តួឯកប្រុស៦ដួង កាន់តែលេចធ្លោក្នុងវិស័យបាល់ទាត់
ប្រមាណជា៣ខែចុងក្រោយ គេកត់សម្គាល់ថាតារាសម្ដែងដែលសុទ្ធតែគ្រងតំណែងតួឯកល្បីឈ្មោះ និងជាប្រុសសង្ហារក្នុងវិស័យភាពយន្តផងចំនួន៦ដួង បានប្រឡូកយ៉ាងខ្លាំងក្នុងវិស័យបាល់ទាត់។ តារាទាំងនោះ បានប្រកាសជំហរប្រឹងប្រែងក្នុងការបង្ហាញមុខប្រកួតប្រជែងក្នុងរយៈពេលយូរមិនកំណត់ បើទោះមិនមានបំណងចង់ក្លាយជាតារាបាល់ទាត់អាជីព។ ១. លោក ហេង នរៈកក្កដា ៖ ខុសពីរយៈពេលមុន ដែលលោកប្រឹងប្រែងហាត់ប្រាណក្នុងក្លឹបដើម្បីបង្កើនយករាង លោកបែរជាប្ដូរទម្រង់ទៅលេងបាល់ទាត់ច្រើនជាង ដោយលោកកំពុងលេងឲ្យក្រុមមហាហង្ស ដែលចម្រុះដោយតារាសម្តែងប្រុសៗជាច្រើនរូបទៀត។ លោកត្រូវបានគេចាត់ទុកជាជើងខ្លាំងក្នុងក្រុមនោះផង ដោយសារតែលោករមែងរកបានគ្រាប់បាល់ជួយឲ្យក្រុមមហាហង្សឈ្នះគ្រាប់បាល់លើគូប្រកួតគួរឲ្យសរសើរ។ លោកបានប្រកាសថា…