ព្រាប សុវត្ថិ ប្រាប់ហេតុផលមានការប្រគំតន្ត្រីធំជាថ្មី នៅប្រទេសកូរ៉េ

កាលពីរសៀលថ្ងៃទី១១ កញ្ញា ឆ្នាំ២០១៩ សិល្បករមួយក្រុមធំ រួមមានលោក ព្រាប សុវត្ថិ លោក គូម៉ា លោក ខេម និងតារាល្បីៗមួយឈុតធំ បានលើកគ្នាចេញ ទៅច្រៀង នៅក្នុងប្រទេសកូរ៉េជាថ្មីទៀតហើយ ក្រោមការរៀបចំរបស់បុរីឡេង ណាវ៉ាត្រា។ ចំពោះការចំណាយ ត្រូវបានប្រកាសថា មិនក្រោម១៤មុឺនដុល្លារនោះទេ…

ព្រាប សុវត្ថិ សុីថ្លៃកប់ពី”ឋានព្រះឥន្ទ” ក្នុងពិធីប្រគល់រថយន្តយប់មិញ

ក្នុងពិធីប្រគល់រថយន្ត Mazda 2020 របស់ក្រុមហ៑ុនហង្សម្ចាស់ដី ក្នុងគម្រោង”ឋានព្រះឥន្ទ” កាលពីយប់ថ្ងៃទី២៧ សីហា ឆ្នាំ២០១៩ នៅម្ដុំទួលគោក លោកព្រាប សុវត្ថិ ត្រូវគេអះអាងថា ទទួលបានតម្លៃរហូតដល់ជាង៣ពាន់ដុល្លារ ដោយគ្រាន់តែបកស្រាយប៉ុន្មានបទ។ លោកបានទាំងប្រកាស ពីគម្រោងទិញចម្ការធុរ៉េនជាច្រើន ហិកតារនៅខេត្តកំពត និងបង្ហាញពីអារម្មណ៍រំភើប ចំពោះម្ចាស់ចម្ការមួយរូប ដែលបានក្លាយជាម្ចាស់រថយន្ត…

ដឹងតែកក្រើកទៀតហើយ តារាល្បីៗប៉ះគ្នា លើ Live Band ដោយក្រុមចចកសមុទ្របែបនេះ

ថ្វីដ្បិតតែកន្លងមក ក្រុមហ៊ុនបុរីឡេងណាវ៉ាត្រា ធ្លាប់បានចាយទុនធានាយកតារាខ្មែរ ទៅច្រៀងរួមគ្នានៅក្នុងប្រទេសកូរ៉េ។ ប៉ុន្តែការប្រគំតន្ត្រីទាំងនោះ មិនធ្លាប់មាន ប្រគំដោយផ្ទាល់ពីក្រុមតន្ត្រីករ ដែលគេហៅថា Live Band នោះទេ។ អ្វីដែលកាន់តែពិសេស គឺការប្រគំតន្ត្រីលើកនេះ Live Band ដោយក្រុមចចកសមុទ្រ ដែលជាក្រុមល្បីល្បាញនៅកម្ពុជា។ លោក ឡេង ណាវ៉ាត្រា…

ពិតជាកក្រើកកូរ៉េខាងត្បូង ជាមួយនឹងវត្តមានឡូរ៉ាម៉ម និងតារាល្បីៗកុះករ នៅថ្ងៃទី២០ នេះ

