ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចបញ្ជូនទៅតុលាការ ករណីឆ្កឹះសោទ្វារផ្ទះពលរដ្ឋលួចម៉ូតូ

ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យម្នាក់ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស ដោយការកាប់គាស់ទម្លុះទម្លាយ (ឆ្កឹះសោទ្វារផ្ទះលួចយកម៉ូតូចំនួន០១គ្រឿង) ។ ជនសង្ស័យឈ្មោះ សេក ស្រីនិត ហៅ ញ៉ាញ់…

អ៊ំស្រីម្នាក់វាយធ្វើបាបក្មួយប្រុសស្ទើររាល់ថ្ងៃ ត្រូវពលរដ្ឋរាយការណ៍ជូនសមត្ថកិច្ចចុះអន្តរាគមន៍

ភ្នំពេញៈ កាលពីវេលាម៉ោង៩និង៤០នាទីយប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ ករណីអ៊ំស្រីចិត្តព្រៃផ្សៃម្នាក់ លើកដៃវាយក្មួយប្រុសអាយុ៥ឆ្នាំស្ទើររៀងរាល់ថ្ងៃ បណ្ដាលឲ្យមានរបួស ត្រូវបានអ្នកជិតខាងរាយការណ៍ជូនសមត្ថកិច្ច ចុះមកអន្តរាគមន៍ ទីតាំងស្ថិតត្រង់ចំណុចបន្ទប់ជួល តាមបណ្ដោយផ្លូវរថភ្លើង ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ក្មេងប្រុសរងគ្រោះជាជនជាតិវៀតណាមមានឈ្មោះ ទី អាយុ៥ឆ្នាំ ឪពុកម្ដាយរបស់ក្មេងប្រុសរងគ្រោះ រស់នៅឯប្រទេសវៀតណាម…

រថយន្តកាមរីបាឡែនបើកលឿនជ្រុលទៅបុករថយន្តហាយឡែនឌ័រ ចំពាក់កណ្តាលពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញៈ នាវេលាម៉ោង ៨និង៤០នាទីយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្ត បណ្ដាលឲ្យរងការខូចខាត ស្ថិតតាមបណ្ដោយផ្លូវ៣១៧ កែងផ្លូវ៥២៨ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ដំណើររឿង៖ មុនកើតហេតុគេបានឃើញបុរសម្នាក់បើករថយន្តម៉ាក ហាយឡែនឌ័រ មួយគ្រឿង ពណ៌ សំបកឪឡឹក ពាក់ស្លាកលេខ…

ករណីធាក់ប្លន់យកម៉ូតូ បានសម្រេចគេចខ្លួនរួចម្នាក់ ចាប់បានម្នាក់

ភ្នំពេញៈ នាវេលាម៉ោង ១២និង២០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ មានករណីជនសង្ស័យ ២នាក់ ធ្វើសកម្មភាពធាក់ប្លន់យកម៉ូតូ បានសម្រេច ហេតុការណ៍នេះ ស្ថិតម្ដុំក្បែរផ្សារ៧មករា តាមបណ្ដោយផ្លូវលេខ២៨៧ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ សុខ សូហៃ ភេទប្រុស អាយុ…

ជនជាតិវៀតណាម ជិះម៉ូតូកង់បីឲ្យប្រាក់មិនគ្រប់ ដកកាំភ្លើងបាញ់ផ្អើលដល់សមត្ថកិច្ច

ភ្នំពេញៈ នៅវេលាម៉ោងប្រមាណ៩និង៤០នាទីយប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ មានជនជាតិវៀតណាមប្រុសស្រី០៤នាក់ ក្នុងចំណោមបក្ខពួកជាច្រើននាក់ទៀត ត្រូវសមត្ថកិច្ចនាំខ្លួនយកទៅធ្វើការសាកសួរ បន្ទាប់ពីឈ្លោះប្រកែកជាមួយអ្នករត់ម៉ូតូកង់បី និងឈានដល់ការដកកាំភ្លើងបាញ់មួយគ្រាប់ ដោយសារតែរឿងជិះម៉ូតូកង់បីឲ្យលុយមិនគ្រប់ ទីតាំងកន្លែងកើតហេតុ ស្ថិតតាមបណ្ដោយផ្លូវលេខ២៨៣ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ដំណើររឿងហេតុ៖ នៅមុនពេលកើតហេតុជនរងគ្រោះ បានបើកម៉ូតូកង់បីមួយគ្រឿងម៉ាកបាចា ពណ៌លឿង…

