បុរសម្នាក់បើករថយន្តលឿន រេចង្កូតបុកបង្គោលភ្លើងបាក់សង្កត់លើ បណ្តាលឲ្យរងការខូចខាត

ភ្នំពេញៈ កាលពីវេលាម៉ោង១២និង២០នាទីយប់រំលងអធ្រាត្រថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរចរណ៍ មួយបានកើតឡើង បុរសម្នាកបើករថយន្តម៉ាក TOYOTA PRIUS មួយគ្រឿង យ៉ាងលឿនរេចង្កូតបុកបង្គោលភ្លើង បណ្តាលឲ្យបាក់សង្កត់រថយន្តរងការខូចខាត ទីតាំងស្ថិតតាមបណ្ដោយផ្លូវ៥១៦ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើកបររថយន្តម៉ាក…

ករណីគ្រោះថ្នាក់ចរាចរណ៍ បង្កជាអំពើហិង្សាវាយរថយន្តPrius មួយគ្រឿង បណ្តាលឲ្យបែកកញ្ចក់រងការខូចខាត

ភ្នំពេញៈ នៅវេលាម៉ោង៣និង៤០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរាណ៍ បង្កជាហិង្សា រថយន្ត Prius មួយគ្រឿង បើកបរប៉ះទង្គិចគ្នាជាមួយ PassApp នៅខណ្ឌសែនសុខ បើករត់គេច ត្រូវជនមិនស្គាល់មុខ ជិះម៉ូតូដេញតាមវាយ បណ្តាលឲ្យរងការខូចខាត ស្ថិតតាមបណ្តោយផ្លូវ៥៩៨ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ…

បុរសម្នាក់បើករថយន្តហាយឡាក់រីវ៉ូ បុកម៉ូតូហុងដាឌ្រីម បណ្ដាលឲ្យរងរបួសធ្ងន់២នាក់

ភ្នំពេញៈ កាលពីវេលាម៉ោង០៩និង០០នាទីយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តហាយឡាក់រីវ៉ូ មួយគ្រឿង បើកបត់ឆ្លងផ្លូវខ្លះការប្រុងប្រយ័ត្ន ជ្រុលទៅបុកម៉ូតូហុងដាឌ្រីម មួយគ្រឿងពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់និងស្ត្រីម្នាក់រងរបួសធ្ងន់ ទីតាំងស្ថិតតាមបណ្ដោយផ្លូវ៥៩៨ កែងនឹងផ្លូវ៣២៧ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នពេញ ។ នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ បើកបររថយន្តមួយគ្រឿងម៉ាក…

ជនសង្ស័យ០២នាក់ ជិះម៉ូតូធ្វើសកម្មភាពឆក់ទូរស័ព្ទ ដោយប្រើអំពើហិង្សា ត្រូវសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួន

ភ្នំពេញៈ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ១៥ និង ៣០ នាទីកម្លាំងកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានស្រាវជ្រាវក្នុងបទល្មើស ជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ នៅចំណុចមុខផ្ទះជួល ផ្លូវបេតុង សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើសអំពើលួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរស័ព្ទដៃម៉ាក…

រថយន្តពីរគ្រឿងបុកគ្នាពេញទំហឹង នៅត្រង់ចំណុចផ្លូវបែកជាបួន បណ្តាលឲ្យរងការខូចខាតទាំងសងខាង

ភ្នំពេញៈ នៅវេលាម៉ោង៣និង០០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បុរសជនបរទេសម្នាក់ បើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក fortuner ក្នុងល្បឿនលឿនដល់ផ្លូវបែកជាបួន ជ្រុលទៅបុករថយន្តមួយគ្រឿងទៀតម៉ាក morning ពេញទំហឹង បណ្តាលឲ្យរងការខូចខាតទាំងសងខាង ទីតាំងស្ថិតតាមបណ្តោយផ្លូវR៦ ក្នុងតំបន់បឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។…

ជនសង្ស័យ ១ក្រុម ធ្វើសកម្មភាពដេញកាប់យុវជន ២នាក់ ប្លន់យកម៉ូតូ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់

ភ្នំពេញៈ កាលពីវេលាម៉ោង ២រំលងអាធ្រាត្រឈានចូលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ មានករណីយុវជន ២នាក់ ត្រូវជនសង្ស័យមួយក្រុមធ្វើសកម្មភាពដេញកាប់ប្លន់យកម៉ូតូ ត្រង់ចំណុចខាងត្បូងប្រមាណ ៥០ម៉ែត្រ ពីស្ពានអាកាសផ្សារដីហុយ តាមបណ្ដោយផ្លូវណត ប្រ៊ីត សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជនសង្ស័យឃាត់បានម្នាក់ឈ្មោះ ប៊ុត យ៉ាបុត្រ ភេទប្រុស…

ជនសង្ស័យចំនួន០៣នាក់ ធ្វើសកម្មភាពលួចរថយន្តមួយគ្រឿង ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនម្នាក់

កណ្តាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែ មិថុនា ឆ្នាំ២០២២ មានករណីអំពើលួច (រថយន្ត) នៅចំណុចមុខឃ្លាំងរបស់ជនរងគ្រោះ ភូមិទួលក្រសាំង សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ…

ករណីឆ្លងចរន្តអគ្គិសនី បណ្តាលឲ្យឆាបឆេះខ្សែភ្លើង រងការខូចខាត

ភ្នំពេញៈ កាលពីវេលាម៉ោង០៩និង៣០នាទីនាទីយប់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ ករណីឆ្លងចរន្តអគ្គិសនី បណ្តាលឲ្យឆាបឆេះខ្សែភ្លើងនៅលើបង្គោល តាមដងផ្លូវយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ដល់សមត្ថកិច្ច ចុះមកអន្តរាគមន៍ ទីតាំងត្រង់ចំណុចតាមបណ្ដោយផ្លូវ៣១១ កែងនិងផ្លូវ៦០៦ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ នៅមុនពេលកើតហេតុ ប្រជាពលរដ្ឋរស់នៅជុំវិញកន្លែងកើតហេតុ បានបិទទ្វារចូលសំរាករៀងៗខ្លួន ស្រាប់តែឃើញផ្សែងហុយនៅលើបង្គោល…

បុរសម្នាក់បើករថយន្តបុកថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរងការខូចខាត

ភ្នំពេញៈ នាវេលាម៉ោង ១១យប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ មានករណីបុរសម្នាក់បើករថយន្តម៉ាក បាឡែន បុកថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរងការខូចខាត ស្ថិតតាមបណ្ដោយផ្លូវលេខ២៨ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការស្ទូចយករថយន្តទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ៕

តូយ៉ូតាព្រូសមួយគ្រឿង បើកបុកគូទរថយន្តហ្វតឈប់ស្តុប ហើយព្យាយាមបើកគេចខ្លួន ត្រូវសមត្ថកិច្ចស្ទាក់ចាប់បាន

ភ្នំពេញៈ កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តតូយ៉ូតាព្រូស មួយគ្រឿង បើកបោះពួយយ៉ាងលឿន ដោយខ្វះការប្រុងប្រយ័ត្ន បានជ្រុលទៅបុកពីក្រោយរថយន្តហ្វត មួយគ្រឿង កំពុងឈប់ស្តុប ហើយបានបើកគេចចេញពីកន្លែងកើតហេតុ ទីតាំងស្ថិតត្រង់ចំណុចស្តុបខាងត្បូងមន្ទីរពេទ្យព្រះកុសមៈ តាមបណ្តោយផ្លូវ២៧១ កែងនឹងផ្លូវ១៨២ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។…