ដើម្បី​ឲ្យ​កូន​បាន​សិក្សា សុខចិត្ត​អៀវ​កូន ២៩​គីឡូម៉ែត្រ​ជា​រៀងរាល់​ថ្ងៃ​ទៅ​សាលា​

​ឪពុក​ម្ដាយ​តែងតាំង​លះបង់​ស្ទើតែ​គ្រប់បែប​យ៉ាង​ដើម្បីឲ្យ​កូន​បាន​រៀនសូត្រ និង​មាន​អនាគត​ល្អ មិន​ការប្រាក់​កាក កម្លាំងកាយ​-​ចិត្ត​នោះ​ទេ ពោល​គឺ​ឲ្យតែ​កូនទទួលបាន​ជោគជ័​យ​។​ ​លោក Yu Xukang គឺជា​បុរសជនជាតិចិនម្នាក់ ដែល​មាន​កម្លាំង​ពី​ធម្មជាតិ​ខ្លាំង​បំផុត ជាពិសេស​គឺ​ការលះបង់​របស់​លោក​សម្រាប់កូន​ប្រុស​ជា​ទីស្រឡាញ់ រហូតដល់​ពិភពលោក​ទាំងមូល​មាន​មោទនភាព និង​កោត​ស​សើ​រលោក​យ៉ាងខ្លាំង​។​ ​ជា​រៀងរាល់ថ្ងៃ លោក Xukang តែងតែ​ធ្វើ​ដំណើរ​សរុប ២៩​គីឡូម៉ែត្រ ដើម្បី​អៀវ​កូនប្រុស​របស់​លោក​ទៅ​សាលារៀន​។ រាល់​ថ្ងៃ​គឺ​លោក​តែងតាំង​ភ្ញាក់​ពី​ព្រលឹម​ម៉ោង…

ឪពុក​បង្កើត​ប្រតិកម្ម​រឿង​អ្នកសារព័ត៌មាន​និង​សង្គម​ហ្វេ​សប៊ុក​យក​រូប​ថតកូន​ស្រីដែ​ល​កំពុង​នៅ​រស់​ ​ថា​នាង​លោតទឹក​សម្លាប់ខ្លួន​ព្រោះតែ​រឿង​ចាញ់ល្បែង​ខុស​ការ​ពិត​

​កំពង់ឆ្នាំង​៖ លោក សុខ ធួ​ក ប្រធាន​មន្ទីរ​វ​ប្បធ​ម៏​និង​វិចិត្រសិល្បៈ​ខេត្ត​កំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃទី​១៦ ខែវិច្ឆិកា​ឆ្នាំ​២០១៤ បាន​សំដែង​ការ​ប្រតិកម្ម​យ៉ាងខ្លាំង ជុំវិញ​ករណី គេហទំព័រ ក៏ដូចជា​សារព័ត៌មាន​មួយចំនួន​បាន​យក​រូបថត​កូនស្រី​គាត់ ដែល​កំពុង​រស់រានមានជីវិត និង​កំពុង​សិក្សា ទៅ​ចុះ​ផ្សាយថាៈនា​ង​បាន​លោតទឹក​សម្លាប់ខ្លួ​ន​ព្រោះ​រឿង​ចាញ់ល្បែង ដោយ​សំណូមពរ​អោយ​អ្នក​ផ្សាយ​ទាំង​នោះ​ជួយ​ផ្សាយ​បំភ្លឺ​ឡើងវិញ​។​ ​សូម​រំលឹកថាៈ នារី​ឈ្មោះ ហ៊ួន សុខ​ធា​រី បាន​លោតទឹក​សម្លាប់ខ្លួន​នៅ​ស្ពាន​ព្រះមុនីវង្ស​ចាស់​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់…

អាជ្ញាធរ​ក្រុង​ខេមរភូមិន្ទ​ជូនដំណឹង​ជា​លើក​ចុងក្រោយ​ដល់​អាជីវករ​​លក់ដូរ​នៅ​ខាង​ក្រៅ​របង​ខាងលិច​ផ្សារ​ដងទង់​ឲ្យ​រុះរើ​តូប​

​ ​កោះកុងះ​អាជ្ញាធរ​ក្រុង​ខេមភូមិន្ទ បាន​ចេញ​សេចកី្តជូនដំណឹង​មួយ​កាលពី​ថ្ងៃ​ទី​១១​វិច្ជិកា​ឆ្នាំ​២០១៤​ដែល​ចុះហត្ថលេខា​ដោយ​លោក​ប៉ែន ប៊ុនឈួ​យ អភិបាលក្រុងសី្ត​ទី​​តម្រូវឲ្យ​អាជីវករ​ទាំងអស់​ដែល​កំពុងប​ន្ត​លក់ដូរ​យ៉ាង​អនាធិប្បតេយ្យ​នៅ​ផ្នែក​ខាងក្រៅ​​របង​ប៉ែក​ខាងលិច​ផ្សារ​ដងទង់​ត្រូវ​រុះរើ​តូប​របស់​ខ្លួន​ចេញ​ឲ្យបាន​មុន​ថ្ងៃ​ទី​១៧​វិច្ជិកា​ឆ្នាំ​២០១៤​។​​ ​ខឹ្លម​សារ​នៅក្នុងសេច​កី្តជូនដំណឹង​បានគូស​បញ្ជាក់ថា ក្នុងករណី​រឹង​រុះ អាជ្ញាធរ​ ​ក្រុង​នឹង​អនុវត្ត​វិធានការ​រដ្ឋបាល​ទៅតាម​ការចាំបាច់ ហើយ​រាល់​ការបាត់បង់​ខូចខាត​សម្ភារៈ​​និង​ទំនិញ​ផ្សេងៗ អាជ្ញាធរ​ក្រុង​នឹង​មិន​ទទួលខុសត្រូវ​ឡើយ​។​ ​ ​ទាក់ទង​និង​ការជូន​ដំណឹង​ឲ្យ​រុះរើ​នេះ លោក​ប៉ែន ប៊ុនឈួ​យ អភិបាលក្រុងសី្ត​ទី​​បានឲ្យដឹងថា ដោយ​កន្លងមក​អាជ្ញាធរ​ក្រុង​បាន​រៀបចំ​ទីតាំង​នោះ​ជា​ចំណត​រថរ​យន្ត​និង​ម៉ូតូ​​ហើយ​អាជ្ញាធរ​ក៏​បាន​ជូនដំណឹង​និង​សម្របសម្រួល​ជាមួយ​បងប្អូន​អាជីវករ​ជា​ច្រើនលើក​​ច្រើនសារ​មកហើយ តែ​បងប្អូន​មួយចំនួន​នៅតែ​បំពាន​ប្រើប្រាស់​ទីតាំង​ខាងលើ ធើ្វ​ជា​កន្លែង​​លក់ដូរ​ដដែល​។​ ​…

អុ​ញ ! ពេជ្រ សោភា ថា The Voice Cambodia ក៏​យក​សម្រស់​ដែរ

ភ្នំពេញ ៖​កម្មវិធី The Voice Cambodia ធ្លាប់​ប្រកាស​ពី​គោលជំហរ​របស់​ខ្លួន​ថា ការប្រឡង​នេះ ផ្តោត​សំខាន់​ទៅលើ សំលេង មិន​ប្រកាន់​រូប​សម្រស់​ខ្មៅ​ស ល្អ​អាក្រក់ ឲ្យតែ​មាន សំលេង​ល្អ គឺ​អាច​ចូលរួមបាន​ហើយ ។ ក៏​ប៉ុន្តែ​អ្វីៗ​ទាំងនេះ ហាក់ដូចជា​ប្រែប្រួល​បន្តិច នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ដោយ​មើលទៅ​ហាក់ដូចជា​យក​សម្រស់​ជា​គោល​ទៅហើយ បន្ទាប់​ពី​ពេជ្រ…

ចំណុច​ដែល​សិស្ស​និស្សិត​ត្រូវ​យល់​ដឹង ដើម្បី​ក្លាយទៅជា​សិស្ស​ពូកែ នៅ​ក្នុង​ថ្នាក់រៀន

​ការសិក្សា គឺជា​រឿង​សំខាន់បំផុត សម្រាប់​មនុស្ស​គ្រប់រូប ព្រោះថា​ចំណេះ ដឹង​ដែល​បានមក​ពី​ការសិក្សា ទាំង​នៅ​សាលា​រដ្ឋ និង​ឯកជន គឺជា​មូលដ្ឋាន​ជីវិត ហើយ​ក៏​ធ្នាក់​ដឹកនាំ ជីវិត​អ្នក​ទៅរក​សេចក្តី សុខ ដោយសារ​តែ​វា ។ ក៏ប៉ុន្តែ អ្វី​ដែល​សំខាន់ យើង​មាន​ឆ្ងល់​ទេ​ថា ធ្វើ​ដូចម្តេច ទើប​អាច​ក្លាយជា​សិស្ស​ពូកែ ប្រចាំ​ថ្នាក់​ទៅ ?…

