អុញនោះខ្លាំងបាត់!! ល្បិចថ្មីហៅជនរងគ្រោះឲ្យបើកទ្វាររួចចូលប្លន់និងរំលោភបានសម្រេច

តាកែវៈ កាលពីវេលាម៉ោង ១រហូតដល់ម៉ោង៣ ទៀបភ្លឺឈានចូលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ មានករណីរំលោភនិងប្លន់ ត្រង់ចំណុចបន្ទប់ក្រោមផ្ទះ ស្ថិតនៅភូមិស្វាយស ឃុំរាមអណ្ដើក ស្រុកគីវង់ ខេត្តតាតែវ។ ជនរងគ្រោះឈ្មោះ ប ម ភេទស្រី អាយុ ៧៨ឆ្នាំ ។ ដំណើររឿង៖…

(ព័ត៌មានលម្អិត)៖ ដឹងមូលហេតុពិតឈានដល់ការរំលោភសម្លាប់ក្មេងស្រីប្រុស នៅខេត្តព្រះសីហនុ

ព្រះសីហនុៈ កាលពីវេលាម៉ោងជាង ១រំលងអាធ្រាត្រឈានចូលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ជនសង្សយ័ដែលសម្លាប់ក្មេង ២នាក់ នៅជិតវត្តអូរត្រេះស្ថិតក្នុងភូមិគគី ឃុំបិតត្រាង ស្រុកព្រៃនប់ រួមនិងស្ត្រីជាប្រពន្ធ បានបញ្ជូនទៅដល់ខេត្តព្រះសីហនុ ។ យោងតាមចម្លើយសារភាពបឋម របស់ជនសង្ស័យជាឃាតកឈ្មោះ មាង វិចិត្រ ភេទប្រុស អាយុ ២៦ឆ្នាំ ប្រាប់នគរបាលថា…

ជនបរទេសម្នាក់រំលោភបំពានផ្លូវភេទ(អំពើអាស)លើក្មេងស្រី២នាក់

សៀមរាបៈ យោងតាមផេករបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនបានទទួលពាក្យបណ្តឹងពីឈ្មោះរ័ត្ន ណាវ៉ាន ភេទស្រី អាយុ៣៤ឆ្នាំ និងឈ្មោះ សឿង អែម ភេទស្រី អាយុ៣៤ឆ្នាំ បានមកដាក់ពាក្យបណ្តឹងថាមានជនបរទេសម្នាក់បានរំលោភបំពានផ្លូវភេទលើកូនស្រីរបស់គាត់ទាំង២នាក់។ ដោយផ្អែកតាមការបំភ្លឺរបស់ក្មេងស្រីទាំង២នាក់បានរៀបរាប់ថាជនសង្ស័យឈ្មោះCLINERUGHJAMESជនជាតិU.S.Aបានជួបពួកខ្លួននៅតំបន់ផាប់ស្ទ្រីតហើយនាំពួកខ្លួនទៅកន្លែងរបស់គាត់ស្នាក់នៅហើយឲ្យសាប់ប្រដាប់ភេទគាត់រហូតចេញទឹកកាមហើយអោយលុយ១២០$ចែកគ្នា២នាក់ពួកនាងបានបន្តទៀតថាទង្វើនេះជនបរទេសធ្វើមកលើខ្លួនចំនួន៣ដង។ ក្រោយពីបានទទួលព័ត៌មាននេះរួចមកលោកជា ហេង នាយការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានសរសេររបាយការណ៍ជាលាយល័ក្ខអក្សរទៅលោកព្រះរាជអាជ្ញាដើម្បីកោះហៅជនបរទេសមកសាកសួរតែជននោះបានបដិសេធថាគ្រាន់តែបានស្គាល់ក្មេងស្រីធ្លាប់ឲ្យលុយចាយតែប៉ុណ្ណោះ។ ក្រោយពីសាកសួរចប់លោកកើតវណ្ណារ៉េតព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាបអនុញ្ញាតឲ្យឃាត់ខ្លួនជនសង្ស័យនៅវេលាម៉ោង៤និង៣០នាទីនៅថ្ងៃទី២០…

