ភិន សុដាលីស ដាក់គម្រោងចេញខែកូនស្រី ៧០-៣០

ភ្នំពេញៈ ធ្មេចបើកៗនៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ នឹងដល់គម្រប់មួយខែថ្ងៃកំណើតរបស់កូនស្រីនាងដែលជាដំណក់ឈាមរបស់លោកប៉ែន ចំរ៉ុងនោះហើយ។ យ៉ាងណាមិញ ពិធីចេញខែកូនស្រីជាលក្ខណៈធំដុំស្ថិតក្នុងស្ថានភាព៧០ភាគរយ និង៣០ភាគរយប៉ុណ្ណោះ ដែលមានន័យថាអាចធ្វើដុំ និងអាចអត់ បើទោះជាមានការរំពឹងថានាងនឹងរៀបចំធំដុំខុសពីពិធីចេញខែកូនតូចរបស់គ្រួសារមួយចំនួន។ លោកអ៉ិន អ្នកនាំពាក្យរបស់ភិន សុដាលីស បានអះអាងថានៅថ្ងៃអាទិត្យទី៦ វិច្ឆិកាខាងមុននេះ គ្រួសាររបស់លោកកំពុងគិតថានឹងធ្វើពិធីធំដុំសម្រាប់ចេញខែរបស់ចៅលោកគឺ Katherina ដែលជាកូនស្រីរបស់ភិន សុដាលីស ឬក៏អត់។…

ភិន សុដាលីស ឈឺពោះច្រើនម៉ោង ទើបសម្រាលកូនមុននេះ

ភ្នំពេញៈ ព័ត៌មានផ្លូវការពីលោកអ៉ិន ថៅកែផលិតកម្មមហាហង្សបានអះអាងថា កូនស្រីរបស់លោកទើបនឹងបានសម្រាលកូនស្រី នៅវេលាម៉ោងប្រមាណជា៤ និងជាង២០នាទី(ថ្ងៃ៦ តុលា) មុននេះប៉ុណ្ណោះ បន្ទាប់ពីនាងឈឺពោះតាំងពីល្ងាចថ្ងៃទី៥ តុលា។ នាងកំពុងត្រូវបានក្រុមគ្រូពេទ្យមើលថែ យ៉ាងយកចិត្តទុកដាក់នៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ទឹកថ្លា ដោយសុខភាពរបស់នាង និងកូនស្រីដែលជាដំណក់ឈាម របស់លោកប៉ែន ចំរ៉ុង គឺមានសភាពធម្មតានោះទេ។ លោកអ៉ិន និយាយថាកូនស្រីរបស់លោកបានឆ្លងផុតគ្រោះថ្នាក់ដោយជោគជ័យហើយ…

លី ម៉ារីណា ធ្វើខួបធំ ឲ្យកូនប្រុស

ភ្នំពេញៈ បើទោះជាអ្នកនាងលី ម៉ារីណា ត្រូវគេដឹងថាមានការងារមុខជំនួញចេញចូលក្រៅស្រុក សឹងមិនមាន ពេលនៅកម្ពុជាច្រើននាពេលចុងក្រោយយ៉ាងណាក៏ដោយ ក៏តារាស្រីរូបនេះនៅតែឆ្លៀតធ្វើខួបកំណើត ឲ្យកូនប្រុសរបស់ខ្លួនជាទ្រង់ទ្រាយធំ។ ពិធីនេះត្រូវបានធ្វើឡើងនៅភោជនីយដ្ឋានវីហ្វ្រេនបឹងត្របែក ដោយមានតារាយ៉ាងច្រើនកុះករចូលរួម។ អ្នកនាងលី ម៉ារីណា និយាយថា តាំងពីបានបាត់មុខពីសិល្បៈមកទល់ពេលនេះ អ្នកនាងស្ថិតនៅក្នុងស្រុក តិចណាស់ ដោយសារតែអ្នកនាង និងស្វាមីគឺមានភារៈឡើងទៅកុម្ម៉ង់ទំនិញដូចជាគ្រឿងរថយន្តភាគច្រើន។ ជាក់ស្ដែងមុនធ្វើពិធីខួបកំណើតឲ្យកូនប្រុសគម្រប់អាយុ២ឆ្នាំ នៅថ្ងៃទី២៤…