បុរសម្នាក់បើកបររថយន្ត រវល់តែចុចទូរស័ព្ទដៃ រេចង្កូតជ្រុលឡើងខឿនសួនច្បារពុះចែកទ្រូងផ្លូវតែម្ដង

ភ្នំពេញៈ កាលពីវេលាម៉ោង ១១និង២០នាទីយប់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ មានករណីបុរសម្នាក់បើករថយន្តលុចស៊ីស NX200t មួយគ្រឿង ក្នុងល្បឿនលឿន រេចង្កូតឡើងខឿន សួនច្បារពុះចែកទ្រូងផ្លូវទៅមុខលែងរួច ហេតុការណ៍នេះ ស្ថិតតាមបណ្ដោយផ្លូវR3 សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បើកបររថយន្តមួយគ្រឿងម៉ាក ឡុចស៊ីស NX200t…

បោះកន្ទុយបារីមិនប្រយ័ត្ន បង្កជាអគ្គិភ័យឆេះដេរប៉ូលក់តុទូឈើមួយកន្លែង បណ្តាលឲ្យរងការខូចខាត

ភ្នំពេញៈ នៅវេលាម៉ោង ០៣និង០០ នាទីទៀបភ្លឺ ថ្ងៃសៅរ៍ ៩រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ មានករណីអគ្គិភ័យ មួយកន្លែងបានកើតឡើង ស្ថិតនៅផ្ទះលេខ៧៤ ផ្លូវបេ៥៩៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប៉ុនប៉ងលួច

ភ្នំពេញៈ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ វេលាម៉ោងប្រហែល ១០និង៤០នាទីយប់ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី២ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ជាក់ស្ដែងពីបទប៉ុនប៉ងលួច (ប៉ុនប៉ងលួចម៉ូតូ០១គ្រឿង)។ បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួន ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធី ៕

កម្លាំងនគរបាលខណ្ឌដូនពេញ បង្រ្កាបនិងឃាត់ម៉ូតូកែឆ្នៃបំពង់ស៊ីម៉ាំងប្រែន ខុសបច្ចេកទេស

ភ្នំពេញៈ យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៧និង០០នាទី ដោយអនុវត្តតាមការណែនាំ និងបទបញ្ជាជាប្រចាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានធ្វើការបង្រ្កាប និងឃាត់ម៉ូតូកែឆ្នៃបំពង់ស៊ីម៉ាំងប្រែនខុសបច្ចេកទេស ចំនួន០៥គ្រឿង (ម៉ូតូធំ…

បុរសម្នាក់ស្រវឹងស្រាបើករថយន្ត បុកទ្រូងផ្លូវ បណ្ដាលឲ្យរងការខូចខាត

ភ្នំពេញៈ កាលពីវេលាម៉ោង ១១និង៣០នាទីយប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយបុរសម្នាក់ ស្រវឹងស្រា បើករថយន្តបុកទ្រូងផ្លូវ បណ្ដាលឲ្យរងការខូចខាត ស្ថិតត្រង់ចំណុចស្ដុបត្រឡោកបែក តាមបណ្ដោយផ្លូវ៥៩៨ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ!!! ដំណើររឿង៖ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ បុរសម្នាក់ស្រវឹងបើកបររថយន្តមួយគ្រឿងម៉ាក តូយ៉ូតាព្រូស ពណ៌ក្រហម…