ជនមួយក្រុមបង្កហិង្សា ផ្ទុះអាវុធ១គ្រាប់ក្នុងហាង (ម្លប់ស្បូវមាត់ព្រែក៩៩៩) និងវាយបុរសម្នាក់របួសធ្ងន់

ភ្នំពេញៈ នៅវេលាម៉ោង០៧ និង២១ នាទីយប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ មានករណីជនសង្ស័យមួយក្រុម មិនស្គាល់អត្តសញ្ញាណ បានចូលទៅអុកឡុកក្នុងហាងផឹកស៊ីមួយកន្លែងមានយីហោ (ម្លប់ស្បូវមាត់ព្រែក៩៩៩) បានធ្វើសកម្មភាព បង្កជម្លោះទាស់ពាក្យសម្តីគ្នា ផ្ទុះអាវុធ១គ្រាប់ គំរាមបាញ់សម្លាប់ និងវាយបុរសម្នាក់ បណ្តាលឲ្យត្រូវចំចិញ្ចើមបែកហូរឈាមស្រោចលើខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើល កើតឡើង​ ទីតាំងស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៦អា ក្នុងសង្កាត់ព្រែកតាសេក…

សមត្ថកិច្ចចុះបង្រាបទីតាំងភោជនីយដ្ឋានយីហោ «DM» ឃាត់ខ្លួនមនុស្សជាច្រើននាក់

ភ្នំពេញៈ កាលពីវេលាម៉ោង ៩និង១០នាទីយប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ គណៈបញ្ជាការឯកភាពខណ្ឌទួលគោក បានសហការជាមួយអាជ្ញាធររាជធានីភ្នំពេញ ចុះបង្រាបទីតាំងភោជនីយដ្ឋានយីហោ «DM» ដែលលួចបើក ការ៉ាអូខេច្រៀងរាំកម្សាន្ត ល្មើសវិធានការរដ្ឋបាលរាជធានីភ្នំពេញ ឃាត់ខ្លួនប្រុសស្រី ៦៧នាក់ ហេតុការណ៍នេះ ស្ថិតតាមបណ្តោយផ្លូវលេខ២១៥ កែងផ្លូវលេខ១១៨ សង្កាត់ផ្សាដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។…

នៅតែក្នុងផ្ទះសោះ! កាកាអូស្ត្រាលី ប្រកាសថា ខ្លួនមាន «វិជ្ជមានកូវីដ-១៩»

(ភ្នំពេញ)៖ តារាហ្វេសប៊ុកល្បីឈ្មោះ ដែលមហាជនស្គាល់តែងតែហៅថា កាកាអូស្ត្រាលី និងមានឈ្មោះពិតថា កេត ម៉ូនីដូលីកា នៅមុននេះបន្តិច ស្រាប់តែប្រកាសថា ខ្លួនមានវិជ្ជមានកូវីដ-១៩ ខណៈមិនដែលចេញទៅណាក្រៅផ្ទះឡើយ។ បើតាមបណ្តាញសង្គមផ្លូវការរបស់ កាកា អូស្ត្រាលី បានសរសេរសារយ៉ាងដូច្នេះថា «ខ្ញុំសូមប្រកាសជាផ្លូវការថា នាងខ្ញុំ កាកាអូស្ត្រាលី មានឈ្មោះ កេត…

ទទួលព័ត៌មានបានភ្លាម កម្លាំងនគរបាលចុះដល់ទីតាំង ពលរដ្ឋផឹកស៊ី ឡូឡា ធ្វើការអប់រំណែនាំ

ភ្នំពេញៈ យោងតាមផេកអធិការដ្ឋាននគរបាលខណ្ឌមានជ័យបានឲ្យដឹងថា យប់ថ្ងៃអាទិត្យ ទី១៧ ខែតុលា ឆ្នាំ២០២១ ក្រោយពីបានទទួលព័ត៌មាន ពីប្រជាពលរដ្ឋអំពីសកម្មភាពផឹកស៊ី ឡូឡា បង្កជាសំឡេងរំខានដល់អ្នកជិតខាង កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានចុះទៅដល់ទីតាំង និងធ្វើការអប់រំណែនាំឲ្យពួកគាត់បញ្ឈប់សកម្មភាពនេះ កុំឲ្យមានបន្តទៀត៕

