កម្លាំងអាវុធហត្ថឆ្មក់ចូលឆែកឆេហាងមាស្សា៤កន្លែងនិងឃាត់ខ្លួននារីជនជាតិចិនជាច្រើននាក់ដែលសង្ស័យបង្កប់សេវាផ្លូវភេទខុសច្បាប់

ភ្នំពេញៈ តាមសេចក្តីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថា កម្លាំងអាវុធហត្ថរាជធានីភ្នំពេញឆ្មក់ចូលឆែកឆេហាងមាស្សា៤កន្លែងនិងឃាត់ខ្លួននារីជនជាតិចិនជាច្រើននាក់ដែលសង្ស័យបង្កប់សេវាផ្លូវភេទខុសច្បាប់ ហេតុការនេះធ្វើឡើងកាលពីវេលាម៉ោង១០និង៤៥នាទីយប់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ព័ត៌មានលំអិត Post News និងផ្សាយជូននៅពេលក្រោយ៕  

មន្ទីរនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស (ក3) ចុះឆែកឆេទីតាំងបាន់នីបារ Bunny Bar បង្កប់សេវាផ្លូវភេទ ឃាត់ខ្លួនស្ត្រី៩នាក់ រួមទាំងម្ចាស់ទីតាំងជាបុរសជនជាតិអូត្រាលីម្នាក់

ភ្នំពេញៈ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន បានសហការជាមួយកម្លាំងនគរបាលមូលដ្ឋាន ចុះបង្ក្រាបទីតាំងបារបារាំង លួចលាក់បង្កប់សេវាកម្មផ្លូវភេទ និងមានបុគ្គលិកជា អនិតិជន បម្រើការងារ ដោយធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រី៩នាក់ (ក្នុងនោះមានថៅកែហាងម្នាក់) បញ្ជូនឡើងរថយន្តនាំទៅសាកសួរទាំងយប់។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១០ និង១០នាទីយប់ថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ២០១៩ នៅចំណុចបារមួយកន្លែងយីហោ…

មន្ទីរនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស(ក3)ចុះឆែកឆេទីតាំង បាន់នី បារ Bunny Bar បង្កប់សេវ៉ាផ្លូវភេទឃាត់ខ្លួនស្ត្រី៩នាក់រួមទាំងម្ចាស់ទីតាំងជាបុរសជនជាតិអូត្រាលីម្នាក់

ភ្នំពេញៈ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន បានសហការជាមួយកម្លាំងនគរបាលមូលដ្ឋាន ចុះបង្ក្រាបទីតាំងបារបារាំង លួចលាក់បង្កប់សេវាកម្មផ្លូវភេទ និងមានបុគ្គលិកជា អនិតិជន បម្រើការងារ ដោយធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រី៩នាក់ (ក្នុងនោះមានថៅកែហាងម្នាក់) បញ្ជូនឡើងរថយន្តនាំទៅសាកសួរទាំងយប់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃ ទី២៦ ខែសីហា ឆ្នាំ២០១៩ នៅចំណុច បារមួយកន្លែង យីហោ…

សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ ពីបទបៀនបៀតកេរិ៍ខ្មាស់

ត្បូងឃ្មុំៈ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកមេមត់ចុះកិច្ចប្រតិបត្តិការ ស្រាវជ្រាវបង្ក្រាបជាក់ស្ដែងករណីបៀតបៀនកេរ្តិ៍ខ្មាស់ ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់។ ការប្រតិបត្តិការឃាត់ខ្លួននេះធ្វើឡើងកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១៣និង០០នាទី នៅចំណុចរោងចម្ការដំឡូងរបស់ ឈ្មោះ ស៊ា ស្រីនី ស្ថិតនៅភូមិឆ្ងរកណ្ដាល ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ តាមបញ្ជារបស់លោក ខៀវ ពណ្ណារាយ…

