កម្លាំងសមត្ថកិច្ចចំរុះ ខណ្ឌទួលគោក ចុះធ្វើរដ្ឋបាលតាមបណ្តោយផ្លូវរថភ្លើង

ភ្នំពេញៈ យោងតាមផេករបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃអាទិត្យ ទី០៦ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង៧និង៣០នាទី កម្លាំងអធិការនគរបាល ខណ្ឌទួលគោក សហការជាមួយកម្លាំងគណបញ្ជាការឯកភាព ខណ្ឌទួលគោក ដឹកនាំដោយលោក ទៀវ សំអឿន អភិបាលរងនៃគណអភិបាល ខណ្ឌទួលគោក បានចុះធ្វើរដ្ឋបាលតាមបណ្តោយផ្លូវរថភ្លើង ស្ថិតក្នុងសង្កាត់បឹងកក់ទី១,សង្កាត់បឹងកក់ទី២,…

Update៖ មន្ត្រីយោធាក្រសួងការពារជាតិម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីផ្ទុះអាវុធ ក្រោយចូលហាងផឹកស៊ី នៅខណ្ឌទួលគោក

ភ្នំពេញៈ នៅរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងអាវុធហត្ថស្រាវជ្រាវឃាត់ខ្លួនខ្មាន់កាំភ្លើងបានម្ដុំសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ និងបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី។ សូមរំឮកផងដែរថា ការស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យរូបនោះ គឺពាក់ព័ន្ធករណីផ្ទុះអាវុធចំនួន ៤គ្រាប់ ត្រង់ចំណុចហាងយីហោ ស៊ីកនេតឈ័រ តាមបណ្ដោយផ្លូវ២៨៧ កែងផ្លូវលេខ៥២៨ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីវេលាម៉ោង…

ភ្ញាក់ផ្អើលទាំងយប់ ករណីផ្ទុះអាវុធ៤គ្រាប់ នៅមុខហាងស៊ីកនេតឈ័រ ដោយមិនដឹងមូលហេតុ

ភ្នំពេញៈ ជនល្មើស២នាក់ បានធ្វើសកម្មភាព ជិះម៉ូតូមួយគ្រឿងម៉ាក ស៊ុយសុគីនិច មិនដឹងថាមានរឿងអីនោះទេ បានជាដកកាំភ្លើងរួចបាញ់ឡើងលើចំនួន៤គ្រាប់ បណ្តាលអោយផ្អើលពេញផ្លូវ រកឃើញសំបកគ្រាប់តែ៣គ្រាប់តែប៉ុណ្ណោះ ។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៣ និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ តាមបណ្តោយផ្លូវ២៨៧ កែងផ្លូវ៥២៨ នៅចំណុចស៊ីកនេតឈ័រ ស្ថិតនៅក្នុងសង្កាត់បឹងកក់១…

Update៖ ជនសង្ស័យ៤នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនជាបន្តបន្ទាប់ ទាក់ទងនឹងករណីផ្សេងៗគ្នា នៅខណ្ឌដូនពេញ

ភ្នំពេញៈ សមត្ថកិច្ចប៉ុស្តិ៍ស្រះចក ឃាត់ខ្លួនជនសង្ស័យ ៤នាក់ជាបន្តបន្ទាប់ ទាក់ទងនឹងករណីផ្សេងគ្នា ក្នុងមូលដ្ឋានរបស់ខ្លួន។ ករណីទី១នៅវេលាម៉ោង១ រំលងអធ្រាតឈានចូលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ បានធ្វើការឃាត់ជនសង្ស័យម្នាក់ ពីបទ៖ លួចមានស្ថានទម្ងន់ទោស យកអាវុធសំប៉ែតមុខស្រួច ភ្ជង់យកកាបូបលុយ ត្រង់ចំណុចផ្ទះលេខ០៧ ផ្លូវលេខ៤៧ ក្រុមទី២០២ ភូមិ១៥ សង្កាត់ស្រះចក…

ហួសថ្លែង! យកកូនមកព្យាបាលជំងឺនៅភ្នំពេញ ស្រាប់តែកូនដាច់ខ្យល់ស្លាប់តាមផ្លូវ ត្រូវម្ចាស់រថយន្តតាក់ស៊ី ទម្លាក់សពចោល…

