យោធាអ៊ីស្រាអែល វាយប្រហារដែនអាកាសប៉ាទ្បេស្ទីន បន្ទាប់ពីរងការបាញ់គ្រាប់រ៉ុក្កែត

អ៊ីស្រាអែលៈ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឲ្យដឹងថា យោធាអ៊ីស្រាអែល បានវាយប្រហារទៅលើទីតាំងពួក​ជ្រុល​និយម​ប៉ាឡែស្ទីន ​Hamas ពីរកន្លង នៅតំបន់ហ្គាហ្សាស្ទ្រីប ជាមួយការបាញ់កាំភ្លើង និងវាយប្រហារផ្លូវអាកាស បន្ទាប់ពីរងការបាញ់គ្រាប់រ៉ុក្កែត ចេញពីតំបន់ហ្គាហ្សាមកកាន់អ៊ីស្រាអែល។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧។ កងទ័ពអ៊ីស្រាអែល បាននិយាយនៅលើគេហទំព័រ Twitter…

លោក ត្រាំ ថា ការវាយប្រហារដែនអាកាសរបស់អាមេរិក ប្រឆាំងនឹងកងទ័ពរដ្ឋាភិបាលស៊ីរី ជាវិធានការស្របច្បាប់

អាមេរិកៈ ប្រធានាធិបតីអាមិរិក លោក ដូណាល់ ត្រាំ បាននិយាយថា រដ្ឋាភិបាលខ្លួន បានធ្វើការវាយប្រហារ ដោយស្របច្បាប់ ប្រឆាំងនឹងយោធារដ្ឋាភិបាលស៊ីរី និងកងកម្លាំងគាំទ្ររដ្ឋាភិបាល ដែលជាផ្នែកមួយនៃយុទ្ធនាការកងកម្លាំងចម្រុះ ដឹកនាំដោយអាមេរិក ប្រឆាំងនឹងក្រុមភេរវជន Daesh។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧។…

ករណីលួចម៉ូតូ បាញ់តដៃជាមួយសមត្ថកិច្ច នៅសៀមរាប

សៀមរាបៈ លោកអធិការស្រុកប្រាសាទបាគង បានប្រាប់ Post News នៅមុននេះបន្តិចថា មានករណីសមត្ថកិច្ចដេញតាមចាប់ចោរ ហើយក៏ត្រូវជនសង្ស័យ បាញ់កាំភ្លើងតដៃចំនួន ៣គ្រាប់ ដោយជនសង្ស័យប្រើកាំភ្លើងម៉ាក K54 មួយដើម។ ហេតុការណ៍នេះ បានកើតទ្បើងនៅវេលាម៉ោង ៨ និង ៣០ នាទីព្រឹកថ្ងៃទី៨ ខែវិច្ឆិកា…

ហ្វីលីពីន ប្រកាសបញ្ចប់ប្រតិបត្តិការបោសសម្អាតពួកឧទ្ទាម នៅទីក្រុងម៉ារ៉ាវី

ហ្វីលីពីនៈ រដ្ឋមន្ត្រីក្រសួងការពារជាតិហ្វីលីពីន នៅថ្ងៃច័ន្ទនេះ បានប្រកាសបញ្ចប់ការប្រយុទ្ធគ្នា បន្ទាប់ពីសង្គ្រាមដ៏សាហាវរវាងយោធា និងពួកឧទ្ទាមអស់រយៈពេល ៥ ខែកន្លងមក ក្នុងទីក្រុងភាគខាងត្បូងនៃប្រទេស ដែលជាកន្លែងកាន់កាប់ដោយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧។ រដ្ឋមន្ត្រីការពារជាតិលោក Delfin Lorenzana…

មនុស្សពីរនាក់រងរបួសដោយសារគ្រាប់កាំភ្លើង ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

មនុស្សពីរនាក់បានរងរបួសដោយគ្រាប់កាំភ្លើងក្នុងកីឡដ្ឋាន Perak Stadium ជិតបញ្ចប់នៃការប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រ Malaysia Cup នៃប្រទេសម៉ាឡេស៊ី រវាងក្រុង Perak និង Johor Darul Ta’zim (JDT) កាលពីយប់មិញ បានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ។ ដូចដែលបានរាយការណ៍ដោយកាសែត New…

សកម្មប្រយុទ្ធ ០៣ នាក់ ត្រូវបានបាញ់សម្លាប់យ៉ាងសាហាវ នៅតំបន់ព្រំដែនគ្រប់គ្រងដោយឥណ្ឌា

ឥណ្ឌាៈ ក្រុមមន្ត្រីក្នុងប្រទេស នៅថ្ងៃចន្ទនេះ បាននិយាយថា ពួកសកម្មប្រយុទ្ធ ០៣ នាក់ ត្រូវបានសម្លាប់នៅក្នុងការបាញ់កាំភ្លើងដ៏សាហាវមួយ ដោយកងទ័ពឥណ្ឌា នៅក្បែរខ្សែបន្ទាត់គ្រប់គ្រង (LoC) ជាកន្លែងបែងចែកតំបន់ព្រំដែនកាស្មៀរ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧។ យោងតាមមន្រ្តីកងទ័ពឥណ្ឌា បាននិយាយថា ការបាញ់ប្រហារនេះ បានផ្ទុះឡើងកាលពីព្រឹកថ្ងៃអាទិត្យ…

ផ្ទុះការប៉ះទង្គិចគ្នានៅក្នុងគុកប្រទេសវ៉េណេស៊ុយអេឡា មនុស្ស ៣៧ នាក់ ត្រូវស្លាប់យ៉ាងរង្គាល

