កម្មករ កម្មការិនី ដែលវិលត្រលប់ចូលបម្រើការងារវិញ បន្ទាប់ពីពិធីបុណ្យចូលឆ្នាំ នឹងត្រូវធ្វើចត្តាទ្បីស័ក រយៈពេល១៤ថ្ងៃ

ដើម្បីជ្រាបច្បាស់ សូមអានលិខិតខាងក្រោមនេះ៖

គ្រូពេទ្យខ្មែរម្នាក់ ដែលត្រូវបានដាក់ឲ្យនៅដោយឡែក នៅមន្ទីរពេទ្យមួយនៅទីក្រុងហាណូយ មិនមានផ្ទុក COVID-19 ទេ

យោងតាមផេកនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានឲ្យដឹងថា មានការផ្សព្វផ្សាយតាមបណ្តាញសង្គម អំពីគ្រូពេទ្យខ្មែរម្នាក់ បានដាក់ឲ្យនៅដោយឡែក នៅមន្ទីរពេទ្យមួយនៅទីក្រុងហាណូយ តាមពត៌មានដែលទទួលបានគឺ “He is Cambodian doctor working in Vietnam ( Hanoi), his specialist in ENT,…

ពិតជាក្លាហានមែន! នារីជនជាតិហ្វីលីពីនម្នាក់ ជិះម៉ូតូដេញតាមចោរឆក់ តែអាសូរណាស់ អស់ទាំងជីវិត និងទ្រព្យ

ភ្នំពេញៈ អាសូរណាស់នារីជនជាតិហ្វីលីពីនម្នាក់ ខណៈជិះម៉ូតូលឿនពេក ជ្រុលទៅបុកនិងរបងឥដ្ឋ បណ្តាលឲ្យស្លាប់ភ្លាមៗមួយរំពេច។ ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១និង៣៥នាទី ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ ស្ថិតនៅផ្លូវ៩២ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញនារីរងគ្រោះខាងលើ…

ការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា​ សម្រាប់បម្រើការងារនៅទីស្ដីការក្រសួងរ៉ែ និងថាមពល សម្រាប់ឆ្នាំ២០២០

ការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា​ សម្រាប់បម្រើការងារនៅទីស្ដីការក្រសួងរ៉ែ និងថាមពល នៅបណ្ដាលមន្ទីររ៉ែ និងថាមពលខេត្តមួយចំនួន សម្រាប់ឆ្នាំ២០២០ ខាងក្រោមនេះជាទម្រង់ពាក្យសុំចូលបម្រើការងារជាមន្រ្តីជាប់កិច្ចសន្យា

ឃាត់ខ្លួនបុរសជនជាតិអង់គ្លេសម្នាក់ ពីបទស្នាក់នៅខុសច្បាប់ និងប្រើប្រាស់សារធាតុញៀន

សៀមរាបៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយ តាមបណ្តាញសង្គម បានឲ្យដឹងថា នាវេលាម៉ោង ១៤ និង០០នាទីថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ២០២០ កម្លាំងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី បានទទួលជនបរទេសម្នាក់ ពីការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន ពាក់ព័ន្ធនឹងករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ ជនបរទេសរូបនេះ ឈ្មោះ BARNFATHER GEORGE…

ក្រុមស្រមោចរបស់អធិការរដ្ឋាននគរបាលក្រុងតាខ្មៅ ឃាត់ខ្លួនកូនប្រុសអនុប្រធានពន្ធនាគារខេត្តកណ្ដាល ជាមុខសញ្ញាចែកចាយគ្រឿងញៀន និងបក្ខពួកយ៉ាងសកម្ម

កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក ៣នាក់ ដែលគេស្គាល់ថា ជាកូនប្រុសរបស់អនុប្រធានពន្ធនាគារខេត្តកណ្ដាល ជាមុខសញ្ញាចែកចាយគ្រឿងញៀនដ៏សកម្មប្រចាំក្រុងតាខ្មៅនោះត្រូវបានកម្លាំងពិសេសរបស់អធិការដ្ឋាននគរបាលក្រុងតាខ្មៅរហ័សនាមក្រុមស្រមោចសហការជាមួយកម្លាំងផ្នែកគ្រឿងញៀនក្រុងតាខ្មៅ សហការជាមួយកម្លាំងផ្នែកគ្រឿនញៀនក្រុងតាខ្មៅ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលព្រែកឬស្សី ធ្វើការចុះបង្រ្កាប ឃាត់ខ្លួនបាន រួមនិងថ្នាំញៀនមួយចំនួនធំ។ ការចុះបង្ក្រាបនេះធ្វើឡើងនៅវេលាម៉ោង ១ យប់រំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ ចំណុចផ្ទះសំណាក់ឈ្មោះ បែស ថាន្នី…

បុរសជាកម្មកររោងចក្រកាត់ដេរម្នាក់ នៅជម្ពូវ័ន ឈ្នះរង្វាន់ ១០០លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

