A L T R O Z   N E W S

បោះឆ្នោត

បា​រ៉ាក់​អូបា​ម៉ា​៖​ពី​ក្មេង​ជនជាតិ​អាមេរិក​សញ្ជាតិ​អាហ្វ្រិក​ម្នាក់​ទៅ​ជា​កំពូល​មនុស្ស​ទី​មួយ​លើ​លោក​

Young Barry ជា​ឈ្មោះ​ដើម​របស់​ក្មេងប្រុស​ជនជាតិ​អាមេរិក​សញ្ជាតិ​អាហ្វ្រិក​ដ៏​ធម្មតា​ម្នាក់​ដែល​មាន​ម្តាយ​ជា​ជនជាតិ​អាមេរិក​ស្បែក​ស​និង​ឪពុក​ជនជាតិ​កេន​យ៉ា​ដែល​បាន​ទៅ​សិក្សា​រៀនសូត្រ​នៅ​អាមេរិក​និង​បាន​រៀបការ​នៅ​ទីនោះ​។ Young...

រឿង​ពិត​ចម្លែក​ដែល​ស្រដៀង​គ្នា​រវាង Abraham Lincoln និង John F.Kennedy ប្រធានាធិបតី​របស់​អា​មេរិក​

1.​ ​Abraham Lincoln ត្រូវ​បាន​ជាប់ឆ្នោត​ដោយ​សមាជ​ឆ្នាំ...

បាតុករ​ថៃ​បាន​ស្លាប់​ដល់ ៨​នាក់​

​បាកក​៖ គិត​មកដល់ពេលនេះ មាន​មនុស្ស​ចំនួន​៨​នាក់​ត្រូវបាន​សម្លាប់ និង​ច្រើន​ជាង...

Yoona ជា​សមាជិកដែលមាន​ស្បែកស្អាត​ជាងគេ​

បន្ទាប់ពីបាន​​​លេចខ្លួននៅលើបញ្ជី​ទាំង ១០ ​ងារជាតារាដែល​​ស្អាត​បំផុត នៅទ្វីប​អាស៊ី...

ថៃ​នៅ​តែ​ប្រកាស​បដិសេធ​ពន្យា​ពេល​ការបោះឆ្នោត​បើទោះជា​មាន​ការតវ៉ា​ពី​ក្រុម​ប្រឆាំង​

​ទីក្រុង​បាងកក​៖​រដ្ឋាភិបាល​ថែ​បាន​និយាយ​ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ថា​មិនមាន​ច្បាប់​ណា​ដែល​អាច​ចេញ​មក​ពន្យា​ពេលវេលា​នៃ​ការបោះឆ្នោត​សាជាថ្មី​ដែល​នឹង​ត្រូវ​ធ្វើ​នា​ខែ​កុម្ភ​នោះ​ឡើយ​បើ​ទោះបីជា​ក្រុមប្រឆាំង​នៅតែ​ប្រកាន់​គោលជំហរ​ធ្វើពហិកា​មិន​ចូលរួម​បោះឆ្នោត​លើក​នេះ​ក៏ដោយ​។​ ​លោក​ឧបនាយករដ្ឋមន្ត្រី Pongthep Thepkanchana បាន​និយាយ​នៅក្នុង​កម្មវិធី​ទូរទស្សន៍​មួយ​ថា​វា​មិន​អាច​ទៅរួច​ទេ​ក្នុងការ​ពន្យា​ពេល​នៃ​ការបោះឆ្នោត​ជាតិ​នាពេល​ខាងមុខ​នេះ​ហើយ​វា​ជា​ការឆ្លើយតប​ទៅ​ការស្នើរ​សុំ​របស់​គណៈកម្មាការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ដែល​ធ្លាប់បាន​ប្រកាស​សុំ​ពន្យា​ពេល​នោះ​ហើយ​លោក​បាន​បន្ថែម​ទៀត​ថា​អ្វីៗ​នឹង​ដំណើរការ​ទៅ​ដូច​ការគ្រោងទុក​។​ ​គណបក្ស​ភឿ​ថៃ​និង​លោក​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ធ្លាប់បាន​និយាយ​ថា​នេះ​ជា​វិធី​ដោះស្រាយ​ដ៏​ល្អ​បំផុត​តែ​មួយគត់​ក្នុង​ការដោះស្រាយ​វិបត្តិ​នយោបាយ​នៅក្នុង​ប្រទេស​ដោយ​ការរំលាយ​សភា​និង​រដ្ឋាភិបាល​ដើម្បី​ធ្វើ​ការបោះឆ្នោត​សាជាថ្មី​តែ​ការពន្យា​ពេល​នៃ​ការបោះ​ឆ្នោត​គឺ​មិនអាច​កើត​ឡើង​នោះឡើយ​៕​

បាតុករ​ប្រឆាំង​រដ្ឋភិបាល​ថៃ​ ​បាន​រំខាន់​ដល់​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​

បាងកក៖ នៅថ្ងៃពុធម្សិលមិញនេះ ប៉ូលិស​ថៃ​បាន​ប្រឈម​ដាក់​គ្នា​ជាមួយ​នឹ​ង​ក្រុម​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​ចាំ​ផ្ទះ​អ្នក​ស្រី​យីង​ឡាក់​ ខណៈ​ពេល​ដែល​ពួក​គេ​ព្យាយាម​រំខាន​ដល់​ការ​ចុះ​ឈ្មោះបោះ​ឆ្នោត​នៅ​ឯពហុកីឡ​ដ្ឋាន​យុវជន​ថៃ-ជប៉ុន​...

