រឿង«ក្រមុំចាស់ប៉ះក្មេងស្ទាវ» យកសុខ សុម៉ាវត្តី ក្នុងពេលប្រកាសផ្អាក
នៅព្រឹកថ្ងៃទី៩ កុម្ភៈ នេះ ផលិតកម្មមហាហង្សបានក្រុងពាលីថតរឿង «ក្រមុំចាស់ប៉ះក្មេងស្ទាវ» ដោយតារាសម្ដែងនាងសុខ សោម៉ាវត្តី គឺជាតួឯកស្រី បើទោះជានាងប្រកាសថាឈប់ទទួលថតភាពយន្តសម្រាប់ឆ្នាំ២០១៧នេះ។ ខ្សែរឿងនេះត្រូវបានផលិតករ ប្រកាសចំណាយមិនអោយលើសពី៥ម៉ឺនដុល្លារនោះទេ តែនឹងធ្វើអោយខ្លាំងមិនចាញ់ភាពយន្តរឿង «អ្នកនាងម្ចាស់ឡឺកឺ» ដែលរកចំណូលបានខ្ពស់ជាងគេកាលពីឆ្នាំ២០១៦ នៅរោងភាពយន្តលីជេននោះឡើយ។ លោកអ៉ិន ចាងហ្វាងផលិតកម្មមហាហង្សបានអះអាងថា នេះជារឿងទី៤ដែលសុខ សោម៉ាវត្តី បានសម្ដែងជាតួឯកអោយខ្លួន…