ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចទ្វារឈើ​ និងកំណាត់ដែក

ភ្នំពេញៈ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោងប្រហែល ៧និង១៥នាទី កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី២ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ជាក់ស្ដែងពីបទលួច (លួចទ្វារឈើមួយនិងកំណាត់ដែកប្រហោងមួយចំនួន) ប្រព្រឹត្តនៅចំណុចផ្ទះលេខ០៨ ផ្លូវលេខ៥៦៦ ក្រុមទី៩៨ ភូមិ២១ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ជនសង្ស័យខាងលើ…

ខ្ចីម៉ូតូគេជិះដល់យប់ជ្រៅ ចូលផ្ទះសំណាក់ ព្រឹកឡើងបាត់ម៉ូតូ ម្ចាស់ផ្ទះមិនទាន់ទទួលខុសត្រូវ

ភ្នំពេញៈ បុរសម្នាក់រួមទាំងមិត្តស្រី បានធ្វើដំណើរមកលេង ក្នុងពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែនាថ្ងៃទី២ដើរលេងរហូតដល់យប់ជ្រៅ បានត្រឡប់មកវិញចូលក្នុងផ្ទះសំណាក់ យីហោ (ផ្ទះយើង) ក្នុងបន្ទប់លេខ២១៧ ស្រាប់តែបាត់ម៉ូតូមួយគ្រឿង ម្ចាស់ផ្ទះសំណាក់មិនព្រមដោះស្រាយសំណង បែរជាម្ចាស់ផ្ទះសំណាក់គំរាមប្តឹងជនរងគ្រោះវិញ ធ្វើឲ្យបុរសខាងលើកើតទុក្ខមិនសុខចិត្ត បានប្រតិកម្មប្រាប់អ្នកអ្នកសារព័ត៌មាន នៅមុខផ្ទះសំណាក់ នៅវេលាម៉ោង១និង២០នាទីរសៀលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅមុខផ្ទះសំណាក់យីហោ…

រថយន្ដ Lexus RX300 មួយគ្រឿងបើកលឿនដូចហោះ ទៅបុកទ្រូងផ្លូវ និងបង្គោលភ្លើង បណ្ដាលឲ្យរងការខូចខាត

ភ្នំពេញៈ កាលពីវេលាម៉ោង ១១និង៣០នាទីយប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្ត បើកបុករបាំងថ្មពុះទ្រូងចែកផ្លូវ បណ្ដាលឲ្យរងការខូចខាត ហេតុការណ៍នេះ ស្ថិតតាមបណ្ដោយផ្លូវលេខ២៨៩ ត្រង់ចំណុចស្ដុបបឋមសិក្សាទួលគោក សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ រថយន្ដបង្កម៉ាក Lexus RX300 ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ…

រថយន្តស៊េរីទំនើបម៉ាក LAND ROVER ប៉ះគ្នាជាមួយឡានស្ទូច បណ្ដាលឲ្យរងការខូចខាត

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ៤និង១០នាទីរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ម្ដុំអង់តែនទួលគោក មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តស៊េរីទំនើបម៉ាក LAND ROVER ពាក់ផ្លាកលេខ ភ្នំពេញ 2AD-2575 ប៉ះគ្នាជាមួយឡានស្ទូច ស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ករណីនេះមិនមានមនុស្សរងរបួសទេ គ្រាន់តែរងការខូចខាតរថយន្ត៕

រថយន្តហាយឡេនឌ័រ បើកលឿនបុកខឿនសួនច្បារពុះចែកទ្រូងផ្លូវ ក្រឡាប់រងការខូចខាតយ៉ាងដំណំ

ភ្នំពេញៈ រថយន្តហាយឡេនឌ័រ មួយគ្រឿង បើកបរនិងរួមដំណើរដោយបុរស២នាក់ បើកលឿនដូចហោះ ដល់ផ្លូវកោងមិនបន្ថយល្បឿន បួងចង្កូតមិនទាន់ ក៏ជ្រុលទៅបុក និងខឿនសួនច្បារពុះចែកទ្រូង បណ្តាលឲ្យរថយន្តហោះក្រឡាប់ជាច្រើនជុំ រងការខូចខាតយ៉ាងដំណំ ចំណែកអ្នកបើកបរនិងអ្នករួមដំណើរ មិនមានរងរបួសឡើយ ។ ដែលហេតុការណ៍នេះ ដែលបង្កការភ្ញាក់ផ្អើលឡើង កាលពីវេលា១០និង៥០នាទីយប់ថ្ងៃ២២ ខែតុលា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវR8…

ជនសង្ស័យម្នាក់ លួចម៉ូតូ PASSAPP មួយគ្រឿង មកបាញ់ថ្នាំប្តូរពណ៌ ​​​​​ស្មានតែរួចខ្លួន នៅជាប់ដដែល

ភ្នំពេញៈ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ វេលាម៉ោងប្រហែល ១១និង៣០នាទី កម្លាំងផ្នែកនគរបាលព្រហ្មទណ្ឌ និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី២ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានសហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទលួច (លួចម៉ូតូកង់បី (PassAp )០១គ្រឿង) ឃាត់ខ្លួននៅចំណុចលើដងផ្លូវ១២៦ ភូមិ៩ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ…

សន្តិសុខក្រុមហ៊ុន M.D.A ម្នាក់ ត្រូវកម្លាំងនគរបាលឃាត់ខ្លួន ករណីប្រព្រឹត្តអំពើលួច

ភ្នំពេញៈ យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ វេលាម៉ោងប្រហែល១៨ និង០០នាទី កម្លាំងជំនាញប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងកក់ទី១ នៃអធិការដ្ឋាននគរបាល ខណ្ឌទួលគោក បានសហការជាមួយកម្លាំងជំនាញរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល ទន្លេបាសាក់ នៃអធិការដ្ឋាននគរបាល ខណ្ឌចំការមន ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូ នៅចំណុចមុខខនដូសាម៉ា…

នារីរូបស្រស់ម្នាក់ សង្ស័យស្រវឹងស្រាខ្លាំង បើករថយន្តបុករះឡាន ២គ្រឿង និងម៉ូតូ ២គ្រឿង បណ្ដាលឲ្យសន្តិសុខយាមនៅមុខហាង រងរបួសធ្ងន់

ភ្នំពេញៈ កាលពីយប់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ នារីរូបស្រស់ម្នាក់សង្ស័យស្រវឹងស្រាខ្លាំង បានបើករថយន្តស៊េរីទំនើបម៉ាក PEUGEOT មួយគ្រឿងបុករះរថយន្ត ២គ្រឿង និងម៉ូតូ ២គ្រឿង របស់ភ្ញៀវចូលផឹកស៊ីចតស្ងៀម នៅមុខហាង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ព្រមទាំងបង្កឲ្យបុរសម្នាក់ជាសន្តិសុខយាម នៅមុខហាងរងរបួសធ្ងន់ នៅចំណុចមុខហាង(ពិភព សាច់អាំង៤) តាមបណ្ដោយផ្លូវលេខ៥៦៦ ក្នុងសង្កាត់បឹងកក់ទី១…

ជនសង្ស័យ២នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធនិង…

ភ្នំពេញៈ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ វេលាម៉ោងប្រហែល ០២និង២០នាទីរំលងអាធ្រាត្រ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី១ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យ០២នាក់ជាក់ស្ដែងពី បទលួច (ប៉ុនប៉ងលួច) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចលើដងផ្លូវលេខ៣៥៥ កែងផ្លូវ៥១៦ ក្រុមទី៣ ភូមិ១ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ -ជនសង្ស័យ…

ស្រវឹងស្រាបើករថយន្តរេពេញផ្លូវ ទៅបុកថ្មពុះចែកទ្រូងផ្លូវ បណ្តាលឲ្យរងការខូចខាត នៅខណ្ឌទួលគោក

ភ្នំពេញៈ បុរសម្នាក់ស្រវឹងស្រាជោកជាំ បើករថយន្ត lexusRX350 មួយគ្រឿងក្នុងល្បឿនលឿនគ្រប់គ្រងស្មារតីងោកមួយភាំង ក៏រ៉េចង្កូតទៅបុកនិងរបាំងថ្មពុះចែកទ្រូង បណ្តាលឲ្យវៀចខូចខាតទ្រង់ទ្រាយដើម ចំនួន២កង់ ចំណែករថយន្តខូចខាតមួយកំណាត់មុខ ខាងឆ្វេងទៅមុខលែងរួច។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីយប់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវលេខ273 កែងនិងផ្លូវលេខ R11 សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។…