ប៉ូលិសស្លាប់ម្នាក់និង១០នាក់រងរបួស ក្នុងការបំផ្ទុះគ្រាប់បែកនៅពិធីបុណ្យ Eid ធំបំផុតនៅបង់ក្លាដែស
បង់ក្លាដែស: ប៉ូលិសម្នាក់បានស្លាប់និងមនុស្ស ១០នាក់រាប់បញ្ចូលទាំងប៉ូលិសបានរងរបួស ខណៈដែលក្រុមប៉ូលិសបានបាញ់តដៃគ្នាជាមួយក្រុមសកម្មប្រយុទ្ធ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីមានការបំផ្ទុះគ្រាប់បែកនៅច្រកចូលពិធីបុណ្យអធិស្ឋាន Sholakia Eid នៅស្រុក Kishoreganj ដែលមានចម្ងាយប្រហែល ១១៧គីឡូម៉ែត្រ ភាគឦសាននៃក្រុងដាកា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី០៧ កក្កដា ឆ្នាំ២០១៦នេះ។ ក្រុមជំនុំធំបំផុតនៃពិធីបុណ្យអធិស្ឋាន Eid នៅបង់ក្លា…