ក្រោយអតីតស្វាមីឡាយវីដេអូទាំងទឹកភ្នែក! ពេលនេះ លោកស្រី ទ្រី ដាណា បញ្ចេញសារក្នុងចិត្តយ៉ាងវែងអន្លាយ

(ភ្នំពេញ)៖ បន្ទាប់ពីលោក ហ៊ីង សុបញ្ញារិទ្ធ( ហៅពូម៉ៅ) ដែលជាអតីតស្វាមីរបស់សេដ្ឋីនី ទ្រី ដាណា ធ្វើការឡាយវីដេអូ និយាយបណ្តើរយំបណ្តើរ ប្រកាសប្រាប់ពិភពលោកថា ចង់ជួបជុំប្រពន្ធកូនវិញនោះ ស្រាប់តែនៅព្រឹកមិញនេះ លោកស្រី ទ្រី ដាណា បញ្ចេញសារក្នុងចិត្តយ៉ាងវែងអន្លាយ មើលទៅហាក់គ្មានភ្លើងខៀវសម្រាប់ ពូម៉ៅឡើយ។ តាមរយៈផេកផ្លូវការ…

ក្មេងទំនើងពីរក្រុមផឹកស៊ីស្រវឹង បង្កហិង្សាវាយគ្នាទៅវិញទៅមក បណ្តាលឲ្យរងរបួសទាំងសងខាង

មណ្ឌលគិរីៈ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង០៦និង៣០នាទី នៅចំណុចក្បែរក្រុមហ៊ុនកៅស៊ូ ស្ថិតនៅភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី មានករណីហិង្សាបង្ករបួសស្នាម០១ករណី បង្កឡើងដោយក្រុមក្មេងទំនើង ពីរក្រុមផឹកស៊ីស្រវឹង បង្កជម្លោះវាយគ្នាទៅវិញទៅមក បណ្តាលអោយរងរបួសទាំងសងខាងក្នុងនោះរួមមាន៖ ក្រុទី១៖ ១-ឈ្មោះ ខ្វើង មីន ភេទប្រុស…

គណនីហ្វេសប៊ុកអនាមិកមួយ បានចោទប្រកាន់ និងវាយប្រហារមកលើអង្គភាពរបស់ក្រសួងមហាផ្ទៃ ដោយគ្មានមូលដ្ឋានច្បាស់លាស់

នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១នេះ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីមានគណនីហ្វេសប៊ុកអនាមិកមួយ កាលពីពេលថ្មីៗកន្លងទៅនេះ បានបង្ហោះខ្លឹមសារចោទប្រកាន់ មកលើអង្គភាពចំណុះក្រសួងមហាផ្ទៃ ថាបានប្រព្រឹត្តអំពើប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ ព្រមទាំង កិត្យានុភាពរបស់កងកម្លាំងនគរបាលជាតិ។ ផ្អែកតាមការស្រាវជ្រាវ អ្នកនាំពាក្យក្រសួងមហាផ្ទៃ សូមធ្វើការបំភ្លឺជូនសាធារណជន និងបណ្តាញសារព័ត៌មាន ឱ្យបានជ្រាបដូចតទៅ៖ ១. គណនីហ្វេសប៊ុកឈ្មោះ…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណីលួច

កណ្ដាលៈ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១និង១០នាទីជនរងគ្រោះឈ្មោះ ស៊ីវ ប៊ុនរ៉ុង ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិ កោះបៀរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល បានជិះម៉ូតូមួយគ្រឿងម៉ាក SUZ UKI NEX…

ផឹកស្រាព្រោកប្រាជ្ញទាស់ពាក្យសម្តីគ្នា ទាញដំបងជ្រុងវាយបែកក្បាលម្នាក់ ឯអ្នកបង្កពីរនាក់ត្រូវឃាត់ខ្លួន

បាត់ដំបងៈ នៅថ្ងៃព្រហស្បតិ៍ ៩រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១ ៧និង៣០នាទី នៅចំណុចភូមិបឹងព្រីង ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស មួយបានកើតឡើង ក្នុងពេលដែលមនុស្សមួយក្រុមប្រមូលផ្តុំគ្នាផឹកស៊ី…

កម្លាំងចម្រុះចុះបង្ក្រាបភោជនីយដ្ឋានយីហោ«បាត់អូន»ល្មើសវិធានការ ឃាត់ខ្លួនមនុស្ស៣០នាក់

ភ្នំពេញៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំងចម្រុះគណៈបញ្ជាការឯកភាពខណ្ឌទួលគោករាជធានីភ្នំពេញឆ្មក់ចូលបង្ក្រាបភោជនីយដ្ឋានមួយកន្លែងយីហោ«បាត់អូន» ដែលបានប្រព្រឹត្តល្មើសវិធានការរដ្ឋបាលរាជធានីភ្នំពេញឃាត់ខ្លួនមនុស្សប្រុស-ស្រីចំនួន៣០នាក់។ ប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចបានធ្វើ នៅវេលាម៉ោង២១និង០៥នាទី ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១​ ស្ថិតនៅទីតាំងផ្ទះលេខ២ ផ្លូវលេខ៣៣៧ក្រុមទី២៦​ ភូមិទី០៦ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ការបង្ក្រាបនោះដឹកនាំកម្លាំងដោយលោកទៀវសំអឿននិងលោកកែវសុភាអភិបាលរងខណ្ឌទួលគោកនិងលោកវរសេនីយ៍ទោនាក់សាន្តអធិការរងនគរបាលខណ្ឌទួលគោក។ ការបង្ក្រាបភោជនីដ្ឋាន«បាត់អូន»នេះត្រូវបានអាជ្ញាធរខណ្ឌទទួលគោកបញ្ជាក់ឱ្យដឹងថាថៅកែហាងបានបំពានមិនគោរពវិធានការរដ្ឋបាលស្ដីពីការអនុវត្តវិធានការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ប្រភេទDeltaបំប្លែងថ្មីនៅក្នុងរាជធានីភ្នំពេញដែលបានតម្រូវឱ្យផ្អាកជាបណ្តោះអាសន្នចំពោះសកម្មភាពការងារមុខរបរឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលនៃជំកូវីដ-១៩និងការជួបជុំឬការប្រមូលផ្តុំមនុស្សជាលក្ខណ:ឯកជននៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញសម្រាប់រយ:ពេល១៤ថ្ងៃគិតចាប់ពីថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០២១រហូតដល់ថ្ងៃទី០៧ខែតុលាឆ្នាំ២០២១។ បើតាមការបញ្ជាក់ឱ្យដឹងពីកម្លាំងសមត្ថកិច្ចចុះប្រតិបត្តិការគឺបានឃើញមានការប្រមូលផ្តុំជួបជុំផឹកស៊ីនៅក្នុងហាងនេះចំនួន០៣តុនិងមានការចាក់ភ្លេងកំដរអារម្មណ៍ដោយមានភ្ញៀវចំនួន១៨នាក់ស្រី០៧នាក់និងបុគ្គលិកចំនួន១២នាក់ស្រី០៥នាក់។ មនុស្សទាំង៣០នាក់ខាងលើត្រូវបានធ្វើតេស្តរហ័សរកវីរុសកូវីដ-១៩គឺពួកគេអវិជ្ជមាន។ទន្ទឹមនោះក្រុមប្រតិបត្តិការក៏បានសម្រេចបិទហាងជាបណ្តោះអាសន្នរង់ចាំការសម្រេចជាក្រោយ។ដោយឡែកមនុស្សចំនួន៣០នាក់នេះផងដែរត្រូវបានបញ្ជូនទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីអនុវត្តបន្តតាមនីតិវិធី៕