ប្រុសៗ ប្រុងប្រយ័ត្នស្រីៗ មានល្បិចថ្មីទៀតហើយដាក់ GPS តាមរថយន្ត…

ភ្នំពេញៈ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៦និង០០នាទីព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ ប្រពន្ធតាមទាន់ជាន់កែង លោកប្ដីនាំស្រីស្នេហ៍ទៅក្រេបទឹកឃ្មុំ នៅផ្ទះសំណាក់ពេញ១យប់ ដែលហេតុការណ៍នេះ កើតឡើងក្នុងតំបន់បឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ បុរសជាប្ដីមានឈ្មោះ សុភ័ក្រ អាយុប្រមាណជាង ៤០ឆ្នាំ មុខរបរ ជាអ្នករត់តាក់ស៊ី និងដឹកភ្ញៀវ…

Update៖ ប្រទះឃើញស្ត្រីវ័យចំណាស់ ដេកស្លាប់លើរទេះអេតចាយ

ភ្នំពេញៈ នៅវេលាម៉ោង១១ព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០១៩ មានករណីប្រទះឃើញស្ត្រីវ័យចំណាស់ម្នាក់ ដេកស្លាប់លើរទេះអេតចាយ បង្កការភ្ញាក់ផ្អើល ត្រង់ចំណុចតាមណ្តោយផ្លូវរថភ្លើចាស់ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ ជនរងគ្រោះ ត្រូវបានគេស្គាល់ឈ្មោះ ក្រៅថា យាយយួន អាយុប្រមាណ៤២ឆ្នាំ ស្នាក់នៅបន្ទប់ជួលលេខ២ ផ្ទះលេខ៦៩ ក្រុម៥៤ភូមិ១៤ សង្កាត់បឹងកក់ទី១…

ភ្លើងឆេះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេស៊ា ផេស៊ីហ្វិក ហ្វាយនែន ភីអិលស៊ី​ បាត់បង់ទឹកប្រាក់ប្រហែល២០ម៉ឺនដុល្លារ​ និងខូចខាតសម្ភារៈជាច្រើន

ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ លោកវរសេនីយ៍ឯក​ ព្រំ​ យ៉ន​ នាយការិយាល័យបង្ការ​ ពន្លត់​អគ្គិភ័យ​ និងសង្គ្រោះ​ បានឲ្យដឹងថា នៅវេលាម៉ោង១៣ និង ២០នាទីរសៀល​ ថ្ងៃចន្ទ ៣រោចខែ​ចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែ​មេសា ឆ្នាំ២០១៩​…

Update៖ ឆ្លងចរន្តអគ្គិសនីបឆេះអគារ គ្រឹះស្ថានមីក្រូហរិញ្ញវត្ថុ អេស៊ា ផេស៊ីហ្វិកនិង អគារ Domino Pizza របួសមនុស្ស២នាក់

ភ្នំពេញៈ ករណីឆ្លងចរន្តអគ្គិសនីប្រអប់បណ្តាញបង្គោលខ្សែរភ្លើងឆាបឆេះអគារ ធនាគារ អេស៊ា ផេស៊ីហ្វិក ហ្វាយនែន ភីអិលស៊ី Asia Pacific Finance PLCនិង អគារ Domino Pizza ស្ថិតនៅតាមបណ្តោយផ្លូវលេខ៥១៦កែង៣១៥ ស្ថិតនៅក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក ក្បែរផ្សារTK ហេតុការណ៍នេះបានកើតឡើងនៅម៉ោងជាង១រសៀល ថ្ងៃទី២២…

នាយកក្រុមហ៊ុន សេង ហួត ជាមេក្លោងឆបោក លុយប្រជាពលរដ្ឋវាល់លានដុល្លារ ត្រូវបានចាប់ខ្លួន

ភ្នំពេញៈ ក្រុមហ៊ុន សេង ហួត និងក្រុមហ៊ុន ណំ ហម ជាក្រុមហ៊ុនមួយ សុទ្ធសឹងតែបោកប្រាស់ឆបោក លុយញើសឈាមប្រជាពលរដ្ឋ ក្នុងរូបភាព ទិញ លក់ ជួល បង់រំលោះរថយន្តគ្រប់ប្រភេទ មានប្រជាពលរដ្ឋរាប់រយនាក់ ដែលចាញ់បោកក្រុមហ៊ុនទាំង២នេះ ម្នាក់ៗអស់រាប់ពាន់ ម៉ឺនដុល្លារ សរុបលុយវាល់លានដុល្លារឯណ្ណោះ…

