នគរបាលចរាចរណ៍ខេត្ត បានឃាត់ខ្លួនអ្នកបើករថយន្តតាក់ស៊ី ថ្លើមធំម្នាក់ ហ៊ានបុកនគរបាលចរាចរណ៍ ដើម្បីរត់គេចខ្លួន

(បាត់ដំបង)៖ នាព្រឹកម៉ោង៩និង២០នាទី ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦ នៅចំណុចរង្វង់មូល លោកយាយទេព ស្ថិតក្នុងភូមិអណ្តូងចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង សមត្ថកិច្ចនគរបាលចរាចរណ៍ខេត្ត ដែលយាមនៅគោលដៅទីនោះ បានឃាត់ខ្លួនអ្នកបើករថយន្តតាក់ស៊ី ថ្លើមធំម្នាក់ ដែលហ៊ានបុកកៀ មន្រ្តីនគរបាលចរាចរណ៍ម្នាក់ ដែលយាមតាមគោលដៅនោះ រមៀលខ្លួនឡើងលើរថយន្តរបស់ខ្លួន រួចបម្រុងរត់គេចខ្លួន តែត្រូវសមត្ថកិច្ចចាប់វ៉ៃខ្នោះ…

ថ្ងៃទី១៨ មេសា គ្រោះថ្នាក់ កើតឡើង៨លើក សម្លាប់មនុស្ស៧នាក់

(ភ្នំពេញ)​ ៖​ បើតាមរបាយការណ៍នគរបាលជាតិ បានបង្ហាញថា នៅ​ថ្ងៃ​ទី​១៨​ ខែមេសា​ ឆ្នាំ​២០១៦​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​ ៨​លើក​ ក្នុង​នោះ​យប់​ ៤​លើក​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ ៧​នាក់​ រង​របួសធ្ងន់​ ១០​នាក់​ (​ស្រី​៣​នាក់​)​ និង​របួសស្រាល​ ២១​នាក់​ (​ស្រី​៨​នាក់​)​…

រូបសំណាកស្តេចកវីនិពន្ធ គង្គ ប៊ុនឈឿន គ្រោងសាងសង់នៅតំបន់ម្លប់ដូងទី10 មាត់ស្ទឹងសង្កែ ក្រុងបាត់ដំបង

(បាត់ដំបង)៖ តាមសេចក្តីរាយការណ៏ពីខេត្តបាត់ដំបង បានប្រាប់ Post News ថា លោកអភិបាលខេត្ត ចាន់ សុផល បានគ្រោងសាងសង់រូបសំណាកកវីនិពន្ធដ៏ល្បីគឺលោកតា គង្គ ប៊ុនឈឿន បន្ទាប់ពីលោកទទួលមរណភាពកាលពីថ្ងៃទី១៧ មេសាកន្លងទៅនេះ នៅប្រទេសន័រវ៉េស។ តាមព័ត៏មានបញ្ជាក់ថា លោកអភិបាលខេត្តគ្រោងសាងសង់រូបសំណាក ឫចេតីយលោកតាកវីនិពន្ធ គង្គ ប៊ុនឈឿន នៅជាប់មាត់ស្ទឹងសង្កែ…

ភ្ញៀវរិះគន់ តំបន់ទេសចរណ៏កំពីងពួយ គ្មានចំណត និងយកសេវាថ្លៃកប់ពពក

(បាត់ដំបង)៖ តំបន់ទេសចរណ៏កំពីងពួយខេត្តបាត់ដំបង ត្រូវបានភ្ញៀវជាតិ និងអន្តរជាតិដែល ទៅកំសាន្តបាននាំគ្នារអ៊ួរទាំ និងរិះគន់យ៉ាងខ្លាំងទៅដល់អាជ្ញាធរខេត្ត ពិសេសខាងមន្ទីទេសចរណ៏ខេត្ត ដែលមិនបានរៀបចំឱ្យមានចំណតរថយន្ត និងម៉ូតូឱ្យបានត្រឹមត្រូវ ពោលគឺគ្មានចំណតតែម្តង។ ភ្ញៀវបានរិះគន់ថាពេលរថយន្តទៅដល់គ្មានចំណតទេគឺខាងមន្ទីទេសចរណ៏ខេត្តបានយកទីតាំងចំណតសម្រាប់ឡានម៉ូតូយកទៅជួលឱ្យអ្នកលក់ដូរអស់រលីង រីឯអ្នកមានរថយន្ត និងម៉ូតូរកកន្លែងចតខ្លួនឯង។ ហើយពេលចតនៅនៅមុខកន្លែងលក់ដូរត្រូវអ្នកលក់ទាមទាយកលុយពីម្ចាស់ រថយន្ត១គ្រឿងត្រូវបង់លុយ៥០០០រៀល។ កន្លែងសំរាប់ចតរថយន្តទេ ព្រោះនៅលើសំណង់ ត្រូវខាងមន្ទីរទេសចរណ៍វាស់ដីជូលឲ្យអ្នកលក់ដូរអស់ហើយ ក្នុង១ម៉ែត្រចាប់ពី១៥០០០រៀល ដល់៣០០០០រៀល…

