A L T R O Z   N E W S

បោះឆ្នោត

​ប្រធាន​ធិបតី​អ៊ីតាលីប្រជុំ​​ស្វែង​រក​​ដំណោះស្រាយ​វិបត្តិ​នៃ​ការ​គាំង​ខាង​ផ្នែក​នយោបាយ

ស៊ិន​ហួរ​: លោក​ប្រធាន​ធិបតី​អ៊ីតាលី​Giorgio Napolitano និង​ចាប់ផ្តើម​ការប្រជុំ​ក្រុម​ជំនាញ​ដែល​លោក​បាន​ស្នើរ​ឲ្យជួយ​រក​ដំណោះស្រាយ​នានា​ដែល​អាច​ជួយ​ឲ្យ​វិបត្តិ​នៃ​ការ​គាំង​ខាង​ផ្នែក​នយោបាយ​របស់​ប្រទេស​មាន​ភាព​ធូរស្រាល​ឡើង​។​ ​លោក​ប្រធានាធិបតី​ថ្មី​ដែល​ទើបនឹង​ឡើង​កាន់តំណែង​កំពុងស្ថិត​នៅ​ក្នុង​ដំណើរការ​ដ៏​តានតឹង​ដើម្បី​ការពារ​រដ្ឋាភិបាល​ថ្មី​ដែល​ទើប​បង្កើតឡើងបាន​ត្រឹម​រយះពេល​មួយ​ខែ​ក្រោយ​ការបោះឆ្នោត​។​ ​ទោះបីជា​យ៉ាងណា​លទ្ធផល​នៃ​ការប្រជុំ​នឹង​ប្រកាសប្រាប់​នាពេល​ក្រោយ​ហើយ​ដែល​ត្រូវបាន​គេ​មើលឃើញ​ថា​វា​នឹង​រួម​មាន​ការ​កាត់​ចំណាយ​ទៅលើ​ប្រព័ន្ធ​នយោបាយ​ដែល​បាន​កំពុង​ប្រើប្រាស់​នាពេល​បច្ចុប្បន្ន​នេះ​ដើម្បី​ឲ្យ​ជៀសវាង​នូវ​ការជាប់គាំង​ខាង​នយោបាយ​បែប​នេះ​ម្តងទៀត​។​ ​ការប៉ុនប៉ង​បង្កើតឲ្យមាន​ការ​រដ្ឋាភិបា​ល​សារ​ជា​ថ្មី​របស់​បក្ស​ឆ្វេងនិយម​ត្រូវ​បាន​បរាជ័យ​ខ​ណះ​ដែលប​ក្ស​ខាង​ស្តាំនិយម​កំពុងតែ​ស្នើរ​ឲ្យមាន​ការ​បញ្ចូលគ្នា​ក្នុង​រដ្ឋាភិបាល​រឺ​ក៏​បើក​ឲ្យមាន​ការបោះឆ្នោសា​ជា​ថ្មី​នៅក្នុង​មិថុនា​នេះ​៕​

មនុស្ស ២​នាក់​បាន​ស្លាប់​ក្នុងការ​បាញ់ប្រហារ​នៅ​ប្រទេស​យ៉េមែ​ន​

​ជន​ប្រដាប់​ដោយ​អាវុធ​បី​នាក់​ដែល​ត្រូវបាន​គេ​ជឿជាក់​ថា​ជា​ក្រុម​ផ្តាច់ខ្លួន​ចេញពី​រដ្ឋាភិបាល​បាន​ធ្វើការ​បាញ់ប្រហា​រម​កលើ​ប៉ុស្តិ៍​ត្រួតពិនិត្យ​មួយកន្លែង​ស្ថិត​នៅ​ភាគខាងត្បូង​នៃ​ខេត្ត​Al-Dhalea​របស់​ប្រទេស​យ៉េមែ​នហើយ​បានសម្លាប់​ទាហាន​យ៉ាងហោចណាស់​2​នាក់ នេះ​បើ​យោងតាម​សេចក្តីរាយការណ៍​ពី​ក្រុម​ប៉ូលីស​និង​ប្រជាជន​ក្នុង​តំបន់​ប្រាប់​ដល់​សារ​ពត៍​មាន​ស៊ិន​ហួរ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ​។​ ​តាមរយះ​ការផ្តល់​ព័ត៌មាន​មួយចំនួន​ពី​សំណាក់​ប្រជាជន​បាន​ប្រាប់ថា​ក្រុម​ឧក្រិដ្ឋជន​មាន​គ្នា​បី​នាក់​មក​ជាមួយនឹង​ម៉ូតូ​ពីរ​គ្រឿង​បាន​គប់​គ្រាប់បែក​ពីរ​គ្រាប់​ចូល​ប៉ុស្តិ​ត្រួតពិនិត្យ​។​បើ​យោង​តាម​សាក្សី​ដែល​បាន​ឃើញ​ហេតុការណ៍​បាន​បន្ត​ប្រាប់​ទៀត​ថា​ក្រោយ​បន្តិច​កងកំលាំង​ទ័ព​បាន​ប្រមូលគ្នា​នៅតាម​តំបន់​មូលដ្ឋាន​ទ័ព​។​ ​កាល​ពី​អាទិត្យ​មុន​លោក​ប្រធានាធិបតីយ៉េមែ​ន​Abd-Rabbu Mansour Hadi​បាន​ព្យាយាម​ធ្វើឲ្យ​មាន​ការពិភាក្សារវាង​ក្រុម​អបគមន៍​ផ្តាច់ខ្លួន​ជាមួយ​នឹង​រដ្ឋាភិបាល​ដែល​ក្នុង​គោលបំនង​ដើម្បី​បញ្ចប់​ការធ្វើ​អបគមន៍​ពី​ភាគខាងត្បូង​នៃ​ប្រទេស​នេះហើយ​រៀបចំ​រដ្ឋធម្មនុញ្ញ​សាជាថ្មី​និង​ត្រួសត្រាយ​ផ្លូវ​ឲ្យមាន​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​និងរ​ដ្ឋ​សភា​នា​ឆ្នាំ​2014​។​ ​ប៉ុន្តែ​បើ​ទោ​បី​ជា​យ៉ាងណា​ក៏ដោយ​មេដឹកនាំ​នៃ​ក្រុម​ផ្តាច់ខ្លួន​នេះ​នៅតែ​បដិសេធ​ធ្វើពហិកា​មិន​ព្រម​ចូលរួម​ក្នុង​ការពិភាក្សា​ឡើយ​ហើយ​ខ្លួន​នៅតែ​ព្យាយាម​ទទូច​ឲ្យ​រដ្ឋាភិបាល​ត្រូវតែ​ដកទ័ព​ពី​តំបន់​ភាគខាងត្បូង​នោះ​ដែល​ក្រុម​ខ្លួន​មាន​ទីតាំង​នៅ​៕​

