សំណុំរឿង លោកស្រីចៅក្រម ថ្លាង សុផាណែត លើកលែងចោទ លើជនជាតិចិន នាំនិស្សិតខ្មែរទៅលក់ត្រូវជនរងគ្រោះ ប្តឹងទៅឧទ្ធរណ៍

ភ្នំពេញៈ ដោយយល់ឃើញថា វាជារឿងអយុត្តិធម៌បំផុតចំពោះពួកគេដែលត្រូវជនជាតិចិនយកទៅលក់ ដូចសត្វធាតុ នោះ ក្រុមជនរងគ្រោះ បានសម្រេចចិត្តដាក់ពាក្យប្តឹងឧទ្ធរណ៍ ប្រឆាំងនឹងសាលក្រមរបស់លោកស្រី ថ្លាង សុផាណែត ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ ដែលបានសម្រេច លើកលែងបទចោទប្រកាន់ និងដោះលែងជនជាប់ចោទជាជនជាតិចិនឈ្មោះ Liu Wing Hing ភេទប្រុស អាយុ…

ហេតុអ្វីអ្នកវិទ្យាសាស្ត្រហ៊ានអះអាងថា ការរួមភេទក្នុងខែរងារជារឿងដ៏ល្អ?

អ្នកវិទ្យាសាស្ត្រជាច្រើនបានធ្វើការសន្និដ្ឋានថា ការរួមភេទក្នុងរដូវរងា អាចផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើនទាំងបុរស និងស្ត្រី។ បើយោងតាមកាសែត TimesNow បានបង្ហាញថា មូលហេតុដែលអ្នកវិទ្យាសាស្ត្រហ៊ានធ្វើការសន្និដ្ឋានបែបនេះ ក៏ព្រោះតែពួកគេរកឃើញនូវអត្ថប្រយោន៍មួយចំនួន។ ជួយកាត់បន្ថយបញ្ហាស្ត្រេស និងជំងឺធ្លាក់ទឹកចិត្ត ទំនាក់ទំនងផ្លូវភេទត្រូវបានគេនិយាយថា ជាមធ្យាបាយដ៏ល្អបំផុតដើម្បីកាត់បន្ថយភាពតានតឹង ព្រោះអ័រម៉ូន endorphins អាចជួយរក្សាអារម្មណ៍រីករាយ និងមានសុភមង្គល។ ដូច្នេះការរួមភេទក្នុងរដូវងា គឺជាវិធីដ៏ល្អមួយដើម្បីយកឈ្នះអារម្មណ៍ត្រជាក់ ជាពិសេសដំណើរការថយចុះនៃប្រព័ន្ធដំណើរការក្នុងរាងកាយ។…

សមត្ថកិច្ចឆ្មក់បង្ក្រាបម៉ាស្សាកោសជប់766 លួចបើកបម្រើសេវាផ្លូវភេទ ទាំងយប់!

​ភ្នំពេញៈ កម្លាំង​នគរបាល​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ក្រសួងមហាផ្ទៃ បាន​សហ​ការ​ជាមួយ​កម្លាំងការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដោយ​មានការ​ចូលរួម​ពី​សំណាក់​កម្លាំង​នគរបាល​ប៉ុស្តិ៍បឹងកេងកង២ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ចំការមន​ ដឹកនាំនិង​សម្របសម្រួល​ដោយ​ ព្រះរាជអាជ្ញារ​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​ទៅ​បង្ក្រាប​ទីតាំង​ម៉ាស្សា​កោស​ជប់ មួយ​កន្លែង​ទាំង​យប់ ក្រោយ​ពេល​ស្រាវជ្រាវ​ដឹង​ថា ទីតាំង​មួយ​នេះ​មាន​បង្កប់​សេវា​បម្រើ​ផ្លូវភេទ ។ ប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង៨និង៥នាទីយប់ ថ្ងៃទី២៤ ខែមករា​ ឆ្នាំ២០១៨…

Update៖ នគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ១ ឃាត់ខ្លួនជនល្មោភកាម ក្រោយធ្វើសកម្មភាពរំលោភក្មេងស្រីអាយុ៥ឆ្នាំបានសម្រេច

ភ្នំពេញៈ កម្លាំងនគរបាលខណ្ឌមានជ័យសហការ ជាមួយនគរបាលស្ទឹងមានជយ័១ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ទាក់ទងនឹងសកម្មភាពចាប់រំលោភក្មេងស្រីអាយុ៥ឆ្នាំបានសម្រេច កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ នៅចំណុចបន្ទប់ជួលភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។ ក្រោយពេលម្តាយក្មេងស្រីរងគ្រោះ បានដឹងថា ជនអគតិខាងលើ បានចាប់រំលោភកូនស្រីរបស់គាត់បានសម្រេច រូបគាត់ក៏នាំកូនស្រីមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍ស្ទឹងមានជ័យទី១ ដោយមានការជួយជ្រុមជ្រែងពីអង្គការ CPU ផងដែរ…

បញ្ជូនខ្លួនស្ដ្រីម្ចាស់ទីតាំងម៉ាស្សាកោសជប់បម្រើសេវាផ្លូវភេទ ទៅតុលាការ

ភ្នំពេញៈ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ នេះកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនខ្លួនស្ដ្រីម្ចាស់ទីតាំងម៉ាស្សាម្នាក់ទៅកាន់តុលាការដើម្បីចាត់ការបន្ដតាមនីតិវិធី។ យោងតាមរបាយការណ៍សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ស្ដ្រីម្ចាស់ទីតាំងមានឈ្មោះ ប៉ែន រ៉ានី ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះស្ថិតនៅផ្ទះលេខ6F ផ្លូវលឹមឈាងហាក់ទី៣ ភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ…

ពិតទេ! គេងមិនគ្រប់គ្រាន់នាំឲ្យអសមត្ថភាពផ្លូវភេទ?

