ក្រោយបញ្ចប់សង្ក្រាន «គ្រួសារតារាកម្ពុជា» ប្រកាសអោយដឹងពីលទ្ធផល

កាលពីថ្ងៃទី៣០ មីនា រហូតដល់ថ្ងៃទី១ មេសា ស្ទើរមិនមាននោះទេថាក្រុមតារាសិល្បៈមួយក្រុមគឺ«គ្រួសារតារាកម្ពុជា»បានរួមគ្នាប្រាព្ធព្រឹត្តិការណ៍ពោធិ៍សែនជ័យសង្ក្រាន ធ្វើអោយព្រឹត្តិការណ៍មួយនេះក្លាយជាព្រឹត្តិការណ៍ធំក្នុងចំណោមសង្ក្រានដែលបានធ្វើឡើងនៅអំឡុងពេលចូលឆ្នាំខ្មែរនាពេលនោះគួរអោយសរសើរ។ មិនត្រឹមតែបើកការប្រគំតន្ត្រីដើម្បីអោយបងប្អូនទាំង១៣សង្កាត់នៅខណ្ឌពោធិ៍សែនជ័យបានរាំសប្បាយរហូតដល់ពាក់កណ្ដាលអធ្រាត្រ និងសើចសប្បាយប៉ុណ្ណោះទេ ប៉ុន្តែទម្រង់សិល្បៈបុរាណក៏ត្រូវអណ្ដែតឡើងនៅក្នុងព្រឹត្តិការណ៍នេះ ស្របគ្នាដែលព្រឹត្តការណ៍មួយនេះ ក៏បានប្រកាសមិនច្រៀងបទបែកស្លុយ និងធ្វើអោយចង្វាក់ប្រពៃណីខ្មែរមានភាពរស់រវើក ដោយមានការរាំលេងពីសំណាក់អ្នកទៅទស្សនាយ៉ាងកុះករមិនគួរជឿ។ លទ្ធផលដែលបានស្ដែងឡើងត្រូវ បានស្ថាបនិកគ្រួសារតារាកម្ពុជា និងអ្នករៀបចំប្រកាសថាទទួលជោគជ័យលើសពីការរំពឹងទុក ទើបក្រោយបញ្ចប់ព្រឹត្តិការណ៍បានតែប៉ុន្មានថ្ងៃ ក៏សម្រេចចិត្តបើកពិធីជប់លៀងយ៉ាងសប្បាយអឺងកង កាលពីថ្ងៃទី៤ មេសា។…

ដឹងមូលហេតុ ព្រះកាយច័ន្ទ សុខចិត្តពាក់សក់លើឆាកតន្ត្រី

មិនមែនជាលើកទី១ទេ តែស្ទីលធ្វើខ្លួនរបស់តារាសម្ដែងនិងជាពិធីការិនីផង ត្រូវគេឃើញលេងស្ទីលសក់ខ្លី តាមលំនាំជាតារាស្រីហុងកុង។ យ៉ាងណាមិញ គេកត់សម្គាល់ថាស្ទីលម៉ូដសក់របស់នាងដែលបានរំលេចសារជាថ្មីមានភាពទាក់ទាញ ក្នុងពេលដែលនាងបង្ហាញខ្លួនក្នុងកម្មវិធី ប្រគំតន្ត្រីបន្តផ្ទាល់«TV5 Carabao Spark Concert» កាលពីថ្ងៃទី១មេសា គឺរូបសម្រស់របស់នាងត្រដែតតែម្ដង ដោយនាងប្រកាសថាស្រឡាញ់ម៉ូដសក់នេះតែជាប់បម្រាមកាត់មិនកើត។ ព្រះកាយច័ន្ទ និយាយថា ការពិតនាងស្រឡាញ់ម៉ូដសក់បែបនារីហុងកុង ដូចដែលនាងបានបង្ហាញនៅលើឆាកតន្ត្រី នៅប៉ុស្ដិ៍លេខ៥នោះណាស់ ដោយសារតែម៉ូដសក់ខ្លីមើលទៅប្លែក…

ទម្រង់សិល្បៈបុរាណច្រើនផ្នែក ត្រូវបានរំលេចឆាក«គ្រួសារតារាកម្ពុជា»

ក្នុងវេទិកាប្រគំតន្ត្រីរបស់គ្រួសារតារាកម្ពុជា ក្នុងព្រឹត្តិការណ៍ពោធិសែនជ័យសង្ក្រាន មិនត្រឹមតែមានកម្មវិធីសិល្បៈលើកស្ទួយពីចង្វាក់ប្រពៃណីខ្មែរប៉ុណ្ណោះទេ ប៉ុន្តែក៏បានគាស់កកាយទម្រង់សិល្បៈបុរាណយ៉ាងសម្បូរបែបយកមកបង្ហាញផងដែរ ទាំងការសម្ដែងកាលពីថ្ងៃបើកឆាកនៅថ្ងៃទី៣០ មីនា និងថ្ងៃទី៣១ មីនា យប់មិញ។ ក្រៅពីរំលេចនូវសម្លៀកបំពាក់អោយត្រូវនឹងទម្រង់ប្រពៃណីខ្មែរ អោយសមនឹងឱកាសបុណ្យចូលឆ្នាំខ្មែរដែលខិតជិតដល់ សិល្បៈទម្រង់បុរាណជាច្រើនផ្នែកក៏ត្រូវគាស់រំលើងឡើងផងដែរ។ លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា អ្នករៀបទម្រង់សិល្បៈទាំងស្រុងក្នុងព្រឹត្តិការណ៍តន្ត្រីរបស់ព្រឹត្តិការណ៍ពោធិសែនជ័យសង្ក្រាន បានអះអាងថាកម្មវិធីដែលបានធ្វើឡើងនេះ មិនត្រូវអោយតារាទាំងអស់រំលេចបទបែកស្លុយនោះទេ បើទោះជាកម្មវិធីទាំងមូលមានការចូលរួមដោយតារាយុវវ័យមួយចំនួន។…

ឈួន សុវណ្ណឆៃ ត្រដែតមិនគួរអោយជឿ ក្នុងព្រឹត្តិការណ៍សង្ក្រានយប់មិញ

កាលពីយប់ថ្ងៃទី៣១ មេសា ព្រឹត្តិការណ៍កម្មវិធីពោធិ៌សែនជ័យសង្ក្រាន បានដំណើរការកម្មវិធីសិល្បៈរបស់ខ្លួនដោយទទួលបានការគាំទ្រលើសពីថ្ងៃបើកឆាក៥ដង ដោយសារតែអ្នកចូលទស្សនាឈានដល់ដំណាក់មិនមានកន្លែងឈរ និងកន្លែងរាំលេងតាំងពីវេលាម៉ោង៧យប់ រហូតដល់ម៉ោងជិត១២អធ្រាត្រ។ តារាសិល្បៈចាស់ថ្មីរបស់គ្រួសារតារាកម្ពុជា បានរំលេចព្រឹត្តិការណ៍យ៉ាងកក្រើកអ្នកទស្សនា ដោយក្នុងនោះទម្រង់បុរាណរបស់តារាចម្រៀង អ្នកនាង ឈួន សុវណ្ណឆៃ ត្រូវគេកត់សម្គាល់ថាកន្ត្រាក់បានការចាប់អារម្មណ៍មិនធម្មតា។ ការប្រគំតន្ត្រីដែលចូលរួមដោយតារាសិល្បៈចាស់ថ្មីរបស់គ្រួសារតារាកម្ពុជា មិនក្រោម១០០នាក់ក្នុងមួយរាត្រីនោះ កាន់តែទទួលការចាប់អារម្មណ៍នៅរាត្រីទី២ ខណៈដែលកាលពីយប់ថ្ងៃទី៣១ មីនា នោះតារាដែលបានចូលរួមរួមមាន…

មិនគួរជឿ តារាចាស់ថ្មី ធ្វើអោយផ្ទះខ្លាំងក្នុងយប់បើកឆាក

កាលពីយប់ថ្ងៃទី៣០ មីនា តារាសិល្បៈល្បីៗ និងតារាពន្លកថ្មីយ៉ាងច្រើនកុះករ បានបប្រជុំគ្នាច្រៀងរាំ និងកំប្លែងយ៉ាងកក្រើក ព្រឹត្តិកាណ៍ពោធិ៍សែនជ័យសង្ក្រានតែម្ដង ដោយតាំងពីបើកក្បាលកម្មវិធីរហូតដល់ម៉ោងជិត១២យប់ មានការទស្សនាយ៉ាងណែនតាន់តាប់ ពីសំណាក់មហាជន នៅក្នុងតំបន់នោះ ដោយមានទាំងសកម្មភាពរាំច្រៀងយ៉ាងអឺងកងផង។ តារាចាស់ថ្មីទាំងនេះ ត្រូវគេឃើញប្រឹងប្រែង បញ្ចេញសមត្ថភាពសិល្បៈរៀងខ្លួន រួមទាំងការតែងខ្លួនប្រជែងគ្នាផង ដើម្បីដណ្ដើមប្រជាប្រិយភាព និងសំឡេងទះដៃនោះផង។ ការប្រគំតន្ត្រីដែលបានបង្ហាញខ្លួនក្នុងរាត្រីទី១ នោះបានបើកក្បាលកម្មវិធីដោយពិធីករពិធីការិនី៣រូប…

អានអត្ថបទរួច ទើបដឹងថាព្រឹត្តិការណ៍ពោធិ៍សែនជ័យសង្ក្រានឆ្នាំនេះ សំខាន់ដល់ម្លឹង

នៅថ្ងៃទី៣០ មីនា រហូតដល់ថ្ងៃទី១ មេសា នេះព្រឹត្តិការណ៍ពោធិ៍សែនជ័យសង្ក្រាន នឹងចាប់ផ្ដើមហើយ នៅក្នុងបរិវេណវត្តជន្លង់ម្លូរ នៅតាមបណ្ដោយផ្លូវជាតិលេខ៣ ប្រមាណជា២គីឡូពីរង្វង់មូលចោមចៅ។ ព្រឹត្តការណ៍នេះ ម្នាក់ៗបានត្រឹមតែដឹងថាមានការប្រគំតន្ត្រីពីសំណាក់តារាល្បីៗប្រចាំនៅក្នុងប្រទេសកម្ពុជារហូតដល់ជាង១០០ដួងនៅពេលរាត្រីប៉ុណ្ណោះ តែមិនបានដឹងថានៅក្នុងព្រឹត្តិការណ៍សង្ក្រានទាំងមូលមានអ្វីជាលក្ខណៈពិសេសខ្លះនោះទេ។ ប៉ុន្តែបើបានអានខ្លឹមសារអត្ថបទខាងក្រោមនេះ ទើបបានដឹងថានេះព្រឹត្តិការណ៍ដ៏សំខាន់មួយមិនចាញ់ព្រឹត្តិការណ៍អង្គរសង្ក្រាននោះទេ ដែលបងប្អូនភាគច្រើនមិនគួរនឹងអវត្តមានក្នុងការចូលរួម។ លោក ហែម ដារិទ្ធិ អភិបាលខ័ណ្ឌពោធិ៍សែនជ័យ ដែលជាអ្នករៀបចំព្រឹត្តិការណ៍បានអះអាងថា…

ជាង១០០តារា ប្រកាសធ្វើអោយ ព្រឹត្តិការណ៍ពោធិ៍សែនជ័យសង្ក្រាន កក្រើកឆ្នាំនេះ

ចាប់ពីថ្ងៃទី២៩ មីនា រហូតដល់ថ្ងៃទី២ មេសា ខាងមុខនេះ ព្រឹត្តការណ៍សង្ក្រានធំមួយដែលបានប្រកាសធ្វើឡើងនៅវត្តជន្លង់ម្លូរ ក្នុងខណ្ឌពោធិ៍សែនជ័យ ហើយត្រូវបានអ្នករៀបចំដាក់ឈ្មោះថា«ពោធិ៍សែនជ័យសង្ក្រាន»នោះ នឹងចាប់ផ្ដើមហើយ ដោយការរៀបចំជាលើកទី៣នេះ ត្រូវបានគេមើលឃើញថាមានការរៀបជំជាទ្រង់ទ្រាយធំជាងមុន និងគគ្រឹកគគ្រេងជាងមុន។ មិនរាប់បញ្ចូលព្រឹត្តិការណ៍លេងល្បែងប្រជាប្រិយខ្មែរ ការតាំងពិព័រណ៌ស្នាដៃកូនខ្មែរ ការប្រណាំងរទេះ ការបង្ហាញក្បាច់ប្រដាល់នៅលើសង្វៀន និងការប្រឡងបវរកញ្ញាវ័យ៦០ឆ្នាំជាដើម គេឃើញមានការប្រគំតន្ត្រីដើម្បីអោយបងប្អូនជាកម្មករកម្មការិនីនៅតំបន់រោងចក្រនៅទីតាំងនោះបានរាំលេង ប្រមាណជាង១០០នាក់ឯណោះ ដោយវត្តមានដ៏ច្រើនរបស់ក្រុមសិល្បករសិល្បការិនីនេះ…

ដោយសារបញ្ហាធ្មេញ សុខ សីឡាលីន សម្រេចចិត្តបិទភ្នែកចោលទីផ្សារសម្ដែង

ក្នុងបទសម្ភាន៍ដាច់ដោយឡែកមួយជាមួយនឹងភ្នាក់ងារសារព័ត៌មាន Post News តារាចម្រៀងហង្សមាសកញ្ញា សុខ សីឡាលីន បានអះអាងថាកញ្ញាទទួលបានសិទ្ធិថតរឿងនៅប៉ុស្ដិ៍ហង្សមាស មិនខុសពីតារាមួយចំនួនរួមមានអ្នកនាង ពេជ្រ សោភា និងខាត់ សុឃីម នោះទេ ប៉ុន្តែបណ្ដាលមកពីនាងមានបញ្ហារឿងធ្មេញទើបសម្រេចច្រានចោល។ នាងថារហូតដល់ចុងឆ្នាំ២០១៨ ឬដើមឆ្នាំ២០១៩ ទើបកញ្ញាអាចទទួលសម្ដែងបាន ដោយរង់ចាំអោយសម្រស់ធ្មេញរបស់នាងលែងមានបញ្ហាសិន។ កញ្ញាបានថ្លែងក្នុងវេទិកាប្រគំតន្ត្រី«TV5 Carabao…

សង្ក្រាននៅចោមចៅឆ្នាំនេះ ក៍ធំដែរ សុទ្ធតែតារាល្បីៗ មិនធម្មតា

មិនចាញ់គម្រោងសង្ក្រាននៅខេត្តបាត់ដំបង និងនៅវត្តភ្នំ ដែលបានប្រកាសធ្វើអោយធំ នៅថ្ងៃទី៣០-៣១ មីនា និងថ្ងៃទី១ មេសា ខាងមុខនេះ នៅបរិវេណវត្តជន្លង់ម្លូរ ក៏មានព្រឹត្តិការណ៍សង្ក្រានធំ មិនធ្លាប់មានផងដែរ ក្រោមការសហការពីស្ថាប័នចំនួន៣ ដោយមានការរំពឹងថា នឹងទាក់ទាញអ្នកចូលរួម ក្នុងតំបន់រោងចក្រ នៅចោមចៅអោយកកកុញមិនក្រោមម៉ឺននាក់នោះទេ អោយមកកម្សាន្តមុនឱកាស ឈប់សម្រាកទៅស្រុក។ នេះជាព្រឹត្តិការណ៍ «ពោធិ៍សែនជ័យសង្ក្រាន»…

រ៉ាប៊ី ចេញទៅសម្ដែងនៅអាមេរិកយប់មិញ

កាលពីយប់ថ្ងៃទី១៤ មីនា តារាចម្រៀងប្រចាំផលិតកម្មថោន កញ្ញា រ៉ាប៊ី បានចេញទៅសម្ដែងក្រៅប្រទេសជាលើកដំបូងក្នុងជីវិតរបស់ខ្លួន ដោយនាងត្រូវចេញទៅកាន់ប្រទេសអាមេរិករហូតដល់២ខែតែម្ដង។ នាងត្រូវបានធានាចេញដោយអង្គការខ្មែរមួយប្រចាំនៅក្នុងប្រទេសអាមេរិក គឺអង្គការសារមន្ទីរមរតកជាតិខ្មែរ ការសម្ដែងរបស់នាងក៏ដើម្បីស្វែងរកមូលនិធិជួយជាប្រយោជន៍សម្រាប់សង្គមផងដែរ។ នៅទីបំផុតម្ចាស់បទ«មាន់ស្រែ»មិនទាន់បង្ហាញខ្លួនក្នុងការប្រូម៉ូតបទចម្រៀងរបស់ខ្លួននៅអំឡុងបុណ្យចូលឆ្នាំខ្មែរ ប្រកួតប្រជែងជាមួយតារាចម្រៀងដែលមានបទចម្រៀងបែកស្លុយក្នុងស្រុកនោះទេ ដោយសារតែនាងត្រូវចេញទៅសម្ដែងនៅលើទឹកដីសហរដ្ឋអាមេរិក ដោយនាងបានចេញដំណើរកាលពីរាត្រីយប់មិញ ដោយទៅចុះចតនៅក្នុងប្រទេសកូរ៉េនៅព្រឹកថ្ងៃទី១៥ មីនា នេះ ទើបបន្តដូរជើងទៅកាន់សហរដ្ឋអាមេរិកបន្តទៀត។ នាងចេញសម្ដែងទីនោះរយៈពេល២ខែ ដោយគ្រោងចេញសម្ដែងតែឯង…