បុរស​វិកលចរិត​ម្នាក់​ចាប់​ម្តាយ​ឃុំខ្លួន​នៅក្នុង​ផ្ទះ​ហើយ​គម្រាម​ធ្វើអត្តឃាត​ខ្លួនឯង​

​បុរស​ម្នាក់​ដែល​ត្រូវបាន​គេ​ដឹងថា​ជា​មនុស្ស​មាន​ស្មារតី​មិន​គ្រប់ទឹក​ម្នាក់​បាន​ឃុំខ្លួន​ម្តាយ​របស់​ខ្លួន​នៅក្នុង​ផ្ទះ​ហើយ​បាន​កាន់​កាំបិទ​មួយ​ជាប់​នឹង​ខ្លួន​និង​រត់​ឡើង​លើ​រនាំង​ម៉ាស៊ីនត្រជាក់​នៅជាប់​បង្អួច​ផ្ទះ​ហើយ​ព្យាយាម​គម្រាម​ប៉ូលិស​ដែល​ចង់​ចូល​មក​ជួយ​ដោយ​ការធ្វើ​ឲ្យ​របួស​ខ្លួនឯ​ង​តែ​ទោះបីជា​យ៉ាងណា​ក្តី​នៅ​ប៉ុន្មាន​ម៉ោង​ក្រោយមក​ទម្រាំ​ប៉ូលិស​អាច​ទម្លាយ​សោរ​ផ្ទះ​និង​ចាប់​បុរស​នោះ​បាន​ដោយ​សុវត្ថិភាព​។​ ​ហេតុការណ៍​នេះ​កើតឡើង​នៅ​តំបន់ Anshan ភាគ​ពាយព្យ​នៃ​ខេត្ត Liaoning ប្រទេស​ចិន​ហើយ​ប៉ូលិស​បាន​បញ្ជាក់ថា​បុរស​នេះ​ពិតជា​មាន​បញ្ហា​ខួរក្បាល​ពិតប្រាកដ​មែន​៕​ https://i1272.photobucket.com/albums/y389/domneng/Decore/Decore132/CrazyMan6_zpsacf757f5.jpg https://i1272.photobucket.com/albums/y389/domneng/Decore/Decore132/CrazyMan5_zpsa5660c75.jpg https://i1272.photobucket.com/albums/y389/domneng/Decore/Decore132/CrazyMan7_zps462bf8f8.jpg https://i1272.photobucket.com/albums/y389/domneng/Decore/Decore132/CrazyMan2_zps50d8667a.jpg https://i1272.photobucket.com/albums/y389/domneng/Decore/Decore132/CrazyMan3_zps9fbb7b1d.jpg https://i1272.photobucket.com/albums/y389/domneng/Decore/Decore132/CrazyMan4_zps35fa92a2.jpg https://i1272.photobucket.com/albums/y389/domneng/Decore/Decore132/CrazyMan1_zps2300de55.jpg

អ្នកយាម​ល្បាត​ចាប់ព្យូ​រករ​ចោរលួច​របស់របរ​អស់​រយៈពេល ៥ ម៉ោង​លើ​ជញ្ជាំង​តែ​មិន​ស្លាប់​

​បន្ទាប់​ពី ចាប់ខ្លួន​ចោរ​ម្នាក់ មន្ត្រី​យាមល្បាត បាន​ចាប់​គាត់​ព្យួរក នៅ​ជញ្ជាំង​អគារ​មួយ​នៅតាម​ផ្លូវ ដើម្បី​ព្រមា​ដល់​ចោរ​ផ្សេងទៀត​។​ ​ថ្មីៗ​នេះដែរ នៅ Wuhan ខេត្ត Hubei ប្រទេស​ចិន បុរស​អាយុ ៣៤ ឆ្នាំ ត្រូវបាន​អ្នក​យាមល្បាត​ចាប់ខ្លួន នឹង​ព្យួរក​រលើជញ្ជាំង​អស់​រយៈពេ​ល ៥ ម៉ោង ដើម្បី​បង្ហាញ​ដល់​សារ​ធា​រណៈ​ជន…

បុរស​ម្នាក់​កាន់​កាំបិទ​ដូច​រឿង​ភាគ​ចិន​សម្លាប់​មនុស្ស 4 នាក់​និង​របួស 11 នាក់​នៅ​ចិន​

