វិស័យ​តន្ត្រី និង ចម្រៀង​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​សង្គមមនុស្ស​

​ក្នុង​ពិធី​បើក​មហោស្រព​តន្ត្រី​និង​ចម្រៀង​កុមារ​ពានរង្វាន់​ក្រសួង​ព័ត៌មាន ឆ្នាំ​២០១៤ ដែល​មាន​កុមារ​ចំនួន​២២ ក្រុម​មក​ពី​សាលា​រដ្ឋ សាលា​ឯកជន​និង​សហគមន៍​មកពី​ខេត្ត​មួយចំនួន​និង​រាជធានី​ភ្នំពេញ​បាន​ចូលរួម​ប្រឡង នា​រសៀល​ថ្ងៃ​ទី​០៤​ខែតុលា ឆ្នាំ​២០១៤​នៅ​ទីស្ដីការក្រសួង​នោះ ឯកឧត្ដម​រដ្ឋមន្ត្រី​ថ្លែងថា មហោស្រព​នេះ គឺជា​ការផ្ដល់​នូវ​កាលានុវត្តភាព​ដល់​ក្មួយៗ​កុមារ​បញ្ចេញ​នូវ​សមត្ថភាព​និង​ទេពកោសល្យ​សម្ដែង​របស់ខ្លួន ដែល​សកម្មភាព​នេះ​ពិតជា​បាន​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការជួយ​លើកស្ទួយ​តម្លៃ​របស់​កុមារ​កម្ពុជា​និង​ជួយ​ថែរក្សា​អត្តសញ្ញាណ​ជាតិ​និង​ការអភិវឌ្ឍ​វប្បធម៌ ក្នុង​បុព្វហេតុ​សន្តិភាព​និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​សមធម៌​។ លើសពីនេះ​ទៀត​មហោស្រព​តន្ត្រី​និង​ចម្រៀង​កុមារ​នាពេលនេះ​បាន​បញ្ជាក់​ឱ្យ​ឃើញ​ថែមទៀត​ពី​ការខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា ក្នុង​ការលើកទឹកចិត្ត​កុមារ ការលុបបំបាត់​ការកេងប្រវ័ញ្ច លើ កុមារ​ការលុបបំបាត់​ការសេព​គ្រឿងញៀន សុវត្ថិភាព​ចរាចណ៍ តម្លៃ​នៃ​ចំណេះវិជ្ជា…

លោក​ហ៊ុន ម៉ា​នី ប្រធាន​សហភាព​ស​ហ​ពន្ធ័​យុវជន​កម្ពុជា​បាន​ចុះ​សួរ​សុខ​ទុក​ដល់​សិស្ស​ត្រៀមប្រឡង​បាក់​ឌុប​លើក​ទី​២

