ចុកពោះក្រោយរួមភេទ បណ្តាលមកពីអ្វី?

នៅពេលដែលមាត់ស្បូនជាំ យើងអាចនឹងមានអារម្មណ៍ឈឺចាប់ខ្លាំងនៅបរិវេណអាងត្រគាក ឬពោះផ្នែកខាងក្រោមឬមិនស្រួលនៅក្នុងខ្លួន ដែលស្រដៀងទៅនឹងអាការៈចុកពោះ។ បញ្ហានេះកើតឡើងបណ្ដាលមកពី សកម្មភាពផ្លូវភេទខ្លាំងក្លាពេក ។ ពិតណាស់មាត់ស្បូនក៏ដូចជាផ្នែកដទៃទៀតនៃរាងកាយ ដែលអាចហើមនៅពេលដែលឈឺចាប់។ វាក៏ងើប ឡើងជាមួយនឹងការស្រើបស្រាលខាងផ្លូវភេទនៅពេលដែលទ្វារមាសលាតសន្ធឹងដោយសារតែមានការ ផ្លាស់ប្ដូរលំហូរឈាមទៅកាន់តំបន់នោះ។ ដូច្នេះហើយនៅពេលដែលមាត់ស្បូនទាបវាងាយនឹងរងកាយវាយ ប្រហារ ។ ប្រសិនបើមាត់ស្បូនមានអាការៈជាំស្រីៗ យើងនឹងទទួលអារម្មណ៍ភ្លាមៗហើយវាអាចបន្តនៅថ្ងៃបន្ទាប់។ ជាទូទៅការជាំមាត់ស្បូននឹងធ្វើឲ្យយើងមានអារម្មណ៍ថា៖ ឈឺឬចុកចាប់៖ យើងនឹងមានអារម្មណ៍ឈឺចាប់នៅខាងក្នុង…

រួមភេទមិនការពារ ខាងស្រីងាយឆ្លងវីរុសថ្លើមប្រភេទB ជាងខាងប្រុស

  ការរួមភេទមិនបានការពារ មិនត្រឹមតែធ្វើឲ្យដៃគូរួមភេទប្រឈមនឹងការឆ្លងជំងឺកាមរោគ ឬមានផ្ទៃពោះដោយដៃដន្យនោះទេ តែក៏អាចមានហានិភ័យឆ្លងវីរុសថ្លើមប្រភេទB ដូចគ្នា បើដៃគូម្ខាងណាមានផ្ទុកវីរុសនេះ។ ប៉ុន្តែអត្រាហានិភ័យឆ្លងវីរុសថ្លើមប្រភេទ B លើបុរសតាមរយៈការរួមភេទជាមួយដៃគូស្ត្រី គេរកឃើញថាមានទាបជាងភាគីខាងស្រី។ ហេតុអ្វី? ជំងឺថ្លើមអាចឆ្លងតាមឈាម ទឹកកាម និងសារធាតុរាវរបស់រាងកាយមួយចំនួនទៀត និងអាចចម្លងពីម្នាក់ទៅម្នាក់ទៀត ពេលរួមភេទមិនបានការពារ បើសិនជាដៃគូម្ខាងមានផ្ទុកវីរុសនេះ។ ១៖ សារធាតុរាវរបស់រាយកាយ…

នោមភ្លាមៗក្រោយពីបញ្ចប់ការរួមភេទរួច ព្រោះវានឹងផ្តល់ជាអត្ថប្រយោជន៍ដ៏អស្ចារ្យសម្រាប់អ្នក