បង្ក្រាបទីតាំងលួចបើកបម្រើផ្លូវភេទ របស់ជនជាតិចិនមួយកន្លែងឃាត់ខ្លួនមនុស្ស ៩នាក់

កំពតៈ នៅយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ទីតាំងលួចបើកបង្ក្របសេវាបម្រើផ្លូវភេទ របស់ជនជាតិចិនមួយកន្លែង នៅក្នុងសង្កាត់ក្រាំងអំពិល ក្រុងកំពត ត្រូវកម្លាំងសមត្ថកិច្ចចុះបង្ក្រាប ។ ស្នងការនគរបាលខេត្តកំពត ឲ្យដឹងនៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩នេះថា ប្រតិបត្តិការនៅយប់មិញនេះ ស្ថិតក្រោមការសម្របសម្រួលពី ព្រះរាជអាជ្ញារង លោក ខា ដែនណា។…

កម្លាំងនគរបាលចាប់ខ្លួនអះម៉ាត់យ៉ះយ៉ាភ្លាមៗតែម្តងនៅក្នុងបរិវេណសាលាដំបូងរាជធានីភ្នំពេញ

ភ្នំពេញៈ យោងតាមផេក នគរបាលជាតិ បានឲ្យដឹងថាតុលាការបានចេញដីកាបង្គាប់ឲ្យកម្លាំងនគរបាលចាប់ខ្លួនលោកអះម៉ាត់យ៉ះយ៉ាភ្លាមៗតែម្តងនៅក្នុងបរិវេណសាលាដំបូងរាជធានីភ្នំពេញដើម្បីយកទៅអនុវត្តទោសនៅក្នុងពន្ធនាគារ។ លោក កូយ សៅ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩នេះ បានប្រកាសសាលក្រមផ្តន្ទាទោសលោក អះម៉ាត់ យ៉ះយ៉ា អតីតរដ្ឋលេខាធិការក្រសួងសង្គមកិច្ចនិងក្មួយប្រុសឈ្មោះអ៊ី ស្មាអែលពិនឧស្ម័ន ដាក់ពន្ធនាគារក្នុងម្នាក់ៗរយៈពេល១៥ឆ្នាំនិងបង្គាប់ឲ្យជនជាប់ចោទទាំង២នាក់សងជំងឺចិត្តទៅជនរងគ្រោះចំនួន២០០លានរៀលពីបទការនាំចេញដោយមិនស្របច្បាប់សម្រាប់ការឆ្លងដែនតាមមាត្រា១១ច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្សនិងការធ្វើអាជីវកម្មផ្លូវភេទប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញកាលពីអំឡុងឆ្នាំ២០០៤។ នៅក្នុងសវនាការនាពេលកន្លងទៅលោកអះម៉ាត់យ៉ះយ៉ានិងក្មួយប្រុសបានបដិសេធថាពួកគេមិនដែលបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេហើយរឿងនេះត្រូវគេប្រឌិតឡើងដើម្បីចាប់ខ្លួនពួកគេតែប៉ុណ្ណោះ។ គួររម្លឹកថាកម្លាំងនគរបាលនៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនក្រសួងមហាផ្ទៃបានឃាត់ខ្លួនជនជាប់ចោទឈ្មោះអ៊ីស្មាអែលពិនឧស្ម័នកាលពីថ្ងៃទី៧ខែកុម្ភៈឆ្នាំ២០១៨ពាក់ព័ន្ធនឹងបទល្មើសខាងលើ។ ករណីឃាត់ខ្លួនរហូតឈានដល់តុលាការផ្តន្ទាទោសនាថ្ងៃនេះដោយសារតែជនជាប់ចោទទាំង២នាក់បានសមគំនិតគ្នាក្នុងការនាំជនរងគ្រោះជាស្ត្រីខ្មែរទៅលក់ក្រោមរូបភាពទៅបម្រើការងារតាមផ្ទះនៅប្រទេសអារ៉ាប់ប៊ីសាអូឌីតកាលពីអំឡុងឆ្នាំ២០០៤រហូតដល់ឆ្នាំ២០១៧៕  

មន្ទីរប្រឆាំងការជួញដូរមនុស្សក្រសួងមហាផ្ទៃ ចុះបង្ក្រាបទីតាំងម៉ាស្សាប ង្កប់សេវាផ្លូវភេទ ឃាត់មនុស្សស្រី៨នាក់ នៅខណ្ឌទួលគោក

