បង្ក្រាបគ្រឿងញៀន២ករណីក នៅចំណុចផ្ទះសំណាក់ សេង ម៉េងមួយកន្លែង ឃាត់ខ្លួនជនសង្ស័យ៣នាក់

កំពង់ឆ្នាំងៈ កម្លាំងជំនាញគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកសាមគ្គីមានជ័យ សហការជាមួយកម្លាំងជំនាញគ្រឿងញៀន ខេត្តកំពង់ឆ្នាំង បានធ្វើការបង្ក្រាបករណីគ្រឿងញៀនបានចំនួន០២ករណីឃាត់ខ្លួនជនសង្ស័យ៣នាក់៖ ករណីទី១ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៣និង០០នាទី នៅចំណុចលើផ្លូវកៅស៊ូ ស្ថិតក្នុងភូមិជន្លាត់ដៃ ឃុំស្វាយ ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សឹម សេត ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិត្រពាំងព្រីង…

ព័ត៌មានលម្អិត៖ ករណីឃាតកម្មបាញ់សម្លាប់មន្រ្តីនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រកឃើញកន្លែងលាក់ខ្លួនជនសង្ស័យ តែមិនព្រមប្រគល់តាមសម្រួល ថែមទាំងបាញ់តដៃ ត្រូវសមត្ថកិច្ចប្រើសិទ្ធិការពារបាញ់សម្លាប់នៅកន្លែងកើតហេតុ

ក្រចេះ: កិច្ចប្រតិបត្តិការបង្រ្កាបករណីឃាតកម្មបាញ់សម្លាប់មន្រ្តីនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង០០និង០៥នាទីយប់ ចំណុចមុខផ្ទះសំណាក់សំាងហ័រទៀន ផ្លូវសហពន្ធ័រុស្សី ស្ថិតនៅភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ក្រោយពីមានហេតុការណ៍បាញ់សម្លាប់មន្រ្តីនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ កែ ចាន់មាន…

ការិយាល័យជំនាញបញ្ជូនខ្លួនអ្នកបើកបររថយន្តពាក់ព័ន្ធករណីបាញ់សម្លាប់នាយរងការិយាល័យព្រហ្មទណ្ឌម្រិតស្រាលរាជធានីភ្នំពេញទៅតុលាការ