អា​មេ​រិក​​ធ្វើ​ពិ​ធី​រំ​ឭក​ខួប ១០ ឆ្នាំ សង្គ្រាម​លុកលុយ​ក្នុង​ប្រទេស​អ៊ីរ៉ាក់

លោក​ប្រធានាធិបតី​បា​រ៉ាក់​អូបា​ម៉ានិង​លោក​រដ្ឋលេខាធិការ​ក្រសួង​ការពា​រជាតិកាល​ពី​ម្សិលមិញ​បាន​ធ្វើ​ពិធី​រំឭក​​ខួប​10​ឆ្នាំ​នៃ​ការ​សង្គ្រាម​លុកលុយ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​។​ ​នៅក្នុង​សន្ទរកថា​លោក​អូ​បា​ម៉ា​បាន​និយាយ​យ៉ាង​ក្រៀមក្រំ​ពី​ការលះបង់​ទាហាន​អាមេរិក​ប្រហែល​4500​នាក់​នៅក្នុង​សង្គ្រាម​ហើយ​លោក​បាន​សន្យា​បន្ត​ការសហការ​ជាមួយ​អ៊ីរ៉ាក់​ក្នុងការ​ធ្វើឲ្យ​ប្រសើរ​ឡើងនៃ​សុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​អ៊ីរ៉ាក់​។​លោក​ក៏​សន្យា​ជូន​ទាហាន​30000​នាក់​ទៀត​ដែល​បាន​រង​ពលី​និង​របួស​ឲ្យទទួល​បាន​សំណង​និង​ការថែរក្សា​យ៉ាង​គ្រប់គ្រាន់​បំផុត​ពី​សំណាក់​រដ្ឋាភិបាល​អាមេរិក​។​ ​លោក​រដ្ឋលេខាធិកា​ររ​បស់​អាមេរិក​ក៏​បាន​និយាយ​ដែលថា​ប្រជាជន​អ៊ីរ៉ាក់​នឹង​ក្លាយជា​អ្នកកំណត់​អនាគត​ប្រទេស​ជាតិ​ខ្លួន​ហើយ​អាមេរិក​នឹង​នៅ​គ្រាន់តែ​ជា​អ្នក​ឧបត្ថម្ភ​គាំទ្រ​ពី​ក្រោយ​ប៉ុណ្ណោះ​។​ ​នៅ​ចាំបាន​ថា​កាលពី​10​ឆ្នាំមុន​កងកំលាំង​ទាហាន​អាមេរិក​បាន​ចាប់ផ្តើម​ធ្វើ​សង្គ្រាម​ចូល​អ៊ីរ៉ាក់​ហើយ​បន្ទាប់មក​ក៏​បាន​ទម្លាក់​និង​កំចាត់​អំណាច​របស់​លោក​សា​ដាម​ហ៊ូ​សេន​បានសម្រេច​ទាំងស្រុង​នា​ឆ្នាំ​2011​។​ ​ប្រទេស​អាមេរិក​ជា​អ្នកគាំទ្រ​និង​បោះឆ្នោតឲ្យ​មាន​សង្គ្រាម​ជាមួយ​អ៊ីរ៉ាក់​ ​កើតឡើង​តែ​ទោះបីជា​យ៉ាងណា​ក៏ដោយ​ឥឡូវ​នេះ​ខ្លួន​ហាក់ដូចជា​បង្ហាញ​ពី​ភាព​សោកស្តាយ​ចំពោះ​វិនាសកម្ម​សង្គ្រាម​មួយ​នេះ​ដែរ​៕​

អ៊ីរ៉ាក់​​៖មនុស្ស​​ជាង​ ៣០ ​នាក់​​ត្រូវ​បាន​​សម្លាប់​​​ដោយ​គ្រាប់​បែក​អត្ថ​ឃាត​នៅ​ក្រ​សួង​យុ​ត្តិ​ធម៌​​​

