រថយន្ដស៊េរីទំនើប570 បុកម៉ូតូឌ្រីមសង់០២១ ប៉ើងជាច្រើនម៉ែត្រ បណ្ដាលឲ្យយុវជនម្នាក់ស្លាប់

ភ្នំពេញៈ មានហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍ដ៏រន្ធត់មួយបង្កឡើង ដោយរថយន្តស៊េរីទំនើបមួយគ្រឿង បានបុកម៉ូតូប៉ើងជាង ២០ម៉ែត្រ បណ្ដាលឲ្យយុវជនម្នាក់ បានស្លាប់ពេលបញ្ជូនទៅសង្គ្រោះ នៅឯមន្ទីរពេទ្យ ហេតុការណ៍នេះ កើតឡើងកាលវេលាម៉ោង ១១និង២០នាទីយប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវ២៨៩ កែងនិងផ្លូវ៥២៨ ចំណុចស្តុបកងរាជអាវុតហត្ថ លើផ្ទៃប្រទេស ក្នុងសង្កាត់បឹងកក់១…

កម្លាំងចម្រុះចុះបង្ក្រាបភោជនីយដ្ឋានយីហោ«បាត់អូន»ល្មើសវិធានការ ឃាត់ខ្លួនមនុស្ស៣០នាក់

ភ្នំពេញៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំងចម្រុះគណៈបញ្ជាការឯកភាពខណ្ឌទួលគោករាជធានីភ្នំពេញឆ្មក់ចូលបង្ក្រាបភោជនីយដ្ឋានមួយកន្លែងយីហោ«បាត់អូន» ដែលបានប្រព្រឹត្តល្មើសវិធានការរដ្ឋបាលរាជធានីភ្នំពេញឃាត់ខ្លួនមនុស្សប្រុស-ស្រីចំនួន៣០នាក់។ ប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចបានធ្វើ នៅវេលាម៉ោង២១និង០៥នាទី ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១​ ស្ថិតនៅទីតាំងផ្ទះលេខ២ ផ្លូវលេខ៣៣៧ក្រុមទី២៦​ ភូមិទី០៦ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ការបង្ក្រាបនោះដឹកនាំកម្លាំងដោយលោកទៀវសំអឿននិងលោកកែវសុភាអភិបាលរងខណ្ឌទួលគោកនិងលោកវរសេនីយ៍ទោនាក់សាន្តអធិការរងនគរបាលខណ្ឌទួលគោក។ ការបង្ក្រាបភោជនីដ្ឋាន«បាត់អូន»នេះត្រូវបានអាជ្ញាធរខណ្ឌទទួលគោកបញ្ជាក់ឱ្យដឹងថាថៅកែហាងបានបំពានមិនគោរពវិធានការរដ្ឋបាលស្ដីពីការអនុវត្តវិធានការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ប្រភេទDeltaបំប្លែងថ្មីនៅក្នុងរាជធានីភ្នំពេញដែលបានតម្រូវឱ្យផ្អាកជាបណ្តោះអាសន្នចំពោះសកម្មភាពការងារមុខរបរឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលនៃជំកូវីដ-១៩និងការជួបជុំឬការប្រមូលផ្តុំមនុស្សជាលក្ខណ:ឯកជននៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញសម្រាប់រយ:ពេល១៤ថ្ងៃគិតចាប់ពីថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០២១រហូតដល់ថ្ងៃទី០៧ខែតុលាឆ្នាំ២០២១។ បើតាមការបញ្ជាក់ឱ្យដឹងពីកម្លាំងសមត្ថកិច្ចចុះប្រតិបត្តិការគឺបានឃើញមានការប្រមូលផ្តុំជួបជុំផឹកស៊ីនៅក្នុងហាងនេះចំនួន០៣តុនិងមានការចាក់ភ្លេងកំដរអារម្មណ៍ដោយមានភ្ញៀវចំនួន១៨នាក់ស្រី០៧នាក់និងបុគ្គលិកចំនួន១២នាក់ស្រី០៥នាក់។ មនុស្សទាំង៣០នាក់ខាងលើត្រូវបានធ្វើតេស្តរហ័សរកវីរុសកូវីដ-១៩គឺពួកគេអវិជ្ជមាន។ទន្ទឹមនោះក្រុមប្រតិបត្តិការក៏បានសម្រេចបិទហាងជាបណ្តោះអាសន្នរង់ចាំការសម្រេចជាក្រោយ។ដោយឡែកមនុស្សចំនួន៣០នាក់នេះផងដែរត្រូវបានបញ្ជូនទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីអនុវត្តបន្តតាមនីតិវិធី៕  