ភ្នំពេញៈ កម្លាំងនគរបាលមន្ទីរប្រឆាំងការជួញដូរមនុស្ស និងអនិតិជនរបស់ក្រសួងមហាផ្ទៃ បានសហការជាមួយនគរបាលប៉ុស្តិ៍បឹងសាឡាង ចុះបង្ក្រាបទីតាំងម៉ាស្សាមួយកន្លែង ដែលបង្កប់សេវាកម្មផ្លូវភេទ និងឃាត់ខ្លួនមនុស្សស្រី៥នាក់ (ក្នុងនោះមានថៅកែហាងម្នាក់) និងភ្ញៀវប្រុសៗ៣នាក់ថែមទៀត។ ប្រតិបត្តិការនេះ​ បានធ្វើឡើងកាលពីវេលាម៉ោង៧ និង៣០នាទីយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវលេខ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថា មុននិងឈានចូលដល់ការចុះបង្ក្រាប…

ទីតាំងអាជីវកម្មយីហោ ប៉ារីស, ជំនោថ្មី និងយីហោវ៉ាស៊ីនតោន នៅស្រុកព្រៃកប្បាស ត្រូវអាជ្ញាធរ ឲ្យធ្វើកិច្ចសន្យា មិនឲ្យមានការជួញដូរផ្លូវភេទ ប្រើប្រាស់ និងជួញដូរគ្រឿងញៀន

តាកែវៈ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ អនុវត្តតាមការណែនាំរបស់លោក ញ៉ែម ស្រស់ អភិបាលស្រុកព្រៃកប្បាស និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ដឹកនាំដោយលោក អ៊ុម សារឿន អភិបាលរងស្រុកព្រៃកប្បាស ដោយមានការចូលរួមពី អធិការដ្ឋាននគរបាលស្រុក កងរាជអាវុធហត្ថស្រុក ប៉ុស្តិ៍រដ្ឋបាលឃុំ លោកមេឃុំ លោកមេភូមិ បានចុះធ្វើការផ្សព្វផ្សាយ…

អាជីវកម្មយីហោ ហុងកុងខេធីវី និងយីហោ កុលាបសែនពារាម នៅស្រុកព្រៃកប្បាស ត្រូវអាជ្ញាធរ ឲ្យធ្វើកិច្ចសន្យា មិនឲ្យជួញដូរផ្លូវភេទ ឬប្រើប្រាស់ និងជួញដូរគ្រឿងញៀន

តាកែវៈ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ អនុវត្តតាមការណែនាំរបស់លោក ញ៉ែម ស្រស់ អភិបាលស្រុកព្រៃកប្បាស និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ដឹកនាំដោយលោក អ៊ុម សារឿន អភិបាលរងស្រុកព្រៃកប្បាស ដោយមានការចូលរួមពី អធិការដ្ឋាននគរបាលស្រុក កងរាជអាវុធហត្ថស្រុក លោក សំ ណាត ប្រធានការិយាល័យអន្តរវិស័យ…

អ្នកចាប់ម៉ូយ និងអ្នករកស៊ីផ្លូវភេទត្រូវសមត្ថកិច្ចបង្រាប

ភ្នំពេញៈ ដោយអនុវត្តន៍តាមបទបញ្ជាលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ២២និង០០នាទី កម្លាំងជំនាញខណ្ឌ ប៉ុស្តិ៍នគរបាលវត្តភ្នំ បានចុះបង្ក្រាបករណីស្ត្រីរកស៊ីផ្លូវភេទ និងអ្នកគប់ជេរ(អ្នកចាប់ម៉ូយ) ស្ថិតនៅចំណុចផ្លូវលេខ៩២/៩៤/៩៦ និងជុំវិញរង្វង់មូលវត្តភ្នំ។ ជាលទ្ធផលនៃកិច្ចប្រតិបត្តិការនេះ បានបញ្ចប់នៅវេលាម៉ោង ២និង០០នាទីរំលងអាធ្រាតចូលថ្ងៃទី១៥…