ជនសង្ស័យចំនួន០៣នាក់ ត្រូវនគរបាលទួលសង្កែទី១ ឃាត់ខ្លួនករណីលួចគាស់ផ្ទះយកម៉ូតូ

ភ្នំពេញៈ នៅថៃ្ងទី២៦ ខែវិចិ្ឆកា ឆាំ្ន២០២១ វេលាម៉ោង០១និង០០នាទី រំលងអធ្រាត្រ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ទួលសង្កែទី១ ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ករណីលួចគាស់ផ្ទះយកម៉ូតូ នៅចំណុចក្រុម៩ ផ្លូវរថភ្លើង ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ។ ជនរងគ្រោះឈ្មោះ ស្រួយ រដ្ឋា ភេទស្រី អាយុ…

គ្រាន់តែសួរនាំរឿងម៉ូតូអស់សាំង ទាញកាំបិតផ្គាកដេញកាប់និងវាយ បណ្តាលឲ្យយុវជនម្នាក់របួស

ភ្នំពេញៈ នៅវេលាម៉ោង០២និង០០នាទីរំលងអធ្រាត្រថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ មានករណីយុវជនស្រីប្រុស១ក្រុមជិះម៉ូតូ ប្រទះឃើញបុរសចំនួន០២នាក់ ជិះម៉ូតូមួយគ្រឿង បានអស់សាំងតាមផ្លូវស្ងាត់ ដោយមានចិត្តចង់ជួយ ក៏ជិះម៉ូតូចូលទៅជិតសួរនាំ បែរជាត្រូវគេវាយនិងយកកាំបិតផ្គាកដេញកាប់រងរបួសធ្ងន់ បង្កការភ្ញាក់ផ្អើលឡើង ទីតាំងស្ថិតតាមបណ្ដោយផ្លូវវត្តសំរោងអណ្ដែត ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ដំណើរនៃរឿងហេតុ៖ នៅមុនពេលកើតហេតុ យុវជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាក…

ជនសង្ស័យ៣នាក់ ត្រូវបានកម្លាំងនគរបាល ស្រាវជ្រាវឃាត់ខ្លួនពាក់ព័ន្ធករណី រំលោភសេពសន្ថវៈ

បាត់ដំបងៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន៣នាក់ ត្រូវបានកម្លាំងនគរបាលខេត្តបាត់ដំបង ស្រាវជ្រាវឃាត់ខ្លួនពាក់ព័ន្ធករណីរំលោភសេពសន្ថវៈកាលពីថ្ងៃទី១៩ ឆ្នាំវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង២២និង០០នាទី ត្រង់ចំណុចផ្ទះសំណាក់យីហោឌូឌូ ស្ថិតក្នុងភូមិស្តៅ ឃុំស្តៅ ស្រុករតនមណ្ឌល។   លោកវរសេនីយ៍ឯក ប៊ន់ វណ្ណារ៉ា នាយការិយាល័យជំនាញ បានឲ្យដឹងថាក្រុមជនសង្ស័យត្រូវបានឃាត់ខ្លួនកាលពីនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១…

ឃាត់ខ្លួនបុរសម្នាក់ ករណីដុតផ្ទះខ្លួនឯង ធ្វើឲ្យឆេះរាលដាលដល់ផ្ទះអ្នកដ៏ទៃ

ភ្នំពេញ ៖ នគរបាលខណ្ឌដង្កោ បានឃាត់ខ្លួនជនសង្ស័យជាមន្រ្តីយោធា ករណីធ្វើឱ្យខូចខាតដោយចេតនា (ដុតផ្ទះខ្លួនឯង និងបណ្តាលឱ្យឆេះដល់ផ្ទះអ្នកដទៃ) កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង២៣ និង១០នាទី ត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវលំ ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ជនរងគ្រោះទី១…

កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរំលោភ

កោះកុងៈ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ៩និង៣០នាទីព្រឹក កម្លាំងអធិការដ្ឋាននគរបាលស្រុកមណ្ឌលសីមា បានទទួលពាក្យបណ្តឹងពីឈ្មោះ ឈួន គឹមឆាន ភេទប្រុស អាយុ ៦៥ឆ្នាំ មានទីលំនៅ ភូមិ ១ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ក្នុងករណីរំលោភសេពសន្ថវៈ…