បា​ដា​ដ​:​លោក​រដ្ឋមន្ត្រី​ក្រសួង​យុត្ត​ធ​ម៍រ​បស់​អ៊ីរ៉ាក់​Hassanal-Shammari​បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ​ថា​គ្រាប់បែក​អត្តឃាត​និង​រថយន្ត​បំពាក់​ដោយ​គ្រាប់បែក​ដែល​បាន​បំផ្ទុះ​នៅ​ក្រសួង​យុត្ត​ធ​ម៍កាល​ពីថ្ងៃ​ព្រហស្បតិ៍​អាទិត្យ​មុន​បាន​សម្លាប់​មនុស្ស​ដល់​ទៅ​30​នាក់​និង​របួស​ប្រមាណ​ជា​50​នាក់​។​ ​របាយការណ៍ដំ​បូង​ដែល​បាន​ចេញ​ដោយ​លោក​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ភ្លាម​បាន​ប្រកាសថា​មាន​តែត្រឹម​21​នាក់​បាន​ស្លាប់​ហើយ​50​នាក់​របួស​ដែល​បណ្តាល​មក​ពី​ការ​បំផ្ទុះ​ចំ​កណ្តាល​នៃ​ទីក្រុង​បា​ដា​ដ​ហើយ​ដែល​មាន​មុខសញ្ញា​គឺ​ក្រសួង​យុត្ត​ធ​ម៍​តែម្តង​។​លោក​Sahammari​បាន​និយាយ​បន្ថែមទៀត​ថា​ការផ្ទុះ​ចាប់ផ្តើម​ដោយ​ការ​បំផ្ទុះ​ឡាន​ជាមុនសិន​ហើយ​នៅពេលដែល​មាន​ភាពច្របូកច្របល់​ភេរ​វករ​អត្តឃាត​ក៏​បាន​ឱ​​កាស​រត់​ចូលទៅ​ក្នុងរ​បាំង​ទី​មួយ​នៃ​ក្រសួង​ហើយ​បំផ្ទុះ​ខ្លួន​មួយ​លើក​ទៀត​ដែល​ធ្វើឲ្យ​ចំនួន​នៃ​អ្នកស្លាប់​កើនឡើង​ច្រើន​យ៉ាង​នេះ​។​ភ្លាម​ប៉ូលីស​បាន​ប្រញាប់​ទៅ​ប្រមូលគ្នា​នៅ​ត្រង់រ​បាំង​​ទី​ពីរ​ដើម្បី​រក្សា​ស្ថេរភាព​ឡើងវិញ​។​ ​ក្រុម​អាល់​កៃ​ដា​ជា​អ្នក​ស្ថិត​នៅ​ក្រោយ​រឿងនេះ​ដោយ​មាន​ខ្សែ​វិដេអូ​ដែល​ក្រុមខ្លួន​បាន​ថត​ផង​ហើយ​ការ​បំផ្ទុះ​នេះ​គឺ​ត្រូវបាន​គេ​ជឿជាក់​ថា​ជា​ការ​សងសឹក​និង​កំហឹង​ទៅលើ​ស្ត្រី​កាន់​សាសនា​Sunnis​ម្នាក់​ជា​អ្នក​បោះបង់​សាសនា​និង​ដែល​កំពុង​រស់នៅ​ក្នុង​គុក​។​ ​អំពើ​អហិង្សា​ដែល​បាន​កើតឡើង​ជារឿយៗ​អស់​រយះពេល​ជិត​បួន​ខែ​នៅ​អ៊ីរ៉ាក់​ក្រោយ​តែ​ពី​មាន​ការបោះឆ្នោត​ព្រឹទ្ធសភា​រួច​មក​៕​

ប្រធានាធិបតី​បណ្តោះអាសន្ន​របស់​ប្រទេស​វេ​ណេ​ស្ស៊ុយ​អេ​ឡា​Nicolas Maduroជាបេក្ខភាព​បោះ​ឆ្នោត​​ជាតិ​

លោក​ប្រធានាធិបតី​បណ្តោះអាសន្ន​របស់​ប្រទេស​វេ​ណេ​ស្ស៊ុយ​អេ​ឡា​Nicolas Maduro​កាលពី​ថ្ងៃ​ច័ន្ទ​កន្លងទៅនេះ​បាន​ចុះ​ឈ្មោះ​ឈរ​តាំង​បោះឆ្នោត​ជា​បេក្ខភាព​ប្រធានាធិបតី​មកពី​គ​ណះ​បក្ស​សង្គមនិយម​រួចរាល់​ហើយ​។​ ​ក្រុមប្រឹក្សា​បោះឆ្នោតជាតិ​The National Electoral...

ស្អែក​ដល់​​ថ្ងៃ​ទិវា​នារី​អន្តរជាតិ​

ទិវា​នារី​អន្តរជាតិ​(៨​មិនា​) គឺជា​ទិវា​មួយ​ដែល​នារី​ជុំវិញ​ពិភពលោក​ប្រារព្ធ​ពិធី​ដើម្បី​រំលឹក​អប អរ​សាទរ​។​ជា​ឱកាស​មួយ ត្រូវ​អបអរ​ដោយ​មាន​ពិធីបុណ្យ​រំលឹក​ខួប​ប្រារព្ធ​ធ្វើ​ដោយ​នារី​ជុំវិញ...

