ពិធីករ៣រូប លេចធ្លោខ្លាំងក្នុងព្រឹត្តិការណ៍សង្គម ស្របគ្នាដែលការងារក្រៅសិល្បៈមានសម្ពាធ
នៅក្នុងព្រឹត្តការណ៍សប្បុរសធម៌ធំៗ ដែលបានធ្វើឡើងនាពេលចុងក្រោយ គេកត់សម្គាល់ថា តារា៣រូប បានក្លាយជាតារាដែលលេចមុខមាត់ និងមានការទទួលស្គាល់យ៉ាងខ្លាំង បន្ទាប់ពីបានចេញមុខក្នុងកិច្ចការជួយដល់សង្គមក្នុងការងារសប្បុរសធម៌។ បន្ថែមពីលើការងារសង្គម ដែលធ្វើអោយតារាទាំង៣ មានកិត្តិយស និងទទួលការងារសរសើរពីស្រទាប់មហាជន តារាទាំង៣ក៏ត្រូវគេដឹងថា មានការងារឯកជន ដែលធ្វើអោយអ្នកទាំង៣ជាប់ឃ្លេពិបាក ទទួលការងារសិល្បៈដូចអំឡុងពេលមុននោះផងដែរ។ កញ្ញាប៉ុបពី៖ ប្រមាណជាកន្លះឆ្នាំមុន កញ្ញាលេចធ្លោមិនគួរអោយជឿ នៅក្នុងព្រឹត្តិការណ៍សប្បុរសធម៌ធំៗ ជាពិសេសសកម្មភាពរ៉ៃអង្គាសរបស់សិស្សិត…