សមត្ថកិច្ចឃាត់ម៉ូតូបំពាក់ស៊ីម៉ាំងបំពងសំឡេងខ្លាំងចំនួន ១៣គ្រឿង ដែលរំខានដល់ការសម្រាករបស់ពលរដ្ឋ

ភ្នំពេញៈ ម៉ូតូបំពាក់ស៊ីម៉ាំងបំពងសំឡេងខ្លាំងចំនួន ១៣គ្រឿង ត្រូវបានសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ធ្វើការចាប់ឃាត់ នៅយប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។ ដោយអនុវត្តតាមបទបញ្ជា និងការណែនាំជាប្រចាំរបស់លោក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៧និង០០នាទី…

បុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្តឡិចស៊ីស រេចង្កូតបុកទ្រូងផ្លូវបាក់២កង់

ភ្នំពេញៈ បុរសម្នាក់ទំនងជាស្រវឹងស្រា បើករថយន្តមួយគ្រឿងបោះពួយយ៉ាងលឿន បានជ្រុលចង្កូតទៅបុករបាំងថ្មចែកទ្រូងផ្លូវ បណ្ដាលឲ្យបាក់២កង់រថយន្តដាច់កង់ខាងឆ្វេងទៅមុខលែងរួច សំណាងល្អមិនមានអ្នករបួស ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលវេលាម៉ោង១២និង៣០នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃអង្គារ ទី២៨ ខែ កញ្ញា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវ២៨៩ ចំណុចស្តុបកងរាជអាវុតហត្ថផ្ទៃប្រទេស ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក ។ យោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា…

បុរសម្នាក់ស្រវឹងធ្លាក់ភ្នែក បើកហាយលែនឌ័រ ជ្រុលបុករបងមន្ទីរសម្រាកព្យាបាលនីអូឡាយហ្វ៍ រងការខូចខាត

ភ្នំពេញៈ បុរសម្នាក់ស្រវឹងធ្លាក់ភ្នែក បើករថយន្តហាយលែនឌ័រ មួយគ្រឿង ដល់ស្តុបដែលមានផ្លូវបត់ស្តាំ និងផ្លូវបត់ឆ្វេង តែបែរជាមិនបន្ថយល្បឿន ព្យាយាមបើកទៅមុខត្រង់ក៏ជ្រុលបុករបងថ្មរបស់មន្ទីរសម្រាកព្យាបាលនីអូឡាយហ្វ៍ ពេញទំហឹង បង្កឲ្យមានការភ្ញាក់ ផ្អើលឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ត្រង់ចំណុចស្តុបភ្នំពេញថ្មី តាម បណ្ដោយផ្លូវ៥៩៨ កែងនិងផ្លូវ១៩៨៦ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ…

បុរសជាងកម្មករ ២នាក់ ជិះម៉ូតូត្រូវរថយន្តព្រូស បុកពេញទំហឹងខ្ទាតម្នាក់ទើលើដំបូលរថយន្ត និងម្នាក់ធ្លាក់ រងរបួសធ្ងន់

ភ្នំពេញៈ បុរសជាកម្មករសំណង់ ២នាក់រងរបួសធ្ងន់ធ្ងរ ខណៈពេលជិះម៉ូតូមួយគ្រឿង មកដល់ចំណុចផ្លូវបែកជាបួន ខ្វះការប្រុងប្រយ័ត្នត្រូវរថយន្តម៉ាក ព្រូស បើកបុកពេញទំហឹងខ្ទាតមនុស្សម្នាក់ទើលើដំបូលរថយន្ត ហើយអ្នកបើបរមិនព្រមឈប់ព្យាយាមបើករត់ជិត ១០០ម៉ែត្រ ទើបឈប់ហើយអ្នកបើកបរបើកទ្វាររត់គេចខ្លួនបាត់ ឯម្នាក់ទៀតធ្លាក់នៅកន្លែងកើតហេតុ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១១និង៣០នាទីថ្ងៃត្រង់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវលេខ ២៨៧ កែងផ្លូវលេខ…