បើសិនជាអ្នកចង់រីករាយនឹងទំនាក់ទំនងស្នេហារបស់អ្នកឱ្យកាន់តែស្និទ្ធស្នាលនោះ រឿងមួយដែលត្រូវបារម្ភនោះគឺត្រូវមានសុខភាព ផ្លូវភេទប្រកបដោយភាពឆ្លាតវ៉ៃមួយ ។ រឿងមួយដែលធម្មតាៗនោះ គឺការនោមភ្លាមៗក្រោយពីបញ្ចប់ការរួមភេទរួច ព្រោះវានឹងផ្តល់ជាអត្ថប្រយោជន៍ដ៏អស្ចារ្យ សម្រាប់អ្នកនិង រាងកាយប្រឆាំងការបង្ករោគ ដែលផ្តល់គ្រោះថ្នាក់ដល់រាងកាយបាន ។ តាមរយៈការរួមភេទមេរោគ និង បាក់តេរីផ្សេងៗក្នុងប្រដាប់ភេទ និងរន្ធគូថអាចនឹងចូលនិងប្រមូលផ្តុំក្នុងបង្ហួរនោម ដូច្នេះវានឹងធ្វើឱ្យ ប្រឈមកាន់តែខ្លាំងនឹងការបង្ករោគនៅប្លោកនោម បាន។ តាមពិតគេដឹងទៀតថា រឿងនេះគឺជាដើមហេតុដ៏ចំបងបំផុតមួយនៃការបង្ក…

ទាំង ៥យ៉ាងនេះ ជាសត្រូវធំបំផុតរបស់ចំណង់ផ្លូវភេទ

  ការរួមភេទផ្ដល់នូវអត្ថប្រយោជន៍យ៉ាងច្រើនដល់សុខភាពទាំងរាងកាយ និងផ្លូ ចិត្ត។ ជាពិសេស វាបង្កើននូវអារម្មណ៍ល្អៗក៏ដូចជា ភាពស្និទ្ធស្នាល ជាមួយនឹងដៃគូទ្វេដង ប្រសិនបើយើងទាំងពីរទទួលបាននូវភាពសុខ ស្រួលខ្លាំងនៅពេលរួមភេទ ។ យ៉ាងណាមិញ ដើម្បីជួយដល់ការរួមភេទឲ្យទទួលបាននូវភាពសុខស្រួល ដល់ចំណុចកំពូល គ្នាយើងគួរតែស្វែងរកពីកត្តាមួយចំនួន ដែលជះឥទ្ធិពល មិនល្អដល់ការរួមភេទនិងរកវិធីកែខៃជាមួយនឹងដៃគូភ្លាមៗដែរ។ ១.ជក់បារីឬផឹកស្រា ប្រព័ន្ធផ្សព្វផ្សាយភាពយន្ត វីដេអូចម្រៀងសៀវភៅរឿង…

ចង់ឲ្យទឹកកាមមានរសជាតិល្អ គួរទទួលទានអាហារ ៣យ៉ាងនេះ!

តើអ្នកដែរគិតទៅដល់រសជាតិទឹកកាមរបស់អ្នកដែរឬទេ? រសជាតិរបស់វាអាចធ្វើឱ្យដៃគូរបស់អ្នកពេញចិត្ត ឬក៏ ស្អប់បាន។ ដូចនេះ ចាប់ពីពេលនេះទៅអ្នកគួរគិតគូរធ្វើយ៉ាងណាឱ្យទឹកកាមរបស់អ្នកមានរសជាតិគាប់ប្រសើរសម្រាប់ដៃគូ។ អ្នកជំនាញខាងសុខភាពផ្លូវភេទ លោកបណ្ឌិត Ava Cadell ជាស្ថាបនិកនៃគេហទំព័រ Sexpert.com មានប្រសាសន៍ថា៖ “មានរឿងជាច្រើនដែលអាចប៉ះពាល់ដល់រសជាតិនៃទឹកកាមរបស់បុរស។ ទោះបីជាមិនមានទិន្នន័យគាំទ្រវិទ្យាសាស្ត្រជាក់លាក់ក៏ដោយ ក៏យើងអាចធ្វើការសាកល្បងអនុវត្តបាន។” ១. ផឹកទឹកឱ្យបានច្រើន ការសិក្សាបានបង្ហាញថា ទឹកកាមមានផ្ទុកជាតិទឹកដល់ទៅ៩៨%។…