ភ្នំពេញៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ជនសង្ស័យជាអ្នកបើកបររថយន្តជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្មបាញ់សម្លាប់នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីគេចខ្លួនក្រោយមកត្រូវសមត្ថកិច្ចឃាត់ខ្លួនបាននៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ ត្រូវបានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបញ្ជូនខ្លួនទៅតុលាការចាត់ការតាមផ្លូវច្បាប់។គ្រាដែលកម្លាំងនគរបាលរាជធានីភ្នំពេញបន្តសហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធគ្រប់ប្រភេទកំពុងតាមស្វែងរកចាប់ខ្លួនជនសង្ស័យដៃដល់ជាឃាតកនៅខេត្តភាគឦសាននៃប្រទេសកម្ពុជា។ ជនសង្ស័យអ្នកបើកបររថយន្តឈ្មោះកែចាន់មានភេទប្រុសអាយុ២៥ឆ្នាំគ្មានមុខរបរពិតប្រាកដរស់នៅស្រុកកណ្តៀងខេត្តពោធិ៍សាត់រត់គេចខ្លួនទៅដល់ខេត្តបាត់ដំបងហើយត្រូវបានកម្លាំងនគរបាលស្រាវជ្រាវបង្ក្រាបចាប់ខ្លួនកាលពីថ្ងៃទី០៣ខែមករាឆ្នាំ២០២១ស្ថិតនៅផ្ទះជួលមួយកន្លែងជិតបច្ឆាវត្តទួលតាឯកក្នុងភូមិអូរតាគាំ១សង្កាត់ទួលតាឯកក្រុងបាត់ដំបងខេត្តបាត់ដំបង។ សូមរំលឹកថានៅថ្ងៃទី៣០ខែធ្នូឆ្នាំ២០២០វេលាម៉ោង១២និង៥នាទីយប់មានករណីឃាតកម្មផ្តើមចេញពីទំនាស់គ្រោះថ្នាក់ចរាចរណ៍នៅចំណុចមុខផ្ទះសំណាក់សាំងហ័រទៀនលើមហាវិថីសហព័ន្ធរុស្សីស្ថិតនៅភូមិក្បាលដំរី២សង្កាត់កាកាប២ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញបង្កឡើងដោយជនសង្ស័យចំនួន០២នាក់ស្លៀកពាក់ស៊ីវិលប្រដាប់ដោយអាវុធខ្លី០១ដើមមិនស្គាល់ម៉ាកបន្សល់ទុកសំបកគ្រាប់នៅកន្លែងកើតហេតុចំនួន០៩គ្រាប់ក្បាលគ្រាប់ចំនួន០១គ្រាប់មធ្យោបាយធ្វើសកម្មភាពរថយន្តម៉ាកLexusRX300ពណ៌ខ្មៅពាក់ស្លាកលេខសៀមរាប2A-4546មានស្នាមកំពិតដំបូលផ្នែកខាងមុខខាងស្តាំនិងរថយន្តជនរងគ្រោះម៉ាកFORDRAPTORF150ផលិតឆ្នាំ២០២០ពណ៌ស០១គ្រឿងនៅកន្លែងកើតហេតុ។ ជនរងគ្រោះឈ្មោះរ៉េតស៊ីណែតភេទប្រុសអាយុ៤១ឆ្នាំស្នាក់នៅផ្ទះលេខ១៦៩ផ្លូវ១៦៩ភូមិ៤សង្កាត់វាលវង់ខណ្ឌ៧មករារាជធានីភ្នំពេញជានាយរងការិយាល័យនគរបាលកំរឹតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញត្រូវបានជនដៃដល់បាញ់ពីក្រោយខ្នងចំនួន០៣គ្រាប់ធ្លាយមកមុខនិងថ្ងាស់០១គ្រាប់ធ្លាយមកក្រោយ។បន្ទាប់ពីបង្កហេតុជនសង្ស័យបានបើករថយន្តគេចចេញពីកន្លែកើតហេតុ។សមត្ថកិច្ចចុះធ្វើស្រាវជ្រាវស្វែងរកជនសង្ស័យនៅព្រឹកថ្ងៃដដែលសកមត្ថកិច្ចបានរកឃើញរថយន្តជនសង្ស័យដែលដោះស្លាកលេខចេញយកទៅប្លុងចោលនៅចំណុចផ្ទះគ្មានលេខផ្លូវ៤២ភូមិស្វាយឧត្តមសង្កាត់ពន្សាំងខណ្ឌព្រែកព្នៅនិងបានសាកសួរម្ចាស់ផ្ទះហើយឈានទៅដល់ការស្វែងរកចាប់ខ្លួនជនសង្ស័យ០១នាក់ជាបក្ខពួកជនដៃដល់ដែលបានរត់គេចដល់ខេត្តបាត់ដំបងហើយបានបញ្ជូនជនសង្ស័យរូបនេះមកកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌមរិតធ្ងន់រាជធានីភ្នំពេញដើម្បីធ្វើការសាកសួរ។ ក្រោយការសាកសួរជនសង្ស័យឈ្មោះកែចាន់មានបានសារភាពថាក្រុមខ្លួនពិតជាបានចូលរួមក្នុងសកម្មភាពបាញ់សម្លាប់ជនរងគ្រោះពិតប្រាកដមែនដោយឈ្មោះអ៊ាណារ៉េនហៅរ៉េនជាអ្នកបាញ់សម្លាប់ជនរងគ្រោះ។ចំណែករូបគេជាអ្នកបើករថយន្តរត់គេចទៅលាក់ទុកនៅផ្ទះប្រជាពលរដ្ឋក្បែរភ្នំបាសិត។ហើយឈ្មោះរ៉េនក៏បានតេទូរស័ព្ទបក្ខពួកម្នាក់ទៀតយកម៉ូតូមកឌុបពួកខ្លួនឆ្លងស្ពានព្រែក្តាមទៅផ្ទះសំណាក់មិនចាំយីហោដេកចំនួន០២យប់។បន្ទាប់មកពួកគេក៏បែកគ្នារៀងៗខ្លួនហើយរូបគេ(កែចាន់មាន)មកលាក់ខ្លួននៅក្នុងវត្តមួយនៃខណ្ឌព្រែកព្នៅ០១យប់។លុះដល់ថ្ងៃទី០២ខែមករាឆ្នាំ២០២១ខ្លួនក៏បានបន្តដំណើរទៅខេត្តបាត់ដំបងដោយស្នាក់នៅបន្ទប់ជួលម្តុំវត្តទួលតាឯកខេត្តបាត់ដំបងទើបនៅថ្ងៃទី០៣ខែមករាឆ្នាំ២០២១ពេលខ្លួនកំពុងដេកនៅផ្ទះជួលក៏ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនតែម្តង។ សេចក្តីរាយការណ៍ឱ្យដឹងថាជនដៃដល់បាញ់សម្លាប់នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញបានរត់គេចខ្លួនដល់ខេត្តមណ្ឌលគិរីជាមួយភរិយាប្អួនថ្លៃនិងកូនម្នាក់។ជនសង្ស័យបានព្យាយាមបើករថយន្តបំបុករបាំងហាមឃាត់របស់សមត្ថកិច្ចនៅក្នុងស្រុកកោះញ៉ែកកាលពីយប់ថ្ងៃទី០៤ខែមករាដើម្បីការទម្លាយចេញពីការឡោមព័ទ្ធ។ ឈ្មោះរ៉េនត្រូវគេបញ្ជាក់ថាគឺជាមន្ត្រីយោធាដែល មានអាវុធជាប់ខ្លួននិងជាមនុស្សធ្លាប់ធ្វើសកម្មភាពអំពើប្លន់បាញ់សម្លាប់ជនរងគ្រោះម្នាក់នៅក្នុងរាជធានីភ្នំពេញនិងទើបចេញពីពន្ធនាគារបាន២ឆ្នាំ។ សូមបញ្ជាក់ផងដែរថាជុំវិញនៃអំពើឃាតកម្មបាញ់សម្លាប់នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញនៅខណ្ឌពោធិ៍សែនជ័យរឿងទំនាក់គ្រោះថ្នាក់ចរាចរណ៍នោះ។ឯកឧត្តមឧត្តមសនីយ៍ឯកសថេតអគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញក៏បានប្រាប់គ្រួសារសពនៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធសពលោកវរសេនីយ៍ទោរ៉េតស៊ីណែតហៅញ៉ក់កាលពីកន្លងទៅថ្មីៗនេះនឹងប្តេជ្ញាតាមស្វែងរកចាប់ខ្លួនជាឃាតកដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ឱ្យខាងតែបាន៕  