កង្វះនៃការគេង អាចមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើខួរក្បាល បេះដូង ទម្ងន់ និងជីវិតទូទៅ។ តែទោះជាយ៉ាងណា បើយោងតាមវេជ្ជបណ្ឌិត Sandeep Patil បានបង្ហាញថា កង្វះនៃការគេងអាចបង្កឲ្យបុរសមានបញ្ហាអសមត្ថភាពផ្លូវភេទ ឬងាប់លិង្គ។ តើកង្វះនៃការគេងជះឥទ្ធិពលយ៉ាងដូចម្តេច? ការគេងមានសារៈសំខាន់ខ្លាំងណាស់ក្នុងការរក្សាកម្រិតអ័រម៉ូន testosterone ដែលជាអ្នកធ្វើឲ្យលិង្គឡើងរឹង និងជីវិតផ្លូវភេទមានភាពប្រសើរឡើង។ អ័រម៉ូនប្រភេទនេះធ្វើការផលិតច្រើនបំផុតនៅពេលអ្នកកំពុងតែគេង ក៏ប៉ុន្តែប្រសិនបើអ្នកកង្វះការគេងរយៈពេលយូរអង្វែងអាចធ្វើឲ្យវាត្រូវធ្លាក់ចុះរហូតដល់ទៅ ៧០ភាគរយ។…

(មានវីដេអូ)៖ តំណាងអយ្យការ លើកលែងចោទ លើជនជាតិចិន នាំនិស្សិតខ្មែរទៅលក់តុលាការជូនតាមសំណើរ

ភ្នំពេញៈ ជារឿងគួរឲ្យហួសចិត្តបំផុតដែល ជនជាប់ចោទជនជាតិចិនម្នាក់ដែលធ្លាប់ត្រូវបានតុលាការក្រុងភ្នំពេញ ប្រកាសសាលក្រមផ្តន្ទាទោស ដាក់គុក ៧ឆ្នាំ រួចហើយ បែរជាត្រូវ លោកស្រី ថ្លាង ផាណែត ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ ប្រកាសលើកលែងបទចោទ និងតម្រូវឲ្យដោះលែងជនជាប់ចោទឲ្យមានសេរីភាព វិញក្រោយពីជនជាប់ចោទបានប្តឹងជំទាស់ នឹងសាលក្រមចាស់ និងមានការស្នើសុំឲ្យលើកលែង របស់តំណាងអយ្យការ ពាក់ព័ន្ធករណី នាំនិស្សិតខ្មែរ…

បង្ក្រាបទីតាំងម៉ាស្សាបង្កប់សេវាផ្លូវភេទមួយកន្លែង ឃាត់ខ្លួនមនុស្ស៦នាក់!

ភ្នំពេញៈ កម្លាំងនគរបាល នៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនរាជធានីភ្នំពេញ នៅវេលាម៉ោង៧និង៥៥នាទីយប់ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ បានឆ្មក់ចុះបង្ក្រាបទីតាំងម៉ាស្សា បង្កប់សេវាផ្លូវភេទមួយកន្លែងយីហោ ម៉ាស្សាកោសជប់ ៣ដុល្លារ ស្ថិតនៅចំណុចផ្ទះលេខ៦F ក្នុងបុរីលឹមឈាងហាក់៣ ស្ថិតក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក្នុងប្រតិបត្តិការនេះដែរ ដឹកនាំកម្លាំងដោយលោកឧត្តមសេនីយ៍ត្រី ចាន់…

ផ្តន្ទាទោសស្ត្រីខ្មែរ និងបុរសចិនម្នាក់ ដាក់គុកម្នាក់ៗ៨ឆ្នាំ រឿងនាំស្ត្រីខ្មែរលក់នៅចិន

ភ្នំពេញៈ នៅព្រឹថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨នេះ លោក អ៊ី ថាវរៈ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញបាន បើកសវនាការប្រកាសសាលក្រមផ្តន្ទាទោស ជនជាប់ចោទទី១ឈ្មោះ ស្រាប លី អេង ភេទ ស្រី អាយុ ៣៤ ឆ្នាំ និង…

ឃាត់ខ្លួនជនបរទេសម្នាក់ ពាក់ពន្ធ័នឹងករណីបំពានផ្លូវភេទលើកុមារ !

កំពតៈ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តកំពត បានឲ្យដឹងថា នៅវេលាម៉ោង១និង៣០នាទី រសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨កម្លាំងនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយកម្លាំងការិយាល័យគ្រប់គ្រងជនបរទេស បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ Samuel Douglas Lovejoy ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិអាមេរិចកាំង កាន់លិខិតឆ្លងដែនលេខ ៥៤៨៥៥២៥០៤ ពីបទបំពានផ្លូវភេទ លើកុមារ…