ចំណុចគួរយល់ដឹង! រួមភេទគ្រប់គ្រាន់ ជួយដល់សុខភាពបេះដូងរបស់អ្នក

ការសិក្សាជាច្រើនបានលើកឡើងថា «ការរួមភេទជួយទប់ស្កាត់ការគាំងបេះដូង»។ ដូចជាការសិក្សារបស់ អ្នកវិទ្យាសាស្ត្រនៅវិទ្យាស្ថានស្រាវជ្រាវ New England នៅរដ្ឋម៉ាសាឈូសេត សហរដ្ឋអាមេរិក បានតាមដានសកម្មភាពផ្លូវភេទរបស់បុរសប្រមាណ ១០០០នាក់ ដែលមានអាយុពី ៤០ ទៅ ៧០ឆ្នាំ។ គេបានរកឃើញថា បុរសដែលបានរួមភេទ២ដងក្នុងមួយសប្តាហ៍មានអត្រាគាំងបេះដូងតិចជាងដល់ទៅពាក់កណ្តាល បើធៀបនឹងអ្នកដែលមិនបានរួមភេទញឹកញាប់។ នៅក្នុងការសិក្សាមួយផ្សេងទៀតអ្នកវិទ្យាសាស្ត្រនៅឯសាកលវិទ្យាល័យ Wilkes ក្នុងរដ្ឋ…

ចំណុចទាំង ៤យ៉ាងនេះ ជះឥទ្ធិពលខ្លាំងក្លាណាស់ដល់ជីវិតលើគ្រែរបស់ដៃគូ

  ពិតណាស់មានកត្តាជាច្រើន ដែលអាចប៉ះពាល់ដល់សុខភាពផ្លូវភេទរបស់យើងតួយ៉ាងដូចជា ការថប់បារម្ភ ឬការប្រើប្រាស់ថ្នាំ។ ដូច្នេះហើយ ដើម្បីឲ្យជីវិតដៃគូទទួលបានភាពសុខស្រួល និង អារម្មណ៍ជិតស្និទ្ធគ្នាយើង គប្បីយកចិត្តទុកដាក់ចំពោះកត្តាផ្សេងៗដែលរារាំងដល់ប្រតិបត្តិការ លើគ្រែក៏ដូចជាស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាព ។ ១. អារម្មណ៍ ជាក់ស្ដែងអារម្មណ៍មានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយនឹងចំណង់ផ្លូវភេទភាពស្រើបស្រាលលិង្គឡើងរឹងនិងការឈានដល់ចំណុចកំពូល ពីព្រោះតំបន់ខួរក្បាលផ្នែកសំខាន់ៗ និងបំពង់សរសៃប្រសាទមានការពាក់ព័ន្ធនឹងអ្វីដែលយើងគិតក៏ដូចជាមានអារម្មណ៍។ នេះជាមូលហេតុ ដែលអារម្មណ៍ជះឥទ្ធិពលដល់ចំណង់ផ្លូវភេទហើយជាទូទៅស្រ្តេសការអស់កម្លាំងនិងការបាក់ទឹកចិត្តអាចនាំឲ្យយើងបាត់បង់ចំណង់ផ្លូវភេទ…