ជនសង្ស័យម្នាក់ជិះកង់ធ្វើសកម្មភាព លួចទូរស័ព្ទជនរងគ្រោះបានមួយថ្ងៃ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

បាត់ដំបងៈ កាលពីថ្ងៃអាទិត្យ ៣រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង២១ និង ៣៨នាទី នៅចំណុចស្តុបផ្សារលើ ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង អនុវត្តតាមការណែនាំ របស់លោក…

ខ្មែរឥស្លាមពីរនាក់បងប្អូនបង្កើត វាយគ្នាបណ្តាលឲ្យម្នាក់បែកក្បាល រងរបួសធ្ងន់ដេរចំនួន០៨ថ្នេរ

ប៉ៃលិនៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅវេលាម៉ោង១៨និង០០នាទី ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ មានករណីហិង្សាមួយករណី រវាងបងប្អូនបង្កើត កើតឡើងនៅចំណុចផ្ទះជួល ស្ថិតនៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បណ្តាលឱ្យមានមនុស្សរងរបួសម្នាក់ បែកក្បាលផ្នែកខាងក្រោយថ្ងាស និងថ្ពាល់ខាងឆ្វេង ដេរ៨ថ្នេរ ។…

Update៖ ឃាត់ខ្លួនប្រជាការពារម្នាក់ ករណីទំនាស់ច្រានឲ្យជនរងគ្រោះដួល ផ្ងារក្រោយបោកក្បាលស្លាប់

ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលបឹងទំពន់ទី២ ឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយសារមរណភាពនៃជនរងគ្រោះ (ទំនាស់ច្រានឲ្យដួលផ្ងារក្រោយបោកក្បាលស្លាប់) នៅចំណុចក្នុងសាលាសង្កាត់បឹងទំពន់ទី២ ផ្លូវលេខ ៦៩BT ក្រុម៥ ភូមិត្នោជ្រុំ១ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា…

យុវជនម្នាក់ខឹងគេមិនឲ្យជួបអតីតគូដណ្តឹងរបស់ខ្លួន​ ក៏សម្រេចចិត្តប៉ុនប៉ងដុតផ្ទះ និងកាប់សម្លាប់មួយគ្រួសារ

កោះកុង៖យុវជនឈាមរាវម្នាក់ខឹងគេមិនឲ្យជួបអតីតគូដណ្តឹងរបស់ខ្លួនកាលពីជិតមួយឆ្នាំងមុន បានកើតជាគំនុំ ក៏សម្រេចចិត្តកាន់ដាវចូលដល់ក្នុងផ្ទះ ប៉ុនប៉ងដុតផ្ទះ និងកាប់សម្លាប់គេមួយគ្រួសារ ហើយរត់គេចខ្លួន ទៅពួននៅក្នុងព្រៃកន្លែងចាក់សំរាមអស់ជាច្រើនថ្ងៃគិតថាសុខសាន្ត ត្រូវបានសមត្ថកិច្ច តាមក្របួច ក វាយខ្នោះកសាងសុំណុំរឿងបញ្ជូនទៅការិយាលយ័ជំនាញចាត់ការបន្តតាមនីតិវិធី។ បើតាមការពន្យល់ពី លោក យស ចន្ទវិចិត្រ អធិការក្រុងខេមរភូមិន្ទ ប្រាប់សារព័ត៌មាន នៅថ្ងៃទី១៨ ខែវិច្ឆកា ឆ្នាំ២០២១នេះ…

ឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីរំលោភសេពសន្ថវ: លើកុមារីអាយុ ៦ឆ្នាំ

ភ្នំពេញ ៖ ជនល្មោភកាមម្នាក់ ត្រូវបានកម្លាំងនគរបាលរដ្ឋបាលសង្កាត់ដង្កោ ធ្វើការឃាត់តាមពាក្យរបស់ស្ត្រីឈ្មោះ ជា វណ្ណារី ភេទស្រី អាយុ៣៦ឆ្នាំ ត្រូវជាម្តាយក្មេងស្រីរងគ្រោះ អាយុ៦ឆ្នាំ ពាក់ព័ន្ធករណីរំលោភសេពសន្ថវ: ដែលប្រព្រិត្តទៅនៅបន្ទប់ជួលមួយកន្លែង ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ កាលពីរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ។…