អុ​ញ ! ម៉ូ​ដែល​ក្មេងៗ កម្ពុជា​ត្រៀម​ទៅ​ដើរ​កាច់រាង​នៅឯណា ? (Video Inside )

​ធ្លាប់​ឃើញ​ទេ កម្មវិធី​ប្រឡង​បវរកញ្ញា ដែល​យក​បេ​ក្ខ​នារី​ក្មេងៗ យក​មក​ប្រឡង ដោយ​ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​កម្ពុជា ត្រូវបាន​គេ​ចែកចាយ​នៅ​ល​បណ្តាញ​សង្គម​ហ្វេ​សប៊ុក យ៉ាង​ព្រោងព្រាត និង​មាន អ្នកខ្លះ​បាន​បញ្ចេញមតិ​ថា ពិតជា​ប្លែក និង​មិន​ដែល​ឃើញ​ទេ តើ​វា​កើត​នៅ​តំបន់​ណា​ដែរ ? ​យើង​ធ្លាប់តែ​ឃើញ​តារា​ល្បីៗ ដើរ​កាច់រាង តែ​ពេល​នេះ ពេល​បាន​ឃើញ កុមារី​ដើរ​កាច់រាង ជាមួយនឹង​សម្លៀកបំពាក់​មិន​ចាញ់​តារា​ម៉ូ​ដែល​ល្បី​ប៉ុន្មាន​នោះ…

គណៈកម្មការ​ប្រឡង​ភាសា​កូរ៉េ​ចាប់បាន​អ្នក​ស៊ីឈ្នូល​បន្លំ​ចូល​ប្រឡង​ភា​សាកូរ៉េ​ជំនួស​បេក្ខជន​មាន​សិទ្ធ​ប្រឡង ចំនួន​៣​នាក់​ប្រគល់អោយ​សមត្ថកិច្ច​

​កំពង់ឆ្នាំង​៖​បុរស​៣​នាក់​ដែល​បាន​ស្ម័គ្រចិត្ត​ស៊ីឈ្នួល​ពី​មេខ្យល់​ចូល​ប្រឡង​ភាសា​កូរ៉េ​ជំនួស​គេ​ចំនួន​៣​នាក់​ត្រូវបាន​គណៈកម្មការ​ប្រឡង​ភាសា​កូរ៉េ មណ្ឌល​សាលាបឋមសិក្សា​គំរូ​ក្រុង​ក្នុង ក្រុង​កំពង់ឆ្នាំង​ស្រាវ ជ្រាវ​ចាប់ខ្លួនបាន បញ្ជូន​អោយ​សមត្ថកិច្ច នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ឆ្នាំង​។​ករណី​ខាងលើ​នេះ​សមត្ថកិច្ច​បាន​ទទួល​ជនល្មើស​ទាំង​៤​នាក់ ពី​គណៈកម្មការ​ប្រឡង​ភាសា​កូរ៉េ នៅ​ម៉ោង​១១​និង​០០​នាទី​ព្រឹក​ថ្ងៃទី​២៦​ខែតុលា ឆ្នាំ​២០១៤​។​ ​ ​លោក ញ៉ោក ប៊ុន​ធី អធិការរង​នគរបាល​ក្រុង​កំពង់ឆ្នាំង​បាន​និយាយ​អោយដឹងថា​៖​ជនល្មើស​ស៊ី​ ​ឈ្នួល​មក​ប្រឡង​ជំនួស​ទាំង​៣​នាក់​ដែល​គណៈកម្មការ​ប្រឡង​ភាសា​កូរ៉េ​មណ្ឌល​សាលាបឋមសិក្សា​គំរូ​ ​ក្រុង​កំពង់ឆ្នាំង​ចាប់ខ្លួន​ប្រគល់អោយ​សមត្ថកិច្ច​នោះ​មាន ១​ឈ្មោះ ទួន កុសល អាយុ​២៩​ឆ្នាំ…

នៅ​ខេត្ត​បន្ទាយមានជ័យ​ការប្រឡង​បាក់​ឌុប​លើក​ទី​២​ក្រសួង​អប់រំ​នៅតែ​រិត​បណ្តឹង​ដដែល​

​ខេត្ត​បន្ទាយមានជ័យ​៖​ការប្រឡង​បាក់​ឌុប​លើក​ទី​១​នៅ​ខេត្ត​បន្ទាយមានជ័យ​គេ​សង្កេតឃើញ​សិស្ស​ប្រឡង​មិន​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​បែ​ជា​នាំគ្នា​រត់​ទិញ​ប្រី​យ៉ុង​ដើម្បី​យក​ទៅ​បើកចាក់​យ៉ាង​ប្រសេចប្រសាច​ក្រោយពេល​ដែល​ក្រសួង​អប់រំ​មានការ​រឹតបណ្តឹង​មិន​ឲ្យ​យ​កប្រីយ៉ុង​ចូល​ទៅ​បើកចាក់​សិស្ស​មួយ​ថ្នាក់ៗ​ធ្លាក់​ស្ទើរ​ចង់​អស់​ទើប​សម្តេច ហ៊ុន សែន អនុញ្ញាត្តិ​ឲ្យ​សិស្ស​ដែល​ប្រឡង​ធ្លាក់អាច​ប្រឡង​លើកទី​២​បន្ត​ទៀត​បាន​។​នៅ​ព្រឹក​ថ្ងៃទី​១៣​ខែតុលា​ឆ្នាំ​២០១៤​នៅ​វិទ្យាល័យ​សម្តេចឪ​គេ​សង្កេតឃើញ​មាន​សិស្ស​ដែល​ត្រូវ​ប្រឡង​បាក់​ឌុប​លើក​ទី​២​ជាច្រើន​នាក់​មាន​ស្លៀកពាក់​ឯកសណ្ឋាន​សិស្ស​ត្រឹមត្រូវ​ដើរចូល​ប្រឡង​ដោយ​ស្ងៀមស្ងាត់​មិន​នាំគ្នា​រត់​ប្រសេចប្រសាច​ទៅ​ទិញ​ប្រី​យ៉ុង​យក​មក​បើកចាក់​ដូច​ការប្រឡង​លើក​ទី​១​ឡើយ​។​លោក ឈើ​យ ចាន់ណា ប្រធាន​មន្ទីរអបរំ​ខេត្ត​បន្ទាយមានជ័យ​បា ន​និយាយថា​ការប្រឡង​លើក​ទី​២​នេះ​មាន​សិស្ស​ចូល​ប្រឡង​ចំនួន ៣៣២៤ នាក់​ស្រី​មាន ១០៩៣ នាក់​ចែកចេញជា ៤ មណ្ឌល ១ មណ្ឌល​សម្តេចឪ ២ មណ្ឌល​សូ​ភី ៣ មណ្ឌល​សិរីសោភ័ណ…

កាប់ ១ ពូថៅ​ដេរ ៤១ ថ្នេរ ដោយសារ​តែ​ជម្លោះ​ក្នុង​វង់​ផឹកស៊ី​

​កំពង់ឆ្នាំង​៖ យុវជន​រងគ្រោះ​ម្នាក់​ត្រូវបាន​មិត្តភ័ក្ររ​បស់​គេ​ជា​ជនដៃដល់ កាប់​ជាច្រើន​ពូ ថៅ​រងរបួស ធ្ងន់ ដេរ​រហូតដល់​៤១​ថ្នេរ​ហើយ​ត្រូវបាន​គេ​ដឹក​បញ្ជូន​មកកាន់​មន្ទី​ពេទ្យ​ខេត្ត ដើម្បី​ធ្វើ​ការសង្គ្រោះ​ជីវិត​ភ្លាមៗ​ផងដែរ​។​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង ១ និង​១៥​នាទី​ថ្ងៃ​ទី​០៧ ខែតុលា ឆ្នាំ​២០១៤ នៅ​ចំណុច​មុខ​សាលា​បុរី​វិជ្ជា ស្ថិតក្នុង​ភូមិ​ស្រែ ព្រីង សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​។​ ​ ​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ក្រុង​កំពង់ឆ្នាំង​បានអោយដឹងថា​៖​ជនរងគ្រោះ​ឈ្មោះ ហៃ គីម​ហាវ…

ពិធី​ប្រកាស​តែងតាំង​លោក ចេង ចាន់ដូនា ប្រធានការិយាល័យ​ផែនការ​សាលាខេត្ត​កំពង់ឆ្នាំងជា​អភិបាលរង​ស្រុក​កំពង់លែង​

កំពង់ឆ្នាំង​៖ ពិធី​ប្រកាស​តែងតាំង​អភិបាលរង​ស្រុក​កំពង់លែង​ថ្មី ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០១៤ នៅ​សាលប្រជុំ​សាលាស្រុក​កំពង់​លែង ក្រោម​អធិបតីភាព​ឯកឧត្តម សៀក គឹម​លៀង អភិបាលរង​ខេត្ត​តំណាង ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង និង មាន​ការចូលរួម​ពី​លោក ឡោ​ ​សា​លីម ប្រធាន​ក្រុមប្រឹក្សា​ស្រុក លោក…