យោងតាម ការបង្ហោះពីសំណាក់ស្ថានភាពទូតកម្ពុជា ប្រចាំនៅក្នុងប្រទេសកូរ៉េខាងត្បូង តារាចម្រៀងកូនកាត់កញ្ញា ឡូរ៉ាម៉ម នឹងចាកចេញពីកម្ពុជា ទៅច្រៀងរាំជាមួយពលករខ្មែរ នៅក្នុងប្រទេសកូរ៉េខាងត្បូងនៅថ្ងៃទី២០ មេសានេះហើយ អមដោយតារាល្បីៗ ពីកម្ពុជាប្រមាណជាង១០រូបផ្សេងគ្នា។ សង្ក្រាននៅកូរ៉េឆ្នាំនេះ ត្រូវបានគេអះអាងថា នឹងធ្វើទ្រង់ទ្រាយធំជាងមុន ក្រោមទុនពីក្រុមហ៑ុនយក្សឡេងណាវ៉ាត្រា ដែលធ្លាប់ចំណាយផលចំណេញរបស់ខ្លួន អញ្ជើញតារាល្បីៗ អោយទៅបង្ហាញខ្លួន ក្នុងប្រទេសនេះ ច្រើនលើកមកហើយ។…

ខេមរៈ សិរីមន្ត ផ្ដើមបំបែកកំណត់ត្រានាំមុខព្រាប សុវត្ថិ

ដ្បិតថាធ្វើជំនួញដីធ្លីក្រោយតារារៀមច្បងលោក ព្រាប សុវត្ថិ ក៏ពិតមែន ប៉ុន្តែតារាចម្រៀងហង្សមាស លោក ខេមរៈ សិរីមន្ត កំពុងនាំមុខកំណត់ត្រាគួរអោយស្ងើចសរសើរ តាមរយៈវេទិកាសន្និសីទកាសែតកាលពីព្រឹកថ្ងៃទី១៩ មីនា នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ។ លោកត្រូវបានប្រកាសថា ទទួលសិទ្ធិវិនិយោគលើគម្រោង​មេ​របស់​ទីក្រុងរណប China Poipet Satellite city ដែល​​លាតសន្ធឹង​ផ្ទៃដី​រាប់​ពាន់​ពាន់​ហិតា ត្រៀម​អភិវឌ្ឍន៍​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​យក្ស…

មុនចេញទៅអាមេរិក ព្រាប សុវត្ថិ សង្វាតកើបលុយដល់ក ពីគម្រោង “ឋានព្រះឥន្ទ”

ក្នុងចំណោមពិធីសម្ពោធទ្រង់ទ្រាយធំ របស់គម្រោង”ឋានព្រះឥន្ទ”ទាំងអស់ ដែលបានធ្វើឡើង គេកត់សម្គាល់ថា តារាចម្រៀងល្បីល្បាញលោក ព្រាប សុវត្ថិ បង្ហាញមុខឡើងច្រៀង រហូតដល់ទៅ៣ដងញាប់ជាងគេ ស្របគ្នាដែលគេដឹងថា លោកត្រូវចេញទៅអាមេរិករយៈពេលមួយខែកន្លះ ជាមួយកូនប្រុស។ ម្នាក់ៗនិយាយថា លោកពិតជាមានប្រជាប្រិយភាព មិនធម្មតាមែន ទើបអាចកើបលុយពីកម្មវិធីសម្ពោធលក់ចម្ការបង់រំលោះ “ឋានព្រះឥន្ទ” ជាលើកទី៣ទៀត កាលពីយប់ថ្ងៃទីទី១៤ មីនា…

ខាត់ សុឃីម បង្ហាញមហិច្ឆតាក្នុងគម្រោងអចលនទ្រព្យយក្ស

មិនចាញ់តារាល្បីៗ ដែលបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ “ឋានព្រះឥន្ទ”កន្លងមក តារាចម្រៀងក្រមិុចក្រមើុមល្បីល្បាញ អ្នកនាង ខាត់ សុឃីម ក៏លេចធ្លោមិនធម្មតាដែរ ក្នុងព្រឹត្តិការណ៍ដដែលនេះ នៅក្រុងបាត់ដំបង កាលពីថ្ងៃទី៨ មីនា។ ក្រៅស្រស់ស្អាត មិនចាញ់តារាយុវវ័យ តារាវ័យជ្រេ តែសម្រស់ក្មេងវ័យរូបនេះ ក៏បង្ហាញមហិច្ឆតាក្នុងគម្រោងអចនទ្រព្យយក្សរបស់ក្រុមនោះផងដែរ។ អ្នកនាង ខាត់ សុឃីម…