​ខេត្ត​បន្ទាយមានជ័យ ៖​នា​ព្រឹក​ថ្ងៃទី​៤​ខែតុលា​ឆ្នាំ​២០១៤​នៅ​សាលាបឋមសិក្សា​ហ៊ុន​សែន​សូ​ភី លោក​ហ៊ុន​ម៉ា​នី​ប្រធាន​សហភាព​សហ​ពន្ធ​យុវជន​កម្ពុជា​និង​ក្រុម​ការងារ​បាន​ចុះមក​សួ​សុខទុក្ខ​ដល់​និសិត្ស ត្រៀមប្រឡង​បាក់​ឌុប​លើក​ទី​២​មាន​ចំនួន​ជិត​៥០០​នាក់​។​ថ្លែង​ក្នុង​ពិធី​នោះ​លោក​ហ៊ុន ម៉ា​នី​បាន​និយាយថា ការប្រឡង​បាក់​ឌុប​ជាប់​ធ្លាក់​ជា​រឿង​ធម្មតា​តែ​រឿង​សំខាន់​សិស្ស​និសិត្ស​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការរៀនសូត្រ​បើ​យើង​មាន​ចំណេះ​ពេញ​នៅក្នុង​ខ្លួន​នោះ​យើង​អាច​ប្រឡង​ជាប់​ដោយ​ងាយ​មិនបាច់ចាំ​ខិតខំ​ស្វែងរក​ទិញ​និង​វិញ្ញាសារ​សំរាប់​យក​ទៅ​បើកចាក់​ឡើយ​។​ ​លោក​បាន​បញ្ជាក់ថា ឆ្នាំមុនៗ​ពេល​ប្ឡ​ង​របាក់​ឌុប​ម្តង​គេ​តែងតែ​សង្កេតឃើញ​មាន​សិស្សានុសិស្ស​រត់​ប្រសេចប្រសាច​ស្វែងរក​ទិញ​វិញ្ញាសារ​ប្រឡង​និង​រត់​ទៅ​ហ្វូ​តូ​វិញ្ញាសារ​ប្រឡង​ពេញ​ទឹក​ពេញ​ដី​ដល់​ពេល​ក្រសួង​អប់រំ​គេ​រឹតបន្តឹង​មិន​ឲ្យ​យក​វិញ្ញាចូ​លធ្លាក់​មួយថ្នាក់ៗ​ស្ទើរ​ចង់​អស់​ជាក់ស្តែង​ឆ្នាំ​នេះ​សិស្ស​ដែល​ប្រឡង​បាក់​ឌុប​ឆ្នាំ​មាន​ការប្រឡង​ធ្លាក់​សិស្ស​ច្រើន​ទើប​សម្តេច​ហ៊ុន​សែន​អនុញ្ញាត្តិ​ឲ្យ​ក្រសួង​អប់រំ​ចេញ​វិញ្ញាសា​រលើ​ក​ទី​២​ដល់​សិស្ស​ប្រឡង​ធ្លាក់​អាច​ប្រឡង​លើក​ទី​២​បាន​នា​ថ្ងៃទី​១៣​ខែ​តុលា​ខាង​មុខ​នេះ​ទៀត​បាន​។​ ​លោក​បាន​បញ្ជាក់ថា​ដោយសារ​តែ​សិស្ស​ប្រឡង​បាក់​ឌុប​ឆ្នាំនេះ​មាន​ការធ្លាក់ច្រើ​កពេក​ទើប​លោក​ហ៊ុន​ម៉ា​នី បាន​រៀបចំ​បើក​វគ្គ​សិក្សា​បំប៉ន​ដល់​បែក​ជន​ត្រៀមប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយ​ភូម​លើក​ទី​២​ចំនួន​៣​កន្លែង​ដោយ​ឥតគិតថ្លៃ​មុខវិជ្ជា​មានដូចជា​គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និង​ភាសារ​ខ្មែរ​ទីតាំង​ដែល​ត្រូវ​បង្រៀន​នៅ​សាលាបឋមសិក្សា​ ​ហ៊ុន​សែន​សូ​ភី​នៅក្នុង​ក្រុង​សិរីសោភ័ណ វិទ្យាល័យ​អរ​ជ្រៅ ក្រុង​ប៉ោយប៉ែត និង​វិទ្យាល័យ​មង្គល​បូរី​ក្នុងនោះ​បាន​ប្ត​ល់​សៀវភៅ​សង្ខេប​មេរៀន​ចំនួន​៨០០​ក្បាល​រួម​មាន​មុខ​វិជ្ជាត​រូបវិទ្យា​គីមី​និង​ជីវវិទ្យា​ដល់​សិស្ស​ដែល​ត្រៀមប្រឡង​ទៀតផង​លោក​បាន​បញ្ជាក់ថា​សិស្ស​ទាំងអស់​កុំ​ធ្វើការ​ចោទប្រកាន់​ថា​ការប្រឡង​ឆ្នាំ​នេះ​តឹង​ខ្លាំង​ជាង​ឆ្នាំមុន​ឲ្យសោះ​វា​ដូច​តែ​គ្នា​ទេ​បើ​យើង​មិនចេះ​ក៏​មិន​អាច​ប្រឡង​ជាប់​បាន​ដែរ ដូច​ពាក្យចាស់​ពោល​ថា គោ​បាត់​ទើប​ធ្វើ​របង​ពេល​ប្រឡង​ទើប​ខំរៀន​នោះ​វា​មិន​កើត​ទេ​៕​

ឯកឧត្ដម​អភិបាលរង​ខេត្ត​កំពង់ឆ្នាំង​និង​ក្រុមការងារ​ចុះ​ក្រើនរំលឹក​ការសិក្សា​របស់​ ​សិស្ស​នៅ​ស្រុក​ជល​គី​រី​

