បង្ក្រាបករណីជួញដូរមនុស្ស ដែលបោកជនរងគ្រោះថាឲ្យទៅរៀបការនៅប្រទេសចិន!
ភ្នំពេញៈ យោងតាមផេក អាវុធហត្ថរាជធានីភ្នំពេញបានឲ្យដឹងថា ៖ ថ្មីៗនេះ អាវុធហត្ថរាជធានីភ្នំពេញ បានស្រាវជ្រាវបង្ក្រាបករណីជួញដូរមនុស្សមួយ ដែលក្រុមមេខ្យល់ ដើរបោកជនរងគ្រោះ ថានឹងឲ្យទៅរៀបការនៅប្រទេសចិនស្របច្បាប់។ ក្នុងនោះអាវុធហត្ថរាជធានីភ្នំពេញ បានសង្គ្រោះ នារីរងគ្រោះ២នាក់ ដោយម្នាក់ជាអនិតិជន បានរំដោះមកពីប្រទេសចិន និងម្នាក់ទៀតបានទប់ស្កាត់ទាន់ពេលវេលា រួចផុតពីការជួញដូរ ព្រមទាំងឃាត់ខ្លួនជនសង្ស័យជាមេខ្យល់បាន២នាក់ផងដែរ។ ករណីជួញដូរមនុស្សនេះ កើតឡើងតាំងពីអំឡុង…