ព្រាប សុវត្ថិ បង្ហាញខ្លួននៅប៉ោយប៉ែត

កាលពីយប់ថ្ងៃទី៧ មីនា នៅភ្នំពេញ តារាចម្រៀងល្បីល្បាញលោក ព្រាប សុវត្ថិបានធ្វើអោយកញ្ជ្រោលព្រឹត្តិការណ៍ “ឋានព្រះឥន្ទ” ដែលបានធ្វើនៅក្រុងប៉ោយប៉ែត មិនធម្មតានោះឡើយ។ លោកបកស្រាយបទចម្រៀងទី១ លើឆាក បានតែប៉ុន្មានឃ្លាប៉ុណ្ណោះ ក៏ត្រូវអ្នកគាំទ្រឡោមព័ទ្ធយ៉ាងកកកុញពេញឆាកតែម្ដង ស្របគ្នាដែលលោកក៏បានប្រកាសជំហរពាក់ព័ន្ធគម្រោងឋានព្រះឥន្ទនោះ។ លោក ព្រាប សុវត្ថិ ដែលត្រូវគេស្គាល់ថា ជាម្ចាស់គម្រោងដីឡូតិ៍មួយរូបដែរ បានអះអាងថា…

ព្រាប សុវត្ថិ-ខេមរៈ សិរីមន្ត ប្រកាសជំហរ មិនបែកហ៑ុនគ្នា

កាលពីព្រឹកថ្ងៃទី៨ ធ្នូ កំពូលតារាចម្រៀង២ដួងប្រចាំហង្សមាស គឺលោក ព្រាប សុវត្ថិ និងលោកខេមរៈ សិរីមន្ត បានប្រកាសពីជំហរចាប់ដៃគ្នាយ៉ាងមុខមាំ ក្នុងការបង្កើតមុខជំនួញ ពុះលក់ដីឡូតិ៍ និងសាងសង់បុរីរួមគ្នា ខណៈដែលអ្នកទាំងពីរ ក៏បានប្រកាសថា ជំហរបើកជំនួញរួមគ្នានេះ ក៏ជាសញ្ញានៃការបញ្ចប់មន្ទិលកាច់កុងគ្នាទាំងក្នុងការងារសិល្បៈ ការងារឯកជន និងមុខជំនួញផង។ នេះជាជំហរដែលមិនធ្លាប់ប្រកាសឡើង ហើយក៏ធ្វើឲ្យម្នាក់ៗ…

ព្រឹត្តិការណ៍ Metfone Night Race 2018! រត់កម្សាន្តសប្បាយជាមួយនឹងភ្លើងពណ៌នាពេលរាត្រី

ភ្នំពេញៈ នៅថ្ងៃទី២២ ខែធ្នូខាងមុខនេះ មហាព្រឹត្តិការណ៍ប្រចាំឆ្នាំ២០១៨ ដែលមិនធ្លាប់មានពីមុនមកនោះគឺ Metfone Night Race នឹងត្រូវបានរៀបចំឡើងដោយក្រុមហ៊ុនមិត្តហ្វូន។ កញ្ចប់ KIT ច្រើនជាង ១០,០០០កញ្ចប់ត្រូវបានរៀបចំសម្រាប់រត់ប្រណាំងដែលមានរួមមានដូចជា ដងពន្លឺ អាវយឺត វ៉ែនតាពន្លឺ បូរពន្លឺ កងពន្លឺពាក់ក អមជាមួយនឹងការប្រគំតន្រ្តីដែលចូលរួមពីកំពូលតារាល្បីៗជាច្រើនដូចជា លោកព្រាប…