អស់ទាស់ស្ថាប័ន២ បានចាប់ដៃគ្នា ផលិតរឿង «បំភ្លេចមិនបាន»

ភ្នំពេញៈ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦នេះ ស្ថាប័ន២ចាប់ដៃគ្នា បំលែងប្រលោមលោករឿង «បំភ្លេចមិនបាន» មានការភ្ញាក់ផ្អើល បន្ទាប់ពីបានប្រកាសថា ស្ថាប័ន២គឺ ទូរទស្សន៍PNN និងផលិតកម្មមហាហង្ស បានចាប់ដៃគ្នា ផលិតរឿង«បំភ្លេចមិនបាន» ដែលជាប្រលោមលោកល្បាញ នៅក្នុងពិភពប្រលោមលោក ខ្មែររបស់អ្នកស្រីប៉ាល់ វណ្ណារីរក្ស។ ខ្សែរឿងនេះត្រូវបានប្រកាសថា គ្រោងចំណាយដើមទុន…

Trailer «៣០ថ្ងៃ» ចេញភ្លាមលោតភ្លែត

ភ្នំពេញៈ គេមិនដឹងថាខ្សែរឿង«៣០ថ្ងៃ»ដែលបានផលិតឡើងដោយផលិតកម្មមហាហង្ស ដាក់បង្ហោះតាំងពីពេលណានោះទេ ប៉ុន្តែអ្វីដែលគេកត់សម្គាល់គឺឈុតខ្លីដែលបង្ហាញពីខ្លឹមសារសំខាន់ៗនៅក្នុងរឿងមួយនេះ ត្រូវគេមើលឃើញថាលោតខ្លាំងដោយសារតែមានភាពទាក់ទាញ និងកំពុងធ្វើឲ្យកំរើកនៅបណ្ដាញYouTube ដោយសារតែមានអ្នកទស្សនាច្រើនជារៀងរាល់ថ្ងៃ អមដោយការចែកចាយចេញគគ្រឹគគគ្រេងនៅហ្វេសប៊ុករបស់យុវវ័យ។ វីដេអូខ្លីដែលបង្កប់ដោយសំណើច និងភាពភ័យរន្ធត់រហូតកន្ទ្រាក់អារម្មណ៍អ្នកទស្សនាឲ្យចែកចាយបណ្ដាក់ក្នុងប៉ុន្មានថ្ងៃនេះ ត្រូវគេចាត់ទុកថាជា Trailer រឿងមួយ ដែលមានការជជែកដេញដោលគ្នាច្រើនថាមានចំណុចទាក់ទាញ និងគួរឲ្យចង់សើច។ រឿងនេះបើតាមការអះអាងថាគឺរហូតដល់ថ្ងៃទី៣០ សីហា ឯណោះទើបធ្វើការដាក់បញ្ចាំង អ៊ីចឹងហើយទើបការបង្ហោះTrailer រឿងនេះ…

ភិន សុដាលីស ទម្លាយរឿង វាំងននខ្មៅនៃការលែងលះ រសៀលនេះ

ភ្នំពេញៈ ដូចការអះអាងកន្លងមក របស់ លោក អ៉ិន ត្រូវជា ឪពុករបស់ ភិន សុដាលីស បានថ្លែងឲ្យដឹងថា នៅថ្ងៃណាមួយ ដាលីស នឹងធ្វើសន្និសីទកាសែត ស្តីពីវាំងននខ្មៅនៃការលែងលះ រវាងនាង និង ប៉ែន ចំរ៉ុង ។ ការគ្រោងទុកនោះ…

ពែក មី បើកឆាករឿង “ហេឡូ! លោកគ្រូកំលោះ” ឲ្យផលិតកម្មមហាហង្ស

ក្នុងពិធីក្រុងពាលីថតរឿង “ហេឡូ! លោកគ្រូកំលោះ” កាលពីព្រឹកថ្ងៃទី១៥ កក្កដា មុននេះ ផលិតកម្មមហាហង្សបានប្រកាស ដោយបើកចំហថា ខ្លួននឹងចាយប្រាក់យ៉ាងហោច៥ម៉ឺនដុល្លារ ផលិតរឿងនេះ ដោយសូម្បីតែកាមេរ៉ាក៏ប្រើប្រភេទ4K ជាលើកដំបូងធៀប នឹងការថតរឿងមុនៗនោះដែរ។ នៅក្នុងរឿងនេះ ក្រុមកំប្លែងជាច្រើននាក់របស់លោក ពែកមី បូករួមទាំងតារាកំប្លែងលោក ពែក មីខ្លួនឯង ក៏បានទទួលសម្ដែងផងដែរ…

រៀម ច័ន្ទបូរមី និង សូលីដូ ចូលទុនគ្នាបើករបររាត្រី

ភ្នំពេញៈ ផ្តើមចេញពីកម្លាំងញើសឈាមពីវិថីសិល្បៈ កញ្ញា រៀ​ម​ ​ច័​ន្ទ​បូ​រ​មី​ និង សូលីដូ បានសម្រេច​ចិត្តចាប់ដៃគ្នា ចូលទុន​​បើក​របរ​រាត្រីមួយ​កន្លែងនៅ​ខាងលិច​ផលិតកម្មមហាហង្ស​ ផ្លូវ​៦០៨ សង្កាត់បឹងកក​១ ខណ្ឌទួលគោក។​ ក្រោយ​ចេញពីពេទ្យកាលម៉ែត លើបញ្ហាជងឺបេះដូង​ធ្វើទុក្ខ កញ្ញា រៀ​ម​ ​ច័​ន្ទ​បូ​រ​មី​ បានសម្រេចិត្តចូលទុនជាមួយ នឹងអតីត​តារាចម្រៀង សាន់ដេ…

រឿង«អ្នកនាងម្ចាស់ឡឺកឺ» បើកក្បាលចំណេញហួសការផលិត

ភ្នំពេញៈ ប្រភពពីរោងភាពយន្តធំៗស្ទើរទាំងអស់នៅរាជធានីភ្នំពេញ បានអះអាងថាខ្សែរឿង«អ្នកនាងម្ចាស់ឡឺកឺ» ទទួលបានជោគជ័យយ៉ាងខ្លាំងចាប់តាំងពីបានដំណើរការដាក់បញ្ចាំងកាលពីថ្ងៃទី១៧ឧសភា។ នេះជារឿងដំបូងដែលត្រូវបានផលិតកម្មមហាហង្សប្រកាសថា ចំណាយតិចមិនធ្លាប់មានហើយកំពុងកើបចំណូលមិនគួរឲ្យជឿនោះផង។ លោកអ៉ិន ម្ចាស់ផលិតកម្មមហាហង្ស ដែលទើបត្រលប់ពីប្រទេសអារ៉ាប់រួមបានថ្លែងប្រាប់ថា លោកហាក់មានមោទនភាពយ៉ាងខ្លាំង បន្ទាប់ពីខ្សែរឿង«អ្នកនាងម្ចាស់ឡឺកឺ»ទើបតែបានដាក់បញ្ចាំងបាន៣ថ្ងៃសោះ ប៉ុន្តែប្រមូលបានប្រាក់ចែកគ្នាជាមួយម្ចាស់រោងចំណេញលើសពីការចំណាយលើដើមផលិតបាត់ទៅហើយ។ លោកក្នុងចំណោមខ្សែរឿងទាំងអស់ ដែលផលិតកម្មមហាហង្សផលិតឡើង នេះជារឿងទី១ដែលចំណាយអស់តែរង្វង់២ម៉ឺនដុល្លារប៉ុណ្ណោះ ប៉ុន្តែជោគជ័យ ហើយរំពឹងថានឹងអាចកើបប្រាប់បានច្រើនបន្ថែមទៀត ទម្រាំតែរឿងមួយនេះ ទម្លាក់ផ្លាកចេញពីរោង។ លោកថា…

សុខ សោម៉ាវត្តី-ជា វណ្ណរិទ្ធិ បើកឆាករឿងថ្មី

ភ្នំពេញៈ កាលពីល្ងាចថ្ងៃទី១៧ឧសភា តារាសម្ដែង និងជាដៃគូលើឆាកទូរទស្សន៍ពីរដួង គឺអ្នកនាង សុខ សោម៉ាវត្តី និងលោកជា វណ្ណរិទ្ធិ បានបង្ហាញខ្លួនក្នុងពិធីសម្ពោធភាពយន្តថ្មីក្រោមចំណងជើងថា«អ្នកនាងម្ចាស់ឡឺកឺ»នៅផ្សារទំនើបទួលគោក។ នេះគឺជារឿងទី២ដែលពួកគេសម្ដែងរួមគ្នា បន្ទាប់ពីខកខានសម្ដែងជាតួអង្គក្នុងរឿងតែម្ដង អស់រយៈពេលច្រើនឆ្នាំ។ ពិធីសម្ពោធនេះត្រូវបានបង្ហាញខ្លួនយ៉ាងច្រើនកុះករដោយតារាសិល្បៈល្បីៗ ដោយក្រោយពីចប់វេទិកាសន្និសីទកាសែតក៏មានការដាក់បញ្ចាំងរឿងឲ្យភ្ញៀវកិត្តយស ដែលបានចួលរួមទស្សនាដោយឥតគិតថ្លៃផងដែរ នៅថ្ងៃល្ងាចនោះ។ អ្នកនាង សុខ សោម៉ាវត្តី…

ពាន់ ភួងបុប្ផា ផលិតរឿងថ្មីក្រោយបិទផ្អាកផលិតកម្ម

ភ្នំពេញៈ ចាត់ទុកជារឿងភ្ញាក់ផ្អើល ដែលផលិតករល្បីឈ្មោះគឺអ្នកស្រី ពាន់ ភួងបុប្ផា បានសម្រេចវិលមកកាន់វិថីជាអ្នកផលិតភាពយន្តវិញ បន្ទាប់ពីអ្នកស្រីឈប់សម្រាកផលិតកុនតាំងពីចប់កុងត្រាជាមួយ CTN កាលពីខែសីហា ឆ្នាំ២០១៤។ យ៉ាងណាមិញ អ្នកស្រីបញ្ជាក់ថានឹងទទួលផលិតភាពយន្តត្រឹមរយៈពេល៥ឆ្នាំប៉ុណ្ណោះ បន្ទាប់ពីនោះគឺនឹងទុកពេលសម្រាកជាថ្មី។ អ្នកស្រីបានថ្លែងក្នុងពិធីក្រុងពាលីថតរឿង «បណ្ដឹងស្រីទាំង៥» កាលពីថ្ងៃទី២០ មេសា ដែលទើបបញ្ចប់អម្បាញ់មិញថា អ្នកស្រីបានសម្រេចត្រលប់មកកាន់ការងារជាអ្នកផលិតកុនគឺដោយសារតែមើលឃើញវិស័យភាពយន្តនៅក្នុងប្រទេសកម្ពុជាកាន់តែមានការរីកចំរើន និងដោយសារតែក្នុងពេលឈប់សម្រាកអ្នកស្រី…