កម្លាំងនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនឆ្មក់ចូលបង្ក្រាបទីតាំងម៉ាស្សាបង្កប់សេវាផ្លូវភេទ «King Sora Massage»

ភ្នំពេញៈ នៅល្ងាចថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០នេះ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃក្រសួងមហាផ្ទៃ បើកប្រតិបត្តិការឆ្មក់ចូលបង្ក្រាបទីតាំងម៉ាស្សាបង្កប់សេវាផ្លូវភេទនៅចំណុចហាងយីហោ King Sora Massage នៅតាមបណ្ដោយផ្លូវ៣៥០ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ និងបានឃាត់នាងៗសាច់សខ្ចីប្រមាណ១០នាក់ដើម្បីធ្វើការសាកសួរផងដែរ។ ក្រោយពីធ្វើការសាកសួររួចនារីទាំង១០នាក់នោះ សុទ្ធតែជានារីជនជាតិវៀតណាម ដែលធ្វើការនៅទីនេះតែម្តង ហើយត្រូវបានបញ្ជូនទៅមន្ទីរសង្គមកិច្ច…

Updated៖ សមត្ថកិច្ចឃាត់ខ្លួននារីអនិតិជន ៥នាក់ និងម្ចាស់ហាងយីហោ លីហ៊ួ ពន្លឺរស្មីសាច់អាំង៩៩៩ សង្ស័យបង្កប់សេវាកម្មផ្លូវភេទ

ភ្នំពេញៈ កាលពីវេលាម៉ោង ៨និង៤០នាទីយប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ កម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន នៃក្រសួងមហាផ្ទៃ បានសហការជាមួយសមត្ថកិច្ចប៉ុស្តិ៍នគបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ចុះបង្ក្រាបហាងផឹកស៊ីមួយកន្លែង យីហោ លីហ៊ួ ពន្លឺរស្មីសាច់អាំង៩៩៩ សង្ស័យបង្កប់សេវាកម្មផ្លូវភេទ ឃាត់ខ្លួននារីអនិតិជនចំនួន៥នាក់ និង ម្ចាស់ហាង ២នាក់ប្ដីប្រពន្ធ ស្ថិតតាមបណ្ដោយផ្លូវបុរីសូនី សង្កាត់ស្ទឹងមានជ័យទី៣…

ធ្លាប់តែមានតាមកន្លែងមាស្ស៉ា និងហាងកាហ្វេ ដឹងអីនៅហាង លីហ៊ួ ពន្លឺរស្មីសាច់អាំង 999 មានបង្កប់សេវាផ្លូវភេទដែរ

ភ្នំពេញៈ ព័ត៌មានបឋមបានឲ្យដឹងថា នៅវេលាម៉ោង១០និង០០នាទីយប់ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ សមត្ថកិច្ចនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិង ការពារអនិតិជន ចុះបង្រ្កាបហាង​ លីហ៊ួ ពន្លឺរស្មីសាច់អាំង 999 សង្ស័យមានបង្កប់សេវាផ្លូវភេទ ស្ថិតនៅសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ មូលហេតុមិនទាន់ដឹងច្បាស់នៅឡើយទេ។ ព័ត៌មានលម្អិតPost News និងផ្សាយជូននៅពេលក្រោយ៕…

អេឡិច ចាន់ត្រា និង សប្បុរសជនមួយចំនួន ចែករំលែកក្ដីស្រទ្បាញ់ ដល់កុមារនៅអង្គការសុម៉ាលីម៉ម

យោងតាមបង្ហោះនៅលើហ្វេសប៊ុករបស់លោក អេឡិច ចាន់ត្រា គឺកាលពីថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០២០ មុននេះ លោក និងសិល្បករ រួមជាមួយនឹងសប្បុរសជនជាច្រើនទៀត បានចុះទៅចែកអំណោយនៅមណ្ឌលកុមារកំព្រាសុម៉ាលីម៉ម ដែលជាអង្គការជួយសង្គ្រោះក្មេងស្រី ធ្លាប់ទទួលរងអំពើរំលោភផ្លូវភេទ ហើយត្រូវបានសង្គមរើសអើង។ សិល្បករទាំងនោះក៏មានកញ្ញា សុវត្ថឌី ធារីកា និងតារាចម្រៀងក្នុងក្រុមរបស់លោក អេឡិច ចាន់ត្រាផងដែរ…

