ពលករខ្មែរ រាប់រយនាក់ជ្រួលច្រាល នៅច្រកទ្វារអន្តរជាតិដូង (ឡែម)

បាត់ដំបង: ពលករខ្មែរ រាប់រយនាក់កំពុងស្ទះដំណើរនៅច្រកទ្វារអន្តរជាតិដូង (ឡែម) ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ខណៈមិនអាចវិលទៅថៃវិញបាន ទាន់ពេលវេលាដោយសារពួកគេ បានសម្រុកវិលទៅរកការងារធ្វើវិញ បន្ទាប់ពីចូលមកខ្មែរក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីរួច។ គួរបញ្ចាក់ផងដែរថា រាជរដ្ឋាភិបាលយោធាថៃ តម្រូវពលករចេញពី ឡែមឲ្យអស់ ត្រឹមថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦ ប៉ុន្តែសមត្ថកិច្ចខ្មែរ សុំពន្យាពេលរហូតដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦ បន្តទៀត។ តាមការឱ្យដឹងពីសមត្ថកិច្ចប្រចាំច្រកទ្វារអន្តរជាតិដូងខាងលើបានបង្ហើបឱ្យដឹងនៅថ្ងៃ២១…

បុរសម្នាក់សម្រេចចិត្តចងកសម្លាប់ខ្លួនព្រោះតែ ខកចិត្តរឿងស្នេហា

បាត់ដំបង: បុរសវ័យ ២១ឆ្នាំម្នាក់បានសម្រេចចិត្តចងកធ្វើអត្តឃាតនៅក្នុងបន្ទប់ទឹក ក្រោយពីរូបគេមានវិបត្តិស្នេហា។ ហេតុការណ៍ នេះកើតឡើងនៅម៉ោង ៩យប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦ នៅចំណុចបន្ទប់ទឹក ក្រោយផ្ទះ ជនរងគ្រោះ ស្ថិតក្នុងភូមិអូរល្ហុង ឃុំអូររំដួល ស្រុលភ្នំព្រឹក ខេត្តបាត់ដំបង។  យោតាមសេចក្តីរាយការណ៍បានបញ្ជាក់ថា ជនរងគ្រោះ ឈ្មោះ ចែត…

ចោរ ១នាក់ ធ្វើសកម្មភាព ឆក់កាបូប ជនរងគ្រោះ បានសម្រេច

ភ្នំពេញ: នារីម្នាក់ ខណៈជិះម៉ូតូចេញពីកម្មវិធីមិត្តភ័ក្តិ នៅកោះពេជ្រ ក៏ត្រូវជនសង្ស័យម្នាក់ ជិះម៉ូតូមកទន្ទឹមគ្នា ហើយធ្វើសកម្មភាព ឆក់កាបូប នារីរងគ្រោះ បានសម្រេច បណ្តាលឱ្យនារីរងគ្រោះ ដូលរងរបួស ហើយជនសង្ស័យ គេចខ្លួនទៅបាត់ ដោយសុវត្ថិភាព វេលាម៉ោង០៩ និង៣០នាទី យប់ថ្ងៃទី២១ មេសា ២០១៦…

ប្រទះឃើញសពបុរសម្នាក់ ដេកស្លាប់ស្អុយរលួយ មិនស្គាល់អត្តសញ្ញាណ !!!

បាត់ដំបង: លោក ដាំ មករា អនុសេនីយ៍ឯក អធិការរងក្រុងបាត់ដំបង បានប្រាប់ថា នៅថ្ងៃទី០៩ មេសា ២០១៦ វេលាម៉ោង១១ និង៣០នាទី ផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាល ក្រុងបាត់ដំបង បានទទួលការរាយការណ៍ ពីប្រជាពលរដ្ឋ តាមប្រពន្ធ័ទូរសព្ទ័ថា មានករណីមនុស្សស្លាប់ នៅក្នុងដីចំការ ត្រង់ក្រុមទី១៨ ភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង។ លោកបន្តថា…

តម្រួតថៃឃាត់ខ្លួន ពលករខ្មែរជាង៣០នាក់ ពីបទលួចឆ្លងដែនដោយខុសច្បាប់

បាត់ដំបង: ក្រុមតម្រួតថៃ និងកំលាំង យោធាថៃ បានឃាត់ខ្លួនពលករខ្មែរចំនួន៣២នាក់ ដែលកំពុងលួចឆ្លងដែនខុសច្បាប់ទៅតាមច្រករបៀង ដើម្បីទៅធ្វើការនៅក្នុងទឹកដីថៃ ។ ហេតុការណ៍នេះ កាលពីនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦ នៅត្រង់ចំនុចក្នុងព្រៃរបោះ និងក្នុងវាលស្រែ ស្ថិតក្នុងភូមិសាស្ត្រតាផាយ៉ា ក្នុងទឹកដីខេត្តស្រះកែវ គឺកំលាំងយោធាទិសបូព៌ា ដោយបានសហការជាមួយ នឹងក្រុមតម្រួតការពារព្រំដែនលេខ១២៥ ដែលឈរជើងតាមបណ្តោយខ្សែបន្ទាត់ព្រំដែនថៃ កម្ពុជា…