អូ! ស្រីៗរួមភេទមិនដល់ចំណុចកំពូល មកពីហេតុផល ៣យ៉ាងនេះសោះ

ពិតណាស់មានឧបសគ្គជាច្រើនទាំងផ្នែករាងកាយផ្លូវចិត្តនិងបរិយាកាស ដែលអាចប៉ះពាល់ដល់ចំណង់ផ្លូវភេទភាពពេញចិត្តខាងផ្លូវភេទ និង សមត្ថភាពដែលបណ្ដាលឲ្យរួមភេទមិនដល់ចំណុចកំពូលរបស់ស្រីៗយើង។ មូលហេតុអ្វីបានជារួមភេទមិនដល់ចំណុចកំពូល? យើងនឹងលម្អិត បញ្ហាការរួមភេទ៣ដែលអាចរារាំងយើងពីអារម្មណ៍សុខស្រួល។   ១. មិនមានអារម្មណ៍សុវត្ថិភាព អារម្មណ៍ភ័យខ្លាចខុសឆ្គងអាម៉ាស់ ខឹងរងរបួសឬស្រ្តេសសុទ្ធតែ អាចរារាំងយើងក្នុងការទទួលបានអារម្មណ៍រីករាយ និងឈានដល់ចំណុចកំពូល ។ ជាក់ស្ដែងស្រីៗយើងត្រូវការអារម្មណ៍សុវត្ថិភាពទាំងផ្លូវកាយ និងផ្លូវចិត្ត ដើម្បីឲ្យប្រតិបត្តិលើគ្រែកាន់តែដំណើរការបានរលូត។ ដូច្នេះហើយ វាមានសារសំខាន់ណាស់ក្នុងការបង្កើតបរិយាកាសសុវត្ថិភាពនៅរាល់ពេលរួមភេទជាមួយនឹងដៃគូ…

ក្នុងមួយជីវិតមនុស្សប្រុស អាចបញ្ចេញទឹកកាមបានប៉ុន្មានលីត្រ ?

  ការសិក្សាវិទ្យាសាស្រ្តបានរកឃើញថា ជាទូទៅពេញមួយជីវិតបុរសម្នាក់មានលទ្ធភាព បញ្ចេញទឹកកាម ៥៣លីត្រ ឬប្រមាណ ៧២០០ដង។ ជាមួយគ្នានេះដែរនេះគឺ ស្ថិតិមួយចំនួនទាក់ទងនឹងមេជីវិតរបស់បុរស៖ ចំនួនទឹកកាមដែលបានបាញ់បញ្ចេញម្ដងមានបរិមាណពី ១ ទៅ ២ស្លាបព្រាកាហ្វេ។ – បុរសអាចសម្រេចកាមដោយខ្លួនឯងបានជា មធ្យម ២០០០ដងក្នុងមួយជីវិត។ – ល្បឿនការបាញ់ទឹកកាមជា មធ្យម…

ហេតុផល ៥យ៉ាង ធ្វើឲ្យបុរសនិងស្រ្តី កុហកដៃគូថាខ្លួនដល់កម្រិតកំពូល នៃការរួមភេទ

  ការរួមភេទជាទូទៅ ត្រូវបានគេមើលឃើញជាសកម្មភាពបំពេញ សេចក្តីសុខរបស់ដៃគូពីរនាក់ ក៏ប៉ុន្តែមានករណីជាច្រើនដែល ដៃគូស្នេហាត្រូវក្លែងបន្លំថាបានឈានដល់ចំណុចកំពូលនៃពេលរួមភេទ។ តើនេះបណ្តាលមកពីមូលហេតុអ្វី? លោក Peter Jonason ជាចិត្តវិទូមួយរូបនៅសកលវិទ្យាល័យ Western Sydney នៅប្រទេសអូស្រ្តាលីបានព្យាយាមស្វែងរក មូលហេតុសម្រាប់រឿងនេះ។ លោកបានប្រមូលអ្នកស្ម័គ្រចិត្តចំនួន៦៥០នាក់មកធ្វើការស្ទង់មតិ អំពីការកុហកនេះក៏ដូចជាទីដ្ឋភាពនៃ ចិត្តសាស្រ្តផ្លូវភេទរបស់ពួកគេ។   ការស្ទង់មតិនេះបានផ្តល់នូវហេតុផលធំៗចំនួន៥ដូចខាងក្រោម៖…