សមត្ថកិច្ចបង្ក្រាបទីតាំងម៉ាស្សាកោសជប់លួចបម្រើសេវាផ្លូវភេទ៥កន្លែងផ្សេងគ្នា

កំពង់ស្ពឺៈ ​កំលាំងអធិការដ្ឋាននគបាលស្រុកសំរោងទងសហការជាមួយការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនចុះបង្រ្កាបទីតាំងម៉ាស្សាកោសជប់លួចបំរើសេវាផ្លូវភេទ”សញ្ចរកម្ម”៥គោលដៅផ្សេងគ្នានៅវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃសៅវទី១១ ខែឧសភា ឆ្នាំ២០១៩។ កិច្ចប្រតិបត្តិការខាងលើបានការដឹកនាំនិងសម្របសម្រួលពីលោកអ៊ូផាតព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្ដកំពង់ស្ពឺលោកស្រី ងិន សុគន្ធា ស្នងការរងទទួលយេនឌ័រសហការជាមួយកំលាំងគណៈឯកភាពស្រុកសំរោងទងនិងអាជ្ញាធរភូមិឃុំយុទ្ឋនាការចុះធ្វើការឆែកឆេរទីតាំងម៉ាស្សាកោសជប់ចំនួន៥គោលដៅរកឃើញភាពមិនប្រក្រតីក្នុងការប្រកបមុខរបរខាងលើនិងបានឃាត់ខ្លួនមនុស្សចំនួន១៥នាក់ស្រីទីតាំងទាំងអស់ស្ថិតនៅភូមិអូរក្រាំងអំបិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ តាមការបញ្ជាក់ពីជំនាញលោកស្រីងិន សុគន្ធា ស្នងការរងទទួលយេនឌ័របានឲ្យដឹងថាការចុះបង្រ្កាបទីតាំងបើកផ្ដល់ការប្រព្រឹត្ដ”សញ្ចរកម្ម”គឺទទួលបានពាក្យបណ្ដឹងពីពលរដ្ឋល្អដែលបានប្ដឹងថាទីតាំងខាងលើគឺកំពុងតែប្រកបមុខរបរជ្រកក្រោមស្លាកម៉ាស្សាកោសជប់ប៉ុន្តែធាតុពិតគឺបំរើផ្លូវភេទផ្ទុយនិងច្បាប់ជាក់ស្ដែងកំលាំងចុះសហការស្រាវជ្រាវជាលទ្ឋផលទីតាំងទី០១យីហោ៩១៩មាននារីជាអ្នកបំរើសេវាផ្លូវភេទម៉ាស្សាកោសជប់៥នាក់មាន២បន្ទប់ឈ្មោះផនសម្ជស្សភេទស្រីអាយុ៣៣ឆ្នាំ(ម្ចាស់ហាង)ទីតាំងទី០២យីហោ៩៩មាននារី២នាក់(មាន៣បន្ទប់)ឈ្មោះអៀងសារឹមភេទស្រីអាយុ២៧ឆ្នាំ(ម្ចាស់ហាង)ទីតាំងទី០៣យីហោតារារះមាននារី៥នាក់(មាន៣បន្ទប់)ឈ្មោះគីស្រីល័ក្ខភេទស្រីអាយុ៣៨ឆ្នាំ(ម្ចាស់ហាង)ទីតាំងទី០៤យីហោ១៦៧មាននារី៣នាក់(មាន២បន្ទប់)ឈ្មោះចិនរុំភេទស្រីអាយុ២៨ឆ្នាំ(ម្ចាស់ហាង)ទីតាំងទី០៥យីហោ៧៧៧៧វិមានសុខមានម្ចាស់ហាង(ប្ដីប្រពន្ធ)គ្មាននារីនោះទេ។វត្ថុតាងរួមមានស្រោមអនាម័យជាច្រើនប្រអប់(មិនទាន់ប្រើការនិងប្រើរួចដែលទុកក្នុងធុងសំរាមជាច្រើន)កែវជប់ជាច្រើនឡូប្រេងរំអិលចំនួន១៣កញ្ចប់។ បច្ចុប្បន្នម្ចាស់ទីតាំងជាថៅកែហាងនិងក្រុមនារីៗប្រកបមុខរបរកោសជប់បំរើសេវាផ្លូវភេទទាំង១៥នាក់ត្រូវបានបញ្ជូនទៅការិយាល័យប្រឆាំងការជួញដូរនឹងការពារអនីតិជនខេត្តកំពង់ស្ពឺដើម្បីធ្វើការសាកសួរកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕  

សមត្ថកិច្ចបង្ក្រាបចាប់ផ្ទះម៉ាស្សាយីហោ ជំនោរត្រជាក់ចិត្ត ៦៨៦៨ ឃាត់ស្ត្រីរកស៊ីផ្លូវភេទ៩នាក់ ថៅកែហាងរត់បាត់