ពូចាស់ហើយតែមិនព្រមរាង នេះជាលើកទី៣ហើយ ដែលជាប់ពន្ធនាគារ

កំពង់ស្ពឺៈ នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១០និង៤៧នាទី កម្លាំងផ្នែកគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍ស្វាយក្រវ៉ាន់ នៃអធិការដ្ឋាននគរបាលក្រុងច្បារមន ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធគ្រឿងញៀន នៅចំណុចខាងលិចរបងផ្ទះសំណាក់ យីហោ ជំនោរាត្រី ស្ថិតក្នុងភូមិផ្សារចាស់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។ ជនសង្ស័យឈ្មោះ គង់…

ឃាត់ខ្លួនតៃកុងរថយន្ត ពាក់ព័ន្ធករណីបាញ់សម្លាប់មន្ត្រីនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលម្នាក់

ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបានកម្លាំងនគរបាលស្រាវជ្រាវឃាត់ខ្លួនពាក់ព័ន្ធករណីឃាតកម្មបាញ់សម្លាប់មន្ត្រីនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០។ យោងយតាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយករដ្ឋានគរបាលព្រហ្មទណ្ឌ បានឱ្យដឹងថាជនសង្ស័យឈ្មោះ កែ ចាន់មាន ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ។…

ក្មេងទំនើងម្នាក់ ប៉ុនប៉ងលួចទ្រព្យសម្បត្តិ ផ្ទះសំណាក់យីហោ៦៩ ត្រូវសន្តិសុខឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញៈ យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង០៦ និង៣០នាទីព្រឹក សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ទន្លេបាសាក់ ឃាត់ខ្លួនក្មេងទំនើងម្នាក់ ករណីប៉ុនប៉ងលួចទ្រព្យសម្បត្តិ នៅចំណុចផ្ទះសំណាក់យីហោ៦៩ ផ្លូវបេតុង ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។…

សមត្ថកិច្ចកំណត់មុខសញ្ញា និងស្វែងរកចាប់ខ្លួនក្មាន់កាំភ្លើង ០២នាក់ ដែលបាញ់សម្លាប់នាយរងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលម្នាក់

ភ្នំពេញៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា មុខសញ្ញាក្មាន់កាំភ្លើង ០២នាក់ ដែលធ្វើសកម្មភាពបាញ់សម្លាប់ នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលម្នាក់ស្លាប់ ហើយបើករថយន្តយកទៅលាក់ទុកនៅផ្ទះប្រជាពលរដ្ឋនៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាលកំណត់មុខសញ្ញាជនសង្ស័យទាំងនេះបានហើយ និងកំពុងតាមស្វែងរកចាប់ខ្លួន ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ។ សូមបញ្ជាក់ថាកាលពីយប់អធ្រាត្រថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០នៅលើផ្លូវសហព័ន្ធរុស្ស៉ី ចំណុចខាងមុខផ្ទះសំណាក់សាំងហ័រ ស្ថិតក្នុងភូមិក្បាលដំរី សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ…

ករណីបាញ់មន្រ្តីការិយាល័យរងព្រហ្មទណ្ឌម្នាក់ កាលពីយប់មិញ ជនសង្ស័យបានយករថយន្តទៅប្លុងចោល នៅខណ្ឌព្រែកព្នៅ

ភ្នំពេញៈ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០នេះ សមត្ថកិច្ចបានរកឃើញរថយន្តមួយគ្រឿង ម៉ាកលុចស៊ីស RX300 ត្រូវបានជនសង្ស័យ នៃការបាញ់សម្លាប់យកទៅប្លុងចោល នៅភូមិស្វាយឧត្តម សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ រថយន្តត្រូវបានក្រុមជនង្ស័យដោះផ្លាកលេខចេញ និងគេចខ្លួនបាត់អស់។ សូមបញ្ជាក់ថា កាលពីវេលាម៉ោង១២និង៤០នាទីយប់ឈានចូលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ជនបង្កបើករថយន្តបុករថយន្តជនរងគ្រោះ…

Update៖ សាហាវណាស់! គ្រោះថា្នក់ចរាចរណ៍ ចរចាមិនត្រូវគ្នា ជនបង្កដកកាំភ្លើងបាញ់ជនរងគ្រោះ ជាមន្រ្តីនគរបាលម្នាក់ បណ្តាលឲ្យស្លាប់ ខណៈដឹកបញ្ជូនដល់មន្ទីរពេទ្យ

ភ្នំពេញៈ ជនបង្កបើករថយន្តបុករថយន្តជនរងគ្រោះពីក្រោយរងការខូចខាត ដោះស្រាយមិនត្រូវគ្នា ដកកាំភ្លើងបាញ់សម្លាប់ជនរងគ្រោះ ហើយបើករថយន្តគេចខ្លួនបាត់ស្រមោល បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២និង៤០នាទី ឈានចូលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវ មុខប្រលានយន្តហោះអន្តរជាតិភ្នំពេញ នឹងជាប់ផ្ទះសំណាក់ ចិនណាក់សាំងហ័រទៀន ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ជនរងគ្រោះឈ្មោះ…

ជាងជួសជុលរថយន្តម្នាក់ ជិះម៉ូតូបុករ៉ឺម៉កពីក្រោយ បណ្តាលឲ្យដួលរងរបួសធ្ងន់

កំពង់ស្ពឺៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃចន្ទ ១៤ កើត ខែបុស្ស ឆ្នាំជូតទោស័ក ព.ស. ២៥៦៤ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១៨និង១០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង នៅលើផ្លូវជាតិលេខ៤៤ ចន្លោះគីឡូម៉ែត្រ៤៩–៥០ នៅចំណុចមុខផ្ទះសំណាក់ ឱរ៉ាល់…