ភ្នំពេញៈ បុរសម្នាក់ បានដាច់ខ្យល់ស្លាប់ នៅលើរថយន្តតាក់ស៊ី ខណៈដែលជិះចេញពីខេត្តព្រៃវែងជាមួយក្រុមគ្រួសារ ធ្វើដំណើរមកព្យាបាលជំងឺនៅភ្នំពេញ។ ហេតុការណ៍នេះ កើតទ្បើងកាលពីវេលាម៉ោង ១១ និង ០៥នាទី យប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវ៣១៧ ទល់មុខនិងវិទ្យាល័យឥន្ទ្រទេវី សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ…

រថយន្តបើកគេចម៉ូតូ ជ្រុលបុកទ្រូងផ្លូវ រួចខ្ទាតទៅប៉ះរ៉ឺម៉ក បណ្ដាលឲ្យរងការខូចខាត

ភ្នំពេញៈ កាលពីវេលាម៉ោង ៣និង៣៥នាទីទៀបភ្លឺឈានចូលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តគេចម៉ូតូកង់បី ជ្រុលទៅបុកទ្រូងផ្លូវ ខ្ទាតទៅប៉ះរ៉ឺម៉កមួយគ្រឿងទៀត ហេតុការណ៍នេះ កើតឡើងតាមបណ្ដោយផ្លូវលេខ២៨៩ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ជនបង្កម៉ាក ហាយលែនឌ័រ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AT-3525 បើកបរដោយយុវជនម្នាក់…

បើករថយន្តចេញពីផ្ទះ មិនប្រយ័ត្នត្រូវ Range Rover បុកពេញទំហឹង បណ្ដាលខូចខាតសងខាងយ៉ាងដំណំ

ភ្នំពេញៈ បុរសម្នាក់ បើករថយន្តមួយគ្រឿង ចេញពីផ្ទះមិនប្រយ័ត្ន ក៏ត្រូវរថយន្តមួយគ្រឿងទៀត បើកបរដោយជនជាតិចិន បុកពេញទំហឹង បណ្ដាលឲ្យខូចខាតទាំងសងខាងយ៉ាងដំណំ សំណាងល្អមិនមានអ្នករបួស។ ហេតុការណ៍នេះ កើតឡើងកាលវេលាម៉ោង ៩និង៣០នាទីយប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវ៣១៧ សង្កាត់បឹងកក់២ ខណ្ឌទួលគោក។ យោងតាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតគេឃើញរថយន្តរ៉េងរ៉ូវើរ…

រថយន្តនីសាន់ បើកបុកបុរសម្នាក់ស្លាប់ លោកមេប៉ុស្តិ៍បឹងកក់១ ហាមមិនឲ្យអ្នកកាសែត ថតសពជនរងគ្រោះ ក្នុងរថយន្តសង្គ្រោះបន្ទាន់

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងម៉ូតូ បានបណ្ដាលឲ្យបុរសម្នាក់ ស្លាប់បាត់បង់ជីវិត ពេលបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។ ហេតុការណ៍នេះ កើតទ្បើងនាវេលាម៉ោង១០ និង០៥នាទីយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅជាប់របងសាលាបឋមសិក្សាទួលគោក តាមបណ្តោយផ្លូវ២៨៩ កែង៥៦៦ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សពជនរងគ្រោះឈ្មោះ លៀត…

បុរសម្នាក់ស្លាប់ភ្លាមៗបន្ទាប់ពីរថយន្តបើកបុកជាមួយម៉ូតូ

ភ្នំពេញ: (ព័ត៌មានបឋម) នៅយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ស្ថិតតាមបណ្តោយផ្លូវ២៨៩ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ដែលបុរសម្នាក់ជិះម៉ូតូជ្រុលទៅបុកគូទរថយន្តពីក្រោយទំហឹងបណ្តាលឲ្យស្លាប់ម្នាក់ភ្លាមៗ។ មូលហេតុ ៖ មិនទាន់ដឹងនោះទេ។ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយពេលក្រោយ៕  

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ០៣នាក់ ជាមុខសញ្ញាជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន

ភ្នំពេញៈ កាលពីវេលាម៉ោង ១៤និង៤០នាទី ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ក ម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយ លោកវរសេនីយ៍ទោ ប៉ាន់ សុភាព នាយការិយាល័យ បង្ក្រាបបានជាក់ស្ដែងនូវមុខសញ្ញាជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ នៅចំណុច បន្ទប់ជួលគ្មានលេខ ផ្លូវរថភ្លើង ក្រុម១៤ ភូមិ២២…