សូមបងប្អូនប្រុងប្រយ័ត្ន! រដ្ឋបាលស្រុកបាណន់ បានបន្ធូរទ្វារទឹកចំនួន ៥ទ្វារ ដោយសារព្រំដែនកម្ពុជា-ថៃភ្លៀងធ្លាក់កម្រិតពីខ្សោយ មកបង្គួរ
បាត់ដំបងៈ យោងតាមផេករដ្ឋបាលស្រុកបាណន់ បានឲ្យដឹងថា រដ្ឋបាលស្រុកបាណន់ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់ក្នុងស្រុកបាណន់ ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងស្នឹងសង្កែ សូមឲ្យមានការប្រុងប្រយ័ត្ន ដោយស្ថានភាពនៅតាមបណ្តោយព្រំដែនកម្ពុជា – ថៃ មានភ្លៀងធ្លាក់កម្រិតពីខ្សោយ មកបង្គួរ អស់រយៈពេលជាច្រើនម៉ោងមកហើយ ។ ហេតុនេះមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានបន្ធូរទ្វារទឹក ចំនួន…