រថយន្តស៊េរីទំនើបបុករបាំងចែកទ្រូងផ្លូវសង្ស័យមានមនុស្សរបួស ម្តុំស្តុបកងរាជអាវុធហត្ថ

ភ្នំពេញៈ (ពត័មានបឋម) មានករណីរថយន្តស៊េរីទំនើបបុករបាំងចែកទ្រូងផ្លូវសង្ស័យមានមនុស្សរងរបួស ម្តុំស្តុបកងរាជអាវុធហត្ថកើហេតុកាលពីវេលាម៉ោង៧និង២០នាទីយប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ក្រោយកើតហេតុសមត្ថកិច្ចបានចុះដល់ទីតាំងកន្លែងនិងធ្វើការវាស់វែងយករថយន្តរក្សារទុកដើម្បីរងចាំការដោះស្រាយ៕  

ករណីបុរសម្នាក់បើកបរក្នុង ស្ថានភាពស្រវាំងភ្នែក ងងឹតមុខ បុកសមត្ថកិច្ចជាប់នៅលើដំបូលរថយន្ត តាមពិតចឹងសោះ…

ភ្នំពេញៈ យោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា សេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងករណីបុរសម្នាក់បើកបរក្នុងស្ថានភាពស្រវាំងភ្នែក ងងឹតមុខ បុកសមត្ថកិច្ចជាប់នៅលើដំបូលរថយន្ត ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស មានកិត្តិយសជម្រាបជូនបងប្អូនប្រជាពលរដ្ឋ និងអ្នកនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកទាំងអស់ឱ្យបានជ្រាបច្បាស់ថា ករណីដែលមានសារព័ត៌មានជាច្រើនបានផ្សព្វផ្សាយរូបភាពមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកម្នាក់ជាប់នៅលើដំបូលរថយន្តម៉ាក Prius នោះមិនមែនជាការចេញឃាត់ ឬក៏អនុវត្តច្បាប់ចរាចរណ៍នោះទេ គឺជាសកម្មភាពដែលមន្ត្រីរូបនោះកំពុងតែជួយសម្រួលចរាចរណ៍នៅតាមដងផ្លូវ ជាក់ស្តែង កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីចូលក្នុងផ្ទះនគរបាលក្រសួងមហាផ្ទៃ ប៉ុនប៉ងលួចទ្រព្យសម្បត្តិ

ភ្នំពេញៈ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ១២និង២២នាទី រំលងអាធ្រាត្រ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងកក់ទី២ នៃអធិការដ្ឋាននគរបាល ខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ជាក់ស្ដែង ករណីផ្លោះរបងចូលក្នុងផ្ទះ ប៉ុនប៉ងលួចទ្រព្យសម្បត្តិ ប្រព្រឹត្តនៅចំណុចផ្ទះលេខ៣ ផ្លូវលេខ៣២១ ក្រុម ទី២៤ ភូមិ៥…

រថយន្តនិងម៉ូតូបុកគ្នា ចំណុចផ្លូវបែកជាបួន បណ្តាលឲ្យប្អូនប្រុសម្នាក់របួសធ្ងន់ នៅខណ្ឌទួលគោក

ភ្នំពេញៈ នៅវេលាម៉ោង០១ និង៤៤ នាទីរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង រវាងរថយន្តម៉ាក FORD ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BH-4118 និងម៉ូតូឌ្រីមសង់មួយគ្រឿង បណ្តាលឲ្យភាគីខាងម៉ូតូ រងរបួសត្រង់ជើង បង្កការភ្ញាក់ផ្អើលកើតឡើង ទីតាំងស្ថិតតាមបណ្តោយផ្លូវលេខ៣១៧ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក…