សូមមានការប្រុងប្រយ័ត្នជាមួយនឹងកម្មវិធីដែលទាមទារឱ្យលោកអ្នកបញ្ចូលលេខទូរសព្ទដើម្បីទទួលសារ SMS

វាមិនមានជារឿងចម្លែកទេ ដែលក្រុមជនខិលខូចបានបង្កើតកម្មវិធីក្លែងក្លាយដើម្បីលួចទាញយកទិន្នន័យរបស់អ្នកប្រើប្រាស់ ប៉ុន្តែកាលពីពេលថ្មីៗនេះក្រុមហ៊ុនអភិវឌ្ឍន៍កម្មវិធីការពារមេរោគ Avast បានរកឃើញថា ក្រុមជនខិលខូចបានបង្កើតកម្មវិធីក្លែងក្លាយជាច្រើន ដែលមានមុខងារផ្សេងៗគ្នាមានដូចជា custom keyboards, QR code scanners, spam call blockers, photo editor, camera filter និងកម្មវិធី…

សូមមេត្តាប្រុងប្រយ័ត្នទាំងអស់គ្នា​! ទឹកកំពុងហូរកាត់ផ្លូវ២១៧ហើយ នៅសង្កាត់ដង្កោ

ភ្នំពេញៈ (ពត័មានបឋម) កាលពីវេលាម៉ោង៥និង៥៥នាទីល្ងាច នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ទឹកកំពុងហូរកាត់ផ្លូវ២១៧ហើយ ទីតាំងនៅម្តុំស្តុបបាគូរ ជិតស្ពានព្រែកជ្រៃ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ៕

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកនិងម៉ូតូបណ្តាលឲ្យបុរសពីរនាក់រងរបួសធ្ងន់ស្រាល

ពោធិ៍សាត់ៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា បុរសពីរនាក់រងរបួសធ្ងន់ស្រាល ដោយឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តម៉ាក Toyota Corolla និងម៉ូតូម៉ាកYamaha Exciter ករណីនេះកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៥៥ ត្រង់ចំណុច ចន្លោះគីឡូម៉ែត្រលេខ១០៨–១០៩ មុខសាលាស្រុកវាលវែង ស្ថិតក្នុងភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង១៧និង១០នាទី ថ្ងៃទី២៥ខែតុលា ឆ្នាំ២០២១។ ប្រភពព័ត៌មាន…

បុរសម្នាក់ស្រវឹងស្រា បើករថយន្ត LX570 បុកពីក្រោយ MATRIX បណ្ដាលឲ្យរងការខូចខាតអស់ ៥០០ដុល្លារ

ភ្នំពេញៈ កាលពីវេលាម៉ោង ១០និង៥៥នាទីយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្ត ទិសដៅស្របគ្នា ស្ថិតម្ដុំស្ដុបផ្សារសេនជូរី តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ រថយន្តម៉ាក តូយ៉ូតា MATRIX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BC-2457…

Microsoft បានប្រកាសឱ្យមានការប្រុងប្រយ័ត្នជាមួយនឹងការក្លែងបន្លំដើម្បីលួចយកលេខសម្ងាត់ (TodayZoo)

កាលពីចុងសប្ដាហ៍កន្លងទៅក្រុមហ៊ុន Microsoft បានប្រកាសឱ្យអ្នកប្រើប្រាស់មានការប្រុងប្រយ័ត្នជាមួយនឹងការក្លែងបន្លំតាមរយៈអុីមែលដើម្បីលួចយកលេខសម្ងាត់របស់អ្នកប្រើប្រាស់ដែលពួកគេឱ្យឈ្មោះថា TodayZoo។ បើតាមការរកឃើញរបស់ក្រុមហ៊ុនបានបង្ហាញថា ជនខិលខូចបានបង្កើតកម្មវិធីមេរោគនេះដោប្រើកូដពីកម្មវិធីមេរោគចាស់ ឬកម្មវិធីមេរោគដែលត្រូវបានដាក់បញ្ចូលដើម្បីលក់នៅក្នុងទីផ្សារងងឹត (phishing kit) ដោយសារតែមានកូដមួយចំនួនធ្លាប់ត្រូវបានប្រើពីមុន ប៉ុន្តែបច្ចុប្បន្នកូដទាំងនោះគឺមិនមានដំណើរការនោះទេ។ នៅក្នុងអុីមែលទាំងនោះ ជនខិលខូចបានធ្វើការបោកបញ្ឆោតជនរងគ្រោះឱ្យចុចនៅលើតំណភ្ជាប់ ដើម្បីបើកគេហទំព័រក្លែងបន្លំដែលមានការរចនាដូចគេហទំព័រ Microsoft 365 ឬក្រុមហ៊ុនមួយចំនួនទៀត។ ដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យា នាយកដ្ឋានសូមធ្វើការក្រើនរំឭកជាថ្មីដល់អ្នកប្រើប្រាស់ឱ្យមានការប្រុងប្រយ័ត្ននៅពេលដែលទទួលបានសារ ឬអុីមែលដែលទាមទារឱ្យវាយបញ្ចូលលេខសម្ងាត់…

ទឹកស្ទឹងហក់ឡើងខ្លាំងលិចផ្ទះពលរដ្ឋ, ប៉ុស្តិ៍នគរបាល, សាលារដ្ឋបាលសង្កាត់ស្ពានថ្ម និងទីវត្តអារាម

ភ្នំពេញៈ នៅវេលាម៉ោង០៦ និង២៦នាទីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ គ្រោះទឹកជំនន់តាមដងស្ទឹងហក់ឡើងខ្លាំង បណ្តាលឲ្យជន់លិច ផ្ទះបងប្អូនប្រជាពលរដ្ឋ ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ពានថ្ម សាលារដ្ឋបាលសង្កាត់ស្ពានថ្ម និងទីវត្តអារាម ទីតាំងស្ថិតនៅក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ករណីគ្រោះទឹកជំនន់ខាងលើនេះ តាមរយៈភ្នាក់ងារអង្គភាពសារព័ត៌មាន Post News យើងខ្ញុំបានចុះទៅផ្តិតយកទិដ្ឋភាពជាក់ស្តែង…

សេចក្ដីជូនដំណឹងស្ដីពី ស្ថានភាពទឹកស្ទឹងព្រែកត្នោត ហក់ឡើងជាបន្តបន្ទាប់ សូមបងប្អូនប្រុងប្រយ័ត្ន!

រដ្ឋបាលខណ្ឌដង្កោៈ ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្ដីជូនដំណឹងខាងក្រោម៖

រថយន្តបុកម៉ូតូសណ្តោងរ៉ឺម៉កពីក្រោយ បណ្តាលឲ្យបុរស០២នាក់រងរបួសធ្ងន់

ក្រចេះ: នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៥និង១០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង លើផ្លូវជាតិលេខ ៧៣ (ក្រចេះ-ឆ្លូង) ចន្លោះបង្គោលគីឡូម៉ែតលេខ ៨៥-៨៦ ចំណុចភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ រវាងរថយន្តបុក ម៉ូតូសណ្ដោងរ៉ឺម៉កពីក្រោយ (ម៉ូតូរ៉ឺម៉កឈប់) ទិសដៅស្របគ្នាពីទិសខាងត្បូងទៅទិសខាងជើង…

រថយន្តបើកបត់ត្រលប់ក្រោយ ខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យម៉ូតូបុក រងរបួសធ្ងន់ស្រាល០៣នាក់

​បន្ទាយ​មាន​ជ័យៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា មនុស្ស​០២​នាក់​រង​របួសធ្ងន់​ និង​ម្នាក់​រង​របួសស្រាល​ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ​រវាង​ម៉ូតូ​និង​រថយន្ត​ នៅ​លើ​កំណាត់​ផ្លូវ​លេខ​៥៩​ ស្ថិត​នៅ​ភូមិ​អូរ​អំពិល​ ឃុំ​ទួល​ពង្រ​ ស្រុក​ម៉ា​ឡៃ​ ខេត្តបន្ទាយមានជ័យ​ វេលា​ម៉ោង​១៨​និង​៣០​នាទី​ ថ្ងៃ​ទី​២៣​ ខែតុលា​ ឆ្នាំ​២០២១​ ។​ ​ ​នគរបាល​ស្រុក​ម៉ា​ឡៃ​…

កូរ៉េខាងជើង បង្ហាញការគាំទ្រចំពោះចិន ក្រោយលោក ចូ បៃដិនថាអាមេរិកនឹងលើកទ័ពចូលជួយកោះតៃវ៉ាន់

(ព្យុងយ៉ាង)៖ កូរ៉េខាងជើងបានថ្កោលទោសសហរដ្ឋអាមេរិក សម្រាប់ការលូកលាន់កិច្ចការផ្ទៃក្នុងរបស់ចិនជុំវិញបញ្ហាកោះតៃវ៉ាន់ ដោយព្រមានថាវានឹងធ្វើឱ្យភាព តានតឹងផ្នែកយោធាកាន់តែមានសភាពអាក្រក់ឡើង។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA។ ប្រតិកម្មខាងលើរបស់កូរ៉េខាងជើង គឺជាការឆ្លើយតបទៅនឹងការលើកឡើងកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិនដែលថាសហរដ្ឋអាមេរិកនឹងលើកទ័ពចូលជួយកោះតៃវ៉ាន់ ប្រសិនបើចិនប្រើកម្លាំងយោធាលើដែនកោះមួយនេះ។ រីឯ ចិនដែលតែងតែចាត់ទុកថាតៃវ៉ាន់ជា ផ្នែកមួយនៃទឹកដីរបស់ខ្លួនក៏បានក្រើនរំលឹកសហរដ្ឋអាមេរិកឱ្យប្រយ័ត្នប្រយែងលើបញ្ហាកោះតៃវ៉ាន់ផងដែរ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA តាមរយៈការស្រង់សម្ដីពីអនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក…