កម្លាំងនគរបាលសហការគ្នា ឃាត់ខ្លួនជនសង្ស័យ ១៥នាក់ ដែលក្រុមនេះ ឆក់អ្នកធ្វើដំណើរតាមផ្លូវជាតិលេខ១ យ៉ាងសកម្ម

កណ្ដាលៈ នៅថ្ងៃចន្ទ ១១រោច ខែអស្សុជឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែវិច្ចិកា ឆ្នាំ២០២១ ករណីឆក់(ឆក់សកម្ម) កើតហេតុថ្ងៃទី០១.១១.២០២១ វេលាម៉ោង ០៥និង៣០នាទី ចំណុចបណ្តោយផ្លូវជាតិលេខ១ ស្ថិតនៅភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ជនរងគ្រោះរួមមាន៖…

ឡិចស៊ីស RX330 មួយគ្រឿងបើកលឿនជ្រុលបុករះ រថយន្តនិងម៉ូតូជាច្រើនគ្រឿងរងការខូចខាត

ភ្នំពេញៈ នៅវេលាម៉ោង០៨និង២០នាទីយប់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ បុរសស្រវឹងម្នាក់ បើករថយន្តឡិចស៊ីស RX330 មួយគ្រឿង បោះពួយយ៉ាងលឿន ជ្រុលបុករថយន្តតូយ៉ូតាព្រូស០២គ្រឿង និងម៉ូតូកង់បីមួយគ្រឿង តាមបណ្ដោយផ្លូវ៣៥៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ហើយរថយន្តនេះបានព្យាយាមបើកគេចខ្លួន ក៏ជ្រុលទៅបុករថយន្ត តូយ៉ូតាព្រូស មួយគ្រឿងទៀត កំពុងឈប់រង់ចាំស្តុប…

រថយន្ត Lexus RX330 បុករះរថយន្ត​ ៣គ្រឿង រងការខូចខាតធ្ងន់

ភ្នំពេញ ÷ បុរសម្នាក់ស្រវឹងស្រាធ្លាក់ភ្នែកបានបើករថយន្ត Lexus RX330 មួយគ្រឿង ក្នុងល្បឿនលឿនជ្រុលទៅបុករះរថយន្ត៣គ្រឿង និងកង់បីមួយគ្រឿងទៀត កំពុងឈប់រងចាំស្តុបពីក្រោយពេញទំហឹង បណ្តាលឲ្យរថយន្តព្រូសខ្ទេ.ចមួយកំណាត់ខាងក្រោយ ចំណែកកង់បី១គ្រឿង និងរថយន្ត២គ្រឿងទៀត រងការខូចខាតតិចតួច។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៨និង៣០នាទីយប់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ២៨៩ សង្កាត់បឹងកក់ទី១…

លុចស៊ីស RX350 ប៉ះគ្នាជាមួយម៉ូតូ បណ្តាលឲ្យបរុសម្នាក់ រងរបួសធ្ងន់ សង្ស័យបាក់ជើង

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ៣រសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ សង្ស័យបាក់ជើង ស្ថិតតាមបណ្តោយផ្លូវលេខ៥២៨ សង្កាត់បឹងកក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ រថយន្តម៉ាក លុចស៊ីស RX350 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ…

មេឃកំពុងភ្លៀងបុរសម្នាក់ បើករថយន្តបោះពួយបុកទ្រូងផ្លូវ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញៈ រថយន្តកាមរីហាយព្រីត មួយគ្រឿង បើកបរដោយបុរសម្នាក់ បោះពួយក្នុងល្បឿនលឿន រេចង្កូតទៅបុកក្បាលព្រួញ ពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរថយន្តរងការខូចខាតយ៉ាងដំណំ សំណាងល្អអ្នកបើកបរ និងអ្នកធ្វើដំណើរតាមដងផ្លូវ រួចផុតពីគ្រោះថ្នាក់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០៨និង១៥នាទីយប់ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវ២៨៩ ក្នុងសង្កាត់បឹងកក់០១ ខណ្ឌទួលគោក…

ឆក់ការបូបពីស្រ្តីម្នាក់នៅខណ្ឌសែនសុខ មកអស់លក្ខណ៍នៅខណ្ឌឫស្សីកែវ

ភ្នំពេញៈ ជនសង្ស័យម្នាក់ បន្ទាប់ពីធ្វើសកម្មភាព ឆក់ការបូបពីស្រ្តីម្នាក់ កំពុងធ្វើដំណើរតាមដងផ្លូវ បានសម្រេច ត្រូវកម្លាំងនគរបាលជំនាញ ព្រហ្មទណ្ឌក្រសួងមហាផ្ទៃកំពុងល្បាត ឃើញឆក់ជាក់ស្ដែង ដេញប្រផាប់ប្រផីង ភ្លាមៗរហូតឃាត់ខ្លួនបាន ។ ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យ បានធ្វើឡើងនៅវេលាម៉ោង០១និង៤០នាទីរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ នៅចំណុចមាត់ប្រឡាយផ្លូវភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ហើយជនសង្ស័យបានធ្វើសកម្មភាពឆក់…

ឃាត់ខ្លួនជនសង្ស័យចំនួន១១នាក់ ពាក់ព័ន្ធករណីរក្សាទុក និងប្រើបាស់នូវសារធាតុញៀន

ភ្នំពេញៈ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៦ និង០០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ឃាត់ខ្លួនជនសង្ស័យ១១នាក់ ស្រី០២នាក់ ករណីរក្សាទុកនិងប្រើបាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចម្តុំបឹងឈូក ផ្លូវបេតុង ភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ជនសង្ស័យចំនួន១១នាក់៖ ១-ឈ្មោះ សឹង…

រថយន្ត FORD បើកលឿនជ្រុលបុកឡាន RANG ROVER បណ្តាលឲ្យខូចខាតយ៉ាងដំណំ

ភ្នំពេញៈ រថយន្តម៉ាក ford មួយគ្រឿងបើកបរក្នុងល្បឿនលឿន ដល់ផ្លូវបំបែកជាបួនមិនប្រយ័ត្ន បានជ្រុលចង្កូតទៅបុករថយន្ត rang rover កំពុងបើកឆ្លងផ្លូវចំពីចំហៀងមុខខាងស្តាំ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ សំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្ស ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីយប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ៣៣១ កែងនិងផ្លូវ៥៦៨ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក…

មុខសញ្ញាប្រើប្រាស់សារធាតុញៀនម្នាក់ លួចគាស់យកទ្វារដែកផ្ទះពលរដ្ឋបិទទ្វារទុកចោល ត្រូវនគរបាលចាប់ឃាត់ខ្លួន

ភ្នំពេញៈ យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃបានឲ្យដឹងថា ជនសង្ស័យម្នាក់ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន បានធ្វើសកម្មភាពលួចគាស់ទ្វារដែកផ្ទះប្រជាពលរដ្ឋ បិទទ្វារទុកចោលនៅខណ្ឌប្ញស្សីកែវ ត្រូវបាននគរបាលខណ្ឌប្ញស្សីកែវចាប់ឃាត់ខ្លួន ខណៈជនសង្ស័យបានយកទ្វារដែកដឹកអូសតាមកង់នៅលើផ្លូវសាធារណៈ នៅវេលាម៉ោង ៥ល្ងាចថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១​ នៅចំណុច​ ផ្លូវ១៨០០ ក្រុម​០៤​ ភូមិ​ទួលពពែ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ បើតាមប្រភពព័ត៌មានពីកម្លាំងនគរបាលខណ្ឌប្ញស្សីកែវប្រាប់ឱ្យដឹងថា…

យុវជនពីរនាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នា បើកបរក្នុងល្បឿនលឿន បណ្តាលឲ្យជ្រុលបុកបង្គោលភ្លើងស្លាប់ម្នាក់

ភ្នំពេញៈ នៅវេលាម៉ោង១២និង៤០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី០៨ ខែតុលា ឆ្នាំ ២០២១ មានករណីយុវជនចំនួន០២នាក់ ជិះម៉ូតូមួយគ្រឿងឌុបគ្នា ក្នុងល្បឿនលឿន មកដល់ផ្លូវកោងជ្រុលបុកបង្គោលភ្លើងពេញទំហឹង បណ្ដាលឲ្យដួលបោកក្បាលស្លាប់ម្នាក់ របួសម្នាក់ ទីតាំស្ថិតតាមបណ្ដោយផ្លូវទំនប់៧០ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ជនរងគ្រោះឈ្មោះ លឹម តុលា…