បុរសម្នាក់ សុំអ្នកជិតខាង ច្រៀងចំរៀង៣បទ នឹកណាស់ៗ មួយសន្ទុះក្រោយមក ស្រាប់តែចងកសម្លាប់ខ្លួន
ភ្នំពញៈ កាលពីវេលាម៉ោង១០និង២៥នាទីយប់ថ្ងៃទី១៨ខែមិថុនា ឆ្នាំ២០២០ មានករណីបុរសម្នាក់ សង្ស័យប្រើប្រាស់នូវសារធាតុញៀនលើសកម្រិត បានសុំអ្នកផឹកស៊ីជិតខាងច្រៀងចំរៀង៣បទ នឹកណាស់ៗ មួយសន្ទុះក្រោយមកស្រាប់តែចងកសម្លាប់ខ្លួន បង្កការភ្ញាក់ផ្អើលកើតឡើង ស្ថិតនៅចំណុចភូមិឫស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពញ ។ ជនរងគ្រោះឈ្មោះសាំង រ៉ូសា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាកម្មកររោងចក្រ រស់នៅភូមិ-សង្កាត់កើតហេតុ…