បុរសម្នាក់ដែលបច្ចុប្បន្ន កំពុងបម្រើការងារជាកម្មកររោងចក្រកាត់ដេរនៅម្ដុំជម្ពូវ័ន១ សង្កាត់ចោមចៅ១ សង្កាត់ពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានសំណាងបានឈ្នះរង្វាន់១០០លានរៀលពីភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវ។ បុរសដែលមានសំណាងម្នាក់នេះ មានឈ្នោះ កុយ វណ្ណា អាយុ ២៨ឆ្នាំ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលនៅសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ និងបម្រើការងារជាកម្មកររោងចក្រកាត់ដេរ ។ នៅចំពោះមុខក្រុមការងារ ជាអ្នកតំណាងក្រុមហ៊ុន ចុះទៅប្រគល់ទឹកប្រាក់ចំនួន…

Update៖យាយតាស្រែកយំ ព្រោះចៅស្រីកម្សត់ខំចញ្ចឹមតាំងពីតូចព្រោះឪពុកម្តាយលែងលះគ្នាត្រូវរថយន្តកិនស្លាប់ភ្លាមៗ ខណៈដែលជិតការកូនមួយទៀត

ភ្នំពេញៈ ក្មេងស្រីម្នាក់រត់ឆ្លងផ្លូវត្រូវបានរថយន្តមិនចាំម៉ាកកិនបែកក្បាលខ្ទេចស្លាប់ភ្លាមៗ យ៉ាងអាណោចអធ័ម ជីដូន និងជីតា ស្រែកទ្រហោយំ ខណៈដែលរថយន្តបង្កបើករត់គេចទៅបាត់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៤៤នាទី រសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ នៅតាមផ្លូវលំ ក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក្មេងស្រីរងគ្រោះ ឈ្មោះ ពៅ តាំងលី…

រន្ធត់ណាស់! ស្លាប់៣របួសធ្ងន់៤នាក់ក្នុងនោះមានមន្ត្រីពន្ធនាគារខេត្តព្រៃវែងម្នាក់ បន្ទាប់ពីរថយន្តធុនធំបុកពេញទំហឹងជាមួយអាតូច

ព្រៃវែងៈ រថយន្តហ៊ីយ៉ាន់ដាយដឹកអេតចាយបុកជាមួយកូរ៉ូឡាបណ្តាលឲ្យមនុស្ស៣នាក់បានស្លាប់ភ្លាមៗនិងរងរបួសធ្ងន់៤នាក់ កាលពីវេលាម៉ោង ៣នឹង១៥នាទីរសៀល ថ្ងៃទី០៤ ខែកុម្ភះ ឆ្នាំ ២០២០ នៅតាមបណ្តោយផ្លូវជាតិលេខ៨A ស្ថិតត្រង់ចំណុចភូមិឆ្កែកូន ឃុំជាខ្លាង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។ តាមប្រភពពីកន្លែងហេតុការណ៍បានឲ្យដឹងថា គេឃើញរថយន្តម៉ាកកូរ៉ូឡាពណ៌សំបកឪឡឹកពាក់ស្លាកលេខភ្នំពេញ2E.6156 បើកបរក្នុងទិសដៅពីកើតទៅលិចលុះដល់ចំណុចកើតហេតុបានរ៉េចង្កូតទៅបុកជាមួយ រថយន្តធុនធំម៉ាកហ៊ីយ៉ាន់ដាយពណ៌ សពាក់ស្លាកលេខភ្នំពេញ3E.7722ដែលកុំពង់បើកបរក្នុងទិសដៅ បញ្ច្រាស់ទិសគ្នា…

រហូតមកទល់ពេលនេះ អ្នកជំងឺរលាកសួតបង្កឡើង ដោយមេរោគកូរ៉ូណាវីរុសប្រភេទថ្មី​ និងអ្នករួមដំណើរគ្មានរោគសញ្ញាអ្វីគួរឲ្យកត់សម្គាល់ទេ

ព្រះសីហនុៈ យោងតាមផេកនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានឲ្យដឹងថា រហូតដល់ម៉ោង ៤និង៣០ល្ងាច ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថានភាពអ្នកជំងឺរលាកសួតបង្កឡើងដោយមេរោគកូរ៉ូណាវីរុសប្រភេទថ្មី អ្នកជំងឺបន្តមានសុខភាពល្អ គ្មានរោគសញ្ញាផ្លូវដង្ហើមគួរឲ្យកត់សម្គាល់ទេ ។ អ្នកប៉ះពាល់ កន្លែងផ្សេងៗគ្នាជាមួយអ្នកជំងឺ និងអ្នកជិះយន្តហោះជាមួយអ្នកជំងឺ រហូតពេលនេះ អ្នកទាំងនោះពុំមានអ្នកចេញរោគសញ្ញាអ្វីនៅឡើយដែរ។ មន្រ្តីជំនាញនឹងបន្តតាមដានសុខភាព អ្នកប៉ះពាល់ជាមួយអ្នកជំងឺទាំងអស់ជារៀងរាល់ថ្ងៃ…