ប៉ែន ចំរ៉ុង ថតរឿងចុងក្រោយ ផលិតករប្រកាសមិនឲ្យបញ្ចាំង

ភ្នំពេញៈ មានការភ្ញាក់ផ្អើលគួរសម បន្ទាប់ពីរឿង «អាមោកលក់ម៉ាំ» ដែលត្រូវគេអះអាងថា បានផលិតឡើងអស់ប្រាក់ច្រើនម៉ឺនដុល្លារ ស្រាប់តែបានប្រកាសថា មិនដាក់បញ្ចាំង ឬទុកចោល ដោយសារតែហេតុផលលោកប៉ែន ចំរ៉ុង គឺជាតួសម្ដែង។ ការសម្រេចនេះ គឺដោយសារខាងផលិតករបញ្ជាក់ថា ប៉ែន ចំរ៉ុង បានក្លាយជាតារារងការរិះគន់ដោយសារព័ត៌មានបែកបាក់ជាមួយ ភិន សុដាលីស ជាភរិយាមានអេតាស៊ីវិលនោះ។…

រឿង«៣០ថ្ងៃ»សម្ពោធចំថ្ងៃ៣០ សីហា

ភ្នំពេញៈ កាលពីយប់ថ្ងៃទី៣០ សីហា មុននេះ ផលិតកម្មមហាហង្សបានប្រារព្ធពិធីសម្ពោធដាក់បញ្ចាំងរឿង«៣០ថ្ងៃ»ដែលជាប្រភេទរឿងខ្មោច និងជារឿងកំប្លែងរបស់ខ្លួនយ៉ាងអធឹកអធមនៅរោងភាពយន្តទំនើបនៅផ្សារទំនើបទួលគោក។ ការដាក់បញ្ចាំងរឿងនេះត្រូវបានមហាជន និងតួសម្ដែងមានការលើកឡើងជាច្រើនដោយសារតែចំណងជើងរឿង និងថ្ងៃបើកសម្ពោធគឺត្រូវថ្ងៃគ្នា។ លោកអ៉ិន ចាងហ្វាងផលិតកម្មមហាហង្សបានអះអាងថា លោកបានសម្រេចចិត្តជ្រើសយកថ្ងៃទី៣០ សីហា ធ្វើជាកាលបរិច្ឆេទក្នុងការកាត់ខ្សែបូដាក់បញ្ចាំងរឿង«៣០ថ្ងៃ» គឺដោយសារតែចង់ឲ្យថ្ងៃធ្វើពិធី និងចំណងជើងមានភាពស៊ីសង្វាក់គ្នា។ លោកថាមិនមែនជារឿងងាយទេដែលក្រុមការងារ និងតួសម្ដែងអាចទំនេរត្រូវគ្នាឲ្យត្រូវនឹងថ្ងៃទី៣០ សីហា ដោយសារតែផលិតកម្មមហាហង្ស…

សុខ សោម៉ាវត្តី និងតារាល្បីៗ លេចមុខក្នុងរឿង «Super Mom»

ភ្នំពេញៈ នៅព្រឹកថ្ងៃទី២៨ ខែសីហានេះ តារាសម្ដែងល្បីឈ្មោះអ្នកនាង សុខ សោម៉ាវត្តី និងតារាសម្ដែងល្បីៗជាច្រើន ត្រូវគេឃើញលេខមុខក្នុងរឿង «Super Mom» ដែលជារឿងកំប្លែងថ្មីមួយ គ្រោងនឹងចេញថតចាប់ពីថ្ងៃទី២៨ ខែសីហាតទៅ។ ខ្សែរឿងនេះ ត្រូវគេមើលឃើញថា នឹងក្លាយជារឿងបែបកំប្លែង ដែលមានកម្រិតប្រកួតប្រជែងធំមួយ ក្រោយពេលផលិតចប់។ កញ្ញា ភិន…

រថយន្តតារាសម្តែងម្នាក់ ក្រឡាប់ជាច្រើនត្រឡប់

ស្ទឹងត្រែងៈ រថយន្តតារាសម្តែងម្នាក់ បានក្រឡាប់ជាច្រើនត្រឡប់ ប៉ុន្តែសំណាងល្អមិនគ្រោះថ្នាក់ដល់ជីវិតអាយុឡើយ។ ហេតុការណ៍នេះបានកើតឡើងកាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចព្រំប្រទល់ខេត្តក្រចេះ និងស្ទឹងត្រែង។ សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា រថយន្តដែលក្រឡាប់ខាងលើនេះជា រថយន្តរបស់តារាសម្តែងម្នាក់ ឈ្មោះ សឿន វីតា ជាអត្តីតតារាសម្តែងក្នុងផលិតកម្មមហាហង្ស និងផលិតកម្មអិលឌី។ សមត្ថកិច្ចបន្តថា រថយន្តកំពុងធ្វើដំណើរ ហើយដឹកភ្ញៀវ…

ញឹម ចាន់ថន បំភ្លឺព័ត៌មានស្រឡាញ់ស្រីដូចគ្នា

ភ្នំពេញៈ បើទោះជាតារាចម្រៀង និងជាតារាសម្ដែងនាងកញ្ញា ញឹម ចាន់ថន ត្រូវគេអះអាងថាមានទំនាក់ទំនងច្រើនជាងជាមួយស្រីៗ និងមានចំណូលចិត្តតុបតែងកាយជានារីចរឹកប្រុសនៅខាងក្រៅឆាក ក៏នាងបញ្ជាក់ថាផ្លូវចិត្តរបស់នាងគឺមិនដូច្នោះឡើយ។ នាងបានលើកឡើងបែបនេះ ក្នុងពេលដែលមានពាក្យខ្សឹបខ្សៀវកាន់តែច្រើនថាជានារីស្រឡាញ់ភេទដូចគ្នា ក្នុងពេលដែលនាងក៏ទើបនឹងទទួលសម្ដែងរឿងរបស់ផលិតកម្មមហាហង្សជាតួអង្គស្រីស្រឡាញ់ស្រីផង។ ញឹម ចាន់ថន បានសារភាពថាអារម្មណ៍ផ្លូវចិត្តរបស់នាងពិតជាបាននឿយណាយនឹងរឿងស្នេហាស្រីប្រុស ក្រោយពីបរាជ័យស្នេហាជាមួយបុរសមួយលើកជាពីរលើកប្រាកដមែន ប៉ុន្តែមិនមានន័យថានាងធ្លាក់ក្នុងរណ្ដៅជាស្រីស្រឡាញ់ស្រី ដូចអ្វីដែលគេប៉ាន់ស្មានសំបកខាងក្រៅរបស់នាងនោះទេ។ នាងថាហេតុផលដែលនាងចូលចិត្តតែងខ្លួនជារបៀបនារីចរឹកប្រុស គឺបណ្ដាលមកពីការតុបតែងបែបនោះងាយស្រួលធ្វើដំណើរទៅណាមកណា និងមកពីនាងជាប់ទម្លាប់ក្រោយពីបានសម្ដែងរឿងជានារីចរឹកប្រុសឲ្យផលិតកម្មខ្លះប៉ុណ្ណោះ។…

តារាកុះករបង្ហាញខ្លួនក្នុងរឿង «ព្យុះជីវិតចិត្តអ្នកលេង»

ភ្នំពេញៈ នៅថ្ងៃទី១៩ សីហា មុននេះបន្តិច គេឃើញតារាយ៉ាងច្រើនកុះករបង្ហាញខ្លួននៅផ្ទះរបស់លោក អ៉ិន ថៅកែផលិតកម្មមហាហង្ស ដែលស្ថិតនៅម្ដុំភ្នំពេញថ្មី។ នេះជាជំនួបតារាធំមួយ ដែលមានទាំងតារាជំនាន់ចាស់ និងជំនាន់ថ្មី ដើម្បីក្រុងពាលីផ្លូវការថតរឿង«ព្យុះជីវិតចិត្តអ្នកលេង» ដែលផលិតកម្មមហាហង្ស ទើបទទួលបានសិទ្ធិផលិតរឿងឲ្យទូរទស្សន៍បាយ័ន។ កញ្ញា ភិន សុដាលីស បានអះអាងថា នេះជារឿងភាគទី១ ដែលមហាហង្សសម្រេចថតឲ្យទូរទស្សន៍បាយ័ន…

តារាល្បីៗ បង្ហាញខ្លួនក្នុងវេទិកាប្រូម៉ូតរឿងភាគថ្មី

ភ្នំពេញៈ កម្មវិធីនេះបានធ្វើឡើងនៅក្នុងសណ្ណាគារភ្នំពេញ កាលពីថ្ងៃទី១០ ខែសីហានេះ មាន តារាសិល្បៈនិងផលិតករ យ៉ាងច្រើនកុះករ ត្រូវគេឃើញ បង្ហាញខ្លួន នៅក្នុងវេទិកា សន្និសីទកាសែត របស់ទូរទស្សន៍ PNN ដើម្បីធ្វើការផ្សព្វផ្សាយ ភាពយន្តភាគថ្មី របស់ខ្លួន ដែលនឹងចាក់ផ្សាយ។ តារាទាំងនោះបានទាំង បង្ហាញជំនឿចិត្តខ្ពស់ ចំពោះស្នាដៃដែលខ្លួន…