មនុស្សមួយក្រុម បានអះអាងថា ជាប៉ូលីសបង្ក្រាបករណីគ្រឿងញៀន ត្រូវបានប្រជាពលរដ្ឋធ្វើការឡោមព័ទ្ធ បន្ទាប់ពីវាយទៅលើប្រជាពលរដ្ឋម្នាក់
កំពង់ស្ពឺ៖ មានមនុស្សមួយក្រុម ដែលគ្មានឯកសណ្ឋាន បានទៅអះអាងថា ជាមន្ត្រីនគរបាលក្រសួងចុះបង្ក្រាបករណីគ្រឿងញៀន តែត្រូវបានប្រជាពលរដ្ឋធ្វើការឡោមព័ទ្ធ បន្ទាប់ពីវាយទៅលើប្រជាពលរដ្ឋម្នាក់ដែលពួកគេសង្ស័យថា មានជាប់ពាក់ពន្ធ័នឹងគ្រឿងញៀន។ ករណីនេះ បានកើតឡើងនៅកណ្តាលយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅមុខវត្តអង្គតាឡឹក ក្នុងឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ពលរដ្ឋដែលស្ថិតក្នុងហេតុការណ៍នោះ បាននិយាយថា មានមនុស្សមួយក្រុម បានអះអាងថា…