​ ​ខេត្ត​កំពង់ឆ្នាំង​: ស្រប​តាម​ឆន្ទះ​ប្រមុខ​រាជរដ្ឋាភិបាល ដែល​បាន​ផ្ដល់ឱកាស​ឲ្យ​សិស្សានុសិស្ស ប្រឡង​បាក់​ឌុប​ធ្លាក់​កន្លងមកនេះ ឯកឧត្ដម ស៊ុន វណ្ណ​រិទ្ធ អភិបាលរង​ខេត្ត​កំពង់​ឆ្នង​និង​ក្រុម ការងារ​បាន​ចុះ​ក្រើនរំលឹក​និង​សំណេះសំណាល​ជាមួយ​សិស្សានុសិស្ស​នៅ​សាលា​វិទ្យាល័យ ប្រពៃ គី​រី ស្រុក​ជល​គី​រី កាលពី ព្រឹក​ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០១៤ ដោយ​មាន​សិស្សានុសិស្ស​ដែល​ត្រូវ​ប្រឡង ឡើងវិញ​និង​មន្ត្រីរាជការ​សាលាស្រុក​ជាច្រើន​នាក់​ផងដែរ​។​ ​…

ផ្សារ​ក្រមួន​ដែល​អោយ​អាជីវករ​លក់​បណ្តោះអាសន្ន​ត្រូវបាន​រុះរើ​រៀបចំ​ប្រពន្ធ័​លូ​

​ស្ទឹងត្រែង​៖​ផ្សារ​ក្រមួន​ដែល​អោយ​អជីវ​ករលក់​បណ្តោះអាសន្ន​ត្រូវបាន​រុះរើ​ប្តូរ​ទៅកាន់​ទីតាំង​ថ្មី ឱ្យ​មន្ទីរ​សាធារណៈការ និង​ដឹង​ជញ្ជូន​ខេត្តស្ទឹងត្រែង ស្ថាបនា​ប្រព័ន្ធ​លូ​ថ្មី នៅតាម​បណ្តោយ​ផ្លូវ​ជុំវិញ ផ្សារ​ស្ទឹងត្រែង​ដើម្បី​រំដោះ​ទឹក​កខ្វក់ ដែល​ជា​ប្រភព​មេរោគ​ចេញពី​ទីក្រុង និង​រៀបចំ​ទីក្រុង​ស្អាត​ឈានទៅ ចូល​រូ​ម​ប្រឡងប្រណាំង តាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ។​ ​ក្នុង​សកម្មភាព​ស្ថាន​នា​ប្រពន្ធ័លូរ​ក្នុងក្រុង​ស្ទឹងត្រែង​ចាប់ពី​សប្តាហ៏​ទី​មួយ​ខែ​កញ្ញា​ឆ្នាំ​២០១៤​មកនេះ លោក​ស​គឹម​ណាត​ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹង​ជញ្ជូន​ខេត្ត​បាន​ប​បញ្ជាក់ថាៈ​ការស្ថាបនា​ប្រព័ន្ធ​លូ តាម ផ្លូវជាតិ​ពទ្ធ័ជុំវិញ​ផ្សារ​ស្ទឹងត្រែង ដែល​ជា​ទី​កន្លង​អាជីវករ​លក់ដូរ​បណ្តោះ​អាសន្ន​ពីមុន​នោះ និង ត្រូវចំ ណាយ​ថវិការ​ជាតិ​ជាង​៣០០០​លាន​រៀល…

ក្តី​កង្វល់​របស់​លោកគ្រូ​អ្នកគ្រូ​វិទ្យាល័យ​ព្រះបាទ​សុរា​ម្រឹត​នៅតែ​កើតមាន​នៅ​ពេល​សិស្ស ចំនួន​១៥០​នាក់​មក​ចូលរៀន​វគ្គ​បំប៉ន​បាត់​សិស្ស​២៧៨​នាក់​ទៀត​

​កំពង់ឆ្នាំង​៖​ ​សិស្ស​វិទ្យាល័យ​ព្រះបាទ​សុរា​ម្រឹត​ចំនួន​១៥០​នាក់​បាន​មក​ចុះឈ្មោះ​និង​កំពុង​រៀន​ក្នុង​វគ្គ​បំប៉ន​លើ​មុខវិជ្ជា​៤ មាន​រយៈពេល​៤​ថ្ងៃ​មក​ហើយ តែ​សិស្ស​២៨៧​នាក់​ទៀត​មិន​ទាន់​ឃើញ​មក​ចុះឈ្មោះ​រៀន​នឹង​គេ​នៅឡើយ​ទេ ដែល​ធ្វើអោយ​លោកនាយក​វិទ្យាល័យ​ព្រះបាទ​សុរា​ម្រឹត និង​លោកគ្រូ អ្នកគ្រូ នៅតែ​សំដែង​ក្តីបារម្ភ​ចំពោះ​សិស្ស​ធ្លាក់​ទាំងនោះ​។​ ​ ​នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៤​ម្សិលម៉ិញ​នេះ លោក អឿ ម៉េង​ចុង នាយក​វិទ្យាល័យ​ព្រះបាទ​សុរា​ម្រឹត​បាន​អោយ​អ្នកយកព័ត៌មាន​យើង​ដឹង​ថា​៖​ក្រោយពី​មាន​ការជួយ​ផ្សព្វផ្សាយ​របស់​អ្នសារព័ត៌មាន​កន្លងម​ក ពេល​នេះ​ក្នុង​វិទ្យាល័យ​របស់​លោក​ទទួល​បាន សិស្ស​មក​ចូលរៀន​វគ្គ​បំប៉ន​នេះ​បាន​ចំនួន​១៥០​នាក់​ហើយ តែ​លោក​នៅតែ​បារម្ភ​ព្រោះ សិស្ស​ដែល​ប្រឡង​ធ្លាក់​សញ្ញាប័ត្រ​ទុត្តិយភូមិ​ឆ្នាំ​២០១៤​នេះ…

រយះពេល​៨​ខែ ខេត្ត​ព្រះសីហនុ ទទួលបាន​ភ្ញៀវទេសចរ ៨៩១.២៦៤​នាក់​

​ខេត្ត​ព្រះសីហនុ​៖​លោក នូ សុផល ប្រធាន​មន្ទីរ​ទេសចរណ៌​ខេត្ត​ព្រះសីហនុ​បាន​ឲ្យដឹងថា រយះពេល ៨​ខែ​ដើមឆ្នាំ​២០១៤​នេះ ខេត្ត​ព្រះសីហនុ​ទទួលបាន​ភ្ញៀវទេសចរណ៌​ជាតិ និង​អន្តរជាតិ ៨៩១.២៦៤​នាក់ មាន​ការកើនឡើង​២៤.២៤% ធៀប​រយះពេល​៨​ខែ ដូចគ្នា​នឹង​ឆ្នាំ​២០១៣ ។ កាលពី​ឆ្នាំ​២០១៣ ខេត្ត​ព្រះសីហនុ​ទទួលបាន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ចំនួន ១.០៣៣.៩២៥​នាក់ កើន​ឡើង​ជាង​ឆ្នាំ​២០១២ ១៨.៧៧% ក្នុងនោះ​ភ្ញៀវទេសចរ​ជាតិ​មាន​ចំនួន…

ទិន​ហ្វី​ចេញ​មុខរើស​តួ​ស្រី សម្រាប់​រឿង “The Little Mermaid”

ទិន​ហ្វី​តារា​សម្តែង និង​អ្នកដឹកនាំ​ដ៏​ល្បីល្បាញ ថ្មីៗ​នេះ​បាន​រៀបចំ​កម្មវិធី​ប្រគល់​ពានរង្វាន់ សម្រាប់​តារា​សម្តែង​ថ្មី ក្នុង​រឿង ‘The Little Mermaid’ ។​ ​ពេល​នេះ​ទិន​ហ្វី ឬ Stefen Chow កំពុង​រវល់​ជាមួយនឹង​ការជ្រើសរើស​តួ​សម្រាប់​ខ្សែភាពយន្ត​ថ្មី​របស់​ខ្លួន “The Little Mermaid” ។ នៅ​ថ្ងៃ​ទី ១៥…

នាយក​វិទ្យាល័យ​នៅក្នុង​ក្រុង​កំពង់ឆ្នាំង​សំដែង​ការព្រួយបារម្ភ​ចំពោះ​សិស្ស​ដែល​ធ្លាក់​សញ្ញាប័ត្រ​ទុតិយភូមិ​ឆ្នាំ​នេះ​មិន​ទាន់​មក​ចុះឈ្មោះ​ចូលរៀន​ត្រៀមប្រឡង​លើក​ទី​២

កំពង់ឆ្នាំង​៖​ ​សម័យ​ប្រឡង​សញ្ញាប័ត្រ​ទុតិយភូមិ​ទូទាំង​ប្រទេស​លើក​ទី​២ នឹង​ចូលមក​ដល់​នៅ​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០១៤​ខាងមុខនេះ តែ​អ្វី​ដែល​ធ្វើអោយ​លោក​នាយក​វិទ្យាល័យ​ព្រះបាទ​សុរា​ម្រឹត និង​លោក​វិទ្យាល័យ​ក្រុង​កំពង់ឆ្នាំង​មាន​ការព្រួយបារម្ភ​នោះ គឺ​ចំនួន​សិស្ស​ដែល​បាន​មក​ចុះឈ្មោះ​រៀន​ត្រៀមប្រឡង​លើក​ទី​២ គឺ​នៅ​មាន​ចំនួន​តិច​នៅឡើយ​។​ ​លោក អឿ ម៉េង​ចុង នាយក​វិទ្យាល័យ​ព្រះបាទ​សុរា​ម្រឹត​បានអោយដឹងថា​៖​ចាប់ពី​ថ្ងៃ​ទី​១០​និង​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៤​នេះ លោកនាយក​បាន​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​តាម​វិទ្យុ មួយចំនួន​នៅក្នុង​ក្រុង​កំពង់ឆ្នាំង​ទាក់ទង​នឹង ការរៀន​ត្រៀមប្រឡង​លើក​ទី​២​របស់​សិស្ស ដែល​បាន​ប្រឡង​ធ្លាក់​សញ្ញាប័ត្រ​ទុតិយភូមិ​ក្នុងឆ្នាំនេះ​។​ក៍​ប៉ុន្តែ​ក្នុង​រយៈពេល​២​ថ្ងៃនេះ មាន​…

រកឃើញ​ម្ចាស់​ពាន​បវរកញ្ញា​ចក្រ​វា​ឡ​ចិន ឆ្នាំ ២០១៤ តែ​រង​កា​រិះគន់

​ចិន​៖​បវរកញ្ញា ២០១៤ របស់​ចិន បាន​ធ្វើឲ្យ​មនុស្ស​ជាច្រើន​ខកចិត្ត​យ៉ាងខ្លាំ​ង ជាមួយនឹង​រូបរាង​មិន​ល្អ​ឥតខ្ជោះ​របស់​នាង ។​​កាលពី​ល្ងាច​ថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០១៤ នេះ នៅ​យប់​ចុងក្រោយ​នៃ​កម្មវិធី​ប្រឡង បវរកញ្ញា​ច្រវា​ឡ​របស់​ចិន ឆ្នាំ ២០១៤ ត្រូវបាន​ប្រា​រព​ឡើង​នៅ​ទីក្រុង​ស៊ា​ង​ហៃ​។ ស្រី​ស្រស់ វ័យ ១៩…

ក្រសួង​អប់រំ​៖ ប្រាក់ខែ​គោល និង​ប្រាក់​ឧបត្ថម្ភ​គ្រូបង្រៀន​ត្រូវបាន​បញ្ចូល​ក្នុង​កញ្ចប់​តែមួយ​

​ភ្នំពេញ​៖ លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា​ថ្មី ដែល​ល្បីឈ្មោះ​នៅក្នុង​ការប្រឡង​បាក់​ឌុប​ឆ្នាំនេះ បានប្រកាស​ថ្ងៃ​ម្សិលមិញ​ថា គ្រូបង្រៀន​នឹង​ទទួលបាន​ប្រាក់ខែ​គោល និង​ប្រាក់​ឧបត្ថម្ភ​បន្ថែម​នៅក្នុង​កញ្ចប់​តែ​មួយ​ចាប់ពី​ចុង​ខែ​នេះ​ទៅ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​ដំណើរ​ការបើក​ប្រាក់ខែ និង​ចៀសវាង​ការភាន់ច្រឡំ​។​ ​លោក​បាន​បន្តទៀតថា “​ប្រាក់​ឧបត្ថម្ភ​សម្រាប់​សុខភាព ហានិភ័យ និង​ការបង្រៀន​នៅ​ជនបទ​នឹង​ត្រូវ​ដាក់​បញ្ចូល​តែមួយ​ទៅក្នុង​ប្រាក់ខែ​គោល​របស់​គ្រូបង្រៀន ប៉ុន្តែ​លោក​បាន​បដិសេធ​មិន​បញ្ជាក់ថា គោល​នយោបាយ​ថ្មី​នេះ​នឹង​ចូល​ជា​ធរមាន​ឲ្យ​ពិតប្រាកដ​នៅ​ពេល​ណា​នោះ​ទេ​”​។​…