្រូវតែគោរព និងអនុវត្តឲ្យ​បាន​ឆាប់ជាទីបំផុត នូវ​ផែនការដោះស្រាយ​វិបត្តិ​ទាំងង៥ចំណុច ដែលក្រុមប្រទេសអាស៊ាន បាន​ស្នើនៅក្នុងកិច្ចប្រជុំ​នៅក្រុងចាការតា កាលពីថ្ងៃទី២៤មេសា។ ផែនការទាំងនោះ​ មានជាអាទិ៍ ការបញ្ឈប់​ជាភ្លាមនូវ​អំពើហិង្សា ព្រមទាំងបើកផ្លូវ ឲ្យ​តំណាងរបស់អាស៊ាន ចូលទៅភូមា ដើម្បីពិនិត្យស្ថានការណ៍ ហើយឈានទៅបើកផ្លូវចរចានយោបាយ។ គួរបញ្ជាក់ សេចក្តីប្រកាសរបស់ក្រុមប្រឹក្សាសន្តិសុខនេះ គឺបានធ្វើ​ឡើង បន្ទាប់ពី​មានការប្រជុំ​បិទទ្វារកាលពីព្រឹក​ថ្ងៃសុក្រ…

​ប្រទេស​វេ​ណេ​ហ្សូ​អេ​ឡា​និយាយ​ថា​ ទាហាន​ ០៨​ នាក់​ត្រូវ​បាន​សម្លាប់​ក្នុង​ពេល​ប្រយុទ្ធ​គ្នា​នៅ​តាម​ព្រំប្រទល់​ប្រទេស​កូ​ឡុំ​ប៊ី​

(Reuter)​ កាលពី​ថ្ងៃ​ពុធ​ រដ្ឋមន្ត្រី​ការពារ​ជាតិ​វេ​ណេ​ហ្សូ​អេ​ឡា​លោក​ Vladimir​ Padrino​ បាន​និយាយ​ថា​ ទាហាន​ ០៨​ នាក់​ ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​ប្រយុទ្ធ​កំឡុង​ពេល​មានការ​ប៉ះទង្គិច​គ្នា​រវាង​កងកំលាំង​យោធា​ និង​ក្រុម​ប្រដាប់​អាវុធ​ខុសច្បាប់​នៅ​តាម​ព្រំប្រទល់​ជាមួយ​ប្រទេស​កូ​ឡុំ​ប៊ី​ ។​ ​នៅ​ក្នុង​សេចក្តី​ប្រកាស​ខ្លី​មួយ​នៅ​លើ​គេហទំព័រ​របស់​ក្រសួងការពារជាតិ​លោក​ Padrino​ បាន​រៀបរាប់​ឈ្មោះ​ទាហាន​ទាំង​ ០៨​ នាក់​នោះ​ ដោយ​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​អំពី​របៀប​ដែល​ពួក​គេ​ត្រូវ​បាន​ សម្លាប់​នោះ​ទេ​។​ កាលពី​ថ្ងៃ​ច័ន្ទ​លោក​…

រដ្ឋបាលក្រុងប៉ោយប៉ែត សូមបដិសេធនៅព័ត៌មានមិនពិតនេះ សូមស្នើដល់សមត្ថកិច្ចពាក់ព័ន្ធ មេត្តាស្រាវជ្រាវចាប់ជនដែលបង្ហោះព័ត៌មានមិនពិតនេះ មកផ្តន្ទាទោសតាមច្បាប់

រដ្ឋបាលក្រុងប៉ោយប៉ែត សូមបដិសេធនៅព័ត៌មានមិនពិតនេះ សូមស្នើដល់សមត្ថកិច្ចពាក់ព័ន្ធ មេត្តាស្រាវជ្រាវចាប់ជនដែលបង្ហោះព័ត៌មានមិនពិតនេះ មកផ្តន្ទាទោសតាមច្បាប់ ។     រដ្ឋបាលក្រុងប៉ោយប៉ែត សូមជម្រាបជូនដំណឹងដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋទូទាំងក្រុង ប៉ោយប៉ែត ឱ្យបានជ្រាបថា៖ នៅពេលថ្មីៗនេះ មានគណនេយ្យហ្វេសប៊ុកមួយឈ្មោះ បារាំង កុលបុត្រខ្មែរ បាន ធ្វើការផ្សព្វផ្សាយព័ត៌មានថា ”បិតា…

សេចក្តីបកស្រាយបំភ្លឺ​ និងបដិសេធរបស់ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ចំពោះសារពត៍មាន​មួយដែលបានឡាយ លើបណ្តាញសង្គម​ហ្វេសបុកថាមាន​ករណីបង្ខាំងមនុស្សខុសច្បាប់​ ដែលធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ

រាជធានីភ្នំពេញ ៖ សេចក្តីបកស្រាយបំភ្លឺ​ និងបដិសេធរបស់ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ចំពោះសារពត៍មាន​មួយដែលបានឡាយ លើបណ្តាញសង្គម​ហ្វេសបុកថាមាន​ករណីបង្ខាំងមនុស្សខុសច្បាប់​ ដែលធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ជាក់ស្តែងជាករណីទំនាស់គ្នា រវាងសង្សារប្រុស​ស្រី​ ដែលជំពាក់លុយគេហេីយគ្មានលុយសង ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ សូមធ្វេីការបញ្ជាក់ជូនប្រជាពលរដ្ឋទូទៅឲ្យបានជ្រាបថា​ ជាក់ស្តែងជាករណីឈ្លោះទាស់ទែងគ្នារវាងបុរស​ និងស្ត្រីម្នាក់​ ដែលត្រូវជាសង្សារនឹងគ្នា​ ដែលមានទំនាស់គ្នារឿងទៅទិញម្ហូប​ និងករណីជំពាក់លុយគេ​ ហេីយគ្មានលុយសង​…

ហ្វីលីពីន​កំពុងបើក​ធ្វើ​សមយុទ្ធ​នៅ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​

សមយុទ្ធ​ខាងលើ​ធ្វើឡើង​នៅ​ក្បែរ​កោះ ធីទូ​ (Thitu) ដែល​កាន់កាប់​ដោយ​ហ្វីលីពីន​ និងកោះ​ ស្ការបូរ៉ាស ស្ហ៊ល​ (Scarborough Shoal) ដែលគ្រប់គ្រង​ដោយចិន​ និង​កើតឡើងចំ​ពេល​ភាព​តានតឹងកំពុងកើនឡើង​នៅតំបន់​សមុទ្រ​ដែល​សំបូរទៅដោយ​ធនធាននេះ​។ ជម្លោះ​ការទូត​ចុងក្រោយ​រវាង​ប្រទេសហ្វីលីពីន​ និងចិន​ បាន​ចាប់ផ្ទុះឡើងខ្លាំង​កាលពី​ខែ​មុន​ បន្ទាប់ពីនាវា​កងទ័ពចិន​ជាង​ ២០០​ បាន​បណ្តែត​ខ្លួន​ជាប់គ្នា​ជាខ្សែៗនៅ​ ទីប្រជុំ​កោះ​ស្ព្រាតលី ដែលប្រទេសទាំងពីរ​កំពុង​ឈ្លោះគ្នាចង់​ដណ្តើម​កាន់​កាប់រៀងៗខ្លួន​។ ចិន​ដែល​តែង​អះអាង​ពី​កម្មសិទ្ធិស្ទើរផ្តាច់មុខ​លើ​ស្ទើរ​ផ្ទៃ​សមុទ្រ​ទាំងមូល​…

អាស៊ាន​ទាមទារ​​ឲ្យ​កងទ័ពភូមា ដោះលែង​អ្នក​ជាប់ឃុំ និង​​បញ្ឈប់​ការ​​បង្រ្កាប​​សម្លាប់​បាតុករភូមា​

ក្រោយចប់ការប្រជុំនៅទីក្រុងចាការតា លោក​ចូកូ​ វីដូដូ ប្រធានាធិបតីឥណ្ឌូណេស៊ី បានថ្លែងប្រាប់អ្នកកាសែតថា លោករួមជាប្រទេសសមាជិកអាស៊ានឯទៀត បានប្រាប់ទៅ​លោក​មីន អ៊ុងឡាំង អគ្គបញ្ជាការកងទ័ពជាតិភូមា ថាត្រូវតែ​បញ្ឈប់​ការប្រើអំពើហិង្សា បាញ់សម្លាប់​ប្រជាពលរដ្ឋភូមា។ លោក​បន្ថែមថា អាស៊ាន ក៏បានទាមទារផងដែរ ឲ្យ​កងទ័ពភូមា ត្រូវដោះលែងអ្នកទោសនយោបាយទាំងអស់ ហើយបើកផ្លូវឲ្យ​មាន​ការដឹកជំនួយមនុស្សធម៌ ព្រមទាំងបើកផ្លូវ ឲ្យ​អ្នក​​សម្របសម្រួល​តំណាងអាស៊ាន ចូលទៅរៀបចំការចរចា…