មន្ត្រីយោធាម្នាក់ ឆក់កាបូបជនជាតិបារាំង ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញៈ កាលពីវេលាម៉ោង ២និង៤០នាទីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ ការិយាល័យនគរបាលព្រហ្មទណ្ឌ កម្រិតស្រាលរាជធានីភ្នំពេញ និងកម្លាំងការិយាល័យ បានស្រាជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ត្រង់ចំណុចក្នុងបឹងកក់ ផ្លូវលេខR១១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពាក់ពន្ធ័ករណីលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបស្ពាយ ពណ៌ប្រផេះ ) នៅមុខផ្ទះសំណាក់គីម ផ្ទះលេខ៣១អឺ០…

ស្រ្តីម្នាក់ លូកកាបូបគេ នៅតំបន់ផាប់ស្ត្រីត ត្រូវសមត្ថកិច្ចឃាត់ខ្លួន

សៀមរាបៈ ស្រ្តីម្នាក់ត្រូវបានឃាត់ខ្លួន និងម្នាក់ទៀតរត់គេចខ្លួន ករណីលូកកាបូបរបស់គេ នៅបរិវេណផាប់ស្រី្តត ហេតុការណ៍នេះ កើតឡើងកាលពីយប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៩ ស្ថិតក្នុងតំបន់ផាប់ស្ត្រីត ក្រុងសៀមរាប។ ជនសង្ស័យមានឈ្មោះ ស្រី សំនៀង ភេទស្រី អាយុ ៣០ឆ្នាំ និងបក្ខពួកម្នាក់ទៀតឈ្មោះ នួន ស្រីនីត…

ស្ត្រី២នាក់ លូកកាបូបមិនសម្រេច នៅតំបន់ផាប់ស្ត្រីត ត្រូវបានឃាត់ខ្លួន

សៀមរាបៈ ស្ត្រីពីរនាក់ត្រូវបាននគរបាលខេត្តសៀមរាប ឃាត់ខ្លួន សង្ស័យករណីលូកកាបូប ប្រជាពលរដ្ឋដែលកំពុងលេងបាញ់ទឹក មិនបានសម្រេច នៅតំបន់ផាប់ស្ត្រីត។ ហេតុការណ៍បានកើតទ្បើងកាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ នៅចន្លោះម៉ោង ២១ និង៣០នាទី និង ២៣ និង៣០នាទី នៅតំបន់ផាប់ស្ត្រីត នៃក្រុងសៀមរាប។ ជនសង្ស័យឈ្មោះ ផល…

រថយន្តបុកម៉ូតូ ឆ្លងផ្លូវនៅមុខវិទ្យាល័យទួលតាសេក ផ្ដាច់ជីវិតក្មេងប្រុសម្នាក់

ឧត្តរមានជ័យៈ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុកម៉ូតូបត់ឆ្លងផ្លូវ បណ្ដាលឲ្យក្មេងប្រុសម្នាក់សា្លប់ នៅវេលាម៉ោង ២និង៥០នាទីរសៀល កាលពីថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅមុខវិទ្យាល័យ ហ៊ុន សែន ទួលតាសេក ភូមិទួលតាសេក ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ តាមបណ្ដោយផ្លូវជាតិលេខ២៦២៥។ រថយន្ត…

បើស្រវឹងសូមកុំបើកបរ! ព្រូស សាកកម្លាំងជាមួយលិចស៊ីស RX300 ត្រូវប៉ូលិសស្ទូចចូលប៉ុស្តិ៍

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តមួយគ្រឿង បើកបរចំពេលមេឃកំពុងភ្លៀង បានទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹង មិនទាន់អស់ល្បឿនក៏បន្តទៅបុករថយន្តមួយគ្រឿងទៀត ដែលកំពុងឈប់ចតស្ងៀមនៅលើចិញ្ចើមផ្លូវ កាលពីវេលាម៉ោង១០ និង២០នាទីយប់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ ត្រង់ចំណុចស្តុបផ្សារ៧មករា តាមបណ្ដោយផ្លូវ២៨៩ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។ សមត្ថកិច្ច បានឲ្យដឹងថា អំទ្បុងពេលមេឃកំពុងភ្លៀង គេឃើញបុរសម្នាក់ បើកបររថយន្តមួយគ្រឿង…