A L T R O Z   N E W S

ផលប៉ះពាល់

ហាង​ស្រីមុំ មាន​លក់​សត្វព្រៃ​គ្រប់​ប្រភេទ សមត្ថកិច្ច​ខ្លាចរ​អាល​មិន​អើពើ

​ខេត្តសៀមរាប​៖ ពពួកសត្វ​ព្រៃ​កម្រ​ជាច្រើន​ប្រភេទ​មានដូចជាៈ​ពស់វែក​,​អណ្តើក​,​ត្រ​កួត​,​ឈ្លូស​,​ជ្រូក​ព្រៃ​,​ជាដើម ត្រូវបាន​គេ​ច្រក​កា​រ៉ុង​ដាក់​តាម​រថយន្ត និង...

ភ្ញៀវ​ទេសចរណ៍​ជនជាតិ​សាំង​ហ្គា​ពួរ​រិះគន់​គណៈកម្មការគ្រប់​គ្រង​ឆ្នេរសមុទ្រ​ខេត្ត​ព្រះសីហនុ​ថា​មិន​មាន​ការ​ទ​ទូល​ខុសត្រូវ​អនាម័យ​និង​បរិស្ថាន​ឆ្នេរ​

​ខេត្ត​ព្រះសីហនុ​៖​ភ្ញៀវ​ទេសចរណ៍​ជនជាតិ​សាំង​ហ្គា​ពួរ​ចំនូ​ន​ប្រមាណ​៤​នាក់​ខណៈ​ពេល​បាន​ដើរ​លេង​កម្សាន្ត​តាម​បណ្តោយ​ឆ្នេរ​សមុទ្រ​តំបន់​អូរ​ឈើទាល​(​ចំណុច​ក្រុម​ហ៊​ន​សុខ​គង់​)​ប្រទះ​ឃើញ​អូរ​មួយ​ដ៍​ធំ​ត្រូវបាន​គេ​បើក​បង្ហូរទឹក​សម្អុយ​ចាក់​ចូល​សមុទ្រ​ដែល​មាន​ក្លិនស្អុយ​គូរឲ្យ​ខ្ពើមរអើម​ផង​នោះ​ក៍​បាន​ធ្វើការ​រិះគន់ត្រ​ង់ៗ​ទៅលើ​ការគ្រប់គ្រង​ឆ្នេរសមុទ្រ​របស់​អជ្ញាធ​ក្រុង​.​ខេត្ត​ព្រះសីហនុ​ថា​នេះ​ជាកា​មិន​ទ​ទូល​ខុស​ត្រូវ​ដ៍​ធំ​មួយ​របស់​អជ្ញាធរ​ក្រុង​.​ខេត្ត​ព្រះសីហនុ​ដែល​ជា​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​បំផុត​សំរាប់​វិស័យ​ទេសចរណ៍​ពីព្រោះ​ខេត្ត​ព្រះសីហនុ​នេះ​អាច​ទាក់ទាញ​ភ្ញៀវ​ទេ​ចរណ៍​មក​លេង​កម្សាន្ត​បាន​ច្រើន​គឺ​ពឹងផ្អែក​តែ​ទៅលើ​ឆ្នេរសមុទ្រ​តែប៉ុណ្ណុះ​។​ .​ក្រុម​ភ្ញៀវ​ទេសចរណ៍​ជា​ជនជាតិ​សាំង​ហ្គា​ពួរ​ដដែល​បាន​និយាយ​យ៉ាងខ្លី​ថា​ពូកគេ​ដូចជា​មាន​អា​រម្ម​សោកស្តាយ​ណាស់​ចំពោះ​ទិដ្ធភាព​ឆ្នេរ​ដូច​ច្នេះ​។​ ​ការ​បង្ហូរទឹក​សម្អុយ​ចាក់​ចូល​សមុទ្រ​បែប​នេះ​មិនមែន​មាន​តែ​មួយ​កន្លែង​នេះ​ទេ​គឺ​មាន​ច្រើន​កន្លែង​ណាស់​ត្រូវបាន​គេ​ធ្វើ​ជា​លូ​ឬ​ទុយូ​លូ​ច​បង្កប់​ដើម្បី​បង្ហូរទឹក​សម្អុយ​ចាក់​ចូល​សមុទ្រ​ជាប្រចាំ​ដូចជា​ឆ្នេរ​តំបន់​លំហែកាយ​.​ឆ្នេរ​ខាងមុខ​សាលាខេត្ត​ចំណុច​កាស៊ីណូ​(​ហ្វេ​ន​ខូ​).​ឆ្នេរ​ប្រាំពី​ជាន់​.​ឆ្នេរ​អូរ​ឈើទាល​តំបន់​អតីត​បន្ទាយ​PM​ចាស់​ជាដើម​និង​មាន​កន្លែង​ខ្លះ​ទឹក​សម្អុយ​ត្រូវបាន​គេ​បង្ហូរ​តាម​អូរ​ចាក់​ចូល​សមុទ្រ​ត្រង់​តែម្តង​។​ទាំងនេះ​គឺជា​បញ្ហា​រដ៍​ធំ​មួយ​ដែល​អជ្ញាធរ​ក្រុង​.​ខេត្ត​គូរ​មាន​ការចុះ​ទៅ​ពិនិត្យមើល​ខ្លះ​ហើយ​ដើម្បី​មាន​វិធាន​ទប់ស្កាត់​កែលំអរ​ឡើងវិញ​ឲ្យមាន​សោភណ្ណ័ភាព​អនាម័យ​និ​ង​បរិស្ថាន​ល្អ​ឲ្យ​ស្រប​ទៅ​និង​ឋានៈ​ដែល​ទ​ទូល​បាន​ជាប់​ជា​សមាជិក​ឆ្នេរសមុទ្រ​ល្អ​ស្អាត់​បំផុត​នៅលើ​ពិភពលោក​។​ ​គូរ​បញ្ជាក់​ផង​ដែរ​ថា​ក្រៅពី​ផលប៉ះពាល់​ពីរ​ការបង្ហូ​រ​ទឹក​សម្អុយ​ចាក់​ចូល​សមុទ្រ​បច្ចុប្បន្ន​ឆ្នេរសមុទ្រ​ក្នុង​ខេត្ត​ព្រះសីហនុ​ដែល​អាច​បំរើរ​សេវា​ភ្ញៀវ​ទេសចរណ៍​មក​លេង​កម្សាន្ត​នៅ​មាន​តិច​ទូច​ណាស់​គឺ​មិន​គ្រប់​តំ​រ៉ូវ​ការនិង​កំណើន​ភ្ញៀវទេសចរ​ណ៍បច្ចុប្បន្ន​នោះ​ទេ​ពីព្រោះ​ឆ្នេរសមុទ្រ​សំខាន់ៗ​ចំនូ​ន​៧​ទៅ​៨​កន្លែង​ត្រូវបាន​គេ​ពុះ​ច្រៀក​ប្រគល់​ទៅឲ្យ​ក្រុមហ៊ុន​ឯ​កជនគ្រប់គ្រង​អស់​ទៅ​ហើយ​ដូចជា​ឆ្នេរ​៧​ជាន់​ឬ​ហៅ​ថា​ឆ្នេរ​ឯករាជ​ប្រវែង​ប្រមាណ​១​ពាន់​ម៉ែត្រ​នៅសល់​សំរាប់​ភ្ញៀវ​ទេសចរណ៍​លេង​កម្សាន្ត​ប្រវែង​តែ​១៥០​ម៉ែត្រ​ប៉ុណ្ណោះ​រីឯ​ឆ្នេរ​អូរ​ឈើទាល​ប្រវែង​ជាង​២​ពាន់​ម៉ែត្រ​នៅសល់​ប្រមាណ​១​ពាន់​ម៉ែត្រ​រូ​ម​និង​ឆ្នេរ​ឯករាជ​.​ឆ្នេរ​ព្រែកត្រែង​.​ឆ្នេរ​អូរត្រេះ​.​ឆ្នេរ​អូរ​តែ​ល​សុខា​.​ជាដើម​សុទ្ឋសឹង​ប្រគល់ឲ្យ​ក្រុមហ៊ុន​ឯកជន​កាន់កាប់​អស់​ទៅហើយ​និង​មួយ​ចំនូ​ន​ក្លាយទៅជា​កម្មសិទ្ធិ​ឯកជន​ស្របច្បាប់​តែ​ម្តង​។​ ​ការប្រគល់​ដី​ឆ្នេរ​ទៅឲ្យ​ក្រុមហ៊ុន​ឯកជន​កាន់កាប់​គ្រប់​គ្រង​ហើយ​ក្រុមហ៊ុន​ទាំងនោះ​មិន​មាន​សកម្មភាព​អភិវឌ្ឍន៍​ហើយ​ថែមទាំង​ធ្វើ​របង​ថ្ម​បិតបាំង​យ៉ាង​ជិត​មិន​ឲ្យ​មនុស្សម្នា​ចេញចូល​ដូចនេះ​វា​ជា​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​វិសយ័​ទេសចរណ៍​ជាតិ​និង​ជីវភាព​ប្រជាពលរដ្ឋ​រស់នៅ​លើទឹក​ដី​ខេត្ត​ព្រះសីហនុ​ផងដែរ​។​ចំណុច​ដូច​បាន​លើកឡើង​នេះ​បើ​រាជរដ្ឋាភិបាល​នៅតែ​បណ្តោយ​និង​មិន​គិតគូរ​ឲ្យបាន​ដិត​ដល់​ហើយ​ចេះតែ​ជឿ​លើ​មន្ត្រី​ពុករ​លូ​យ​ក្រោយ​ឱវាទ​ច្បាស់​ជា​វី​វរហើយ​៕​

បំផ្ទុះ​ថ្ម​ការដ្ឋាន លោក ឧកញា លឹម ប៊ុណ្ណា ធ្វើ​លើស​ផែនការ​របស់​ក្រសួង ពលរដ្ឋ​រស់​ក្នុង​ភូម​ស្រែ​សៀម ប្រឈម​និង​ហានិភ័យ​

​ត្បូងឃ្មុំ​៖ អាជ្ញាធរ​មូលដ្ឋាន​បាន​អះអាងថា ការដ្ឋាន​កិន​ថ្ម​របស់លោក ឧកញា...

អាជីវក​លក់ដូរ​លើ​ចិញ្ចើម​ផ្លូវ​ធ្វើឲ្យ​រាំងស្ទះ​ដល់​ការស្ថាបនា​ផ្លូវ​

ស្ទឹងត្រែង​៖​ទោះជា​អាជ្ញាធរ​បាន​ធ្វើ​ការផ្លាស់​ប្តូរ​ផ្សារ​ក្រមួន​ក្នុង​ក្រុង​ទៅកាន់​ទីតាំង​ថ្មី​ក៏​ដោយ តែ​អាជីវករ​មួយចំនួន នៅ​តែ​បង្ក​ភាពលំបាក បាន​នាំគ្នា​ដាក់​តាំង​ទំនិញ...

ករណី​ភ្លើង​ឆេះ​ផ្ទះ​សម្លាប់​ម្តាយ​និង​កូន​៣​នាក់​ពលរដ្ឋ​ថា​សមត្ថកិច្ច​អសមត្ថភាព​ក្នុង​ការស៊ើបអង្កេត​រក​ការពិត​

​កំពង់ ស្ពឺ ៖ រឿង​ដ៏​រន្ធត់​មួយ​ដែល​បាន​កើតឡើង​ដោយ​មាន​មនុស្ស​៣​នាក់...

កូនស្រី​តូច​របស់​ខ្លួន យំ និង​ភ័យខ្លាច​មិន​ទទួលស្គាល់ បន្ទាប់​ពី​វះកាត់​រួច​

​កូរ៉េខាងត្បូង​៖​បន្ទាប់​ពី​វះកាត់ ស្ត្រី​កូរ៉េខាងត្បូង​ម្នាក់ បាន​ក្លាយជា​មនុស្ស​ម្នាក់​ស្រស់​សោភា និង...

មន្ត្រីរាជការ ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ក៍​ដូចជា​អង្គការ​សង្គម​ស៊ីវិល​សម្តែង​ការគាំទ្រ រាជរដ្ឋាភិបាល​ចំពោះ​ការ ដកហូត​សិទ្ធិ​ក្រុមហ៊ុន​វិនិយោគ​លើ​ដី​សប្បទាន​របស់​រដ្ឋ​ដែល​មិន​ការអភិវឌ្ឍន៍​

​ខេត្ត​ព្រះសីហនុ​៖​ការសម្រេច​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការលុបចោល​អ​ជ្ញាប​ណ្ណ័​ក្រុមហ៊ុន​ចំនូន​៥​ដែល​ទ​ទូល​បាន​សិទ្ធិ​វិយោគ​លើ​ដី​សប្បទាន​តំបន់​ឧឡា​ជាតិ​រាម​ថ្មី​កន្លងទៅ​នេះ​ដោយសារ​តែ​ក្រុមហ៊ុន​ទាំងនោះ​មិនបាន​ធ្វើ​សកម្មភាព​អភិវឌ្ឍន៍​អ្វី​ទល់​តែ​សោះ​លើ​ទីតាំង​ដី​ដែល​ខ្លូន​ទ​ទូល​បាន​សិទ្ធិ​ពីរ​រាជ​រដ្ឋា​បាល​។​ការសម្រេច​របស់​រាជ​រដ្ឋាភិបាល​បែបនេះ​បាន​ធ្វើឲ្យ​ប្រជាពលរដ្ឋ​.​មន្ត្រីរាជការ​.​ក៍​ដូចជា​អង្គកា​សង្គម​ស៊ីវិល​សម្តែង​នូវ​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ដោយ​យល់ថា​ទាំងនេះ​ជា​ភាពត្រឹមត្រូវ​បំផុត​ហើយ​ក៍​ជា​ការព្រមាន​ដ៍​យុត្តិធម៌​ចំពោះ​បណ្តាល​ក្រុម​ផ្សេងៗ​ទៀត​ផង​ដែរ​។​ ​លោក អ៊ុំ សាត​រស្មី អាយុ​៦៥​ឆ្នាំ​រស់នៅ​ស្រុក​ព្រែ​ន​ប់ក៍​ជា​ប្រជាពលរដ្ឋ​ជាច្រើន​ទៀត​ជុំវិញ​ការដក​អ​ជ្ញាប​ណ្ណ័​លុបចោល​សិទ្ធវិ​យោគ​ក្រុមហ៊ុន​ចំនូ​ន​ប្រាំ​ខាងលើ​នេះ​វា​ជា​ភាពយុត្តិធម៌​បំផុត​ពីព្រោះថា​ការ​ដែល​រាជរដ្ឋាភិបាល​សម្រេច​ផ្តល់​សិទ្ធិ​វិនិយោគ​ទៅឲ្យ​ក្រុមហ៊ុន​ណា​មួយសង្ឃឹម​ថា​ក្រុមហ៊ុ​ន​នោះ​ធ្វើ​ការវិនិយោគ​លើ​តំបន់​ដែល​ខ្លូន​ទ​ទូល​បាន​សិទ្ធិ​ដើម្បី​រូ​ម​ចំណែក​ធ្វើការ​អភិវឌ្ឍន៍​សង្គម​ជាតិ​ឲ្យ​រីកចំរើនក៍​ដូច​ជា​ជូយ​ដល់​ប្រជាពលរដ្ឋ​ទូទៅ​រស់នៅ​តំបន់​នោះ​មាន​ការងារ​ធ្វើការ​បន្ត​យក​ភាពក្រីក្រ​។​ប៉ុន្តែរ​គូរឲ្យ​សោកស្តាយ​ក្រុមហ៊ុន​ទាំង​នោះ​ក្រោយពីរ​ទទូលបាន​សិទ្ធិ​ស្រប​ច្បាប់​ពី​រាជរដ្ឋាភិបាល​រូ​ច​បែរជា​មិន​មាន​ការអភិវឌ្ឍន៍​អ្វី​ទាល់តែសោះ​ដូចនេះ​ការសម្រេចចិត្ត​របស់​រា​ជ​រដ្ឋាភិបាល​ក្នុង​ដកសិទ្ធិ​ក្រុមហ៊ុន​ទាំងអស់​ខាងលើ​នេះ​ប្រជាពលរដ្ឋ​សូម​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​ព្រោះថា​ដី​ទំ​បន់​ឧឡា​ជាតិ​រាម​នេះ​ក្រុមហ៊ុន​ដែល​មាន​បំណង​ចង់​មក​ធ្វើ​អភិវឌ្ឍន៍​ពិតប្រាកដ​នៅ​មាន​ច្រើន​ណាស់​។​ ​...

សិប្បកម្ម​ផលិត​ទឹកកក​នៅលើ​ទឹក​គ្មាន​ច្បាប់​អនុញ្ញាតិ ប៉ះពាល់​ដល់​ផ្ទៃ​ទន្លេ បែរ​ជា​មន្ទីរជំនាញ​ឆ្លើយ​ថា​អត់​ដែរ​ដឹង​ទៅវិញ​

​កំពង់ឆ្នាំង​៖​សិប្បកម្ម​ផលិត​ទឹកកក​បណ្តែត​លើ​ទឹកទន្លេ​មួយកន្លែង បាន​ដំណើរការ​ផលិត​ទឹកកក​ជិត​១​ខែ​មក​ហើយ​ដែល​គេ​ដឹងថា​គ្មាន​ច្បាប់​អនុញ្ញាតិ បាន​ចោល​កាកសំណល់​ក្នុង​ទឹកទន្លេ​ធ្វើអោយប៉ះពាល់​ដល់​បរិស្ថាន​ទឹក​នៅ​ក្នុង​ភូមិ​ឆ្នុកទ្រូ ឃុំ​ឆ្នុកទ្រូ...

អាហារ​ដែល​ល្អ​បំផុត​ដែល​ស្ត្រី​ទើប​សម្រាលកូន​រួច​គួរ​ទទួល​ទាន​

​មិន​ត្រឹមតែ​ក្នុងពេល​ដែល​មាន​ផ្ទៃពោះ​ប៉ុណ្ណោះ​ទេ ការថែរក្សា​សុខភាព​មាន​សារៈសំខាន់​សម្រាប់​ស្ត្រី​។ តែ​ក្រោយ​ពេល​សម្រាល​រួច រាងកាយ​របស់​អ្នក​ក៏​ត្រូវការ​ពេលវេលា​ដើម្បី​ព្យាបាល​ផងដែរ​។...