ខ្យល់កន្ត្រាក់ និងភ្លៀង១មេធំ បណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋអស់៦០ខ្នង
បាត់ដំបងៈ យោងតាមសេចក្តីរាយការណ៍ពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា កាលពីម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦ ម្សិលមិញនេះមានគ្រោះធម្មជាតិខ្យល់កន្ត្រាក់លាយឡំនិងភ្លៀងមួយមេធំ បានបំផ្លាញផ្ទះប្រជាពលរដ្ឋចំនួន៦០ខ្នង ក្នុងឃុំ-ស្រុកមួយចំនួននៅខេត្តបាត់ដំបង។ សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ផ្ទះដែលរងការខូចខាតដោយសារខ្យល់កន្ត្រាក់រួមមាន ៖ ទី១/នៅភូមិស្វាយ ឃុំបឹងរាំងខូចខាតទាំងស្រុងអស់ចំនួន០១ខ្នង របើកដំបូលប្រហែល៥០ភាគរយចំនួន០៣ខ្នង។ ទី២/ភូមិដូង ឃុំបឹងរាំង ផ្ទះដួលរលំអស់ទាំងស្រុងចំនួន០២ខ្នង របើកដំបូលទាំងស្រុងអស់ចំនូន៤០ខ្នង របើកដំបូលប្រហែល៥០ភាគរយ ចំនួន០៣ខ្នង…