ឥណ្ឌា ថ្កោលទោសការសម្លាប់រង្គាលជនស៊ីវិលក្នុងទីក្រុង Bucha របស់អ៊ុយក្រែន
(ញូដេលី)៖ ឥណ្ឌា នៅថ្ងៃអង្គារសប្ដាហ៍នេះ បានចូលរួមថ្កោលទោសលើការសម្លាប់រង្គាលជនស៊ីវិល នៅក្នុងទីក្រុង ប៊ូចា (Bucha) នៃប្រទេសអ៊ុយក្រែន និងបានអំពាវនាវឱ្យមានការស៊ើបអង្កេតជាលក្ខណៈឯករាជ្យមួយ ប៉ុន្តែមិនបានរិះគន់ចំៗលើរុស្ស៊ីដែលជាសម្ព័ន្ធមិត្តយូរអង្វែង មួយរបស់ខ្លួន ជុំវិញសង្រ្គាមឈ្លានពាននៅអ៊ុយក្រែននោះទេ។ លោក ធីអេស ធៀមូទី (TS Tirumurti) អ្នកតំណាងអចិន្ត្រៃយ៍ឥណ្ឌាប្រចាំអង្គការសហប្រជាជាតិ (UN) បានបញ្ជាក់ប្រាប់កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ…