រដ្ឋបាលខេត្តកំពតប្រកាស អំពីការបើកបង្ហូរទឹក នៃទំនប់វារីអគ្គិសនីកំចាយ នៅថ្ងៃនេះ! បន្ទាប់ពីអាងស្តុកទឹកវារីអគ្គិសនី មានការកើនឡើង
កំពត៖ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពត នៅព្រឹកថ្ងៃចន្ទ ទី១១ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងពីការបើកទ្វាររំដោះទឹកចេញ ពីទំនប់វារីអគ្គិសនី កំចាយ ដោយសន្សឹមៗ ដោយសារស្ថានភាពទឹកភ្លៀងនៅតែបន្តធ្លាក់រយៈពេលប៉ុន្មាន ថ្ងៃជាប់ៗគ្នានៅទូទាំងខេត្តកំពត។ ភ្លៀងធ្លាក់ជាប់ៗគ្នាជាច្រើនថ្ងៃ បានធ្វើឱ្យលំហូរទឹកចូលក្នុងអាងស្តុកទឹកទំនប់វារីអគ្គិសនី កំចាយ មានចំនួនកើនឡើង ដល់កម្រិតត្រូវរំដោះទឹកចេញពីទំនប់។ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានបន្តថា ក្រុមបច្ចេកទេសនៃទំនប់…