រឿង«អាមោកលក់ម៉ាំ»តួដោយប៉ែន ចំរ៉ុង ធ្លាក់ទឹក
យោងតាមការបង្ហើបអោយដឹងបានអះអាងថាភាពយន្តរឿង«អាមោកលក់ម៉ាំ!»ដែលសម្ដែងតួឯកដោយលោកប៉ែន ចំរ៉ុង មិនសូវមានការគាំទ្រពីអ្នកទស្សនានោះទេ ចាប់តាំងពីបានដាក់បញ្ចាំងកាលពីថ្ងៃទី១៨ ឧសភា។ នេះជារឿងទី១របស់ផលិតកម្មមហាហង្ស ដែលម្ចាស់ផលិតកម្មទទួលស្គាល់ដូចគ្នាថានឹងមិនមានរំពឹងថាអាចស្រង់ដើមមកវិញ បើទោះជាអះអាងថានេះជារឿងមានគុណភាព និងល្អមើលជាងរឿង«ស៊ុបពើម៉ាំ»ដែលទទួលបានការកោតសរសើរខ្ពស់។ ប្រភពពីអ្នកគ្រប់គ្រងការលក់សំបុត្រនៅតាមរោងកុន បានអះអាងថារឿង«អាមោកលក់ម៉ាំ»ទទួលបានការគាំទ្រតិចតួចហួសពីការស្មាន ដោយក្នុងថ្ងៃមួយទទួលបានអ្នកទស្សនាត្រឹមតែរង្វង់១ពាន់នាក់ប៉ុណ្ណោះនៅគ្រប់បណ្ដាគ្រប់រោងទាំងភ្នំពេញ និងខេត្តសៀមរាប ខណៈដែលតួលេខអ្នកទស្សនាក៏បន្តធ្លាក់ចុះគួរអោយកត់សម្គាល់ទៅទៀត។ មន្ត្រីដែលពាក់ព័ន្ធនឹងការចែកចាយរឿងនេះ បង្ហាញពីការខកចិត្តដោយសារតែរឿងទាំងមូលសុទ្ធតែមានការសរសើរថាមានគុណភាព និងល្អមើល តែមិនដឹងយ៉ាងមិចបែរជាមានសញ្ញាណធ្លាក់ទឹកដល់ម្លឹង។ មានការបន្ទោសថាហេតុផលដែលរឿងនេះមិនសូវមានអ្នកទស្សនាច្រើន គឺអាចដោយសារតែតួសម្ដែងក្នុងរឿងគឺលោកប៉ែន…