គំនុំពេលផឹកស៊ី បង្កជាឃាតកម្មប្អូនថ្លៃ សម្លាប់បងថ្លៃ រួចអូសសពទៅកប់ក្នុងរោងផ្ទះបាយ រហូតសាយភាយក្លិនស្អុយទើបដឹង
ពោធិ៍សាត់ៈ លោកវរសេនីយ៍ទោ នួន សក្ដិចំរើន បានដឹកនាំកម្លាំងផ្នែកព្រហ្មទណ្ឌ ទៅសហការជាមួយផែននគរព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ចាប់ជនសស្ស័យវាយសម្លាប់បងថ្លៃរបស់ខ្លួន នៅក្នុងក្រុងសៀមរាប កាលពីឆ្នាំ២០១៩ កន្លងទៅ ហើយបានគេចទៅលាក់ខ្លួនសម្ងំ នៅឯខេត្តពោធិ៍សាត់ តែចាប់ខ្លួនបានហើយ។ ដំណើររឿង៖ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ មានប្រជាពលរដ្ឋឈ្មោះ សុគុណ…