គេហទំព័រ​រដ្ឋាភិ​បាល​កម្ពុជា​​ ត្រូវ​បាន​ Hacker​ អុក​ឡុក​

ភ្នំពេញ៖ កាលពីចុងសប្តាហ៍មុន ពួក Hacker...

បរាជ័យ​នៃ​ការព្យាយាម​រារាំង​ដល់​ដំណើរការ​នៃ​ការចុះឈ្មោះ​បោះ​ឆោ្នត​របស់​ថៃ​

​ហ្វូង​បាតុករ​ដែល​ព្យាយាម​រារាំង​បេក្ខជន​តំណាងរាស្ត្រ​ក្នុង​ចុះឈ្មោះ​ឈរ​បោះឆ្នោត​សម្រាប់​ខែ​កុម្ភៈ​បាន​ទទួល​បរាជ័យ​បើ​ទោះបីជា​ខ្លួន​បាន​បិទ​ផ្លូវ​ធំៗ​ជាច្រើន​កន្លែង​និង​ស្ថានីយ​ប៉ូលិស​ផង​ក៏​ដោយ​។​ ​ក្រុម​ហ្វូង​បាតុករ​ដែល​បាន​ប្រមូលផ្តុំ​គ្នា​យ៉ាងច្រើន​នៅក្នុង​ពហុកីឡាដ្ឋាន​នៅ​កណ្តាល​ទីក្រុង​បាងកក​បានសម្រេច​ដើរ​ដង្ហែរ​និង​បិទ​ស្ថានីយ​ប៉ូលិស​ជា​ច្រើន​កន្លែង​ដែល​ជា​កន្លែង​ដែល​បេក្ខភាព​ឈរឈ្មោះ​បោះឆ្នោត​នឹងត្រូវ​ទៅ​ចុះ​ឈ្មោះ​ដើម្បី​តំណាង​ក្នុង​ការបោះឆ្នោត​សាជាថ្មី​នា​ខែ​កុម្ភៈ​ខាងមុខនេះ​។​ ​គួរបញ្ជាក​ថា​អ្នកស្រី​យី​ង​ឡាក់​បានប្រកាស​រំលាយ​សភា​និង​បង្កើត​ឲ្យមាន​ការបោះឆ្នោ​ត​សាជាថ្មី​ក្រោយពេល​ដែល​ក្រុមប្រឆាំង​បាន​ប្រើប្រាស់​ហ្វូង​បាតុករ​ក្នុង​ការទាមទារ​ឲ្យមាន​ក្រុមប្រឹក្សា​ដែល​មិន​ត្រូវ​បាន​បោះ​ឆ្នោត​មួយ​ក្នុង​ការគ្រប់គ្រង​ប្រទេស​៕​

ក្រុមប្រឆាំង​រដ្ឋាភិបាល​ថៃ​ធ្វើពហិកា​ក្នុង​ចូលរួម​បោះឆ្នោត​នា​ខែ​កុម្ភៈ​

​ក្រុម​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល​ថៃ​ដែល​បាន​ធ្វើកា​រហែរ​ទៅដល់​វិមានឯករាជ្យ​នៃ​ទីក្រុង​បាងកក​កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នៅ​តែ​បញ្ជាក់​ថា​ខ្លួន​នឹង​មិន​ចូលរួម​ក្នុង​ការបោះឆ្នោត​សា​ជា​ថ្មី​នា​ខែ​កុម្ភ​នេះ​ឡើយ​។​ ​ក្រុម​ប្រឆាំង​ដែល​នៅ​ពីក្រោយ​ដោយ​គណបក្ស​ប្រឆាំង​ដ៏​ធំ​របស់​ថៃ​គី​គណបក្ស​ប្រជាធិតេយ្យ​បាន​បន្ត​ការតវ៉ា​ប្រឆាំងនិ​ង​ដង្ហែរ​តាម​ផ្លូវ​នានា​នៅក្នុង​ទីក្រុង​និង​បន្ត​អំពាវនាវ​ឲ្យមាន​ការចូលរូម​កាន់តែ​ច្រើន​នៃ​ក្រុមបាតុករ​ដើម្បី​បន្ត​ការស្នើរ​សុំឲ្យ​មាន​ការដើរចេញ​នៃ​រដ្ឋាភិបាល​សព្វថ្ងៃ​ក្រោម​ការ​គ្រប់​គ្រង់រ​បស់​ប្អូនស្រី​របស់​អតីត​មេដឹកនាំ​ដែល​ត្រូវបាន​គេ​ធ្វើ​រដ្ឋប្រហារ​លោក​ថាក់ស៊ីន​ស៊ីណាវ៉ាត្រា​លោកស្រី​យី​ង​ឡាក់​និង​ធ្វើការ​ស្នើរ​ឲ្យមាន​កំណែទម្រង់​សាជា​ថ្មី​នឹង​ផែ្ន​ក​នយោបាយ​ក្នុង​ស្រុក​។​ ​បើ​ទោះបីជា​យ៉ាងណា​ក្តី​នៅ​មិនទាន់​មាន​ការឆ្លើយតប​ណាមួយ​ពី​សំណាក់​ក្រុម​រដ្ឋាភិបាល​នៅឡើយ​បើ​ទោះបីជា​រដ្ឋាភិបាល​នេះ​បាន​ព្យាយាម​រំលាយ​ដើម្បី​ឲ្យមាន​ការបោះឆ្នោត​សាជាថ្មី​ខាងមុខ​នេះ​ក៏​ដោយ​៕​