លោក​អនុ​ប្រធានាធិបតី​នៃ​ប្រទេស​វេ​ណេ​ស្ស៊ុ​អេ​ឡា​Nicolas Maduro​បាន​ប្រកាស​និង​បញ្ជា​ឲ្យមាន​ពិធីកាន់​មរណៈទុក្ខចំ​នួន​7​ថ្ងៃ​ទូទាំងប្រទេស

លោក​អនុ​ប្រធានាធិបតី​នៃ​ប្រទេស​វេ​ណេ​ស្ស៊ុ​អេ​ឡា​Nicolas Maduro​បាន​ប្រកាស​និង​បញ្ជា​ឲ្យមាន​ពិធីកាន់​មរណៈទុក្ខចំ​នួន​7​ថ្ងៃ​ទូទាំងប្រទេស​សម្រាប់​អតីត​លោក​ប្រធានាធិបតី​Hugo Chavez​។​ ​វិក្រិ​ត​ការ​ដែល​ចុះហត្ថលេខា​ដោយ​លោក​Maduro​ពី​ថ្ងៃ​អង្គារ​ត្រូវបាន​ផ្សព្វផ្សាយ​និង​បញ្ជា​ឲ្យមាន​ពិធី​កាន់ទុក្ខ​របស់​ប្រទេសជាតិ​ទាំង​មួល​ក្នុង​ការចូលរួម​សោកស្តាយ​ការឈឺចាប់​នៃ​ការបាត់បង់​វី​រះ​បុរស​និង​បិតា​ជាតិ​ខ្លួន​។​ការចុះហត្ថលេខា​របស់​លោក​Marduro​គឺ​ហាក់​បញ្ជាក់​ពី​អនាគត​នៃ​ការជ្រើសតាំង​ប្រធានាធិបតី​ថ្មី​របស់វេ​ណេ​ស្ស៊ុយ​អេ​ឡា​ទៅ​ហើយ​ពីព្រោះ​ថា​មាន​តែ​តំណែង​ជា​ប្រធានាធិបតី​ទេ​ដែល​មាន​សិទ្ធិ​ធ្វើ​កិច្ចការ​នេះ​។​សូមបញ្ជាក​ថា​លោក​Marduro​ដែល​មាន​អាយុ​51​ឆ្នាំ​ធ្លាប់​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ហើយ​បន្ទាប់មក​ក៏​ផ្លាស់ប្តូរ​តំណែង​ជា​អនុ​ប្រធានាធិបតី​នៅ​ឆ្នាំ​2012​ខែតុលា​ជំនួស​នឹង​ការផ្លាស់ប្តូរ​លោក​Elias Jaua​ទៅ​កាន់​តំណែង​រដ្ឋមន្ត្រី​ការ​បរទេស​ទៅ​វិញ​។​ ​មុនពេល​ចាប់ផ្តើម​ធ្វើការ​ព្យាបាល​នៅ​គុយបា​លោក​Hugo...

ប្រ​ធានាធិបតី​របស់​ប្រទេស​វេ​ណេ​ស្ស៊ុយ​អេ​ឡា Hugo Chavezបាន​ទទួល​មរណៈភាព

លោក​ប្រធានាធិបតី​របស់​ប្រទេស​វេ​ណេ​ស្ស៊ុយ​អេ​ឡា Hugo Chavezបាន​ទទួល​មរណៈភាព​ហើយ​កាល​ពី​ម្សិលមិញ​នៅ​មន្ទីរពេទ្យ​Caracas​ក្នុងការ​ប្រកាស​ពី​លោក​អនុ​ប្រធានាធិបតី Nicols...

ប្រធាន​ធនាគារ ​ADB ​សុំ​ឈប់​ពី​តំណែង

ប្រធាន​ធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) លោក...

គុ​យ​បា​​ផ្លា​ស់​ប្តូ​រ​​និ​ង​​តែ​ង​តាំ​ង​​ស​មា​ជិ​ក​​ជា​​ច្រើ​ន​​ក្នុ​ង​​ស​ភា​ជា​​តិ​​

​ស៊ិន​ហួរ៖កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ​ រដ្ឋសភា​ជាតិ​របស់​គុយ​បា​ដែល​មាន​សមាជិក​612​ បាន​បោះឆ្នោត​ឲ្យ​លោក​ Raul...