ល្បែងប្រជាប្រិយនៅតំបន់ប្រាសាទឯកភ្នំ គឺមានខ្លាឃ្លោកចំនួន៧វង់

(បាត់ដំបង)៖ ស្រុកឯកភ្នំ ក្រោយពេលលោកអភិបាលស្រុកឯកភ្នំថ្មី ទើបបានឡើងកាន់តំណែងរួចមក គេសង្កេតឃើញថា បុណ្យប្រពៃណីចូលឆ្នាំ ដែលកន្លងទៅថ្មីៗនេះ ក្នុងតំបន់ប្រាសាទឯកភ្នំបែរជាមានសភាពក្រៀមក្រោះ និងមិនសូវមានមនុស្សម្នា ទៅកំសាន្តនៅទីនោះឡើយ ដោយសារតែគ្មានការរៀបចំអ្វីបន្តិចទាល់តែសោះពីសំណាក់ អាជ្ញាធរនៅក្នុងតំបន់នោះ ផ្ទុយទៅវិញវាមានតែល្បែងខ្លាឃ្លោកជាច្រើនវង់ទៅវិញ ដោយដោយគ្មានខ្លាចអ្វីបន្តិចទាល់តែសោះតាំងពីជាប់កំផែងប្រាសាទ រហូតដល់ខាងលើតួប្រាសាទ សរុបមានចំនួន៧វង់ ។ កន្លងមកគេសង្កេត ឃើញថា ប្រាសាទឯកភ្នំមានមនុស្សម្នាចេញចូលលេងមិនសូវដាច់ឡើយ នៅថ្ងៃបុណ្យទានម្តងៗ…

ខេត្តចំនួន៩ ប្រឈមបាតុភូតធម្មជាតិ និងខ្យល់កន្ត្រាក់ រយះពេល៣ថ្ងៃ

(ភ្នំពេញ)៖ ចាប់ពីថ្ងៃទី ១៩ស្អែកនេះ ដល់ថ្ងៃទី២ មេសា ២០១៦ ខាងមុខ ខេត្តចំនួន៩ របស់កម្ពុជាប្រឈមនឹងគ្រោះធម្មជាតិ ដូចជាភ្លៀង ផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់ នេះបើយោងទៅតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧត្តុនិយម ដែលបានចេញផ្សាយជាបន្ទាន់នៅទី១៨ មេសា ២០១៦។ បើយោងតាមសេចក្តីប្រកាសរបស់ក្រសួងធនធានទឹកបានផ្សាយទៀតថា ខេត្តទាំង៩ដែលប្រឈមនឹងផលប៉ះពាល់នោះ…

ពលករ ខ្មែររាប់ម៉ឺននាក់ត្រឡប់ទៅធ្វើការនៅប្រទេសថៃក្រោយចូលឆ្នាំរួច

(ភ្នំពេញ)៖ ពលករខ្មែរទាំងប្រុសទាំងស្រី រាប់ម៉ឺននាក់បានសម្រុកចេញទៅ ធ្វើការងារនៅប្រទេសថៃ តាមច្រកព្រំដែននានា បន្ទាប់ពីបានឈប់សម្រាកពីការងារ មកចូលឆ្នាំខ្មែរជូបជុំគ្រួសារនៅស្រុកកំណើតរួចមកនោះ។ តាមសេចក្តីរាយការណ៏ពីច្រកព្រំដែនខ្មែរថៃកំម្រៀងខេត្តបាត់ដំបង បានបញ្ជាក់ថា ក្នុងមួយថ្ងៃពោលនៅព្រឹកថ្ងៃចន្ទនេះមានពលករខ្មែរបានឆ្លងចូលទៅធ្វើការនៅថៃតាមច្រកខាងលើនេះមានដល់ជាងមួយម៉ឺននាក់។ រីឯព័ត៌មានពីច្រកអន្តរជាតិប៉ោយប៉ែតវិញ ពលករខ្មែរទាំងប្រុសទាំងស្រីមានរាប់ម៉ឺននាក់ឯណ្ណោះ រួមទាំងមានចេញតាមច្រករបៀងនានាផងដែរ៕

យន្តលុចសុីស្ស ពាក់ស្លាកលេខ ភ្នំពេញ2U-3434 ក្រឡាប់ផ្ងារជើង

បាត់ដំបង៖ ភ្នាក់ងារបានរាយការណ៍មកថា នៅវេលាម៉ោង ៣ៈ៤៧ នាទី រសៀល ថ្ងៃទី ១៧ មេសា ២០១៦ មានករណី គ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង នៅភូមិបោះពោធិ៌ ឃុំអូរដំបង ស្រុកសង្កែរ ខេត្តបាត់ដំបង ។ អាជ្ញាធរ និងសមត្ថកិច្ច…

ស្រុកមោងឬស្សី ធ្លាក់គ្រាប់ព្រិល ក្រោយពីភ្លៀង១មេធំ បានបង្អុរ ធ្លាក់មក

បាត់ដំបង៖ នៅល្ងាចថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៦នេះ មានសេចក្តីរាយការណ៍មកថា នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង មានធ្លាក់គ្រាប់ព្រិល លាយឡំនិងភ្លៀងខ្យល់បោកបក់ ដែលគេចាត់ទុកថា ជារឿងដ៏កម្រមួយ នៅក្នុងប្រទេសកម្ពុជា ។ ប្រទេសកម្ពុជា គឺទទួលរបបខ្យល់មូសុងខាងត្បូង ហើយមានរដូវតែ២ប៉ុណ្ណោះ គឺរដូវក្តៅ និងរដូវស្សា ។ ដូច្នេះហើយ…

ករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ២៥លើក ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

(ភ្នំពេញ)៖ គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៦ កើតឡើងចំនួន ២៥លើក ក្នុងនោះយប់ ១០លើក បណ្តាលឲ្យមនុស្សស្លាប់ ១៣នាក់ រងរបួសធ្ងន់ ៣៧នាក់ (ស្រី៨នាក់) និងរបួសស្រាល ១៧នាក់ (ស្រី៦នាក់) នេះបើយោងទៅតាមរបាយការណ៍របស់នគរបាលជាតិ នៅថ្ងៃទី១៧មេសា…