ស្ត្រីរកស៊ីផ្លូវភេទម្នាក់ បន្លំលួចលុយបុរស.គម្នាក់ អស់១០០$ ផ្អើលពេញមុខផ្សាររាត្រី

ភ្នំពេញៈ បុរស.គម្នាក់ ជិះម៉ូតូហុងដាឌ្រីមសេ125 ពណ៌ខ្មៅ ស៊េរី២០០៥ បំណងទៅរកនារីបម្រើផ្លូវភេទ ហើយជួបស្ត្រីម្នាក់ ក៏បបួលគ្នាទៅដេក ក្នុងតម្លៃ១០$ ស្រាប់តែជិះតាមផ្លូវ មកដល់មុខផ្សាររាត្រី បាត់លុយអស់១០០$ ទើបផ្អើលឆោទ្បោ ដល់សមត្ថកិច្ចមូលដ្ឋាន ចុះមកសួរនាំ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១១ និង០០នាទីយប់ថ្ងៃទី៥ ខែកុម្ភៈ…

Update៖ ចូលហាងម៉ាស្សា «លីលី» រកសេវាផ្លូវភេទ បានហៅភេទទី៣ ចូលបន្ទប់ជាមួយ ចេញមកវិញ អត់លុយឲ្យ ឈ្លោះគ្នា ដកកាំភ្លើងបាញ់គំរាមជាច្រើនគ្រាប់ នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញៈ កាលពីវេលាម៉ោង ៧និង៥៥នាទីយប់ថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចផ្លូវបេតុ មុខហាងម៉ាស្សា «លីលី» ស្ថិតក្នុងភូមិចំការឪឡឹកទី១ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានករណីបាញ់រះជាច្រើនគ្រាប់ បង្កការភ្ញាក់ផ្អើល។ ជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ ម៉ាកអាសង់ សេ១២៥ ស៊េរី០១៨…

សូមបងប្អូនប្រុងប្រយ័ត្ន! គណនីហ្វេសប៊ុកឈ្មោះ «សុខសាន្ត អនឡាញ» លក់ផលិតផលបំប៉នផ្លូវភេទបុរស គ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល

ភ្នំពេញៈ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ក្រសួងសុខាភិបាលបានចេញប្រកាសសេចក្តីជូនដំណឹងហាមឃាត់គណនីហ្វេសប៊ុកឈ្មោះ សុខសាន្ត អនឡាញ កំពុងផ្សព្វផ្សាយលក់ផលិតផលបំប៉នផ្លូវភេទបុរសគ្មានលេខបញ្ជិកា និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល៕

សមត្ថកិច្ចចុះបង្រ្កាបទីតាំងជួញដូរផ្លូវភេទមួយកន្លែង ឃាត់ខ្លួនគ្រូពេទ្យជនជាតិថៃម្នាក់ និងស្រ្តីជនជាតិវៀតណាម ៤នាក់

ប៉ៃលិនៈ សមត្ថកិច្ចចុះបង្រ្កាបទីតាំងជួញដូរផ្លូវភេទ ជាជនជាតិវៀតណាមមួយកន្លែង ស្ថិតនៅចំណុចផ្ទះឈ្មោះ សុខ ស្រីលីន ជាជនជាតិវៀតណាម ភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ និងឃាត់ខ្លួនជនសង្ស័យ ៦នាក់។ ជនសង្ស័យប្រុសស្រី ៦នាក់រួមមាន៖ ១/ឈ្មោះ សុខ…

​ធ្វើអ្វីមិនកើតបានដៃយោង ទីបំផុតនគរបាល ចាប់ខ្លួនពីបទបៀតបៀនកេរ្តិ៍ខ្មាស់

បន្ទាយមានជ័យៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយ តាមបណ្ដាញសង្គម បានឲ្យដឹងថា បុរសចំណាស់វ័យ៦៧ឆ្នាំម្នាក់ ត្រូវបាននគរបាលចាប់ឃាត់ខ្លួន ពីបទបៀតបៀនកេរ្តិ៍ខ្មាស់លើកុមារីម្នាក់ អាយុ៧ឆ្នាំ។ ហេតុការណ៍នេះ បានកើតឡើងនៅភូមិតាគង់ ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ នេះបើតាមការដឹងពីលោកវរសេនីយ៍ឯក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃ។ លោកអធិការបានឲ្យដឹងទៀតថា ៖ កុមារីរងគ្រោះ…

អុញនោះ! ស្ត្រីរកស៊ីផ្លូវភេទជាច្រើន នៅវត្តភ្នំ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញៈ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១០ និង ០០នាទីយប់ កម្លាំងជំនាញបានចុះបង្ក្រាប ករណីស្ត្រីរកស៊ីផ្លូវភេទ និងអ្នកគកជេរ(អ្នកចាប់ម៉ូយ) ត្រង់ចំណុចផ្លូវលេខ ៩២ ៩៤ ៩៦ និងជុំវិញរង្វង់មូលវត្តភ្នំ។ ជាលទ្ធផលសមត្ថកិច្ចឃាត់ខ្លួនស្រី្តចំនួន០៦នាក់។ បច្ចុប្បន្ន ស្ត្រីទាំង៦នាក់ត្រូវអធិការដ្ឋានបញ្ជូនទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ៕