​យ៉ាងហោចណាស់​ក៏​មាន​មនុស្ស 4 នាក់​ដែរ​ដែល​បាន​សម្លាប់​និង 11 នាក់​ទៀត​រងរបួស​នៅពេល​ដែល​បុរស​ម្នាក់​ដើរ​កាន់​កាំបិទ​មួយ​ហើយ​ដើរ​ចាក់​អ្នកដំណើរ​នៅលើ​រថយន្ត​ក្រុង​មួយ​នៅ​ភាគ​នារតី​នៃ​ខេត្ត​ស៊ីឈាន់កា​លពី​យប់​ថ្ងៃ​អាទិត្យ​។​ ​ភស្តុតាង​ដែល​បានបង្ហាញ​តាមរយ​វិដេអូ​កាម៉េ​រា​ដែលថ​ត​បាន​នៅ​លើ​ឡានក្រុង​មួយ​នៅ​ម៉ោង​ប្រមាណ 9 យប់​បុរស​ម្នាក់​ដែល​ក្រោយមក​ត្រូវបាន​ចាប់ខ្លួន​មានឈ្មោះ​ថា Li បាន​ដក​កាំបិទ​មក​ភ្លាមៗ​ហើយ​ដើរ​ចាក់​អ្នកដំណើរ​ទាំងឡាយ​ដែល​នៅ​លើ​ឡាន​ហើយ​ក៏​រត់ចេញ​ភ្លាមៗ​និង​ដើរ​ចាក់​អ្នកដទៃ​ទៀត​ដែល​ធ្វើដំណើរ​នៅតាម​ដងផ្លូវ​ផង​។​ភ្លាមៗ​ផង​ដែរ​ក្រុម​ប៉ូលិស​បាន​ប្រើប្រាស់​កាំភ្លើង​ដើម្បី​បង្ក្រាប​ជនសង្ស័យ​ម្នាក់​នោះ​ហើយ​មក​ទល់​ពេល​នេះ​នៅ​មិនទាន់​មាន​របាយការណ៍​បញ្ជាក់​ពី​មូលហេតុ​ប្រាកដ​ក្នុង​ហេតុការណ៍​នោះទេ​៕​ ទស្សនាវិដេអូដូចខាង​ក្រោមនេះ៖

ឃាត់ខ្លួន​បុរស​ទី ២ ក្នុងចំណោម ៥ នាក់​រំលោភ​បូក​លើ​នារី​អ្នកយកព័ត៌មាន​

​ប៉ូលិស​បាន​ធ្វើការ​ឃាត់​ខ្លួន​បុរស​ម្នាក់ ក្នុងចំណោម ប្រាំ​នាក់ ដែល​បាន​រំលោភ​សេ​ពស​ន្ថ​វះ​លើ​អ្នកយកព័ត៌មាន​អាយុ ២៣ ឆ្នាំ ដែល​ករណី​នេះ​កើតឡើង​នៅក្នុង​ប្រទេស​ឥណ្ឌា នា​ទីក្រុង បុំ​ប៉ៃ កាលពី​ថ្ងៃ ព្រហស្បតិ៍ ខែ សីហា​កន្លងទៅ​។​ ​ស្ត្រី​ម្នាក់​ត្រូវបាន​បុរស ៥ នាក់​ចាប់​រំលោភ ខណៈ​ដែល​នាង​ត្រូវបាន​គេ​ចាត់តាំង​ឲ្យ​យក​ព័ត៌មាន​នៅ តំបន់ Lower Parel…

បុរស ២ នាក់​ត្រូវបាន​នារី​ម្នាក់​បង្ខំ​ឲ្យ​រួមភេទ​

​ថ្មីៗ​នេះដែរ ប៉ូលិស​ក្នុង​រដ្ឋ Wisconsin សហរដ្ឋអាមេរិក បាន​ឃាត់ខ្លួន​ស្ត្រី​វ័យ​កណ្តាល​ម្នាក់​ពី​បទ ចាប់ជំរិត និង​បង្ខំ​ឲ្យ​រួមភេទ​។​តាម​របាយការណ៍​ប៉ូលិស​ក្នុង​តំបន់​បានឲ្យដឹងថា ស្ត្រី​ដែល​ត្រូវបាន​ឃាត់ខ្លួន​នោះ ឈ្មោះ Terry L.Boyd អាយុ ៥២ ឆ្នាំ ដោយ​ជួល​ផ្ទះ​រស់នៅ ជាមួយនឹង​បុរស​ផ្សេងទៀត​។​ ​គ្រោះថ្នាក់​នេះ​ដែរ​បាន​កើតឡើង ក្នុងអំឡុង​ម៉ោង ៤ ព្រឹក…

តារាចម្រៀង​ស្រី​កោះ​តៃវ៉ាន់​រកស៊ី​ផ្លូវភេទ​និង​ប្រើប្រាស់​គ្រឿងញៀន​

​តារាចម្រៀង​ស្រី​របស់​កោះ​តៃវ៉ាន់ Tran Giai ត្រូវបាន​ចាប់​ខ្លួន​ខណៈពេល​ដែល​នាង​ជាប់​ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​ផ្លូវភេទ​និង​ការប្រើប្រាស់​គ្រឿងញៀន​។​ ​យោង​តាម​សារព័ត៌មាន​មួយ​ដែល​បាន​ចុះ​កាលពី​ពេល​ថ្មីៗ​នេះ​បានឲ្យដឹង​ថា​ប៉ូលិស​កោះតៃ​វ៉ាន់បាន​រាយការណ៍​អំ​ពីតារា​សម្តែង Tran Giai អាយុ ២១​ឆ្នាំ ត្រូវបាន​ចាប់ខ្លួន​ជាមួយ​និង​ក្រុម​របស់​គេ​ដែល​មាន​គ្នា ៨​នាក់ ក្នុងនោះ​មាន​ប្រុស ៤​នាក់ និង ស្រី ៤​នាក់ នៅពេលដែល​ពួកគេ​កំពុង​ប្រព្រឹត្តឹ​អំពើ​ពេស្យាចារ​និង​ប្រើប្រាស់​គ្រឿងញៀន​។​​ប៉ូលិស​បាន​និយាយថា​បន្ទាប់ពី​បាន​ឆែកឆេរ ក្លិប​រាត្រី​គ្រប់កន្លែង​ទាំងអស់ ពួកគេ​បាន​រកឃើញ​កញ្ឆា​ជាច្រើន ព្រម​ទាំង​ឧបករណ៍​សម្រាប់​រួមភេទ​មួយចំនួន​ទៀត​។​…

មេដឹកនាំ​កំពូល​ក្រុម​សាសនា​អ៊ីស្លាម Muslim Brotherhood ត្រូវ​ជាប់​ឃុំឃាំង 15 ថ្ងៃ​

​ទីក្រុង Cairo ( 20 /08/13 ) : ទូរទស្សន៍​រដ្ឋ​មួយ​បាន​រាយការណ៍​ថា​លោក Mohamed Badie មេដឹកនាំ​កំពូល​នៃ​ក្រុម Muslim Brotherhood ត្រូវបាន​តុលាការ​ចេញ​បង្គាប់​ឲ្យ​ជាប់​ឃុំឃាំង​រយៈពេល 15 ថ្ងៃ​ក្នុង​ការបន្ត​តាមដាន​ស៊ើបអង្កេត​ករណី​រឿង​សម្លាប់​ក្រុមបាតុករ​។​ ​លោក Badie ត្រូវបាន​ចាប់ខ្លួន​ដោយ​ប៉ូលិស​នៅក្នុង​ទីក្រុង Cairo…

វ៉ា​លី​របស់ Justin Bieber ត្រូវ​ប៉ូលីស​ឆែកឆេរ​ព្រោះ​សង្ស័យថា​មាន​លាក់​គ្រឿងញៀន​

​កាលពី​ពេល​ថ្មីៗ​នេះ Justin Bieber និង​ក្រុម​បុគ្គលិក​ការងារ​របស់​គេ​នៅ​ឯ​ព្រលានយន្តហោះ​ក្នុង រដ្ឋ​ផ្លរីដា (Florida) ត្រូវបាន​ប៉ូលិស ឆែកឆេរ​វ៉ា​លី​របស់​ពួកគេ​ដោយសារ​តែ​ប៉ូលិស​សង្ស័យថា​មាន​លាក់​គ្រឿងញៀន​។ យោង​តាម​សារព័ត៌មាន TMZ បាន​រាយការណ៍​មក​ថា ប៉ូលិស​បាន​ទទួល​ទូរស័ព្ទ​ពី​ជនអនាមិក​ម្នាក់​ដោយ​បាន​ប្រាប់​ថា​មនុស្ស​ដែល​នៅក្នុង​ក្រុម​របស់ Justin Bieber បាន​លាក់ទុក​គ្រឿងញៀន​។ ភ្លាមៗ​ប៉ូលិស​និង​ក្រុម​សត្វ​ឆ្កែ​ពិសេស​ក៏​បាន​ទៅ​ត្រួតពិនិត្យ​វ៉ា​លី​របស់ Justin Bieber និង​ក្រុមការងារ​របស់​គេ​។ ប៉ុន្តែ​ក្រុម​ប៉ូលិស​មិន​បាន​រក​ឃើញ​អ្វី​ទាំងអស់​។​…

សណ្ឋាគារ​ផ្តល់​សេវាកម្ម​ស្ប៉ា​ដោយ​កាយ​អាក្រាត​នៅ​ចក្រភព​អង់គ្លេស​រង​ការរិះ​គន់​

​ម្ចាស់​សណ្ឋាគារ​ដែល​ផ្តល់​សេវាកម្ម​ស្ប៉ា បាន​និយាយថា ហាង​ស្ប៉ា​របស់គាត់ គឺ​ផ្តល់​ជូន​សម្រាប់​អ្នក​ដែល​ចូលចិត្ត​អាក្រាតកាយ និង​ធ្វើឲ្យ​មនុស្ស​មានអារម្មណ៍​រីករាយ ជាមួយនឹង​ការសម្រាកលំហែរ​កាយ​។​ Clover Spa គឺជា​សណ្ឋាគារ​មួយ សម្រាប់​ផ្តល់​សេវាកម្ម​ស្ប៉ា ដែល​បើក​ដំណើរការ​តាំងពី​ឆ្នាំ ២០១១ នៅ Erdington, Birmingham ក្នុង​ប្រទេស​អង់គ្លេស ។ ថ្មីៗ​នេះ​ដែរ​ហាង​ស្ប៉ា​ត្រូវ​បាន​បង្ករ​ឲ្យមាន​អារម្មណ៍​ស្រើបស្រាល ព្រោះតែ​អនុញ្ញាតិ​ឲ្យ​អាក្រាតកាយ ។​…

ប៉ូលិស 25 នាក់​ត្រូវបាន​ខ្មាន់កាំភ្លើង​បាញ់​សម្លាប់​នៅអេ​ហ្ស៊ី​ប​

​ទីក្រុង Cairo ( 19/08/13 ) : យ៉ាងហោច​ណាស់​ប៉ូលិស​ដល់​ទៅ 25 នាក់​ដែល​ត្រូវបាន​សម្លាប់​ហើយ​នៅពេល​បី​នាក់​ទៀត​រងរ​បួស​ធ្ងន់​ក្រោយ​ការបាញ់ប្រហារ​មួយ​ពី​សំណាក់​កងកម្លាំងប្រដាប់អាវុធ​មួយ​ក្រុម​ទៅ​លើ​ឡានក្រុង​ពីរ​ដែល​ក្រុម​ប៉ូលិស​កំពុង​ធ្វើដំណើរ​កាលពី​ព្រឹក​មិញ​នេះ​។​ ​តាម​របាយការណ៍​បានឲ្យដឹង​ថា​ឡានក្រុង​ពីរ​ដែល​កំពុង​ធ្វើដំណើរ​ពី​មូលដ្ឋាន​របស់​គេ​នៅក្នុង​ភូមិ Tawilia ភាគ​ខាងជើង​នៃ​ទីក្រុង Sinai ឆ្ពោះទៅ​កាន់​ភូមិកំណើត​ក្នុងឱកាស​នៃ​វិស្សមកាល​របស់​ខ្លួន​តែ​ក្រោយមក​ក្រុម​កម្លាំង​ដែល​មាន​ទៅ​ដោយ​អាវុធ​បាន​រារាំង​ដំណើរ​របស់​ពួកគេ​ហើយ​បង្ខំ​ឲ្យ​ក្រុមប៉ូលីស​ក្មេងៗ​ទាំងនោះ​ចុះ​ពី​ឡានក្រុង​ហើយ​តម្រង់​ជួរ​គ្នា​ហើយ​ក៏​ចាប់ផ្តើម​បាញ់​សម្លាប់​ពួក​គេ​ម្តង​ម្នាក់​យ៉ាង​កំរោល​។​ ​អ្នក​ដែល​សេសសល់​ពី​ការ​បាញ់ប្រហារ​នេះ​មាន​តែ​បីនាក់​ប៉ុណ្ណោះ​ហើយ​ពួកគេ​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​តាម​រយៈ​ឧទ្ធម្ភាកចក្រ​៕​