ឈរមើលគេរាំបាស់ ត្រូវឃាតករ វាត់មួយដែកឆាបស្លាប់ភ្លាមមួយរំពេច

បាត់ដំបងៈ យុវជនម្នាក់បានដាច់ខ្យល់ស្លាប់ បន្ទាប់ពីក្រុមគ្រួសាររៀបចំដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ ខណៈដែលយុវជនរូបនេះទៅឈរមើលគេរាំធុងបាស់នៅឯវត្ត ដែលអាចារ្យ គណកម្មការបានរៀបចំឡើងថាជាយប់ចុងក្រោយ ធ្វើឲ្យមានការភ្ញាក់ផ្អើល និងជ្រួលច្របល់ពេញក្នុងទីអារាម ។ ហេតុការណ៍នៃករណីមនុស្សឃាតកម្មដោយចេតនានេះ បានកើតឡើងកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ វេលាម៉ោង១០និង១៥នាទីយប់ ត្រង់ចំនុចក្នុងបរិវេណវត្តបឹងទឹម ស្ថិតក្នុងភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង ដោយនៅទីនោះអាចារ្យ និងគណកម្មការ នៅតែបន្តការចាក់ធុងបាស់សម្រាប់ទទួលទេវត្តាឆ្នាំថ្មី នៅមិនទាន់ចប់នៅឡើយ…

គាំងបេះដូង ដេកស្លាប់តែម្នាក់ឯង នៅបាត់ដំបង

បាត់ដំបងៈ មានករណីមនុស្សដេកស្លាប់ម្នាក់ នៅព្រឹកវេលាម៉ោង៧និង០០នាទី ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦ នៅចំណុចផែនទីលេខ ៧០១៥២ ៦៤១៤០ ក្រុមទី១៤ ភូមិស្ទឹងដាច់ ឃំុបវេល ស្រុកបវេល ខេត្តបាត់ដំបង។ យោងតាមភ្នាក់ងារ Post News រាយការណ៍មុននេះបន្តិច អ្នកស្លាប់ឈ្មោះ ប៉ាន់ យ៉ាត ភេទប្រុស…

ក្រុមហ៊ុនទឹកស្អាតបញ្ចេញសញ្ញាអាសន្នដល់ពលរដ្ឋក្រុងសិរីសោភ័ណនិងមិនមានទឹកប្រើប្រាស់សម្រាប់២-៣ខែខាងមុខ

បន្ទាយមានជ័យ=បើនៅតែតែអាកាសធាតុក្តៅពំុមានភ្លៀងផ្លាក់ខេត្តបន្ទាយមានជ័យពិសេសក្រុងសិរីសោភ័ណនិងមិនមានទឹកប្រើប្រាស់ព្រោះទឹកស្ទឹងសិរីសោភ័ណហួតរីងដល់ចំនុចដែលត្រូវប្រកាសអាសន្ននេះបើតាមការស្នើសុំរបស់ក្រុមហ៊ុនទឹកស្អាតទៅអភិបាលខេត្តជួយអន្តរាគមន៍រកវិធីក្នុងការគ្រប់គ្រងទឹកដើម្បីបានទឹកប្រើប្រាស់នៅរយះពេលខាងមុខ​ ហើយត្រូវបានលោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យនិងក្រុមការងារទឹកស្អាតចុះពិនិត្យជាក់ស្តែងនៅទីតាំងបូមទឹកស្ទឹងរបស់ក្រុមហ៊ុន ទឹកស្អាត ឃុន អភិវឌ្ឍន៍កាលពីរសៀលថ្ងៃទី១៩មេសា២០១៦។      លោក លីសារី អភិបាលរងខេត្តបន្ទាយមានជ័យតំណាង លោក​ សួន បវរ អភិបាលខេត្តបានលើកឡើងថាដោយមានការព្រួយបារម្មលើកបញ្ហាទឹកសម្រាប់ផ្គត់ផ្គងដល់ការប្រើប្រាស់របស់ប្រជាពលរដ្ឋក្នុងក្រុងសិរីសោភ័ណពីសំណាក់លោកឧបនាយករដ្ឋមន្រ្តី កែ គឹម យ៉ាន…

បើកបរទាំងងងុយ ទៅបុកគល់ឈើ រងរបួស និងស្លាប់ យ៉ាងអាណោចអាធ័ម

(បាត់ដំបង)៖ ជនរងគ្រោះមួយគ្រួសារបានរងរបួស និងស្លាប់យ៉ាងអាណោចអាធ័ម ជាទីបំផុត ខណៈដែលពួកគេបានវិលត្រឡប់មកពីធ្វើបុណ្យសពឲ្យឪពុកនៅឯ ខេត្តព្រៃវែង ហើយខំប្រឹងបើកបររថយន្តទាំងយប់ និងទាំងងងុយបើកភ្នែកមិនចង់រួច ធ្វើឲ្យរថយន្តរេចង្កូតធ្លាក់ទៅបុកនឹងគល់ឈើយ៉ាងពេញទំហឹងតែម្តង ។ របាយការណ៍ សមត្ថកិច្ច បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង១២និង១៥នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវជាតិលេខ៥…

រថយន្តកាមារី បើកបុកម៉ូតូ ប៉ើងធ្លាក់ក្នុងប្រឡាយ របួសមនុស្សម្នាក់

(បន្ទាយមានជយ៍)៖ មានករណីកគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង នៅម៉ោង០៣:៣០នាទី ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦ នៅចំណុច ភូមិភ្នំរ៉ូង ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាមានជ័យ។ សាក្សី និងមន្ត្រីប៉ូលិស កន្លែងកើតហេតុ បានប្រាប់ Post News ឱ្យដឹងថា ករណីកគ្រោះថ្នាក់នេះ បង្ករឡើង…