វ៉េណេស៊ុយអេឡាៈ តាមអាជ្ញាធរក្នុងប្រទេស បាននិយាយថា យ៉ាងហោចណាស់មនុស្ស ៣៧ នាក់ នៅក្នុងពន្ធនាគារភាគខាងត្បូង ប្រទេសវ៉េណេស៊ុយអេឡា បានស្លាប់យ៉ាងរង្គាល កាលពីយប់ថ្ងៃអង្គារ បន្ទាប់ពីការប្រយុទ្ធគ្នាដ៏ធំមួយ បានផ្ទុះឡើងរវាងពួកអ្នកទោស និងមន្ត្រីសន្តិសុខ។ នេះបើយោងតាមរយៈសារព័ត៌មាន Fox News ចេញផ្សាយនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧។ អភិបាលរដ្ឋ…

ពហុកីឡដ្ឋានមរតកតេជោ តម្លៃជាង ១៥៧លានដុល្លារ គ្រោងបញ្ចប់ទាំងស្រុងត្រឹមឆ្នាំ ២០២០

ពហុកីឡដ្ឋានជាតិមរតកតេជោ តម្លៃជាង ១៥៧លានដុល្លារអាមេរិក គ្រោងនឹងបញ្ចប់ទាំងស្រុងត្រឹមឆ្នាំ ២០២០ ខណៈពេលនេះ កំពុងសាងសង់ក្នុងដំណាក់កាលទី ២ផងដែរ។ នេះបើយោងតាមគេហទំព័រផ្លូវការរបស់ ពហុកីឡដ្ឋានជាតិមរតកតេជោ។ លោក វ៉ាហេង ដាវុធ ប្រធានស្ថាបត្យករនៃគម្រោងនេះ បានឲ្យដឹងថា ពហុកីឡដ្ឋានជាតិនេះ នឹងក្លាយជាចំណុចសំខាន់នៃប្រវត្តិសាស្រ្តសម្រាប់ប្រទេសកម្ពុជា ដែលនឹងតំណាងឲ្យនិមិត្តរូបវប្បធម៌ពីអតីតកាល និងជានិមិត្តរូបនៃស្នាដៃនាសម័យទំនើប។ សាធារណរដ្ឋប្រជាមានិតចិន…

មានជំងឺដាច់សរសៃប្រើសបេះដូង! តែ ពេជ្រ ចរណៃ មិនធម្មតា ក្នុងឈុតបាញ់បោះ និងវាយតប់

បើទោះជាក្នុងរឿងការពារឧក្រិដជន បានរំលេចតួអង្គស្រីវាយតប់ និងបាញ់បោះនៅក្នុងរឿងនោះ ប៉ុន្តែភាពលេចធ្លោមិនសូវត្រូវបានគេចាប់អារម្មណ៍នោះទេ ដោយសារតែរូបភាពផ្សេងៗមុនពេលបញ្ចាំងរឿងមិនត្រូវបានទម្លាយ។ ប៉ុន្តែបើក្រឡេកមើលតារាស្រីទើបតែងើបពីឈឺនាងពេជ្រ ចរណៃ គឺមានភាពទាក់ទាញតែម្ដង ដោយសារតែនាងរមែងបង្ហោះរូបភាពកាន់កាំភ្លើង បាញ់បោះ និងសកម្មភាពវាយតប់ជាហូរហែរ ដែលធ្វើឲ្យតារាស្រីរូបនេះទទួលបាននូវការចាប់អារម្មណ៍ខ្ពស់ ក្នុងពេលដែលនាងទើបតែវះខ្នែងពោះវៀន ហើយមានជំងឺដាច់សរសៃប្រើសបេះដូងមួយចំហៀងធ្វើទុក្ខរាល់ថ្ងៃ។ ផលិតករមួយចំនួនដែលមិនធ្លាប់ធ្វើការជាមួយនាង បានឲ្យពិន្ទុនាងថាសមនឹងសម្ដែងជាតួអង្គបែបនេះយ៉ាងកម្រនោះផង។ រូបភាពដែលបានបង្ហាញពីសកម្មភាពបាញ់បោះ និងវាយតប់នេះ គឺជាសកម្មភាពក្នុងរឿង«អាគមស្បែកដាច»ដោយនាងត្រូវសម្ដែងជាតួចោរព្រៃ និងមានសកម្មភាពវាយតប់ជាច្រើនជាមួយនឹងក្រុមប៉ូលិស។…

ចំណាប់ខ្មាំងដែលក្រុមសកម្មប្រយុទ្ធអ៊ីស្លាមចាប់ នៅទីក្រុងហ្វីលីពីន ត្រូវបង្ខំធ្វើអ្នកប្រយុទ្ធ, ចោរប្លន់ និង ក្លាយជាទាសករផ្លូវភេទ

ហ្វីលីពីនៈ កងទ័ពរដ្ឋាភិបាល នៅថ្ងៃអង្គារបាននិយាយថា ជនស៊ីវិលដែលត្រូវចាប់ ជាចំណាប់ខ្មាំង ដោយពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម នៅទីក្រុងភាគខាងត្បូងប្រទេសហ្វីលីពីន ត្រូវបានគេបង្ខំឲ្យធ្វើជាចោរប្លន់តាមផ្ទះសម្បែង រួមទាំងយកអាវុធទៅប្រយុទ្ធប្រឆាំងនឹងកងកម្លាំងរដ្ឋាភិបាល ព្រមទាំងធ្វើជាទាសករផ្លូវភេទ សម្រាប់ពួកឧទ្ទាមថែមទៀតផង។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧។ ប្រភពពីអ្នកស្រុក ០៧…