សៀមរាបៈ ផ្ទះម៉ាស្សាមួយកន្លែង យីហោ ជំនោរត្រជាក់ចិត្ត ៦៨៦៨ ត្រូវបានកម្លាំងសមត្ថកិច្ច នគរបាល ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនចុះនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចុះបង្ក្រាប ឃាត់ខ្លួនស្ត្រីរកស៊ីផ្លូវភេទ៩នាក់ ថៅកែរត់គេចបាត់ កាលពីវេលាម៉ោង៩និង១៥នាទីយប់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩ នៅភូមិស្វាយដង្គុំ សង្កាត់ស្វាយដង្គុំ ក្រុង.ខេត្តសៀមរាប។ ហាងម៉ាស្សា ដែលមានម្ចាស់ឈ្មោះ…

Update៖ សុទតែជនជាតិចិនលួចលាក់បំរើសេវាផ្លូវភេទ នៅខណ្ឌពោធិ៍សែនជ័យ ត្រូវ…

ភ្នុំពេញៈ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង៥និង០០នាទី ផែនការងារអន្តោប្រវេសន៍ បានទទួលជនជាតិចិន ចំនួន១២នាក់ (ស្រី១០នាក់)៖ ១.ឈ្មោះ LEI TING ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិចិន មុខរបរម៉ាស្សា ចូលមកប្រទេសកម្ពុជានៅថ្ងៃទី២៦.០៣.២០១៩ តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (គ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន)។ ២.ឈ្មោះ…

អជ្ញាធរចុះបង្រ្កាបទីតាំងម៉ាស្សាយីហោ អ៊ីហុងយ៉ាន ២កន្លែង ដែលមានថៅកែជាជនជាតិចិន និងបង្កប់សេវាផ្លូវភេទឃាត់មនុស្សជាច្រើននាក់

ភ្នំពេញៈ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយអភិបាលខណ្ឌផ្ទាល់ បានចុះទៅធ្វើការបង្រ្កាបទីតាំងម៉ាស្សា ២កន្លែង ដែលមានថៅកែជាជនជាតិចិន និងមានបង្កប់សេវាផ្លូវភេទនៅក្នុងនោះផងដែរ ដោយកម្លាំងបានធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រីជាជនជាតិចិនចំនួន ១២នាក់ ក្នុងនោះមានស្រ្តីចំនួន ១០នាក់ដែលសង្ស័យថាជាស្រ្តីស៊ីផ្លូវភេទ និងបុរស២នាក់ជាមេកា។ កិច្ចប្រតិបត្តិការខាងលើធ្វើនៅវេលាម៉ោង១១និង០០នាទីព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ នៅក្នុងហាងម៉ាស្សាយីហោ អ៊ីហុងយ៉ាន ក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ…

ទីតាំងម៉ាស្សា បង្កប់សេវាផ្លូវមួយកន្លែង យីហោ «កោសជប់ម៉ាស្សា១ម៉ឺនរៀល» ត្រូវសមត្ថកិច្ចចុះបង្ក្រាប

ភ្នំពេញៈ កាលពីវេលាម៉ោង៩និង ១៥នាទីយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយសមត្ថកិច្ចខណ្ឌដង្កោ ចុះប្រតិបត្តិការបង្ក្រាបទីតាំងម៉ាស្សាមានបង្កប់សេវាផ្លូវភេទ បម្រើដោយអនីតិជន យីហោ «កោសជប់ម៉ាស្សា១ម៉ឺនរៀល» ឃាត់ខ្លួនមនុស្សចំនួន៣នាក់ ក្នុងនោះស្រ្តីម្ចាស់ទីតាំងម្នាក់ នារីរងគ្រោះចំនួន២នាក់ នៅផ្ទះលេខ៥៨៨ ផ្លូវ៣៧១ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។…

សូមប្រុងប្រយ័ត្នបងប្អូន! ឱសថបុរាណចិនជំនួយផ្លូវភេទ បង្កើនភាពស្រើបស្រាលខុសច្បាប់ រាប់ពាន់ប្រអប់ ត្រូវអាជ្ញាធររឹបអូស

ភ្នំពេញៈ កាលពីព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ គណៈកម្មាធិការប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់ដល់សុខភាព និងសុវត្ថិភាពសង្គម(គ.ប.ផ.ក) បានបង្ហាញឱសថបុរាណចិនជំនួយផ្លូវភេទ បង្កើនភាពស្រើបស្រាលខុសច្បាប់ រាប់ពាន់ប្រអប់ក្នុងសន្និសីទសារព័ត៌មាន នៅឯសាលប្រជុំគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ។ ដោយធ្វើវាទ្បើង ក្រោយពីចុះប្រតិបត្តិការត្រួតពិនិត្យ ឆែកឆេរទីតាំហាងលក់ឱសថបុរាណចិនចំនួន ៣ទីតាំង តាមបណ្តោយវិថីហ្សាល់ដឺហ្គោល ស្ថិតក្នុងសង្កាត់អូរឫស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ…