ម៉ូតូដឹកនំប៉័ង លឿនផ្តាច់ព្រលឹង រេចង្កូតបុកព្រះសង្ឃ របួសធ្ងន់ខ្លួនឯង
បាត់ដំបងៈ បុរស ដឹកនំប៉័ង យកទៅដាក់ឲ្យម៉ូយ បើកម៉ូតូលឿនដូចហោះ រេចង្កូតជ្រុលទៅបុកនឹងព្រះសង្ឃ ដែលកំពុងតែនិមន្តបិណ្ឌបាត តាមដងផ្លូវ ដួលបោកទៅលើផ្លូវ បណ្ដាលឲ្យរងរបួសជាទម្ងន់។ ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចក្រុមទី៨ ភូមិព្រែកកញ្ច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ…