ជនសង្ស័យ​៧​នាក់ ត្រូវនគរបាល​ស្រុក​កណ្តាលស្ទឹងឃាត់ខ្លួន ករណីប្រើអំពើហិង្សាដោយចេតនា ​

​កណ្តាលៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ជនសង្ស័យ​ចំនួន​៧​នាក់​(​ស្រី​ម្នាក់​) ក្នុងចំណោម​បក្ខពួក​៨​នាក់ ត្រូវបាន​កម្លាំង​នគរបាល​អធិការដ្ឋាន​នគរបាល​ស្រុក​កណ្តាលស្ទឹង​បង្ក្រាប​ឃាត់ខ្លួន ពាក់ព័ន្ធ​ករណី​បង្ក​អំពើហិង្សា​ដោយ​ចេតនា​ទៅលើ​ជនរងគ្រោះ​ចំនួន​៣​នាក់​របួសធ្ងន់​ត្រូវ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ បន្ទាប់ពី​មាន​ជម្លោះ​ក្នុង​ហាង​ផឹកស៊ី ។​​ហេតុការណ៍​នេះ​កើតឡើង​នៅ​ចំណុច​មុខ​ហាង​ខារ៉ាអូខេ KVT 4444 ភូមិ​ត្បូង​ក្តី ឃុំ​បារគូ ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្តាល វេលា​ម៉ោង០១​និង​១០​នាទី ​ព្រឹក​ថ្ងៃទី​០២ ខែសីហា ឆ្នាំ​២០២០…

Update៖ បុរសជាកម្មករសំណង់ម្នាក់ដេកស្លាប់ ក្រោយពីជួបជុំបងប្អូន និងមិត្តរួមការងារផឹកស៊ីរួច ហូបបាយអស់ ២ចាន

ភ្នំពេញៈ បុរសជាកម្មករសំណង់ម្នាក់បានដេកស្លាប់សង្ស័យបណ្ដាលមកពីខ្យល់គ និងត្រូវបានស្រ្តីជាប្រពន្ធប្រទះឃើញស្រែកឆោរឡោ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៥និង៣០នាទីព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចផ្ទះជួលស្ថិតនៅក្នុងភូមិស្រែអំពិល សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ។ បុរសនោះឈ្មោះ អ៊ាន ភាក់ អាយុ ៣៩ឆ្នាំ មុខរបរកម្មករសំណង់ មានប្រពន្ធឈ្មោះ យាន ឃន់…

កុំចេះតែហ៊ាន ប្រយ័ត្ន​អញ​វ៉ៃ​ងាប់​ដូច​ឆ្មា! យុវជន​ម្នាក់​ផឹកស៊ី​ស្រវឹង​វ៉ៃ​បំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ ​និង​ជេរ​ប្រមាថ​ឪពុក​ ត្រូវ​បាន​សមត្ថកិច្ចឃាត់ខ្លួន​

​ពោធិ៍សាត់ៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កាលពី​យប់​ថ្ងៃ​ទី​២៨​ ខែកក្កដា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​២៣​នឹង​១៥​នាទី​ មាន​យុវជន​ម្នាក់​ផឹកស៊ី​ស្រវឹង​វ៉ៃ​បំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​ ជេរ​ប្រមាថ​ឪពុក​ និង​បងប្អូន​បង្កើត​របស់​ខ្លួន​ នៅ​ចំណុច​ផ្ទះ​របស់​ឈ្មោះ​ អៀន​ អ៊ី​ន​ ត្រូវជា​ឪពុក​បង្កើត​ជន​មុខសញ្ញា​ អាយុ​៥៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ រស់នៅ​ភូមិ​ចំបក់​ធំ​ ឃុំ​ត្នោត​ជុំ​ ស្រុក​ក្រគរ​ ខេត្តពោធិ៍សាត់​ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ស្រុក​ក្រគរ​ឃាត់ខ្លួន​ពី​បទ​ប្រើ​អំពើ​ហឹ​ង្សា​ក្នុង​គ្រួសារ​…

កម្លាំងនគរបាលឃាត់ខ្លួនបុរសម្នាក់ ករណីហិង្សាដោយចេតនា វ៉ៃជនរងគ្រោះបែកក្បាលចេញឈាម

យោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ម៉ោង១៦:០០នាទី កម្លាំងផ្នែកជំនាញ នឹងប៉ុស្ដិ៍នគរបាលរដ្ឋបាលទំនប់ទឹក បានឃាត់ជនសង្ស័យចំនួន០១នាក់ ដែលបានប្រព្រឹត្ដហឹង្សាដោយចេតនា មានស្ថានទម្ងន់ទោស ដោយយកដំបងឈើជ្រុងវាយបណ្ដាលឲ្យបែកក្បាលចេញឈាម កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង២៣:០០ នាទី នៅចំណុចមុខឃ្លាំងហ៊ុងស៊ីង គ្មានលេខ ផ្លូវ៤៧៥ ក្រុម៥…

ប្រុសស្រី ៣នាក់ បើករថយន្តចេញពីកន្លែងផឹកស៊ី រេចង្កូតធ្លាក់ប្រឡាយផ្ងារជើង នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញៈ កាលពីវេលាម៉ោង ១០និង១០នាទីយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ស្ថិតត្រង់ចំណុចមុខភោជនីយដ្ឋានចំរើន តាមបណ្ដោយផ្លូវបេតុងជាប់ផ្លូវរថភ្លើង សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯង ចេញពីកន្លែងផឹកស៊ីត្រឡប់ទៅផ្ទះ បើកឡានធ្លាក់ចូលប្រឡាយរបួស ៣នាក់។ រថយន្តម៉ាក វីស្តូ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BJ-1236…

ភ្ញាក់ផ្អើល! ប្តីស្រវឹងស្រា ប្រើប្រពន្ធដងទឹកឲ្យផឹកមិនទាន់ចិត្ត ធាក់ប្រពន្ធមួយជើង បណ្តាលឲ្យប្រកាច់ស្លាប់ ពេលបញ្ជូនទៅសង្គ្រោះ

ភ្នំពេញៈ កាលពីវេលាម៉ោង២និង៣០នាទី រសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅត្រង់ចំណុចភូមិក្រាំងដូនទៃ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ មានករណីបុរសម្នាក់មកពីផឹកស៊ីជាមួយមិត្តភក្តិស្រវឹងជោកបានចូលដេករោងក្នុងការដ្ឋានសំណង់លុះភ្ញាក់ឡើងប្រើប្រពន្ធឲ្យដងទឹកឲ្យផឹក តែប្រពន្ធមិនទៅក៏កើតចិត្តខឹងធាក់មួយជើង បណ្តាលឲ្យប្រពន្ធដួលប្រកាច់ភ្លាមនោះ ក៏នាំយកទៅមន្ទីរពេទ្យ តែដោយអកុសលក៏បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ ជនរងគ្រោះឈ្មោះ សុខ ឃុន ភេទស្រី អាយុ៣៩ឆ្នាំ…

សាហាវមែន! កម្មករសំណង់ ផឹកស៊ីឈ្លោះគ្នា ទាញឈើជ្រុងវាយក្បាល បណ្តាលឲ្យបុរសម្នាក់ស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យ

ភ្នំពេញៈ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង២០និង៣០នាទី នៅចំណុចក្រោមផ្ទះឈើ លេខផ្លូវបេតុង ស្ថិតនៅក្នុងភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ មានករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ជនសង្ស័យបានប្រើដំបងឈើជ្រុង វាយក្បាលជនរងគ្រោះ បណ្ដាលឲ្យស្លាប់ម្នាក់ ។ ជនរងគ្រោះឈ្មោះ សោម ចិន្ដា…

បុរសម្នាក់ មានវិបត្តិផ្លូវចិត្ត បានឡើងស្ពានលោតទឹកសម្លាប់ខ្លួន តែមិនបានសម្រេច

ភ្នំពេញៈ នៅវេលាម៉ោង១០និង០០នាទី ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ មានករណីបុរសម្នាក់ មានវិបត្តិផ្លូវចិត្តរឿងសង្សារ មកឡើងស្ពានលោតទឹកសម្លាប់ខ្លួន បានកល់គុម្ភស្មៅ មិនបណ្តាលឲ្យលិចចូលក្នុងទឹកនោះទេ ត្រូវប្រជាពលរដ្ឋស្រង់មកលើគោកវិញ នៅសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។ នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះអង្គុយផឹកស៊ីនៅសួនត្រើយម្ខាង នៃស្ពានជ្រោយចង្វា ពេលផឹកស៊ីរួច បានមួយសន្ទុះជនរងគ្រោះដើរតម្រង់ទៅបង្កាន់ដៃស្ពាន…

ស្ត្រីរកស៊ីផ្លូវភេទម្នាក់ ត្រូវបានជនជាតិវៀតណាម ធ្វើការឃាត់ខ្លួន ប្រគល់ឲ្យសមត្ថកិច្ច រឿង លួចលុយចំនួន ២ពាន់ដុល្លារ

ភ្នំពេញៈ បុរសជាជនជាតិវៀតណាមម្នាក់ បានយកស្ត្រីរកស៊ីផ្លូវភេទ ២នាក់ ទៅដេកនៅផ្ទះសំណាក់មហាសម្បត្តិ ក្នុងតម្លៃ ៥០$ ប៉ុន្តែពេលចេញមកវិញ បានបាត់លុយអស់ ២,០០០ ដុល្លារ ទើបរយៈពេល ២០ថ្ងៃ បុរសជនជាតិវៀតណាម បានឃើញស្ត្រីខាងលើ ក៏ចាប់ប្រគល់ ឲ្យសមត្ថកិច្ចម្នាក់ ខណៈម្នាក់ទៀតរត់គេចខ្លួនបាត់។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង…

ផឹកស៊ីស្រវឹង កើតជាទំនាស់វាយតបគ្នា ម្នាក់ដេកចូលពេទ្យ ឯងម្នាក់ទៀតចូលប៉ុស្តិ៍

កណ្ដាលៈ កាលពីវេលាម៉ោង ១៩.១៥នាទីថ្ងៃទី១១ ខែកក្កដា ឆ្នាំ ២០២០ ត្រង់ចំណុចកើតហេតុ ភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល មានករណីហិង្សាដោយចេតនា។ ជនរងគ្រោះឈ្មោះ សុត មករា(ប៊ូស) ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិអង្គរជ័យ…